អង់គ្លេសបារម្ភពីសុខភាពពលរដ្ឋ ត្រៀមពិចារណាហាមលក់បារីឱ្យយុវជនជំនាន់ថ្មី
ប្រទេសអង់គ្លេស ៖ សារព័ត៌មានអង់គ្លេសចុះផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Richie Sunak កំពុងពិចារណាចេញវិធានការហាមលក់បារីឱ្យយុវជនជំនាន់ថ្មី ។ ប្រសិនបើការហាមឃាត់នេះទទួលបានជោគជ័យ អង់គ្លេសនឹងក្លាយជាប្រទេសទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសនូវែលសេឡង់ ដែលហាមពលរដ្ឋជក់បារី ។
អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រថា រដ្ឋាភិបាលមានគោលបំណងឱ្យពលរដ្ឋអង់គ្លេសទាំងអស់កាត់បន្ថយ ឬបញ្ឈប់ការជក់បារីកាន់តែច្រើន ហើយរដ្ឋាភិបាលសង្ឃឹមថា នឹងអាចសម្រេចគោលដៅនៅឆ្នាំ២០៣០ ។ ក្រៅពីការហាមលក់បារីឱ្យយុវជនជំនាន់ថ្មីហើយ វិធានការនេះបានរួមបញ្ចូលទាំងការចែកឧបករណ៍ឈប់ជក់បារីដោយឥតគិតថ្លៃផងដែរ ។ លើសពីនេះ នឹងមានការផ្តល់រង្វាន់លើកទឹកចិត្តដល់ស្ត្រីមានផ្ទៃពោះឱ្យឈប់ជក់បារីទៀតផង ។
សារព័ត៌មាន The Guardian ចុះផ្សាយថា វិធានការរបស់អង់គ្លេសស្រដៀងគ្នានឹងច្បាប់របស់នូវែលសេឡង់ ដែលបានប្រកាសកាលពីឆ្នាំ២០២២ គឺហាមលក់បារីគ្រប់ប្រភេទឱ្យពលរដ្ឋ ដែលកើតក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០០៩ ។ ក្រៅពីនេះ នូវែលសេឡង់បានកាត់បន្ថយហាងលក់បារីពីចំនួន៦.០០០កន្លែង មកស្មើត្រឹម៦០០កន្លែងប៉ុណ្ណោះ រួមទាំងកាត់បន្ថយបរិមាណសារធាតុនីកូទីនក្នុងការផលិតបារីផងដែរ ។
ការចេញវិធានការហាមលក់បារីឱ្យយុវជនជំនាន់ថ្មី គឺក្នុងគោលបំណងកាត់បន្ថយចំនួនអ្នកជំងឺផ្សេងៗដែលបណ្តាលមកពីការជក់បារី ដូចជា ជំងឺមហារីក និងជំងឺគាំងបេះដូងជាដើម ។ ហេតុនេះ ប្រទេសអង់គ្លេសត្រូវចំណាយថវិកាផ្នែកសុខភាពសាធារណៈរាប់លានដុល្លារអាមេរិកក្នុង១ឆ្នាំ សម្រាប់ការព្យាបាលជំងឺ ៕ ប្រភព ៖ TNN Health



ទន្ទឹមនឹងនេះដែរក្រុមហ៊ុន Qualcomm ដែលជាគូប្រជែងដ៏ធំរបស់ Nvidia បានកាត់បន្ថយប្រាក់ចំណូល ដោយសារតែតម្រូវការសម្រាប់ស្មាតហ្វូន Android មានការថយចុះ។ បើទោះបីជាមាន Apple ចុះហត្ថលេខាលើកិច្ចសន្យាទិញបន្ទះឈីបបណ្តាញវិជ្ជមានក៏ដោយ ក៏វាមិនអាចជួយកែលម្អស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន Qualcomm នោះទេ។





















ជាលទ្ធផលនៅរាត្រីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីលានប្រកួតកីឡាអូសឡានកោះពេជ្រ ដដែលនេះ ទោះបីជាក្រោមអាកាសធាតុ ភ្លៀងរលឹម ផ្គររន្ទះយ៉ាងណាក៏ដោយ ក៏កម្មវិធីនៅតែបន្តដំណើរការជាធម្មតា ហើយបេក្ខជនគ្រប់រូបនៅតែខិតខំព្យាយាម តស៊ូរហូតដល់ទៅបំផុត។គណៈម្មាការក៏បានរកឃើញក្រុមខ្លាំងដែលទទួលជ័យជំនះ ដែលជាក្រុមចុងក្រោយបានអូសឡានលឿនដល់គោលដៅមុនគេ នោះគឺក្រុមកីឡាករពាក់ស្លាកលេខ ១៤២។
សូមបញ្ជាក់ផងដែរថា ក្រុមលេខ ១៤២ ដែលទទួលបានជ័យលាភីក្លាយជាម្ចាស់រង្វាន់រថយន្ត Pick Up ស៊េរីថ្មី 2023 ពី GANZBERG មានសមាជិកអូសឡាន៣រូបជាមិត្តភ័ក្រល្អតស៊ូរហូតបានជ័យជំនះ។





ប្រភព ៖ TNN LIVE






