ខាត់ វៃហាំង និងស៊ីន យូប៊ីន ពួតដៃគ្នាជាមួយតារាចិនមានការសម្តែងដ៏អស្ចារ្យនៅក្នុងព្រឹត្តិការណ៍ធំមួយ
នៅក្នុងកម្មវិធីគម្រប់ខួប១០ឆ្នាំកម្មវិធី Silk Road international film festival 2023 ធ្វើឡើងនៅទីក្រុង ហ្វូចូវ នៃខេត្ត ហ្វូចៀន តារាសម្តែង ខាត់ វៃហាំង និងស៊ីន យូប៊ីន បានតំណាងប្រទេសកម្ពុជាចូលរួមមហោស្រពនេះព្រមទាំងមានការសម្តែងរួមជាមួយតារាចិន២រូប និងមានទស្សនីយភាពត្រជាក់ភ្នែកតែម្តង។
តាមរយៈវីដេអូនៃការសម្តែងនោះបានឃើញការសម្តែងរបស់កុមារាកុមារីជាច្រើនរូប បន្ទរសំឡេងជាភាសាចិន និងការសម្តែងដ៏រស់រវើករបស់អ្នកសិល្បៈជាច្រើនរូបទៀតមុនការច្រៀងរបស់អ្នកសិល្បៈទាំង៤ដោយមានខ្មែរ២រូបនិងចិន២រូប។ ផ្តើមដំបូងគឺការច្រៀងរបស់តារាចិនស្រី បន្ទាប់មកតារាសម្តែង ខាត់ វៃហាំង និងបន្ទាប់មកទៀតគឺតារាចិនប្រុស និងតារាស្រី ស៊ីន យូប៊ីន ដោយអ្នកទាំង៤ច្រៀងជាភាសាអង់គ្លេសនិងលាយភាសាចិនបន្តិច។
ការសម្ដែងដ៏អស្ចារ្យការបិទកម្មវិធី នៃការបើកកម្មវិធី ព្រឹត្តិការណ៍ខួបលើកទី ១០ នៃមហោស្រពភាពយន្តអន្តរជាតិនេះមហាជនបានពោលសរសើរយ៉ាងខ្លាំងចំពោះតារាសម្តែងប្រចាំប្រទេសកម្ពុជា។ ទោះបីជាការសម្តែងនេះនៅប្រទេសចិនក្តី សម្រាប់កញ្ញា ស៊ីន យូប៊ីន ក៏មិនភ្លេចបញ្ជាក់អត្តសញ្ញណជាតិរបស់ខ្លួននៅលើសំលៀកបំពាក់ផងដែរ។
លើសពីនេះទៀតមហាជនក៏មានការចាប់អារម្មណ៍ដូចគ្នាបន្ទាប់ពីឃើញ តារាសម្តែង ខាត់ វៃហាំង បានបង្ហោះរូបគូជាមួយ ស៊ីន យូប៊ីន ជាលើកដំបូងនៅលើហ្វេកប៊ុកបន្ទាប់ពីមានរឿងអាស្រូវអ្នកទាំងពីរមានបញ្ហាមិនចុះសម្រុងជាមួយគ្នាផងដែរ។ ផ្អែកតាមរយៈរូបភាពដែលបានបង្ហោះនោះធ្វើឱ្យអ្នកដែលចូលចិត្តពួកគេបង្ហាញការសប្បាយចិត្តបន្តិចវិញហើយ៕














ប្រធានាធិបតី Macron បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការយោធារបស់បារាំងជាមួយនីហ្សេនឹងត្រូវ “បានបញ្ចប់”។ បារាំងនឹងចាប់ផ្តើមដកទ័ពនៅប៉ុន្មានខែខាងមុខ ហើយបញ្ចប់ការដកទ័ពទាំងអស់នៅចុងឆ្នាំនេះ។ មេដឹកនាំបារាំងបានបន្ថែមថា លោកនឹងពិគ្រោះជាមួយរដ្ឋាភិបាលយោធានីហ្សេ ដើម្បីឱ្យដំណើរការដកចេញប្រព្រឹត្តទៅដោយសន្តិវិធី។
ទោះជាយ៉ាងណា ប្រជាជននីហ្សេមានការមិនពេញចិត្ត និងរងសម្ពាធខ្លាំង ក៏បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់ខ្លួនគឺលោកប្រធានាធិបតីបាហ្ស៊ូម ចេញពីសហគមន៍សេដ្ឋកិច្ច អាហ្វ្រិកខាងលិច និងស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ។










វចនានុក្រមនេះ មានបោះពុម្ពជាសៀវភៅដែលមានពាក្យសរុប ៤ ៤៦៩៧ពាក្យ និងមេពាក្យចំនួន ៣១ ០៧៣ពាក្យ បើប្រៀបធៀបនឹងវចនានុក្រមចាស់ មានតែងជាង ២ម៉ឺនពាក្យប៉ុណ្ណោះ។





លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា៖” ជាជំហានទី១ រាជបណ្ឌិត្យសភាកម្ពុជាសាកល្បងចិញ្ចឹមនៅស្រុកឆែបខេត្តព្រះវិហារ ដែលប្រជាជនធ្លាប់តែប្រកបរបរ ចិញ្ចឹមជីវិតដោយការកាប់ព្រៃឈើ និងបាញ់សត្វ។ លោកថាតាមរយៈគម្រោងនេះ ប្រជាកសិករគាត់មានមុខរបរ គាត់ឈប់កាប់ព្រៃឈើ ឈប់បរបាញ់សត្វ ងាកមកបម្រើការនៅក្នុងឧទ្យានដូចជា ដាំស្មៅ ដាំដើមឈើឡើងវិញ និងអនាគតគាត់នឹងដើរតួទៅជាមគ្គុទេសទេសចរណ៍ ព្រោះរាជបណ្ឌិត្យសភាកម្ពុជាគ្រោងប្រែក្លាយឧទ្យាននេះទៅជាឧទ្យានគំរូ ទាំងការអភិរក្សសត្វ អភិរក្សព្រៃឈើ វប្បធម៌ និងវិស័យទេសចរណ៍”។


.jpg)


