មូលនិធិកុមារអរគុណនាយករដ្ឋមន្ត្រីថៃដែលបានលះបង់ប្រាក់ខែ
ប្រទេសថៃ ៖ ក្រោយពីលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានប្រកាសប្រគល់ប្រាក់ខែ និងប្រាក់ឧបត្ថម្ភក្នុងការប្រជុំ ដែលលោកទទួលបានពីការកាន់តំណែងជារៀងរាល់ខែទៅឱ្យមូលនិធិផ្សេងៗ ដើម្បីជួយសង្គ្រោះក្រុមពលរដ្ឋងាយរងគ្រោះ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុកមូលនិធិកុមារ (FOUNDATION FOR CHILDREN) បានសរសេរថា ៖ «ប្អូនៗកុមារ និងបុគ្គលិករបស់មូលនិធិទាំងអស់ សូមថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដែលបានផ្តល់ប្រាក់បរិច្ចាគចំនួន៤ម៉ឺន៥ពាន់បាត ដើម្បីប្រើប្រាស់ជាប្រយោជន៍សម្រាប់កុមារនៅក្នុងមូលនិធិ ចំនួន៩០នាក់» ។
ទំព័រហ្វេសប៊ុកមូលនិធិកុមារបន្តថា ៖ «ការផ្តល់ប្រាក់បរិច្ចាគពីលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ សម្រាប់ជួយកុមារនៅក្នុងមូលនិធិ គឺបានផ្តល់ស្នាមញញឹម និងសេចក្តីសុខដល់កុមារទាំងអស់ ព្រមទាំងបុគ្គលិកមូលនិធិយ៉ាងខ្លាំង ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះគម្រោងល្អៗរបស់លោកនាយករដ្ឋមន្ត្រី ដែលបានជួយគាំទ្រដល់មូលនិធិកុមារលើកនេះ ។ លោកនាយករដ្ឋមន្ត្រីតែងតែស្តាប់មតិយោបល់ និងបញ្ហាដែលយើងជួបការលំបាក ហើយស្វែងរកដំណោះស្រាយឱ្យយើងផងដែរ» ។
ទំព័រហ្វេសប៊ុកមូលនិធិកុមារបញ្ជាក់ថា ៖ «ម្ហូបអាហារពេលល្ងាចសម្រាប់ជីវិតថ្មី ដែលទទួលបានពីមេដឹកនាំប្រទេសចិត្តល្អ លោក សេដ្ឋា ថាវីស៊ីន គឺម្ហូបញំមីសួ, សាច់មាន់ចៀន និងសម្លកែងស៊ុ ដាក់បន្លែនិងបង្គា» ។ លើសពីនេះ ទំព័រហ្វេសប៊ុកមូលនិធិកុមារ ក៏បានបង្ហោះរូបភាពក្រុមកុមារកំពុងអង្គុយញ៉ាំអាហារ និងផ្លែឈើផងដែរ ប្រកបដោយទឹកមុខញញឹម ៕ ប្រភព ៖ The better







ប្រភព៖phuntoday.com







ប្រភព ៖ TNN World






២.ស្អក និងឈឺបំពង់កខ្លាំងខុសធម្មតា
៣.មានគ្រុនក្តៅ រងារញ័រញាក់
៤.ស្រកទម្ងន់លឿនខុសធម្មតា
៥.មានអារម្មណ៍ថប់ដង្ហើម ជាពិសេសពេលសម្រាក
៦.មានប្រវត្តិកើតជំងឺរលាកសួតញឹកញាប់
៨.មានរោគសញ្ញានៃការថប់ដង្ហើម



:max_bytes(150000):strip_icc()/traffic-on-the-road-at-front-of-ho-chi-minh-city-hall-in-ho-chi-minh-city-capital-of-vietnam-1095880968-76f846acd05f4968ba245528c3abc460.jpg)



គិតមកដល់ព្រឹកថ្ងៃទី០២ខែតុលាឆ្នាំ២០២៣នេះ ស្ថានភាពទឹកជំនន់ស្ទឹងពោធិ៍សាត់បានស្រក់ចុះផុតកម្រិត ដែលត្រូវប្រកាសអាសន្នហើយ។ ផ្លូវនានាដែលបានទឹកហូរច្រោះ ឥឡូវបានស្រកផុតវិញហើយ ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋតាមដងផ្លូវនានាមានសភាពមមាញឹកឡើងវិញជាធម្មតា។
ដោយឡែកចំពោះទំហំនៃការខូចខាតផ្ទះ ទ្រព្យសម្បត្តិ ស្រូវ ដំណាំគ្រប់ប្រភេទរបស់ប្រជាពលរដ្ឋ និងផ្នែកហេដ្ឋារចនាសម្ព័ន្ធនានាដែលបណ្តាលមកពីគ្រោះទឹកជំនន់នេះ រដ្ឋបាលខេត្តកំពុងធ្វើការសិក្សាប្រមូលទិន្នន័យ បន្ទាប់ពីទឹកស្រកអស់៕





