Home តារាជាតិ អ្នកគាំទ្រកំពុងចាប់អារម្មណ៍ សុខ ពិសី និងបុរសជនជាតិចិនម្នាក់

អ្នកគាំទ្រកំពុងចាប់អារម្មណ៍ សុខ ពិសី និងបុរសជនជាតិចិនម្នាក់

85
0

តារាចម្រៀង សុខ ពិសី និងបុរសសង្ហាជាជនជាតិចិនម្នាក់បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញអ្នកទាំងពីរស្និទ្ធស្នាលជាមួយគ្នាប្រៀបដូចជាគូស្នេហ៍។ បុរសដ៏សង្ហានេះធ្លាប់បានបង្ហាញខ្លួនក្នុងការផ្សាយពាណិជ្ជកម្មមួយជាមួយនឹង វណ្ណដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTiUOvedTW4KBVyL0-CciBVNnBgsCiAC1APWrejYlrjhw0ErOrmPW0sSBQFc-sP6z4521RwVPXIsijUQlLFNuPsiWotQqd1E0ZZGUFsT8M8t-eVArxSrSaXg4cGondq2RLEI0CNFMmb7y2ftAhCD_NsCsBJ5pxO66tqKMmaZvGY3MF-zKJ8h-6wAzgeug/s2048/image_2026-06-18_15-07-48%20(2).png

ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកនិងហ្វេកប៊ុក តារាចម្រៀង សុខ ពិសី បានបង្ហោះវីដេអូដ៏ផ្អែមល្ហែមជាមួយ Aiden Xuan ដែលគេដឹងថាលោកគឺជាជនជាតិចិនហើយបានបង្ហាញខ្លួនជួបប្រទេសកម្ពុជាក្នុងអំឡុងសៀមឈ្លានពាន និងការថតផ្សាយពាណិជ្ជកម្មជាមួយនឹងតារាចម្រៀង វណ្ណដា រួមទាំងអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា។ ការបង្ហាញភាពស្និទ្ធស្នាលរបស់តារាចម្រៀង សុខ ពិសី បន្ទាប់ពីរក្សាគម្លាតជាមួយនឹង កាក់ បន្ទាត់ពីសុំស្នេហារវាងហ្វេននឹងអាយដល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigurpuHSyAj7dp953s-He-_xI2nMihIr8GU-2nq6IESMpOIl5LzxZ0vyNPNy1X3Tty2WQgQXoeCgz_GVdu_H5DMohPyE3RV_QSEZDMD58cMiqvzGom5N910sLP9_MkYeIGwlEx-dk9v3Nn_2cvRzydcTwE0m1tbjxqJoGHextU-NduUveZWFFkO0C5u3Y/s2048/image_2026-06-18_15-07-47.png

ការស្និទ្ធស្នាលរបស់ សុខ ពិសី ជាមួយនឹងលោក Aiden Xuan ក៏បានធ្វើមតិសាធារណជនមានការបែងចែកផងដែរ។ មតិខ្លះក៏ថា សុខ ពិសី បង្ហាញមនុស្សជាទីស្រលាញ់និងថាអ្នកទាំងពីរសមគ្នា។ ទោះយ៉ាងណា មតិមួយផ្នែកទៀតគិតថាការបង្ហាញនេះអាចគ្រាន់តែជាផ្នែកមួយនៃការថត MV តែប៉ុណ្ណោះដោយជំរុញឱ្យសាធារណជនកុំគិតអ្វីលើសពីនេះ។ លើសពីនេះទៀតមានមតិថាបុរសសង្ហារូបនេះមានម្ចាស់ចិត្តរួចហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg253WUOsZQsiaGMsyTLg1Q6-SlkrYKVjZOfmihATVdrhfV6cZSD7ry6SXlnvf6L9mUbVMyZOHbqJmATKjAdlKP0SgBIbimdEJV69xB6o3rvvaxCU1v-GB7UoQ5z7vgehO6nsknhT8-C1k2Uohovvy_LZEIPienigDvk4J-3zyQP9g2B_T2q2-gtbAvDBo/s2048/image_2026-06-18_15-07-42.png
ងាកទៅកាន់លោក Aiden Xuan ក៏បានបង្ហោះវីដេអូផ្អែមល្ហែមជាមួយនឹងតារាចម្រៀង សុខ ពិសី ដូចគ្នាដោយអមដោយការរៀបរាប់ផ្អែមល្ហែមមិនខុសពីគូស្នេហ៍ឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKppmIHXFcYG__4n8OUS2Z1KCpYQsrJ3BND6Ti-pxc3c5PgyVr4VaL1GG-TUXJT-K1FVtDR63RTpkkJqOL5-f1A6Vl2PbK9ZcpBK0hkT-0jCTc22MFVi5bv0WtMEQQtoEO9exYJrYkgr3sqWvQqn-QcEHJr_jVKdYr1rBGXys_q0eSODaxcUmx6DsDNCM/s2048/image_2026-06-18_15-07-48.png
គួរឱ្យដឹងថា Aiden Xuan បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ដោយសារតែរូបរាងសង្ហារបស់លោកជាមួយនឹងកម្ពស់១.៩០ ម៉ែត្រ ជាមួយនឹងទឹកចិត្តដ៏សប្បុរសរបស់លោកដែលជួយប្រជាជនកម្ពុជាក្នុងពេលដែលសៀមឈ្លានពាន និងថតវីដេអូរាំលេងជាមួយនឹង ទីនីន។ ក្រោយពីទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនលោកក៏បានចូលរួមការថតផ្សាយពាណិជ្ជកម្មជាមួយនឹង អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា តារារ៉េប វណ្ណដា រួមទាំង ថេណា៕