បុរសសិង្ហបុរីម្នាក់ ស៊ីឈ្នួលធ្វើប្រធានក្រុមហ៊ុនជិត១៩០ក្រុមហ៊ុន ព្រោះតែរឿងនេះ
សិង្ហបុរី៖ បុរសជនជាតិសិង្ហបុរីម្នាក់ បានបាត់បង់ការងារ នៅក្នុងការរីករាលដាល នៃជំងឺកូវីដ-១៩ ហើយមិនមានលទ្ធភាព ស្វែងរកការងារធ្វើ ក៏ព្រមព្រៀង ធ្វើជានាយកក្រុមហ៊ុន រហូតដល់ ១៨៦ក្រុមហ៊ុន ដើម្បីទទួលបានផលកម្រៃ សម្រាប់ការលាងលុយ ចំនួន២,៣៦លានដុល្លារ នៅក្នុងអំពើឆបោក មកពីក្រៅប្រទេស ប៉ុន្ដែចុងក្រោយ ក៏ត្រូវបានតុលាការសិង្ហបុរី ផាកពិន័យ ចំនួន៤០០០ដុល្លារសិង្ហបុរី ហើយក៏កំពុងតែពិចារណា អំពីការដាក់ទោសទណ្ឌផ្សេងៗទៀត។
សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ថា លោក អើ បែង ហ្វា (Er Beng Hwa) អាយុ៤៩ឆ្នាំ ជនជាតិសិង្ហបុរី ត្រូវបានតុលាការ ផាកពិន័យ ចំនួន ៤០០០ដុល្លារសិង្ហបុរី ឬ ស្មើនឹងប្រហែល ជាង ២៩០០ដុល្លារអាមេរិក កាលពីថ្ងៃពុធ (ទី២៧ ខែកញ្ញា)។ ការសម្រេចរបស់តុលាការសិង្ហបុរី បានកើតឡើង ក្រោយការរកឃើញ អំពីទោសកំហុសរបស់គាត់ នៅក្នុងការស៊ីឈ្នួល ធ្វើជានាយកក្រុមហ៊ុនជាច្រើន។ រីឯបទចោទប្រកាន់ទី២ មានលក្ខណៈស្រដៀងគ្នានេះដែរ ហើយកំពុងតែពិចារណា អំពីការដាក់ទោសទណ្ឌបន្ថែមទៀត។
លោក អើ បែង ហ្វា មិនមានលទ្ធភាពស្វែងរកការងារធ្វើ នៅក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ហើយនៅទីបំផុត គាត់បានព្រមព្រៀង ដើរតួនាទី ធ្វើជាប្រធានក្រុមហ៊ុន រហូតដល់ទៅ១៨៦ក្រុមហ៊ុន សម្រាប់ការទទួលខុសត្រូវ លើការប្ដូរប្រាក់។ នៅក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុន ចំនួន១ ត្រូវបានប្រើប្រាស់ ជាមធ្យោបាយលាងលុយ ចំនួន២,៣៦លានដុល្លារអាមេរិក ពីជនរងគ្រោះជាច្រើននាក់ ដែលត្រូវបានគេបោកបញ្ឆោត មកពីក្រៅប្រទេស៕


កាហ្វេភ្នំនេះ មានទីតាំងនៅផ្លូវជាតិលេខ៥៥ បង្គោលគីឡូ១៣៤ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កាហ្វេនេះ ផ្សារភ្ជាប់ជាមួយធម្មជាតិ និងអមទៅដោយសម្លេងទឹកជ្រោះថែមទៀតផងដែរ ដែលបានជួយបង្កើនបរិយាកាសជុំវិញកាន់តែស្រស់ស្រាយ។
កាហ្វេភ្នំមានបម្រើជូនសេវាកម្មជាច្រើនដូចជា:កាហ្វេ និងភេសជ្ជៈ, អាហារពេលព្រឹក, អាហារពេលថ្ងៃ និងអាហារពេលល្ងាចផងដែរ។
តែយ៉ាងណាមិញ កាហ្វេភ្នំ១៥០០ នឹងត្រឡប់មកដំណើរការធម្មតាវិញ នៅពេលដ៏ខ្លីខាងមុខ ដោយម្ចាស់ហាងត្រូវការជួសជុលហាងស្ទើរតែស្រុងឡើងវិញ៕






ប្រភព ៖ 3plus News



























