អត្ថប្រយោជន៍ និងផលប៉ះពាល់របស់ទឹកស្ពៃបៃតង
ទឹកស្ពៃបៃតង ឬទឹក Celery ថ្មីៗនេះកំពុងមានការពេញនិយមសម្រាប់អ្នកដែលស្រលាញ់សុខភាព។ ភេសជ្ជៈនេះមានសារធាតុចិញ្ចឹមខ្ពស់ និងមានប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាពរាងកាយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាក៏មានផលប៉ះពាល់ផងដែរ។ ដូច្នេះហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍និងផលប៉ះពាល់របស់ទឹកស្ពៃបៃតងឬទឹក Celery៖
អត្ថប្រយោជន៍របស់ទឹកស្ពៃបៃតងឬទឹក Celery៖
- Celery គឺជាបន្លែដែលមានថាមពលទាប និងសម្បូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ ដូច្នេះវាសាកសមសម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់ឱ្យនៅថេរ។
- Celery មានប៉ូតាស្យូមខ្ពស់ដែលមានឥទ្ធិពលជួយកាត់បន្ថយការហើម។
- ជួយឱ្យសរសៃឈាមរត់ទៅកាន់ផ្នែកផ្សេងៗបានល្អ ជាពិសេសបេះដូង និងកាត់បន្ថយហានិភ័យនៃការកើតជំងឺខួរក្បាល។
- ជួយសម្រួលសម្ពាធឈាមឱ្យមានតុល្យភាព និងកាត់បន្ថយការឡើងសម្ពាធឈាម។
- Celery ស្រស់មានវីតាមីន C ខ្ពស់ដែលជំរុញប្រព័ន្ធភាពស៊ាំប្រឆាំងនឹងបាក់តេរី។

ផលប៉ះពាល់របស់ទឹកស្ពៃបៃតងឬទឹក Celery៖
ដោយសារទឹក Celery មានប៉ូតាស្យូមខ្ពស់ ដូច្នេះអ្នកដែលមានជំងឺតម្រងនោមគួរតែញ៉ាំដោយប្រុងប្រយ័ត្ន ព្រោះបើទទួលទានក្នុងបរិមាណច្រើន វាអាចនាំឱ្យមានជាតិប៉ូតាស្យូមលើស៕:max_bytes(150000):strip_icc()/is-celery-good-for-you-heres-what-an-rd-says-1187b6f3415b4c03b37900ccc4378c13.jpg)
ប្រភព៖ sanook



















2.jpg)












រមណីយដ្ឋានដូងទេរ ជារមណីយដ្ឋានមួយស្ថិតលើដងព្រែកទឹកឈូ ចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីស្ពានកំពតថ្មីប្រមាណ ១០-១៥នាទី។ នៅទីនោះ មានដូងទេរយ៉ាងស្រស់ ស្អាតលយចូលទៅ ទឹកបឹងបង្អួតសម្រស់យ៉ាងត្រកាល។
ទឹកធ្លាក់អន្លង់ខៀវ គឺជារមណីយដ្ឋានមួយកន្លែងដែលមានអាងទឹកធម្មជាតិ ដ៏ថ្លាឈ្វង់ ពណ៌ខៀវស្រងាត់ អាចអោយយើងលោតទឹកលេង និងហែលទឹកបាន។ វាស្ថិតនៅផ្នែកខាងលើនៃសហគមន៍ទេសចរណ៍ធម្មជាតិព្រែកត្នោត ឬអន្លង់ធំ ដោយធ្វើដំណើរចេញពីទីរួមខេត្តកំពត ឆ្ពោះទៅកាន់វាលរេញ ក្នុងចម្ងាយប្រមាណជិត ៣០ គីឡូម៉ែត្រ ប្រមាណ ៣៥ នាទី។ ភ្ញៀវទេសចរ ត្រូវមកដល់សហគមន៍ទេសចរណ៍ព្រែកត្នោត ឬ អន្លង់ធំ នេះសិន មុននឹងបន្តធ្វើដំណើរឡើងភ្នំ កាត់ព្រៃលើផ្លូវមានថ្មរដិបរដុបបន្តិចប្រមាណជា ១៥ នាទី ទើបបានទៅដល់ទីឋានរមនានោះ។
សហគមន៍ទេសចរណ៍ត្រពាំងសង្កែរ អ្នកទេសចរអាចទស្សនាព្រៃកោងកាង, ដាំកូនកោងកាង, ជិះទូកលេងកម្សាន្ត និងមើលអំពិល អំពែកពេលរាត្រី។
បឹងប្រទាក់ក្រឡា មានទីតាំងស្ថិតនៅ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយប្រហែល១៤គីឡូម៉ែត្រ ពីរង្វង់មូលធូរេន។ បឹងនេះស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ ដែលមានបឹងដ៏ធំអមជាមួយទេសភាពជើងភ្នំ ខ្យល់ត្រជាក់ ដែលអាចធ្វើ អោយភ្ញៀវទេសចរបាត់កង្វល់ និងមានអារម្មណ៍ស្រស់ស្រាយ៕






