ហេង នរៈកក្កដា បោះសម្តីបែបនេះទៅអ្នករិះគន់ សុខុម រចនា ថា The Voice អកកាដង់
ទោះបីជាធ្លាក់នៅក្នុងកម្មវិធីត្រឹមវគ្គLive Show សប្តាហ៍ទី១ សុខុម រចនា នៅតែរងមតិរិះគន់និងសើចចំអកពីអ្នកលេងបណ្តាញសង្គមដដែល។ ដោយសម្លឹងឃើញការរិះគន់នៅតែកើតមានជាហូរហែតារាសម្តែងហេង នរៈកក្កដា ចេញមកបោះសម្តីដល់អ្នករិះគន់រចនាថា The Voice អកកាដង់ និងថាបើមិនពេញចិត្តអូសរំលងទៅនាងក៏ជាមនុស្សមានការឈឺចាប់ដែរ។
នៅយប់ថ្ងៃទី២៩ សីហា លោក ហេង នរៈកក្កដា ដែលជាតារាសម្តែងមួយរូបបានលើកឡើងថា «ខ្ញុំនៅតែមិនយល់ ថីបានម្នាក់ៗរិះគន់លើគាត់ថា The Voice អកកេះ អកការដង់? អ្នកច្រៀងតាមរោងការ អកកេះនឹងជាជនថោកទាបដែលសង្គមស្អប់ខ្ពើមមែនទេ? ខ្ញុំបានឃើញមានគេសើចចំអកគាត់ជាច្រើន តើអ្នកច្រៀងតាមរោងការ កម្មវិធីផ្សេងៗគ្នាជាមនុស្សគ្មានតំលៃក្នុងសង្គមមួយនេះឬក្នុងការប្រលងកម្មវិធីចម្រៀងផ្សេងៗឬយ៉ាងណា? បើមិនពេញចិត្តអូសចោលទៅ គាត់ក៏ជាមនុស្សមានការឈឺចាប់ដែរ»។
ការលើកឡើងរបស់តារាសម្តែងខាងលើនេះធ្វើឡើងក្រោយ សុខុម រចនា បានជ្រើសបទចម្រៀងមួយបទមានចំណងជើងថា «កាឡុងឃុង» មកបកស្រាយក្នុងវគ្គ Live Show សប្តាហ៍ទី១ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ ដែលបានប្រពឹត្តទៅកាលពីថ្ងៃទី២៧ សីហា កន្លងមកនេះ។
ជាលទ្ធផល រចនា បានធ្លាក់នៅក្នុងវគ្គនេះខណៈអ្នកមួយចំនួនបានសើចចំអកនាងដោយសារតែការជ្រើសបទមកច្រៀងខុសទើបបណ្តាលឱ្យធ្លាក់ពីកម្មវិធី និងអ្នកខ្លះទៀតនៅមិនទាន់រំងាប់ចិត្តស្អប់ទៅលើនាងបន្ទាប់ពីផ្ទុះរឿងអាស្រូវអរគុណ30M Views មិនខ្ចីអរគុណម្ចាស់ដើម និងរឿងបងប្រុសរបស់នាង ទើបជំរុញឱ្យមហាជនកាន់តែមានចិត្តខឹង ស្អប់ និងបញ្ចេញមតិអវិជ្ជមានលើនាងជាបន្តបន្ទាប់រហូតជាប់ឈ្មោះថាកញ្ញា 30M Views និងកញ្ញាខ្មើតជាដើម។
ទោះបីជាមតិមួយភាគធំមិនពេញចិត្តចំពោះនាងក្តី តែគេក៏សង្កេតឃើញថាអ្នកគាំទ្រមួយចំនួនរួមទាំងបេក្ខជនប្រលងរួមជំនាន់ជាមួយគ្នាបានលើកទឹកចិត្តនាងដូចគ្នាព្រមទាំងលើកឡើងទៀតថា រចនា ជាមនុស្សមានអត្តចរិតរុសរាយ មិនឆ្មើងឆ្មៃឡើយ៕.jpg)
.jpg)






ប្រភព ៖ Mono News
តើយើងត្រូវប្រើប្រាស់ថ្មទូរស័ព្ទប៉ុន្មានភាគរយទើបត្រឹមត្រូវ?

![500+ Handsome Guy Pictures [HD] | Download Free Images on Unsplash](https://media.istockphoto.com/id/1404502149/photo/man-looks-in-mirror-touch-hair-feels-concerned-due-receding.webp?b=1&s=170667a&w=0&k=20&c=PvO1wJpS5oBikdNwh0fVdSa-JxPFsVtNRB_-64bO7kg=)




តារាសម្តែងក្នុងវីដេអូចម្រៀង «ពីរនាក់បានហើយ» បន្តទៀតថា «ខ្ញុំខំធ្វើការថតទាំងគ្មានពេលគេងគ្រប់គ្រាន់ ១ថ្ងៃគេងបានតែ៤ម៉ោង ព្រោះចង់បានការងារគុណភាពនិងល្អ។ សួរថាហត់ទេគឺហត់ខ្លាំងណាស់ សឹងតែគ្មានពេលគេង។ ការងារមួយៗមិនស្រួលទេណា សូមគិតក្នុងផ្លូវវិជ្ជមាន គ្រប់យ៉ាងជាសិល្បៈ ជាការងារ ជាការសម្ដែងណា។ សូមអរគុណគ្រប់គ្នាអរគុណដល់អ្នកដែលយល់»។










)










