បរទេស៖ យោងតាមអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ) ដែលបានរាយការណ៍កាលពីថ្ងៃទី ២៩ ខែសីហាថា យានអវកាស Chandrayan-៣ បានរកឃើញសារធាតុស្ពាន់ធ័រ អាលុយមីញ៉ូម ដែក កាល់ស្យូម ក្រូមីញ៉ូម ទីតាញ៉ូម ម៉ង់ហ្គាណែស អុកស៊ីហ្សែន និងស៊ីលីកុន នៅលើផ្ទៃព្រះច័ន្ទដូចដែលបានរំពឹងទុក។ ដូច្នេះមនុស្សយន្តនឹងធ្វើការពិសោធន៍រយៈពេល ១៤ ថ្ងៃបន្តទៀតនៃរបកគំហើញថ្មីនេះ ដែលជាការសង្កេតតាមបែបវិទ្យាសាស្ត្រលើកដំបូងរបស់ខ្លួនក្នុងដំណើរស្វែងរកប៉ូលទឹកកកខាងត្បូង។
នៅថ្ងៃទី ២៨ ខែសីហាកន្លងទៅ ផ្លូវរបស់មនុស្សយន្តស្វយ័តត្រូវបានរៀបចំឡើងវិញនៅពេលដែលវាចូលទៅជិតរណ្ដៅដែលមានទទឹង ៤ ម៉ែត្រ នឹងអាចផ្លាស់ទីដោយសុវត្ថិភាព។ យាននេះវិលក្នុងល្បឿនប្រហែល ១០ សង់ទីម៉ែត្រ/វិនាទី ដើម្បីកាត់បន្ថយការឆក់ និងការខូចខាតពីផ្ទៃរដុបរបស់ព្រះច័ន្ទ។
យានរុករកក៏បានប្រើប្រាស់ឧបករណ៍ RAMBHA និង ILSA ដើម្បីសិក្សាបរិយាកាសរបស់ព្រះច័ន្ទ និងជីកសំណាកដើម្បីវិភាគបន្ថែមលើវាយនភាពផ្ទៃខាងលើ នេះបើយោងតាមកាសែត Times of India ។ ទោះយ៉ាងណាក៏ដោយ ឧបករណ៍ឡាស៊ែរបំបែក Spectroscopy (LIBS) របស់វាបានធ្វើការវាស់វែងដំបូងនៃសមាសភាពដីនៅប៉ូលខាងត្បូង។ ដូចនេះ អ្នកវិទ្យាសាស្ត្រនឹងអាចសិក្សាពីពន្លឺប្លាស្មាដើម្បីកំណត់ពីបណ្តុំនៃប្រវែងរលក និងកំណត់សមាសធាតុគីមីនៃដី៕)
ប្រភព៖vnexpress










