រដ្ឋធានីមូស្គូ៖ ក្រោយពេលរដ្ឋាភិបាលក្រុងកៀវ បានព្រមាន អំពីសង្រ្គាមរបស់មេដឹកនាំវិមានក្រឹមឡាំង នៅលើទឹកដីរបស់ខ្លួន នឹងវិលត្រឡប់ទៅរកប្រទេសរុស្ស៊ី វិញនោះមក ឥឡូវនេះ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានបញ្ចេញហ្វូងដ្រូន ហោះចូលជ្រៅទៅលើទឹកដីរបស់មហាអំណាចកំពូលនុយក្លេអ៊ែររបស់ពិភពលោក ហើយបានវាយប្រហារទៅលើតំបន់សំខាន់ៗចំនួន៦ ដោយរាប់ទាំងរដ្ឋធានីមូស្គូ ជាបេះដូងរបស់រុស្ស៊ី ហើយបានបំផ្លិចបំផ្លាញយន្ដហោះ នៅក្នុងមូលដ្ឋានកងទ័ពអាកាស ផងដែរ។Russia's war on Ukraine latest: Russian drones attack Kyiv again | Reuters

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៣០ ខែសីហា ថា អ៊ុយក្រែន បានបើកប្រតិបត្ដិការ ជាមួយនឹងហ្វូងដ្រូនរបស់ខ្លួន ប្រឆាំងនឹងគោលដៅសំខាន់ៗជាច្រើន នៅក្នុងតំបន់ចំនួន៦ ចូលជ្រៅទៅលើទឹកដីរបស់រុស្ស៊ី រួមទាំង ការវាយប្រហារទៅលើអាកាសយានដ្ឋាន នៅភាគខាងលិចទីក្រុងស្កូវ (Pskov) នៅជិតព្រំដែន ជាប់ជាមួយនឹងប្រទេសឡាតវី (Latvia) និង អេស្ដូនី ដែលជាមូលដ្ឋានរបស់កងយន្ដហោះដឹកជញ្ជូនយោធា ផងដែរ។ ការវាយប្រហារនេះ បានបំផ្ទុះ និង បង្កឲ្យមានអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ហើយបានធ្វើឲ្យខូចខាតដល់យន្ដហោះដឹកជញ្ជូនធុនធំ ប្រភេទ Ilyushin Il-76 (អ៊ីលយូស៊ីន ២-៧៦) ចំនួន៤គ្រឿង។Ukraine drone attack hits 2 military bases deep inside Russia - ABC News

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ កាលពីព្រឹក ថ្ងៃពុធ (ទី៣០ ខែសីហា) ថា ដ្រូនជាច្រើនគ្រឿង ត្រូវបានបាញ់ទម្លាក់ នៅក្នុងតំបន់ជាច្រើនរបស់រុស្ស៊ី រួមមាន តំបន់អ័រឡូវ (Orlov), ប៊្រីយ៉ាន់ស្ក៍(Bryansk) រីយ៉ាហ្សាន (Ryazan) កាលូហ្កា (Kaluga) និង តំបន់ជុំវិញរដ្ឋធានីមូស្គូ។

លោក វីតាលី គ្លីស្កូ (Vitali Klitschko) អតីតអ្នកប្រដាល់អាជីពរបស់អ៊ុយក្រែន ហើយបច្ចុប្បន្ន ក្លាយជាចៅហ្វាយក្រុងកៀវ បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា រុស្ស៊ី បានបាញ់មីស៊ីល និង ដ្រូន វាយប្រហារមកលើរដ្ឋធានីកៀវ កាលពីព្រឹក ថ្ងៃពុធ (ទី៣០ ខែសីហា)។ នេះជាការវាយប្រហារដ៏ខ្លាំងក្លា មកលើរដ្ឋធានីរបស់អ៊ុយក្រែន នៅក្នុងសង្គ្រាម អស់រយៈពេលជាច្រើនខែកន្លងមកនេះ។Ukraine drone strikes: This tactical first by the Ukrainians shows that  Russia is way more vulnerable than anyone imagined.

បើតាមអាជ្ញាធរក្រុងកៀវ បានឲ្យដឹង ថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់កម្ទេចមីស៊ីល និង ដ្រូនរបស់រុស្ស៊ី ជាង២០គ្រឿង ដែលវាយប្រហារ មកលើរដ្ឋធានីកៀវ។ ប៉ុន្ដែជាអកុសលនោះ ក៏មានឆ្មាំសន្ដិសុខ ចំនួន២នាក់ បានស្លាប់ ដោយសារតែការធ្លាក់កម្ទេចកម្ទីដ្រូនទាំងនោះ។

ទីភ្នាក់ងារសារព័ត៌មាន គ្របគ្រងដោយរដ្ឋរុស្ស៊ី Tass បានដកស្រង់ប្រភពពីទីភ្នាក់ងារសង្គ្រោះបន្ទាន់ អះអាង កាលពីព្រឹក ថ្ងៃពុធ (ទី៣០ ខែសីហា) ថា យន្ដហោះដឹកជញ្ជូនធុនធ្ងន់របស់យោធារុស្ស៊ី ប្រភេទ Ilyushin Il-76 (អ៊ីលយូស៊ីន ២-៧៦) ចំនួន៤គ្រឿង ស្ថិតក្នុងអាកាសយានដ្ឋាន នាភាគខាងលិចតំបន់ស្កូវ (Pskov) ដែលមានចម្ងាយប្រហែល៦៦០គីឡូម៉ែត្រ ពីភាគខាងជើងព្រំដែនរបស់អ៊ុយក្រែន បានរងនូវការខូចខាត៕Russia Targets Ukrainian Capital With 'Largest' Drone Attack As City Marks  Kyiv DaySmall Drones Are Giving Ukraine an Unprecedented Edge | WIRED UK