នាយកក្រុមហ៊ុន Microsoft លោក Brad Smith បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន CNBC ថា គេអាចប្រើប្រាស់បច្ចេកវិទ្យា AI ធ្វើជាអាវុធបាន ហើយមនុស្សត្រូវគ្រប់គ្រងលើបច្ចេកវិទ្យាដ៏ឆ្លាតនេះ ដោយការចេញច្បាប់ និងបទបញ្ជាថ្មីៗសម្រាប់ធានាសុវត្ថិភាពពិភពលោក ។

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោក Brad Smith លើកឡើងថា ៖ «ខ្ញុំគិតថា បច្ចេកវិទ្យាទាំងអស់ដែលគេបានបង្កើតឡើងមក បើទោះជាវាជួយបង្កលក្ខណៈងាយស្រួលដល់ពួកយើងរាល់គ្នាក្តី ប៉ុន្តែគេក៏អាចប្រើប្រាស់វាធ្វើជាអាវុធបានដូចគ្នា ។ ដូច្នេះ យើងត្រូវប្រាកដចិត្តថា AI ត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់មនុស្ស មិនថាស្ថាប័នរដ្ឋាភិបាល កងទ័ព ឬស្ថាប័នណាមួយទេ ដែលចង់ប្រើប្រាស់បច្ចេកវិទ្យា AI ឱ្យដំណើរការដោយស្វ័យប្រវត្តិ ដូចជា ផ្នែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។ យើងចាំបាច់ត្រូវធានាថា ត្រូវឱ្យមនុស្សជាអ្នកគ្រប់គ្រងលើបច្ចេកវិទ្យានេះ ព្រោះយើងនឹងអាចបន្ថយល្បឿន ឬបិទប្រព័ន្ធដំណើរការដោយស្វ័យប្រវត្តិរបស់វា» ។Microsoft makes top lawyer Brad Smith its vice chair

បណ្តាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេលើពិភពលោក បានដាស់តឿនពីការគំរាមកំហែងរបស់បច្ចេកវិទ្យា AI ក្រោយពីកម្មវិធី ChatGPT ដែលជា Chatbot មានប្រព័ន្ធដំណើរការបញ្ញាសិប្បនិម្មិត (Generative AI) ក្លាយជាការពេញនិយមនៅទូទាំងពិភពលោក ដោយសារវាអាចឆ្លើយតបដូចមនុស្សបេះបិទ ។ Generative AI គឺជាបច្ចេកវិទ្យា AI មានសមត្ថភាពអាចបង្កើតខ្លឹមសារផ្សេងៗដូចជា អត្ថបទ រូបភាព កូដ និងកម្មវិធីជាច្រើនទៀត ។7 Types of Artificial Intelligence That You Should Know in 2023

កាលពីខែឧសភា ឆ្នាំ២០២៣ លោក Sam Altman ជា CEO របស់ក្រុមហ៊ុន Open AI ដែលបានបង្កើតកម្មវិធី ChatGPT រួមទាំងនាយកគ្រប់គ្រងរបស់ DeepMind ដែលជាក្រុមហ៊ុន AI របស់ Google ព្រមទាំងក្រុមហ៊ុន Microsoft បានដាស់តឿនថា បច្ចេកវិទ្យា AI មានគ្រោះថ្នាក់អាចធ្វើឱ្យមនុស្សផុតពូជបាន ។ វាគ្រោះថ្នាក់ខ្លាំងស្មើនឹងការធ្វើសង្គ្រាមនុយក្លេអ៊ែរ ហើយមនុស្សបាច់ត្រូវកាត់បន្ថយគ្រោះថ្នាក់ទាំងនេះ ។Commentary: What killer robots mean for the future of war - CNA

នាយកក្រុមហ៊ុន Microsoft លោក Brad Smith បានថ្លែងទៅកាន់សារព័ត៌មាន CNBC នៅខាងក្រៅកិច្ចប្រជុំកំពូលអាជីវកម្ម Business 20 Summit ថា មូលហេតុទាំងនេះហើយ ទើបពួកយើងគាំទ្រឱ្យក្រុមហ៊ុនទាំងអស់ធ្វើរឿងត្រឹមត្រូវ ហើយគួរចេញច្បាប់ និងបទបញ្ជាថ្មីៗសម្រាប់ធានាសុវត្ថិភាពពិភពលោកផងដែរ ៕ ប្រភព ៖ Bangkok biznews