ប្រទេសថៃ ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សភឿថៃ លោក Srettha Thavisin និងលោក Supattanapong Punmeechaow ឧបនាយករដ្ឋមន្ត្រីស្តីទី និងរដ្ឋមន្ត្រីក្រសួងថាមពល ក្នុងឋានៈជាសមាជិកសភាតំណាងរាស្ត្ររបស់គណបក្សថៃសាងឆាត ព្រមទាំងក្រុមអ្នកសេដ្ឋកិច្ចមកពីគណបក្សថៃសាងឆាត បានប្រជុំពិភាក្សាអំពីការប្រគល់ការងារពីរដ្ឋាភិបាលចាស់ ។Thai property mogul Srettha Thavisin's unlikely rise to PM - The Japan Times

នាយករដ្ឋមន្ត្រីថ្មីប្រទេសថៃ លោក Srettha Thavisin លើកឡើងថា នេះជាការផ្ទេរការងារពីរដ្ឋាភិបាលចាស់ទៅរដ្ឋាភិបាលថ្មី ប៉ុន្តែនៅមិនទាន់បានពិភាក្សាពីកិច្ចការនយោបាយនៅឡើយទេ ហើយបច្ចុប្បន្ន លោកបានបំពេញការងារជាបន្តបន្ទាប់ ។ ចំណែកសំណួរសួរថា តើប្រទេសថៃនឹងអាចបញ្ចុះតម្លៃថាមពល ចាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងបានដែរឬទេ ? លោក Srettha Thavisin ឆ្លើយថា លោកនឹងប្រកាសភ្លាមៗ ហើយសូមរង់ចាំបន្តិច ពីព្រោះលោកត្រូវតាមដានគោលនយោបាយផ្សេងទៀតផងដែរ ។Daunting double portfolio

ចំណែកលោក Supattanapong Punmeechaow ឧបនាយករដ្ឋមន្ត្រីស្តីទី និងរដ្ឋមន្ត្រីក្រសួងថាមពល រីករាយនឹងប្រគល់ភារកិច្ចនេះដោយរលូន ។ លោកលើកឡើងថា ៖ «ពួកយើងបានជជែកគ្នាអំពីការងារមួយចំនួន ហើយនេះចាត់ទុកថា គឺជាផលប្រយោជន៍ក្នុងការជជែករឿងនយោបាយ» ។

នៅពេលសួរថា តើលោកបានជជែកគ្នាអំពីរឿងថាមពលដែរឬទេ ? លោក Supattanapong Punmeechaow ឆ្លើយថា យើងបានជជែកគ្នាអំពីក្រសួងថាមពល ក្រោយការបង្កើតរដ្ឋាភិបាលថ្មី ។ ចំណែកការបញ្ចុះតម្លៃថាមពលក្រោយពីមានរដ្ឋាភិបាលថ្មីទទួលខុសត្រូវ នឹងអាចធ្វើបានឬយ៉ាងណានោះ គឺត្រូវជជែកជាមួយរដ្ឋមន្ត្រីក្រសួងថាមពលថ្មី ៕ Thai PTT to open first Myanmar filling station next year – National Energy  Group of Companiesប្រភព ៖ Mono News