ថ្ម គឺជាឧបករណ៍ដែលប្រើសម្រាប់រក្សាទុកថាមពលក្នុងទម្រង់ជាថាមពលគីមី នៅពេលប្រើថ្ម ថាមពលនឹងត្រូវបានបំប្លែងទៅជាអគ្គិសនី។ ថ្មត្រូវបានចាត់ទុកថាជាប្រភពថាមពលដ៏សំខាន់សម្រាប់ឧបករណ៍ចល័ត ដែលវាមានអត្ថប្រយោជន៍ផ្តល់នូវតង់ស្យុងស្ថេរភាពសម្រាប់ប្រតិបត្តិការនៃឧបករណ៍។ ការសាកថ្មទូរស័ព្ទឱ្យបានត្រឹមត្រូវ គឺជារឿងសំខាន់ ដើម្បីជួយឱ្យឧបករណ៍ប្រើប្រាស់បានយូរ កាត់បន្ថយលទ្ធភាពនៃការឆេះ និងការផ្ទុះ។

ដូច្នេះហើយតើគួរសាកថ្មទូរស័ព្ទប៉ុន្មានភាគរយទើបមិនឆាប់ខូចថ្ម?
យោងតាមអ្នកជំនាញបានឱ្យដឹងថា ជាទូទៅការសាកថ្មដែលល្អបំផុតគឺ ១៥% ទៅ ២០% ។ ទោះជាយ៉ាងណាក៏ដោយ កាលដែលទុកថ្មតិចជាង ១០% វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះឧបករណ៍របស់អ្នកព្រោះវាអាចបណ្តាលឱ្យឆាប់ខូចថ្ម។Is it safe to charge my phone overnight? Your battery charging questions  answered - CNA Lifestyle តើយើងត្រូវប្រើប្រាស់ថ្មទូរស័ព្ទប៉ុន្មានភាគរយទើបត្រឹមត្រូវ?
យោងតាមអ្នកជំនាញណែនាំថា ការប្រើប្រាស់ថ្មទូរស័ព្ទឱ្យបានត្រឹមត្រូវគឺ ៦០% ទៅ ៨០% គឺសមហេតុផលបំផុត។ ការដែលអ្នកតែងតែសាកថ្មទូរស័ព្ទរហូតដល់ ១០០% គឺមិនល្អនោះទេ ព្រោះវាអាចប៉ះពាល់ដល់អាយុកាលថ្ម និងឆាប់ឆេះថ្ម។

គ្រោះថ្នាក់ក្នុងពេលសាកថ្មទូរស័ព្ទ ៤ ចំណុចដែលអ្នកគួរដឹង៖
១.ការសាកថ្មទូរស័ព្ទបណ្តើរ លេងទូរស័ព្ទបណ្តើរ នឹងធ្វើឱ្យថ្មរបស់អ្នកឆាប់ក្តៅ ជាហេតុធ្វើឱ្យថ្មឆាប់ខូចក្នុងរយៈពេលខ្លី និងបណ្តាលឱ្យឆក់។
២.ការដោតថ្មទូរស័ព្ទពេញមួយយប់ក៏ជាមូលហេតុដែលថ្មរបស់អ្នកឆាប់អស់បំផុត បន្ទាប់ពីប្រើប្រាស់បានត្រឹមកន្លះម៉ោង។
៣.ការប្រើប្រាស់ឆ្នាំងសាកដែលមានគុណភាពអន់ ក៏បណ្តាលឱ្យមានគ្រោះថ្នាក់ខ្លាំងដល់ថ្ម ដោយសារតែបរិមាណអគ្គិសនីដែលបញ្ជូនទៅកាន់ថ្មមិនមានស្ថេរភាព ដែលនាំឱ្យខូចគុណភាពថ្ម អាយុកាលថ្ម និងបទពិសោធន៍មិនល្អ។
៤.ការប្រើស្រោមទូរស័ព្ទពេលកំពុងសាកថ្ម នឹងធ្វើឱ្យថ្មមិនអាចបញ្ចេញកំដៅបាន ដែលជាហេតុធ្វើឱ្យថ្មរបស់អ្នកឆាប់ខូចផងដែរ៕2,700+ Phone Charging Station Stock Photos, Pictures & Royalty-Free Images  - iStock | Cell phone charging station, Phone charging station airport,  Phone charging station icon
ប្រភព៖cafef.com