Home Blog Page 1515

អាហារសុខភាព ៥ ប្រភេទជួយពង្រឹងខួរក្បាលឱ្យមានការចងចាំល្អ

0

ខួរក្បាល គឺជាផ្នែកដ៏សំខាន់បំផុតមួយនៅក្នុងរាងកាយរបស់មនុស្ស ដែលវាធ្វើការយ៉ាងសកម្ម ២៤ ម៉ោងក្នុងមួយថ្ងៃតែម្តង សូម្បីតែពេលគេង។ កាលដែលយើងមិនបានថែរក្សាខួរក្បាលវាអាចធ្វើឱ្យខួរក្បាលរបស់យើងចុះខ្សោយ ភ្លេចភ្លាំង និងមានការចងចាំមិនល្អ។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារសុខភាពមួយចំនួនដើម្បីពង្រឹងខួរក្បាលឱ្យមានការចងចាំល្អ៖

១.ស៊ុត៖ ស៊ុតផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដោយសារតែវាសម្បូរទៅដោយជាតិប្រូតេអ៊ីន ដែលជួយក្នុងការអភិវឌ្ឍប្រព័ន្ធខួរក្បាល ដូច្នេះការញ៉ាំស៊ុត ២ គ្រាប់ក្នុងមួយថ្ងៃគឺពិតជាល្អខ្លាំងណាស់។How to Boil Eggs Perfectly (Every Time) - Downshiftology

២.ត្រី៖ យើងគួរទទួលទានត្រីសមុទ្រដូចជា ត្រីសាម៉ុង ត្រីធូណា និងត្រីម៉ាកែល យ៉ាងហោចណាស់ ២-៣ ដងក្នុងមួយសប្តាហ៍ ព្រោះត្រីសមុទ្រមានផ្ទុកអាស៊ីតខ្លាញ់ និងអូមេហ្គា ៣ ដែលជួយចិញ្ចឹមកោសិកាខួរក្បាល រក្សាភាពរឹងមាំ និងពង្រឹងជញ្ជាំងកោសិកាប្រសាទក្នុងខួរក្បាលរបស់មនុស្ស។The Real Reason You're Craving Raw Fish

៣.គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិសម្បូរទៅដោយជាតិខ្លាញ់ល្អ ប្រូតេអ៊ីន និងជាតិសរសៃ បូករួមទាំងវីតាមីន E វីតាមីន B1 ដែលជួយដល់ដំណើរការនៃការយល់ដឹង ការចងចាំ និងធ្វើឱ្យខួរក្បាលរបស់យើងរឹងមាំ។6 healthy seeds you must add to your diet right away! | HealthShots

៤.ផ្លែបឺរី៖ ការទទួលទានផ្លែបឺរី មិនថាផ្លែស្ត្របឺរី ប៊្លូបឺរី ឬផ្លែឆឺរីនោះទេ គឺវាជួយពង្រឹងសុខភាពខួរក្បាលរបស់យើង ឱ្យមានកម្រិត IQ ខ្ពស់ និងកែតម្រូវសម្ពាធឈាមឱ្យមានតុល្យភាព រួមជាមួយនឹងការជួយឱ្យប្រព័ន្ធឈាមក្នុងខួរក្បាលរត់បានល្អ។25 Different Types of Berries and Their Health Benefits - PureWow

៥.សូកូឡា៖ តាមការសិក្សាបានបង្ហាញថា សូកូឡា មានប្រសិទ្ធភាពក្នុងការបង្កើនការចងចាំ នៅពេលដែលយើងមានអាយុកាន់តែច្រើន វាមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏អស្ចារ្យផងដែរ៕Common Chocolate Types and Varieties
ប្រភព៖sanook

ញាក់សាច់! Kim Kardashian និងកូនស្រី កាន់កាបូបតម្លៃសរុបជាង១០ម៉ឺន៧ពាន់ដុល្លារ និងជិះយន្តហោះឯកជនតម្លៃ ១៥០លានដុល្លារ

0

ប្រព័ន្ធផ្សព្វផ្សាយនិងសាធារណជនបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ Kim Kardashian និងកូនស្រី បន្ទាប់ពីប្រទះឃើញអ្នកជំនួញ និងជាតារាម៉ូឌែលរូបនេះបានកាន់កាបូបដែលមានតម្លៃថ្លៃកប់ពពកខណៈពួកគេហោះហើរត្រឡប់ពីដំណើរកម្សាន្តនៅប្រទេសជប៉ុនតាមយន្តហោះឯកជនតម្លៃ ១៥០ លានដុល្លាររបស់មហាសេដ្ឋី។Kim Kardashian Wears Pearl Dress With North West at Met Gala 2023 - Did North Walk Red Carpet?

តារាសម្តែង ម៉ូឌែល និងជាសហគ្រិន វ័យ៤២ឆ្នាំជាមួយសំលៀកបំពាក់ទាន់សម័យពណ៌ខ្មៅអមជាមួយវែនតាខ្មៅទៀត បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ជាពិសេសកាបូបដែលនាងកាន់អាចលក់បានចាប់ពី ៦០,០០០ ដុល្លារដល់ជាង ១០០,០០០ ដុល្លារជាមួយការបង្អួតសម្រស់ធម្មជាតិដោយគ្មានការផាត់មុខ។ មិនត្រឹមតែប៉ុណ្ណោះកូនស្រីរបស់នាងដែលមានអាយុត្រឹម១០ឆ្នាំ បានកាន់កាបូបម៉ាកល្បីមួយដែលមានតម្លៃប្រហែល ៧ ៩០០ ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3GjECMZ18N_eRlWBOfKzEfmK41vNpjQ-IJHFewtvECGXpen8jArbnGIQ8zn2NJNPmRQ-aiyCQcCfNwJV4qdE-jUjzO_XZGGZbl1PrHjUarJrQTyxMiEg_1P5PuRzRBf1lR8EyGXCf6e33EZm3LaLKoRCSEsRKJ33SWCd48DDEkxTy-NkUsTGgFhpGUDU/s1800/369902662_847077826787711_1820337980284972505_n.jpg

លើសពីនេះទៅទៀត នៅពេលពួកគេត្រឡប់ទៅសហរដ្ឋអាម៉េរិកវិញបន្ទាប់ពីកម្សាន្តនៅប្រទេសជប៉ុន ២នាក់ម្តាយកូននេះបានចុះពីលើយន្តហោះឯកជនតម្លៃ ១៥០ លានដុល្លារឯណោះបន្ថែមពីលើការកាន់កាបូបតម្លៃកប់ពពករបស់ពួកគេ។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៣ Kim Kardashian ត្រូវទស្សនាវដ្តីអាម៉េរិកចុះផ្សាយថានាងមានទ្រព្យសម្បត្តិសុទ្ធ ១.៧ ពាន់លានដុល្លារ និងក្តាប់ជំនួយជាច្រើននៅក្នុងដៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYKn4k_HiVILOfcmRKF9wVJY6WirnezoA3iPaWpjBVgFL-M3ZgrzzjeIW9RpfX0MooMrEnJgUWFMA82X-qwFa8hUmHGCUj3TUdHb0oZ1_sKj73rjPne8FI6prcaFIYFMdtHplf_rYZ8nv4vOCN24swkVbk-OdRXpwGp9jMs8lggmYxVfstec-lzDue1xs/s1222/Capture%20(66).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXUAB8PxaP9kgSP8TXCTWKies7KACvbSgIS8QikcMZwsXpLGHwjW8ervp3sLXxp1vAnP0Baxd0XfZiTE_TrGm6q2bFn9xTlnmYKbXvCC7ubdU_Vw8VBtexzC5BhjOBMISa5IWxvWo3IW7usQHiZu8m-ptjdRwlDDtEMLNm-j9JRnmpb7ycptOEmJWUljA/s1071/image_2023-08-28_13-51-16.png

មកស្គាល់រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ដ៏ល្បីមួយក្នុងខេត្តកំពត

0

រមណីយដ្ឋានភ្នំកំពង់ត្រាចគឺជាកន្លែងប្រវត្តិសាស្ត្រ និងជាទីសក្ការៈបូជា ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន ហើយត្រូវបានគោរពបូជាដោយប្រជាជនកម្ពុជា ចិន និងប្រជាជនវៀតណាម។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅចម្ងាយ៣៨គីឡូម៉ែត្រ ភាគខាងកើតនៃក្រុងកំពតតាមបណ្តោយផ្លូវជាតិលេខ៣៣ ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងត្បូង ក្នុងស្រុកកំពង់ត្រាច។

ភ្នំនេះមានទំហំប្រហែល ៤០០០ ម៉ែត្រ និងមានកំពស់ខុសៗ​គ្នាចន្លោះពី ១៥០ ទៅ ២០០ ម៉ែត្រ ដើមឈើក្នុងចំណោមស្នាមប្រេះនៅក្នុងថ្ម។ នៅឯជើងភ្នំ យើងអាចឃើញរូងភ្នំជាច្រើន ហើយនៅមុខល្អាងធំគឺវត្តគីរីសិលាដែលមានភាពល្បីល្បាញ។ភ្នំកំពង់ត្រាច រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ដ៏ល្បីមួយក្នុងខេត្តកំពត - Khmer  Breaking News

នៅទិសខាងកើត និងខាងលិចនៃវត្ត មានវត្តតូចៗជាច្រើនដែលមានកំពស់ប្រហែលពី៥ ទៅ១០ម៉ែត្រ។ ជណ្តើរមួយត្រូវបានសាងសង់ឡើងសម្រាប់ប្រើប្រាស់ដោយមនុស្សចាស់ ដូនជី និងមនុស្សទូទៅ។ នៅខាង​ជើង​វត្តនេះ​មានរូងភ្នំធំមួយដែលជាច្រកចូលទៅកាន់រូងភ្នំផ្សេងទៀតដែលមានច្រក​ចូលទៅកន្លែងបើកចំហចម្ងាយ៣០ម៉ែត្រ ហើយនៅកណ្តាលភ្នំមានអង្កត់ផ្ចិតប្រហែល២១ម៉ែត្រ។ភ្នំកំពង់ត្រាច

សូមរំលឹកផងដែរថា សម្រស់ធម្មជាតិរបស់ភ្នំកំ​ពង់ត្រាច​ក៏បាន​ធ្វើឱ្យ​ទីតាំង​នេះក្លាយជាកន្លែងផលិតខ្សែភាពយន្តដែលមានប្រជាប្រិយភាព និងទាក់ទាញភ្ញៀវទេសចរផងដែរ៕

ការស្ទង់មតិបង្ហាញថា យុវវ័យអាស៊ាននិយមប្រើប្រាស់ទូរស័ព្ទដៃមានតម្លៃថោក

0

យុវវ័យភាគច្រើនរស់នៅតំបន់អាស៊ីអាគ្នេយ៍ចាប់អារម្មណ៍ទិញទូរស័ព្ទដៃមានតម្លៃថោក ជំនួសការប្រើប្រាស់ទូរស័ព្ទមានតម្លៃថ្លៃៗ ដូចជា Samsung ឬ Apple ។ ក្រុមហ៊ុនស្រាវជ្រាវផ្នែកទីផ្សាររបស់អង់គ្លេសឈ្មោះ YouGov ដែលទទួលការឧបត្ថម្ភដោយ Poco របស់ Xiaomi បានស្ទង់មតិអ្នកប្រើប្រាស់ទូរស័ព្ទដៃ ដែលមានអាយុចាប់ពី១៨ឆ្នាំ ទៅ៤០ឆ្នាំ នៅប្រទេសឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, ថៃ និងវៀតណាម ចំនួន២.៥០០នាក់ ។ លទ្ធផលការស្ទង់មតិបង្ហាញថា អ្នកឆ្លើយតប៣នាក់ក្នុងចំណោម៤នាក់ប្រាប់ថា ពួកគេចូលចិត្តទូរស័ព្ទមានតម្លៃសមរម្យ ហើយ៣៧% ទៀតប្រាប់ថា យល់ស្របនឹងមតិនេះ ។Free Photo | Beautiful smiling asian girl drinking coffee using mobile phone  and sits on stairs outside young wom

អ្នកឆ្លើយតបការស្ទង់មតិ៨នាក់ក្នុងចំណោម១០នាក់មានទំនុកចិត្តលើទូរស័ព្ទដៃតម្លៃមធ្យម ពីព្រោះពួកគេអាចចំណាយប្រាក់ទិញទូរស័ព្ទបានត្រឹមកម្រិតនេះ ។ ចំណែករឿងតម្លៃ និងប្រសិទ្ធភាពទូរស័ព្ទ គឺអាចបំពេញតម្រូវការរបស់អតិថិជនបាន និងពុំចាំបាច់មានលក្ខណៈពិសេសច្រើនពេកទេ ។ លទ្ធផលការស្ទង់មតិបង្ហាញទៀតថា យុវវ័យភាគច្រើនរស់នៅតំបន់អាស៊ីអាគ្នេយ៍ប្រើប្រាស់ទូរស័ព្ទដៃសម្រាប់ការកម្សាន្ត ក្នុងនោះ៨០% មើលវីដេអូ និង៦០% លេងហ្គេម ។

បច្ចុប្បន្ន ក្រុមហ៊ុនផលិតទូរស័ព្ទដៃស្មាតហ្វូននាំមុខគេក្នុងទីផ្សារតំបន់អាស៊ីអាគ្នេយ៍ គឺក្រុមហ៊ុន Samsung ដែលបានរួមចំណែកក្នុងទីផ្សារប្រមាណ២៧% នៅត្រីមាសទី១ ឆ្នាំ២០២៣ ។ បន្ទាប់មក គឺក្រុមហ៊ុនរបស់ចិន រួមមាន Oppo, Xiaomi, Vivo និង Realme ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ Canalys ។ អ្នកវិភាគមកពី Canalys ឱ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍នៅតែជាទីផ្សាររីកចម្រើនសម្រាប់ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូន ដោយសារកំណើនពលរដ្ឋមានជីវភាពកណ្តាល និងយុវវ័យសម័យថ្មី ដែលគេចាត់ទុកថា គឺជាក្រុមអតិថិជនចម្បងរបស់ក្រុមហ៊ុនផលិតស្មាតហ្វូន ។Joint Statement: Cambodia should scrap rights-abusing National Internet  Gateway - ASEAN Parliamentarians for Human Rights

ទោះយ៉ាងណា ទូរស័ព្ទតម្លៃមធ្យមបានប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយក្រុមហ៊ុនលក់ទូរស័ព្ទដៃថ្លៃៗ ។ តាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ Counterpoint បង្ហាញថា ចំនួនការលក់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple បានកើនឡើងរហូតដល់១៨% នៅត្រីមាសទី១ ឆ្នាំ២០២៣ ខណៈការលក់ទូរស័ព្ទដៃរបស់ក្រុមហ៊ុន Samsung, Xiaomi, Vivo និង Oppo ធ្លាក់ចុះ ៕ ប្រភព ៖ AEC Connect

NASA គ្រោងបង្កើតយន្តហោះដែលមានល្បឿន ៤,៩០០ គីឡូម៉ែត្រក្នុងមួយម៉ោង

0

បរទេស៖ អង្គការ NASA របស់សហរដ្ឋអាមេរិក កំពុងធ្វើការជាមួយក្រុមហ៊ុន Boeing និង Northrop Grumman ដើម្បីរៀបចំបង្កើតយន្តហោះប្រភេទ Supersonic ថ្មីមួយដែលអាចហោះហើររវាងទីក្រុងឡុងដ៍ ទៅញូវយ៉កក្នុងរយៈពេលតិចជាង ១ ម៉ោង។R.Kamel physicien on X: "Traveling in a supersonic jet at Mach 4, NASA  believes in it more than ever Does the supersonic plane have its place in  the commercial offers of airlines?

យន្តហោះល្បឿលឿន Supersonic ត្រូវបានរចនាឡើងក្នុងល្បឿន ៤,៩០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដើម្បីកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ។ លោក Mary Jo Long-Davis អ្នកគ្រប់គ្រងគម្រោងបច្ចេកវិទ្យា Supersonic នៅ NASA បាននិយាយថា ការរចនាយន្តហោះប្រភេទនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះយុទ្ធសាស្ត្រធ្វើដំណើរល្បឿនលឿនកម្រិតខ្ពស់របស់ NASA ។ ដូច្នេះ ទីផ្សារអ្នកដំណើរសម្រាប់យន្តហោះល្បឿនលឿននេះ មានពាណិជ្ជកម្មប្រហែល ៥០ នាពេលបច្ចុប្បន្ន។

កាលពីមុនយន្តហោះល្បឿលឿន Supersonic គឺធ្លាប់ផលិតឡើងតាំងពីឆ្នាំ ១៩៧៣ មកម្លេះដោយសារតែវាមានសំឡេងខ្លាំងប្រហែល ១១០ decibels ស្មើនឹងការផ្ទុះ ឬផ្គរលាន់ ទើបយន្តហោះនេះត្រូវបានគេដកចេញមិនឱ្យផលិតព្រោះវាបានជះឥទ្ធិពលយ៉ាងខ្លាំងដោយធ្វើឱ្យប្រជាពលរដ្ឋមានភាពភ័យខ្លាច។Comeback Kid: The Next Sound-Barrier-Busting Passenger Jet Could Be Quietly  Supersonic | GE News

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអស់រយៈពេល ៥០ឆ្នាំមកហើយ បច្ចុប្បន្នអង្គការ NASA គ្រោងបង្កើតយន្តហោះនេះម្តងទៀតដោយបានកាត់បន្ថយសំឡេង ដើម្បីធានាថាយាននេះមានសុវត្ថិភាពក្នុងការហោះហើរ។ ពួកគេក៏មានបំណងជំរុញ Supersonic ឆ្លងកាត់តំបន់លំនៅដ្ឋានមួយចំនួននៅឆ្នាំ ២០២៥ ផងដែរ៕
ប្រភព៖vnexpress

កូរ៉េខាងជើងអនុញ្ញាតឱ្យពលរដ្ឋនៅក្រៅប្រទេសត្រឡប់មកប្រទេសកំណើត

0

ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបានបើកព្រំដែនបន្ថែមទៀត ក្រោយពីបិទការទំនាក់ទំនងយ៉ាងតឹងរ៉ឹងជាមួយពិភពខាងក្រៅអស់រយៈពេល៣ឆ្នាំ ។ កូរ៉េខាងជើងបានអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនដែលរស់នៅក្រៅប្រទេសអាចត្រឡប់មកប្រទេសកំណើតបាន ប៉ុន្តែត្រូវដាក់ពួកគេឱ្យនៅដាច់ដោយឡែករយៈពេល១សប្តាហ៍ ។ កូរ៉េខាងជើងអះអាងថា ការអនុញ្ញាតឱ្យពលរដ្ឋត្រឡប់មកប្រទេសកំណើតវិញ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅលើពិភពលោកបានធូរស្រាល ។S Korea scrambles warplanes as 180 North Korean aircraft detected | News |  Al Jazeera

សារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានចុះផ្សាយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ថា ទីស្នាក់ការកណ្តាលផ្នែកការពារជំងឺរាតត្បាតរបស់កូរ៉េខាងជើងបានប្រកាសអនុញ្ញាតឱ្យពលរដ្ឋនៅក្រៅប្រទេសអាចធ្វើដំណើរត្រឡប់មកប្រទេសកំណើតវិញ ក្រោយពីកូរ៉េខាងជើងចាត់វិធានការយ៉ាងតឹងតែងដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ ហើយបិទព្រំដែនចាប់ពីឆ្នាំ២០២០ ។ នៅពេលពលរដ្ឋកូរ៉េខាងជើងធ្វើដំណើរមកដល់ប្រទេសវិញ គឺត្រូវដាក់ឱ្យនៅដាច់ដោយឡែក និងសង្កេតមើលអាការៈជំងឺនៅមជ្ឈមណ្ឌលមួយកន្លែងរយៈពេល១សប្តាហ៍ ។North Korean flag carrier Air Koryo to begin direct flights | CNN

ប្រទេសកូរ៉េខាងជើងបានបិទព្រំដែនតាំងពីដើមឆ្នាំ២០២០ មកម៉្លេះ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ ។ កាលពីខែកក្កដា ឆ្នាំ២០២៣ កូរ៉េខាងជើងបានបើកប្រទេសទទួលមន្ត្រីជាន់ខ្ពស់មកពីប្រទេសរុស្ស៊ី និងចិន ដើម្បីចូលរួមពិធីដង្ហែរក្បួនទ័ពនៅទីក្រុងព្យុងយ៉ាង ហើយនៅខែសីហានេះ កូរ៉េខាងជើងបានអនុញ្ញាតឱ្យក្រុមកីឡាករធ្វើដំណើរទៅប្រកួតតេក្វាន់ដូនៅប្រទេសកាហ្សាក់ស្ថាន ។Flying on North Korea's Air Koryo — Video of the Only One-Star Airline

ជាមួយគ្នានេះ ប្រទេសកូរ៉េខាងជើង និងចិន ទើបតែបើកជើងហោះហើរពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងព្យុងយ៉ាង ហើយវាគឺជាការបើកជើងហោះហើរអន្តរជាតិលើកដំបូងក្នុងរយៈពេល៣ឆ្នាំរបស់កូរ៉េខាងជើង ។ ក្រសួងការបរទេសចិនថ្លែងថា នៅរដូវក្តៅ និងរដូវស្លឹកឈើជ្រុះ ប្រទេសចិននឹងអនុញ្ញាតឱ្យបើកជើងហោះហើររវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង ៕ ប្រភព ៖ TNN World

DJ NaNa អាណិតខ្លួនឯងធ្វើមាតិកាអប់រំច្រើនប៉ុណ្ណាតម្លៃនៅចាញ់គេរ៉េបបបួលគ្នាផឹក

0

ស្របពេលទទួលបានឱកាសធ្វើជាពិធីការិនីនៅក្នុងកម្មវិធីមួយនៅឯប្រទេសថៃ DJ NaNa ពោលថាខ្លួនទទួលបានការឱ្យតម្លៃយកចិត្តទុកដាក់ខ្ពស់មិនចាញ់តារាចម្រៀង តារាសម្តែង ឬបវកញ្ញាឡើយ។ មិនត្រឹមតែប៉ុណ្ណោះ DJ NaNa ពោលអាណិតខ្លួនឯងថាធ្វើមាតិកាអប់រំច្រើនប៉ុណ្ណាតម្លៃនៅចាញ់គេរ៉េបបបួលគ្នាផឹក ដែលអ្នកនាងចង់សម្តៅនៅក្នុងប្រទេសកំណើតឈរលើវិស័យនេះមិនទទួលបានការឱ្យតម្លៃចំពោះខ្លួនឡើយខុសពីប្រទេសដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCUPsC3RNlq-l1oK6qzgRKnOhRFXrfppr7coTQ8MqJbGdSvKoshmYl4HfUAQKoiywaBobl6NQPV3c5yH8rLcXQNm5cgTuxO2JSqF2rLh7tki_86BCDdRfYbh8EkZ84ylbMYTfhgOGXE0UH1RIkdnIuFD3WazTQ8ITKY90io0GC3N_LaepLc89LWp3oL04/s2048/image_2023-08-28_09-52-47.png

DJ NaNa ត្រូវសាធារណជនស្គាល់ថាជាពិធីការិនី និងជាអ្នកបង្កើតមាតិកាអប់រំមួយរូបដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនព្រោះរាល់ប្រធានបទដែលអ្នកនាងចែករំលែកសុទ្ធសឹងជាចំណេះដឹងល្អៗគួរគិតពិចារណានិងលើកទឹកចិត្តអ្នកដទៃ។
ជាមួយគ្នានេះដែរ នៅយប់ថ្ងៃទី២៧ ខែសីហា ស្រាប់តែ DJ NaNa បានពោលពាក្យយ៉ាងចាក់ដោត និងដោយក្តីអន់ចិត្តព្រោះសម្លឹងឃើញពីភាពខុសគ្នារវាងប្រទេសរបស់ខ្លួន និងប្រទេសដទៃ ដែលមិនសូវឱ្យតម្លៃពិធីករ ពិធីការិនី និងអ្នកបង្កើតមាតិកាអប់រំចាញ់អ្នកច្រៀងរ៉េបដៃកាន់ដបស្រា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY-5o6GOpCuQMQ9EdO9LPHlf_bVoXxTCXmG8eFaR4-mjgTU9vzHOFkJdtFevdeYDxD5DEqqTBCXfAecxXyeOahLV0Ewf-E014Lgt2g-z_Zd_QXHSreTadz_gDCZ4tKtbnxhEgZPZ5tY452d3duWqyl9IhiG1u0Nz5hS7AYpuFHyds6GZSygVehx41yshg/s960/image_2023-08-28_09-52-42.png

អ្នកចែករំលែកចំណេះដឹងរូបនេះបានសរសេរនៅលើបណ្តាញសង្គមថា «វគ្គអ្នកលើកទឹកចិត្តគេ ត្រូវការកម្លាំងចិត្ត យប់មួយនៅទីក្រុងបាងកក! ជាលើកទី២ដែលពិធីការនីដូចខ្ញុំនេះមានអ្នករាំអម បើកឆាកបែបហំហាន! បើនិយាយពីការយកចិត្តទុកដាក់ និងផ្តល់តម្លៃដល់ពីធីករ ខ្ញុំពិតជាអរគុណដល់ Jotun Cambodia ណាស់ (លើកទី១ក៏កម្មវិធី Jotun ដែរ ដែលគេបើកLED Screenជាពីរដើម្បីឱ្យពិធីករដើរចេញ)។
ធម្មតាពិធីករលើឆាក ជាអ្នកលើកនេះ សរសើរគេ អញ្ជើញគេ អរគុណគេ…តែនៅកម្មវិធីរបស់ Jotun រាល់ឆ្នាំដែលគាត់នាំតំណាងចែកចាយគាត់ទៅប្រទេសថៃ ពួកគាត់ធ្វើរឿងទាំងនេះឱ្យពិធីករវិញដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHWYhhYxdQ5xXUSDSD9_2MjG88vceN-n3nBtO8U0_N2aRnlfQQvc1FwVqKyrde2fuliUF2KL9jNS7_IR6j5xPZJBNocPsWkEm_bI5lj8KbaL5vxSnH-VD0w6leo5aoALVlzmCMCezBYTqO3_C2n_eaGzvKq358l5STSGSpOGl7_UETcg0DY-GEEoCctQs/s2000/image_2023-08-28_09-52-41.png

អ្នកនាង នាង សុវ៉ាតនា ហៅ DJ Nana បានបន្តទៀតថា «និយាយទៅ ថាខ្ញុំដូចជាទាមទារខុសរឿងក៏ថាបាន តែខ្ញុំចេះតែឆ្ងល់ថា ហេតុអ្វីពិធីករស្រុកគេ គេឱ្យតម្លៃខ្ពស់ មិនចាញ់តារាចម្រៀង តារាសម្តែង ឬបវកញ្ញាឡើយ។ ចេះតែនិយាយៗទៅទេបងប្អូនអើយ កុំប្រកាន់អី កូនដេកលក់ទាំងពីរនាក់ ម៉ែទំនេរពេក ម្យ៉ាងកូនបៅដោះ អ័រម៉ូនប្រែប្រួល…ហាហាហា…នឹកអាណិតខ្លួនឯង មិនថាធ្វើមាតិកាអប់រំច្រើនប៉ុណ្ណា តម្លៃនៅចាញ់គេរ៉េបបបួលគ្នាផឹក»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiabuHu1wRwyn1A5I9ZBgl9FBmJEr3UvS6irx-J-mL4jUrUMfCGkiwfhrLReK13ePXhX2yvydyyLxnIF0PXcad-hYYwwmqoA78Jd_0CW_7Y8Ak3notZWowwRgmOdrK-ScWQfYpKSb-dnJI-Dko1C0lUldMA7JOkOVMgsdZzWfMCmN9ppU8XtUWaZeYcIuQ/s2048/image_2023-08-28_09-52-44.png

 

ជប៉ុនប្រាប់ពលរដ្ឋរស់នៅក្រៅប្រទេសឱ្យរក្សាភាពស្ងៀមស្ងាត់

0

ប្រទេសជប៉ុន ៖ ការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi បានធ្វើឱ្យប្រទេសជប៉ុនប្រឈមនឹងការប្រឆាំងតវ៉ាយ៉ាងខ្លាំង ។ ស្ថានទូតជប៉ុននៅប្រទេសចិន និងកូរ៉េខាងត្បូង ព្រមទាំងស្ថានកុងស៊ុលនៅហុងកុងបានប្រាប់ពលរដ្ឋជប៉ុនឱ្យរក្សាភាពស្ងៀមស្ងាត់ និងប្រយ័ត្នខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5TStkRw5TBH6U_1viUXW8JC7BhHZIXxcdl-9p5iQpk_gwfp7PnI9ObguDFpTbRSh61FSd7uQvoXxrfJB9VgCXgkmUweop2_wfOQLJ-007S0UWnocHdh6moXDqfFrrtbNYbefpIVME5f24r3VMAWpBMfCHyNVgrSlq-sPTYTTshD-VgmLrAGdhHBP1Lgw/s1280/photo_2023-08-28_10-10-13%20(2).jpg

សារព័ត៌មាន Channel News Asia ចុះផ្សាយថា ប្រទេសជប៉ុនបានជំរុញឱ្យពលរដ្ឋរស់នៅចិនព្យាយាមរក្សាភាពស្ងៀមស្ងាត់ ដោយជជែកគ្នាតិចៗនៅកន្លែងសាធារណៈ ក្រោយពីប្រទេសចិនថ្កោលទោសរឿងការបង្ហូរទឹកកខ្វក់មានជាតិវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលមហាសមុទ្រប៉ាស៊ីហ្វិក ។ សារព័ត៌មានចិនចុះផ្សាយថា រដ្ឋាភិបាលចិនបានហៅការសម្រេចចិត្តបង្ហូរទឹកកខ្វក់របស់ជប៉ុនថា អាត្មានិយម, បង្កគ្រោះថ្នាក់ដល់បរិស្ថាន និងសុខភាពមនុស្ស បើទោះជាភ្នាក់ងារថាមពលបរមាណូអន្តរជាតិបញ្ជាក់ថា មានសុវត្ថិភាពក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWO__dFv5GIYkEN9_UM28sNqH7taHTNH-jA-XR1KaZ82cQ8S_51gFa5FRVO6S0AG6Nq42nlo1yxaTfJ84KvBmMYZqMJrW1kLuhq15aZr5PNtBiKM1gU1r4KuYVIRfPd6QiLJDV_qhgnNPyvumJE_uM3lUNeYoULqjSUW-ADMQGdEBSREZNc39nx12RM2A/s1280/photo_2023-08-28_10-10-13.jpg

ចាប់ពីប្រទេសជប៉ុនបង្ហូរទឹកកខ្វក់មក ប្រទេសចិនបានប្រកាសហាមនាំចូលអាហារសមុទ្រគ្រប់ប្រភេទពីជប៉ុន ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស្មុគស្មាញខាងផ្នែកនយោបាយ ពាណិជ្ជកម្ម ភូមិសាស្ត្រ និងប្រវត្តិសាស្ត្រ ។ ហេតុនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសចិនបានបង្ហោះសារក្នុងគេហទំព័រ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ដើម្បីដាស់តឿនពលរដ្ឋជប៉ុនរស់នៅចិនឱ្យប្រយ័ត្នខ្លួន មិននិយាយខ្លាំងបើមិនចាំបាច់ និងតាមដានការជូនដំណឹងរបស់ស្ថានទូតជានិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM5SlhLiF6cta_61xP9ckdIfjMMLNr6uUUGAhxJhYHptdU-DzF-Mtoc6MLGdQPUAHWqX0N2j31x8Zwv1ZuYCS4SU2t-VhhRoptGyv56vR-OOlvzHJ7GUYL_DRcu7brvcurzhkHJzBuvPA15Fw1EgQqVUYXn5lkC_OCRYaSzkUR25xh9ncGltsErDilis4/s1280/photo_2023-08-28_10-10-14.jpg

ចំណែកស្ថានកុងស៊ុលជប៉ុនប្រចាំក្រុងហុងកុងបានដាស់តឿនឱ្យពលរដ្ឋជប៉ុនប្រយ័ត្នខ្លួនពាក់ព័ន្ធនឹងការបង្ហូរទឹកកខ្វក់ ខណៈមានក្រុមបាតុករប្រមាណ១០០នាក់បានដើរដង្ហែរក្បួននៅតាមផ្លូវ កាលពីថ្ងៃទី២៤ ខែសីហា ។ ចំណែកនៅប្រទេសកូរ៉េខាងត្បូងវិញ ស្ថានទូតជប៉ុនក៏បានដាស់តឿនឱ្យពលរដ្ឋប្រយ័ត្នខ្លួនដូចគ្នាដែរ ដើម្បីចៀសវាងកើតបញ្ហា ខណៈមានការតវ៉ាពីការបង្ហូរទឹកកខ្វក់នៅខាងក្រៅស្ថានទូតទីក្រុងសេអ៊ូល ៕ ប្រភព ៖ Nation World News

ឥណ្ឌាគ្រោងបាញ់បង្ហោះយានអវកាសដើម្បីសិក្សាពីព្រះអាទិត្យ

0

ឥណ្ឌា៖ បន្ទាប់ពីជោគជ័យនៃការចុះចតនៅលើឋានព្រះច័ន្ទ ប្រទេសឥណ្ឌាក៏មានគោលបំណងចាប់ផ្តើមបេសកកម្មអវកាសបន្ទាប់របស់ខ្លួនដើម្បីសិក្សាពីព្រះអាទិត្យ។

យោងតាមអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានឱ្យដឹងថា យាន Aditya-L1 គឺជាយានអង្កេតលំហអាកាសដែលកំពុងតែត្រៀមខ្លួនសម្រាប់ការបាញ់បង្ហោះនៅសប្តាហ៍ដំបូងនៃខែកញ្ញានេះ ដោយស្ថិតនៅកំពង់ផែអវកាសដ៏សំខាន់របស់ប្រទេសក្នុងទីក្រុង Sriharikota។Solar research spacecraft Aditya-L1 is expected to launch into space in early September. Photo: VDOS/URSC

យានអវកាស Aditya-L1 មានតួនាទីសិក្សាពីខ្យល់ព្រះអាទិត្យ ដែលអាចប៉ះពាល់ដល់ផែនដី ហើយជារឿយៗបណ្តាលឱ្យមាន aurora ។ ក្នុងរយៈពេលវែង ទិន្នន័យពីយានអវកាសអាចជួយអ្នកជំនាញយល់កាន់តែច្បាស់ពីឥទ្ធិពលរបស់ព្រះអាទិត្យមកលើលំនាំអាកាសធាតុរបស់ផែនដី។ ដូច្នេះហើយ យានអវកាសនេះត្រូវបានគេរំពឹងថានឹងហោះហើរបានចម្ងាយ ១.៥ លានគីឡូម៉ែត្រក្នុងរយៈពេលប្រហែល ៤ ខែ ដោយឈានដល់គន្លងជុំវិញ Lagrange 1 (L1) ។ Lagrange គឺជាកន្លែងដែលវត្ថុហោះមានទំនោរនៅស្ងៀម ដោយសារតុល្យភាពទំនាញផែនដី ជួយឱ្យយានអវកាសសន្សំសំចៃប្រេង។ ចំណុច Lagrange ត្រូវបានដាក់ឈ្មោះតាមគណិតវិទូថា Joseph-Louis Lagrange ។isro moon landing: ISRO sets sights on Sun, Venus and Mars: Successful moon  landing boosts India's space ambitions - The Economic Times

នាយកប្រតិបត្តិ និងអ្នករៀបចំផែនការរំពឹងថាសមត្ថភាពនៃយានអវកាសនេះនឹងជំរុញឧស្សាហកម្មអវកាសឯកជនរបស់ប្រទេសឥណ្ឌាឱ្យមានភាពល្បីល្បាញសម្រាប់ការប្រកួតប្រជែងតម្លៃដ៏ល្អឥតខ្ចោះរបស់ខ្លួននៅក្នុងវិស្វកម្មអវកាស។
ប្រភព៖vnexpress

នាយកមន្ត្រីថ្មីរបស់ប្រទេសថៃបានដាក់ចេញនូវគោលនយោបាយធំៗចំនួន ៥

0

ប្រទេសថៃ៖ លោក Srettha Thavisin ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ នៃគណបក្សភឿថៃ ដែលបានទទួលការយល់ព្រមពីព្រះមហាក្សត្រ Maha Vajiralongkorn កាលពីល្ងាចថ្ងៃពុធ ទី២៣ ខែសីហា កន្លងទៅ។Srettha Thavisin: Connections, career, and criticism of Thailand's new  prime minister | Thai PBS World : The latest Thai news in English, News  Headlines, World News and News Broadcasts in both Thai

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃលោក Srettha បាននិយាយនៅក្នុងសុន្ទរកថាថា លោកនឹងដោយផ្តោតសំខាន់ទៅលើការពង្រីកសេវាថែទាំសុខភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការជម្រុញកម្មវិធីជាតិជំនួយសង្គមអំឡុងជួបវិបត្តិ និងលើស្ទួយការនាំចេញផលិតកម្មជាដើម-ល-។ ដូច្នេះហើយថ្មីនេះៗលោក Srettha បានដាក់ចេញនូវគោលនយោបាយធំៗចំនួន ៥ ដែលត្រូវអនុវត្តភ្លាមៗក្នុងឆ្នាំ ២០២៣ នេះដែលមានដូចជា៖

១.ផ្តល់ប្រាក់ចំនួន ១០,០០០ បាត (ស្មើ ២៨៦ ដុល្លារ) ទៅដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសដែលមានអាយុលើសពី ១៦ឆ្នាំ ក្នុងគោលបំណងដើម្បីជួយជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។

២.ដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃចំនួន ៦០០ បាត (ស្មើ ១៧ ដុល្លារ) សម្រាប់កម្មករ និយោជិកទាំងអស់ទូទាំងប្រទេស។Thai Parliament Elects Pheu Thai's Sretta Thavisin as New Prime Minister -  BowerGroupAsia

៣.បញ្ចុះតម្លៃប្រេងនិងថ្លៃភ្លើងដល់ប្រជាជនទាំងអស់ក្នុងគោលបំណងកាត់បន្ថយភាពលំបាក និងរក្សាស្ថិរភាពក្នុងប្រទេស។

៤.ផ្អាកបង់ធនាគារបីឆ្នាំក្នុងគោលបំណងជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។

៥.ដោះស្រាយបញ្ហាសំខាន់ៗដូចជាការធ្លាក់ចុះការនាំចេញ ការឡើងថ្លៃទំនិញ និងជួយសម្រួលសេដ្ឋកិច្ចសង្គមឱ្យប្រសើរឡើងវិញ។

លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃបានមានប្រសាសន៍ថា វិស័យធុរកិច្ចមានសេចក្តីសោមនស្សរីករាយជាទីបំផុតដែលប្រទេសថៃទទួលបានអ្នកដឹកនាំថ្មីដ៏អស្ចារ្យ ដែលលោកមានជំនាញ និងចំណេះដឹងលើបញ្ហាសេដ្ឋកិច្ច ដែលអាចជួយប្រទេសនេះដោះស្រាយបញ្ហាសេដ្ឋកិច្ចជាប់លាប់៕Srettha Thavisin to become Thailand's prime minister - The Japan Times
ប្រភព៖NIKKEA Asia