អាមេរិក៖ លោកយាយ DOROTHY HOFFNER ដែលជនជាតិអាមេរិកម្នាក់ មានអាយុ ១០៤ ឆ្នាំបានបញ្ចប់ការលោតឆ័ត្រយោងពីរដងជាមួយគ្រូរបស់គាត់នៅកម្ពស់ ៤,១០០ ម៉ែត្រ។ លោកយាយ Hoffner បានលោតពីជើងមេឃជាលើកដំបូងនៅឯកន្លែង Skydive Chicago ទីក្រុង Ottawa រដ្ឋ Illinois កាលពីថ្ងៃទី ១ ខែតុលា។ នៅពេលនោះ Hoffner បានជំរុញឱ្យមគ្គុទ្ទេសក៍ទេសចរណ៍អាជីពម្នាក់ឱ្យទៅជាមួយគាត់។
នៅពេលដែលទ្វារខាងក្រោយនៃយន្តហោះ Skyvan បើក គាត់ហាក់ដូចជាស្ងប់ស្ងាត់ និងមានទំនុកចិត្តលើខ្លួនឯង ដោយលោតចេញពីយន្តហោះ ហើយធ្លាក់ដោយសេរីក្នុងទីតាំងមានស្ថេរភាព ក្បាលពោះបែរមុខទៅដី ដែលធ្វើឱ្យមិត្តភក្តិរបស់គាត់បានអបអរនៅខាងក្រោម។ ការលោតមានរយៈពេល ៧ នាទី នៅពេលដែលគាត់ និងគ្រូរបស់គាត់ចុះមកលើស្មៅយ៉ាងទន់ភ្លន់ ដោយកាន់ស៊ុមជំនួយរបស់គាត់ ហើយជួយគាត់ក្រោកឈរឡើងដើម្បីឆ្លើយនឹងអ្នកសារព័ត៌មាន។ លោកយាយ Hoffner បាននិយាយថា “អាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ វាអស្ចារ្យណាស់សម្រាប់ខ្ញុំ ហើយវាក៏ជាលើកដំបូងរបស់ខ្ញុំដែរ។
ទោះជាយ៉ាងណាក៏ដោយលោកយាយ Hoffner មិនមែនជាបុគ្គលទីមួយដែលលោតឆ័ត្រយោងនោះទេ។ នៅក្នុងខែឧសភា ឆ្នាំ ២០២២ លោកយាយ Rut Larsson អាយុ ១០៣ ឆ្នាំ បានធ្វើការលោតពីរដងដោយជោគជ័យនៅទីក្រុង Motala ប្រទេសស៊ុយអែត ហើយក៏ទទួលបាននូវកំណត់ត្រាពិភពលោកហ្គីណេសសម្រាប់មនុស្សចាស់បំផុតដែលមិនធ្លាប់មានផងដែរ។ ប៉ុន្តែបច្ចុប្បន្នកំណត់ត្រាពិភពលោកថ្មីមួយនេះ បានទៅលើលោកយាយ Hoffner ដែលមានអាយុ ១០៤ ឆ្នាំឈានចូល ១០៥ ឆ្នាំក្នុងខែធ្នូ។
Hoffner បានរស់នៅក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក អស់ជាច្រើនទសវត្សរ៍មកហើយ គាត់មិនដែលរៀបការ និងមានកូនដូចគេទេ គាត់ចូលចិត្តជីវិតរស់នៅម្នាក់ឯង ហើយកាលពីគាត់នៅក្មេងគាត់ គាត់គឺជាបុគ្គលិកក្រុមហ៊ុនទូរគមនាគមន៍ Illinois Bell៕
ប្រភព៖vnexpress










