Home Blog Page 1516

ជប៉ុនប្រាប់ពលរដ្ឋរស់នៅក្រៅប្រទេសឱ្យរក្សាភាពស្ងៀមស្ងាត់

0

ប្រទេសជប៉ុន ៖ ការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi បានធ្វើឱ្យប្រទេសជប៉ុនប្រឈមនឹងការប្រឆាំងតវ៉ាយ៉ាងខ្លាំង ។ ស្ថានទូតជប៉ុននៅប្រទេសចិន និងកូរ៉េខាងត្បូង ព្រមទាំងស្ថានកុងស៊ុលនៅហុងកុងបានប្រាប់ពលរដ្ឋជប៉ុនឱ្យរក្សាភាពស្ងៀមស្ងាត់ និងប្រយ័ត្នខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5TStkRw5TBH6U_1viUXW8JC7BhHZIXxcdl-9p5iQpk_gwfp7PnI9ObguDFpTbRSh61FSd7uQvoXxrfJB9VgCXgkmUweop2_wfOQLJ-007S0UWnocHdh6moXDqfFrrtbNYbefpIVME5f24r3VMAWpBMfCHyNVgrSlq-sPTYTTshD-VgmLrAGdhHBP1Lgw/s1280/photo_2023-08-28_10-10-13%20(2).jpg

សារព័ត៌មាន Channel News Asia ចុះផ្សាយថា ប្រទេសជប៉ុនបានជំរុញឱ្យពលរដ្ឋរស់នៅចិនព្យាយាមរក្សាភាពស្ងៀមស្ងាត់ ដោយជជែកគ្នាតិចៗនៅកន្លែងសាធារណៈ ក្រោយពីប្រទេសចិនថ្កោលទោសរឿងការបង្ហូរទឹកកខ្វក់មានជាតិវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលមហាសមុទ្រប៉ាស៊ីហ្វិក ។ សារព័ត៌មានចិនចុះផ្សាយថា រដ្ឋាភិបាលចិនបានហៅការសម្រេចចិត្តបង្ហូរទឹកកខ្វក់របស់ជប៉ុនថា អាត្មានិយម, បង្កគ្រោះថ្នាក់ដល់បរិស្ថាន និងសុខភាពមនុស្ស បើទោះជាភ្នាក់ងារថាមពលបរមាណូអន្តរជាតិបញ្ជាក់ថា មានសុវត្ថិភាពក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWO__dFv5GIYkEN9_UM28sNqH7taHTNH-jA-XR1KaZ82cQ8S_51gFa5FRVO6S0AG6Nq42nlo1yxaTfJ84KvBmMYZqMJrW1kLuhq15aZr5PNtBiKM1gU1r4KuYVIRfPd6QiLJDV_qhgnNPyvumJE_uM3lUNeYoULqjSUW-ADMQGdEBSREZNc39nx12RM2A/s1280/photo_2023-08-28_10-10-13.jpg

ចាប់ពីប្រទេសជប៉ុនបង្ហូរទឹកកខ្វក់មក ប្រទេសចិនបានប្រកាសហាមនាំចូលអាហារសមុទ្រគ្រប់ប្រភេទពីជប៉ុន ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស្មុគស្មាញខាងផ្នែកនយោបាយ ពាណិជ្ជកម្ម ភូមិសាស្ត្រ និងប្រវត្តិសាស្ត្រ ។ ហេតុនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសចិនបានបង្ហោះសារក្នុងគេហទំព័រ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ដើម្បីដាស់តឿនពលរដ្ឋជប៉ុនរស់នៅចិនឱ្យប្រយ័ត្នខ្លួន មិននិយាយខ្លាំងបើមិនចាំបាច់ និងតាមដានការជូនដំណឹងរបស់ស្ថានទូតជានិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM5SlhLiF6cta_61xP9ckdIfjMMLNr6uUUGAhxJhYHptdU-DzF-Mtoc6MLGdQPUAHWqX0N2j31x8Zwv1ZuYCS4SU2t-VhhRoptGyv56vR-OOlvzHJ7GUYL_DRcu7brvcurzhkHJzBuvPA15Fw1EgQqVUYXn5lkC_OCRYaSzkUR25xh9ncGltsErDilis4/s1280/photo_2023-08-28_10-10-14.jpg

ចំណែកស្ថានកុងស៊ុលជប៉ុនប្រចាំក្រុងហុងកុងបានដាស់តឿនឱ្យពលរដ្ឋជប៉ុនប្រយ័ត្នខ្លួនពាក់ព័ន្ធនឹងការបង្ហូរទឹកកខ្វក់ ខណៈមានក្រុមបាតុករប្រមាណ១០០នាក់បានដើរដង្ហែរក្បួននៅតាមផ្លូវ កាលពីថ្ងៃទី២៤ ខែសីហា ។ ចំណែកនៅប្រទេសកូរ៉េខាងត្បូងវិញ ស្ថានទូតជប៉ុនក៏បានដាស់តឿនឱ្យពលរដ្ឋប្រយ័ត្នខ្លួនដូចគ្នាដែរ ដើម្បីចៀសវាងកើតបញ្ហា ខណៈមានការតវ៉ាពីការបង្ហូរទឹកកខ្វក់នៅខាងក្រៅស្ថានទូតទីក្រុងសេអ៊ូល ៕ ប្រភព ៖ Nation World News

ឥណ្ឌាគ្រោងបាញ់បង្ហោះយានអវកាសដើម្បីសិក្សាពីព្រះអាទិត្យ

0

ឥណ្ឌា៖ បន្ទាប់ពីជោគជ័យនៃការចុះចតនៅលើឋានព្រះច័ន្ទ ប្រទេសឥណ្ឌាក៏មានគោលបំណងចាប់ផ្តើមបេសកកម្មអវកាសបន្ទាប់របស់ខ្លួនដើម្បីសិក្សាពីព្រះអាទិត្យ។

យោងតាមអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានឱ្យដឹងថា យាន Aditya-L1 គឺជាយានអង្កេតលំហអាកាសដែលកំពុងតែត្រៀមខ្លួនសម្រាប់ការបាញ់បង្ហោះនៅសប្តាហ៍ដំបូងនៃខែកញ្ញានេះ ដោយស្ថិតនៅកំពង់ផែអវកាសដ៏សំខាន់របស់ប្រទេសក្នុងទីក្រុង Sriharikota។Solar research spacecraft Aditya-L1 is expected to launch into space in early September. Photo: VDOS/URSC

យានអវកាស Aditya-L1 មានតួនាទីសិក្សាពីខ្យល់ព្រះអាទិត្យ ដែលអាចប៉ះពាល់ដល់ផែនដី ហើយជារឿយៗបណ្តាលឱ្យមាន aurora ។ ក្នុងរយៈពេលវែង ទិន្នន័យពីយានអវកាសអាចជួយអ្នកជំនាញយល់កាន់តែច្បាស់ពីឥទ្ធិពលរបស់ព្រះអាទិត្យមកលើលំនាំអាកាសធាតុរបស់ផែនដី។ ដូច្នេះហើយ យានអវកាសនេះត្រូវបានគេរំពឹងថានឹងហោះហើរបានចម្ងាយ ១.៥ លានគីឡូម៉ែត្រក្នុងរយៈពេលប្រហែល ៤ ខែ ដោយឈានដល់គន្លងជុំវិញ Lagrange 1 (L1) ។ Lagrange គឺជាកន្លែងដែលវត្ថុហោះមានទំនោរនៅស្ងៀម ដោយសារតុល្យភាពទំនាញផែនដី ជួយឱ្យយានអវកាសសន្សំសំចៃប្រេង។ ចំណុច Lagrange ត្រូវបានដាក់ឈ្មោះតាមគណិតវិទូថា Joseph-Louis Lagrange ។isro moon landing: ISRO sets sights on Sun, Venus and Mars: Successful moon  landing boosts India's space ambitions - The Economic Times

នាយកប្រតិបត្តិ និងអ្នករៀបចំផែនការរំពឹងថាសមត្ថភាពនៃយានអវកាសនេះនឹងជំរុញឧស្សាហកម្មអវកាសឯកជនរបស់ប្រទេសឥណ្ឌាឱ្យមានភាពល្បីល្បាញសម្រាប់ការប្រកួតប្រជែងតម្លៃដ៏ល្អឥតខ្ចោះរបស់ខ្លួននៅក្នុងវិស្វកម្មអវកាស។
ប្រភព៖vnexpress

នាយកមន្ត្រីថ្មីរបស់ប្រទេសថៃបានដាក់ចេញនូវគោលនយោបាយធំៗចំនួន ៥

0

ប្រទេសថៃ៖ លោក Srettha Thavisin ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ នៃគណបក្សភឿថៃ ដែលបានទទួលការយល់ព្រមពីព្រះមហាក្សត្រ Maha Vajiralongkorn កាលពីល្ងាចថ្ងៃពុធ ទី២៣ ខែសីហា កន្លងទៅ។Srettha Thavisin: Connections, career, and criticism of Thailand's new  prime minister | Thai PBS World : The latest Thai news in English, News  Headlines, World News and News Broadcasts in both Thai

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃលោក Srettha បាននិយាយនៅក្នុងសុន្ទរកថាថា លោកនឹងដោយផ្តោតសំខាន់ទៅលើការពង្រីកសេវាថែទាំសុខភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការជម្រុញកម្មវិធីជាតិជំនួយសង្គមអំឡុងជួបវិបត្តិ និងលើស្ទួយការនាំចេញផលិតកម្មជាដើម-ល-។ ដូច្នេះហើយថ្មីនេះៗលោក Srettha បានដាក់ចេញនូវគោលនយោបាយធំៗចំនួន ៥ ដែលត្រូវអនុវត្តភ្លាមៗក្នុងឆ្នាំ ២០២៣ នេះដែលមានដូចជា៖

១.ផ្តល់ប្រាក់ចំនួន ១០,០០០ បាត (ស្មើ ២៨៦ ដុល្លារ) ទៅដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសដែលមានអាយុលើសពី ១៦ឆ្នាំ ក្នុងគោលបំណងដើម្បីជួយជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។

២.ដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃចំនួន ៦០០ បាត (ស្មើ ១៧ ដុល្លារ) សម្រាប់កម្មករ និយោជិកទាំងអស់ទូទាំងប្រទេស។Thai Parliament Elects Pheu Thai's Sretta Thavisin as New Prime Minister -  BowerGroupAsia

៣.បញ្ចុះតម្លៃប្រេងនិងថ្លៃភ្លើងដល់ប្រជាជនទាំងអស់ក្នុងគោលបំណងកាត់បន្ថយភាពលំបាក និងរក្សាស្ថិរភាពក្នុងប្រទេស។

៤.ផ្អាកបង់ធនាគារបីឆ្នាំក្នុងគោលបំណងជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។

៥.ដោះស្រាយបញ្ហាសំខាន់ៗដូចជាការធ្លាក់ចុះការនាំចេញ ការឡើងថ្លៃទំនិញ និងជួយសម្រួលសេដ្ឋកិច្ចសង្គមឱ្យប្រសើរឡើងវិញ។

លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃបានមានប្រសាសន៍ថា វិស័យធុរកិច្ចមានសេចក្តីសោមនស្សរីករាយជាទីបំផុតដែលប្រទេសថៃទទួលបានអ្នកដឹកនាំថ្មីដ៏អស្ចារ្យ ដែលលោកមានជំនាញ និងចំណេះដឹងលើបញ្ហាសេដ្ឋកិច្ច ដែលអាចជួយប្រទេសនេះដោះស្រាយបញ្ហាសេដ្ឋកិច្ចជាប់លាប់៕Srettha Thavisin to become Thailand's prime minister - The Japan Times
ប្រភព៖NIKKEA Asia

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងឥទ្ធិពលខ្សោយពីព្យុះទីហ្វុងឈ្មោះ «សាវឡា»

0

តាមសេចក្តីប្រកាសពីក្រសួងធានធនធានទឹក និងឧតុនិយម បានឱ្យដឹងថាប្រទេសកម្ពុជាបន្តមានភ្លៀងធ្លាក់ លាយឡំដោយខ្យល់កន្រ្តាក់រយៈពេលមួយសប្តាហ៍ទៀតចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើង ថៃ ឡាវ និងវៀតណាម រួមជាមួយនឹងឥទ្ធិពលខ្សោយពីព្យុះទីហ្វុង ឈ្មោះ “សាវឡា” ស្ថិតនៅខាងកើតនៃភាគខាងជើងប្រទេសហ្វីលីពីន ដែលព្យុះនេះនឹងដើរចូលដល់ភាគអាគ្នេយ៍ប្រទេសចិននៅថ្ងៃទី២ ខែកញ្ញា។

ស្ថានភាពបែបនេះធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ °C
និង សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់បោក និងរលកសមុទ្របង្គួរ៕May be an image of temple and text

ស្ងាត់ៗ SEVENTEEN ក្លាយជាក្រុម K-Pop ដំបូងគេសម្រេចបានកំណត់ត្រាលក់ប្រចាំឆ្នាំយ៉ាងច្រើន

0

សិល្បករជាច្រើនបានបំបែកកំណត់ត្រាលក់ពីមុនៗរបស់ពួកគេ ក៏ដូចជាកំណត់ត្រាលក់ K-Pop ទាំងមូល ដោយសារតែប្រភេទតន្ត្រីនេះកាន់តែមានប្រជាប្រិយភាពទូទាំងពិភពលោក។ ទន្ទឹមនឹង ការលក់អាល់ប៊ុមនឹងនៅតែកើនឡើងទៅលើសិល្បករគេសង្កេតឃើញថាក្រុមចម្រៀង SEVENTEEN បានសម្រេចកំណត់ត្រាស្ទើរតែមិនគួរឱ្យជឿ។

SEVENTEEN Has The Most Massive "Visual Line" Of K-Pop With 8 Members -  KoreabooSEVENTEEN បានបង្កើតកំណត់ត្រានៃការលក់នៅឆ្នាំនេះជាមួយនឹងអាល់ប៊ុម FML របស់ពួកគេ ដោយបំបែកកំណត់ត្រាកាលពីមុនផងដែរ។ សម្រាប់ថ្ងៃដំបូងនៃការលក់អាល់ប៊ុមនេះលក់បានចំនួន៣,៩៩៨,៣៧៣បន្ទះ ហើយពេលនេះវាក៏ជាអាល់ប៊ុម K-Pop ដែលលក់ដាច់បំផុតមិនធ្លាប់មាន ឈានដល់ ៦.២៣ លានបន្ទះ។ មិនត្រឹមតែប៉ុណ្ណោះក្រុមចម្រៀងនេះឈានដល់កំណត់ត្រាមួយទៀត ដែលមិនមានសិល្បករ K-Pop ណាធ្វើបានសម្រេចដោយ SEVENTEEN បានក្លាយជាសិល្បករ K-Pop ដំបូងគេដែលលក់អាល់ប៊ុមបានជាង ១០ លានបន្ទះក្នុងរយៈពេលតែមួយឆ្នាំ។Korean Pop Band Seventeen Interview – Rolling Stone

មុនពេលអាល់ប៊ុម FML ត្រូវបានចេញផ្សាយ SEVENTEEN បានលក់អាល់ប៊ុមចំនួន១លានបន្ទះពីការចេញផ្សាយកន្លងមកដែលជាស្នាដៃទាំងអស់ដោយខ្លួនឯង។ បន្ទាប់មកអាល់ប៊ុម FML ទទួលបានការលក់លើសពី៦លានបន្ទះ បន្ទាប់ពីនោះ Pledis Entertainment បានបោះពុម្ពឡើងវិញនូវអាល់ប៊ុមចាស់មួយចំនួនរបស់ពួកគេ ដើម្បីដាក់លក់នៅលើទីផ្សារវិញ។ អ្នកគាំទ្រ បានបន្តទិញយ៉ាងហោចណាស់៣លានបន្ទះនៃអាល់ប៊ុមដែលបានបោះពុម្ពឡើងវិញដើម្បីឈានដល់ការលក់អាល់ប៊ុមចំនួន ១០ លានបន្ទះ។5 SEVENTEEN B-side tracks you need to listen to now

គួរបញ្ជាក់ផងដែរថា អាល់ប៊ុម FML គឺជាអាល់ប៊ុមតូចទី១០របស់ក្រុម SEVENTEEN ដែលមានចំនួន៦បទបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ៕

លេងបាល់តាមភូមិឈ្លោះគ្នាធម្មតា បុគ្គលម្នាក់ដកកាំភ្លើងសម្ញែង ផ្អើលពេញតារាង(មានវីដេអូ)

0

នៅក្នុងការប្រកួតបាល់តាមភូមិមួយ ស្ថិតនៅវត្តអង្គព្រះស្តេច ភូមិបីពៃ ឃុំបឹងត្រាញ់ខាងជើង ខេត្តតាកែវ មានករណីបុរសម្នាក់បានដកកាំភ្លើងចេញពីចង្កេះខោមកសម្ញែង នៅក្នុងអំឡុងពេលមានការឈ្លោះគ្នាបន្តិចបន្តួច។

យោងតាមគណនីហ្វេកប៊ុកឈ្មោះ” ឈាវ សំរស ឃុំបឹងត្រាញ់ខាងជើង” បានបង្ហោះថា”សំណូមពរ ឯកឧត្តម ស្នងការនគរបាលខេត្តតាកែវចាត់វិធានការបុគ្គលមានកាំភ្លើងនេះផង វាមានសិទ្ធិអីមកដកកាំភ្លើងកណ្តាលហ្វូងលេងកីឡាបាល់ទាត់នៅ វិទ្យាល័យ សម្តេច តេជោ វត្តអង្គព្រះស្តេច ភូមិបីពៃ ឃុំបឹងត្រាញ់ខាងជើង (លឺថាជាកូនមេប៉ុស្តិ៍រងឃុំខ្វាវ) អានេះឡូយម៉េះហា”។

មិនតែប៉ុណ្ណោះគណនីនោះក៏បានបង្ហោះថា៖”ប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម អភិបាលខេត្តតាកែវ នឹងជួយរកយុត្តិធម៌ដល់សិស្សវិទ្យាល័យ សម្តេច តេជោ ហ៊ុន សែន អង្គព្រះស្តេច (លឺថាបុគ្គលដកកាំភ្លើងនេះមានខ្សែធំខ្ញុំជាក្រុមប្រឹក្សាឃុំចង់ដឹងណាស់ថាវាធំប៉ុណ្ណា)។

តែយ៉ាងណាមិញ បុគ្គលនោះគ្រាន់តែដកសម្ញែង ដោយមិនមានការផ្ទុះអាវុធ និងបង្កឱ្យរបួសដល់នរណាម្នាក់នោះឡើយ៕

ក្រុមហ៊ុនអចលនទ្រព្យធំជាងបំផុតចំនួន២នៅចិន ប្រកាសខាតបង់ជាង១២ពាន់លានដុល្លារអាមេរិក

0

រដ្ឋធានីប៉េកាំង៖ ក្រោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយរបស់ចិន ឈ្មោះ Country Garden (ខោទ្រី ហ្កាដេន) កាលពីដើមខែសីហា បានប្រកាស អំពីការខាតបង់ប្រាក់ ចំនួន៧,៦ពាន់លានដុល្លារអាមេរិករួចមក ឥឡូវនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងគេបំផុតរបស់ចិន Evergrande Group ដែលជំពាក់បំណុលដ៏ច្រើនបំផុត កាលពីថ្ងៃអាទិត្យ ទី២៧ ខែសីហា បានប្រកាស ថា ក្រុមហ៊ុនអភិវឌ្ឍន៍យក្សមួយនេះ បានរងនូវការខាតបង់ប្រាក់ចំណូល រាប់ពាន់លានដុល្លារអាមេរិក សម្រាប់ឆមាសទីមួយ នៃឆ្នាំ២០២៣។

សារព័ត៌មាន Channel News Asia មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៨ ខែសីហា ថា បើតាមសេចក្ដីថ្លែងការណ៍មួយ ត្រូវបានចេញផ្សាយ នៅលើគេហទំព័រ Hong Kong Stock Exchange (ហុងកុងស្ដុកអេកស្ឆែង) បានឲ្យដឹង ថា ការខាតបង់ប្រាក់ចំណូលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ចិន Evergrande Group ចន្លោះពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ មានចំនួន៣៣ពាន់លានយន់ ឬស្មើនឹងប្រហែល៤,៥៣ពាន់លានដុល្លារអាមេរិក បើធៀបនឹងអំឡុងដូចគ្នា កាលពីឆ្នាំ២០២២ បានខាតបង់ចំនួន៦៦,៤ពាន់លានយន់។Country Garden stock hits record low, Chinese property giant warns of $7.6  billion loss as it nears default | CNN Business

ស្របពេលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងគេបំផុតរបស់ប្រទេសចិន Evergrande Group កំពុងតែលង់ខ្លួននឹងបំណុលដ៏ច្រើនបំផុត និង បានក្លាយទៅជានិមិត្តរូប នៃវិបត្តិអចលនទ្រព្យ នៅក្នុងប្រទេសចិន កំពុងតែបន្តធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងប្រទេសមហាសេដ្ឋកិច្ចលំដាប់លេខ២របស់ពិភពលោក។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Evergrande Group កាលពីថ្ងៃអាទិត្យ បានប៉ាន់ប្រមាណបំណុលរបស់ក្រុមហ៊ុន ឥឡូវនេះមានចំនួនជិត ៣២៨ពាន់លានដុល្លារអាមេរិក ដោយបានធ្លាក់ចុះ ពីជិត៣៤០ពាន់លានដុល្លារអាមេរិក កាលពីចុងឆ្នាំ២០២២។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សមួយនេះ ក៏បានប្រកាស អំពីស្ថានភាពសាច់ប្រាក់ ដែលកាន់តែយ៉ាប់យ៉ឺនទៅ ដោយមានសាច់ប្រាក់ ត្រឹមតែ៥៥៦លានដុល្លារអាមេរិកប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២២ មានប្រហែល២ពាន់លានដុល្លារអាមេរិក ។Country Garden to be removed from Hang Seng Index on Sept. 4

ក្រុមហ៊ុនអចលនទ្រព្យធំជាងគេបំផុតរបស់ចិន Evergrande បានលុបចោលមូលបត្របំណុលរបស់ខ្លួន ជាលើកដំបូង នៅឆ្នាំ២០២១ ដោយជំរុញឱ្យមានការភ័យខ្លាច អំពីការឆ្លងរាលដាលជាសកល លើវិស័យមួយនេះ។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនេះ កាលពីរដូវក្តៅឆ្នាំមុន បានបង្កឱ្យមានការតវ៉ា និង ការធ្វើពហិការលើការបញ្ចាំ ពីអ្នកទិញផ្ទះជនជាតិចិន ក្រោយពេលក្រុមហ៊ុនខកខាន មិនបានផ្តល់គម្រោងលំនៅឋានដល់ពួកគេ។

ការប្រកាស អំពីការខាតបង់ប្រាក់ចំណូលលរបស់ក្រុមហ៊ុនអភិឌ្ឍន៍ Evergrande Group បានកើតឡើង ក្រោយពេលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ចិន មួយទៀត ឈ្មោះ Country Garden (ខោទ្រី ហ្កាដេន) បានប្រកាស ពីការខាតបង់ប្រាក់ ចំនួន៧,៦ពាន់លានដុល្លារអាមេរិក។

បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែសីហា ថា ក្រុមហ៊ុន Country Garden (ខោទ្រី ហ្កាដេន) ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយ នៅក្នុងប្រទេសចិន បានព្រមាន ថា ក្រុមហ៊ុនមួយនេះ អាចនឹងមើលឃើញ អំពីការខាតបង់ កើនឡើង រហូតដល់៧,៦ពាន់លានដុល្លារអាមេរិក សម្រាប់ឆមាសទី១ នៃឆ្នាំ២០២៣។ ការប្រកាសនេះ ជាសញ្ញាចុងក្រោយ នៃបញ្ហាធំៗ សម្រាប់ប្រទេសមហាសេដ្ឋកិច្ចធំលំដាប់ទី២របស់ពិភពលោក ត្រូវប្រឈមមុខ។China Evergrande first-half net loss narrows to $4.5 billion | Reuters

តួលេខផ្លូវការ កាលពីដើមខែសីហា បានបង្ហាញ ថា ប្រទេសចិន បានធ្លាក់ចូលទៅក្នុងបរិត្ដផរណា ជាលើកដំបូង នៅក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ។ រីឯការនាំចេញ ក៏បានធ្លាក់ចុះយ៉ាងខ្លាំង ខណៈចំនួនអ្នកអត់ការងារធ្វើរបស់យុវជន កើនឡើង ដល់កម្រិតខ្ពស់បំផុត។ ចំណែក ភាគហ៊ុនរបស់ក្រុមហ៊ុន Country Garden Holdings បានធ្លាក់ចុះជាង៥ភាគរយ នៅក្នុងពាណិជ្ជកម្មហុងកុង កាលពីដើមខែសីហា។

ក្រុមហ៊ុន Country Garden បានបញ្ជាក់ នៅក្នុងសេចក្តីប្រកាសមួយ ផ្ញើទៅកាន់ទីផ្សារហ៊ុនហុងកុង ថា ក្រុមហ៊ុន Country Garden ត្រូវបានគេរំពឹង ថា នឹងកត់ត្រា អំពីការខាតបង់សរុប ចន្លោះពីប្រហែល៤៥ពាន់លានយន់ ឬ ប្រហែលស្មើនឹង៦,២៤ពាន់លានដុល្លារអាមេរិក ដល់ ៥៥ពាន់លានយន់ សម្រាប់រយៈពេល៦ខែ ដែលបានបញ្ចប់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ រីឯការខាតបង់ ដែលត្រូវរំពឹងទុក ធៀបនឹងប្រាក់ចំណេញ ចំនួន ២៦៥លានដុល្លារអាមេរិក សម្រាប់រយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។Evergrande bankruptcy: Chinese property developer files for Chapter 15  protection in the US | CNN Business

តួលេខផ្លូវការ បានបង្ហាញ កាលពីដើមខែសីហា ថា ការនាំចេញរបស់ប្រទេសចិន បានធ្លាក់ចុះច្រើនជាងការរំពឹងទុក រហូតដល់ ១៤,៥ភាគ នៅក្នុងខែកក្កដា បើធៀបនឹងឆ្នាំមុន ខណៈការនាំចូល បានធ្លាក់ចុះ ១២,៤ភាគរយ។ ស្របគ្នានេះ ការអត់ការងារធ្វើរបស់យុវជន ដែលមានកម្រិតខ្ពស់បំផុត ក៏កំពុងតែត្រូវតាមឃ្លាំមើលយ៉ាងដិតដល់ផងដែរ ខណៈនិស្សិតទើបនឹងបញ្ចប់ការសិក្សា នៅតាមសាកលវិទ្យាល័យនានា ចំនួន ១១,៥៨លាននាក់ ត្រូវបានគេរំពឹង ថា នឹងសម្រុកចូលទៅក្នុងទីផ្សារការងារ នៅឆ្នាំ២០២៣នេះ។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីដើមខែសីហាថ្ងៃ ធ្លាប់លើកឡើង ថា បញ្ហាចេះតែកើនឡើង សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន ហើយចិនកំពុងតែប្រឈមនឹងមានបញ្ហា។ រីឯចំនួនអត់ការងារធ្វើ នៅក្នុងប្រទេសមហាយក្សអាស៊ីមួយនេះ នឹងកើនឡើងខ្ពស់។ ប្រទេសចិន ក៏កំពុងតែដោះស្រាយបញ្ហាបំណុលរបស់រដ្ឋាភិបាល នៅក្នុងតំបន់ និង បញ្ហាប្រឈម នៅក្នុងទីផ្សារលំនៅឋាន។China's Evergrande says it has 'resolved' a scheduled payment | Business  and Economy News | Al Jazeera

ក្រុមហ៊ុន Evergrande (អេវើរហ្គេនដ៍) ដែលធ្លាប់ក្លាយជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន កាលពីខែមុន បានបង្ហើប ថា ចន្លោះពីឆ្នាំ២០២១ និង ២០២២ ក្រុមហ៊ុនមួយនេះ បានខាតបង់ សរុប រហូតដល់ ៨១,១ពាន់លានដុល្លារអាមេរិក។ បញ្ហានេះ បានកើតឡើង ស្របពេលក្រុមហ៊ុន បានសងបំណុលរបស់ខ្លួន នៅចុងឆ្នាំ២០២១ ដោយបានរាយការណ៍ អំពីប្រាក់ចំណូលហួស កាលកំណត់របស់ខ្លួន សម្រាប់វិនិយោគិន។ ក្រុមហ៊ុន Evergrande បានជួបបញ្ហាជាមួយនឹងបំណុល ប្រមាណជាង ៣០០ពាន់លានដុល្លារអាមេរិក។

ការខាតបង់ដ៏ធំទាំងនេះ បង្ហាញអំពីចំនួនក្រុមហ៊ុនអភិវឌ្ឍន៍ ត្រូវបានរង្គោះរង្គើ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ដោយសារតែវិបត្តិទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសចិន។ រីឯបញ្ហាប្រឈមជាច្រើន នៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន បានរួមបញ្ចូលអ្វីៗគ្រប់យ៉ាង ចាប់ពីការសាងសង់ផ្ទះ រហូតដល់ឧស្សាហកម្មផលិតទំនិញ ក៏អាចជះឥទ្ធិពលយ៉ាងខ្លាំង មកដល់ប្រទេសមហាយក្សមួយនេះផងដែរ៕

កូនប្រុសពៅសម្តេច ស ខេង ត្រូវបានផ្ទេរភារកិច្ច មកជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

0

យោងតាមអនុក្រឹត្យរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន២រូប នៃក្រសួងមហាផ្ទៃ។

នៅក្នុងរួមមានកូនប្រុសសម្តេចស ខេង គឺឧត្តមសេនីយ៍ឯក ស រដ្ឋា និងឧត្តមសេនីយ៍ទោ ជួន ណារិន្ទ។

  • ឧត្តមសេនីយ៍ឯក ស រដ្ឋា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
  • ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ពីស្នងការនគរបាលខេត្តព្រះសីហនុ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕

 

សមាជិក៣រូបក្រុម BLACKPINK បង្កើតកំណត់ត្រាថ្មីនៅកូរ៉េអាល់ប៊ុមមានការបញ្ជាក់ Triple Platinum

0

JISOO, LISA, និង ROSÉ នៃក្រុមចម្រៀង BLACKPINK ពេលនេះបានក្លាយជាសិល្បការិនីតែមួយគត់ ដែលមានអាល់ប៊ុមមានការបញ្ជាក់ Triple Platinum នៅលើ Circle Chart។ Circle Chart ត្រូវបានគេដឹងថាជាតារាងដែលបង្ហាញភាពពេញនិយមប្រចាំសប្តាហ៍នៃបទចម្រៀង និងអាល់ប៊ុមនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលផលិតដោយសមាគមមាតិកាតន្ត្រីកូរ៉េ និងឧបត្ថម្ភដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZPtRJ6BprBqft31pwjD12eEP9HU-KKnpwSSJ-zVH7eRGfGIhWe98bQfXvYwS-Y81wpeLe64EUQKsqnedCH5pzjdOwbYE1Go_lUZXfwiIKzBKidZlzCcAR_kMpl3Vc7MCbeUWqH8kBCxtx-VtvUZgs6wHPHwVp7ve7sqkBQcDxS_DcfiyjXo0ymnT7Vqc/s1126/photo_2023-08-28_08-43-48%20(2).jpg

BLACKPINK នៅតែបន្តគ្រប់គ្រងលើតារាងតន្ត្រីខណៈពេលដែលមានការប្រគំតន្រ្តីទេសចរណ៍ពិភពលោក ដោយលើកនេះ Jisoo, Lisa និង Rosé គឺជាសិល្បការិនីដែលបង្កើតកំណត់ត្រាថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូង។ កំណត់ត្រាថ្មីរបស់អ្នកទាំង៣នោះគឺអាល់ប៊ុមមានការបញ្ជាក់ Triple Platinum នៅលើ Circle Chartដែលជាតារាងដែលបង្ហាញពីប្រជាប្រិយភាពនៃបទចម្រៀង និងអាល់ប៊ុមនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានរាយការណ៍ថាអាល់ប៊ុមទោលដំបូងរបស់ JISOO “ME” លក់បាន ១.៥ លានបន្ទះ ដោយពង្រីកកំណត់ត្រារបស់ខ្លួនជាអាល់ប៊ុមដែលលក់ដាច់បំផុតរបស់សិល្បការិនី។

ជាមួយនឹងតួលេខនេះ Jisoo បានទទួលបន្ទុកក្នុងការបង្ហាញពីស្ថេរភាពនៃការលក់របស់ខ្លួន ចាប់តាំងពីវាកំពុងកើនឡើងឥតឈប់ឈរ ហើយក៏ក្លាយជាអាល់ប៊ុមដែលលក់ដាច់បំផុតក្នុងឆ្នាំនេះ លើសពីអាល់ប៊ុមដែលបានចរាចរអស់រយៈពេលជាច្រើនខែ ហើយដែលពីមុនបានរក្សាកំណត់ត្រាបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAocNL8g0QmXRNUfOpgkYpgGCsIiwr4iFQEqMEyKHpCncsK15dOAsqOBz8oZMShZykpAPVcOmUZ4DSpskJXN60GlOzX4WitSMrm8pgefqk0zQxUYucAOOkQdv9sNOvQH12c0zCgRTkYV5EUUmUyXG8zLDUf7w_VvTeTgqiq5nEw7vOZQ7UEyeWn6U_azw/s917/photo_2023-08-28_08-43-48.jpg

ជាមួយគ្នានេះដែរ សមាជិក Lisa វិញទើបតែទទួលបានវិញ្ញាបនបត្រ triple platinum សម្រាប់អាល់ប៊ុមទោលដំបូងរបស់នាងដែលមានចំណងជើងថា “LALISA” ដែលលក់បានជាង ៧៥០,០០០ បន្ទះចាប់តាំងពីការចេញផ្សាយរបស់ខ្លួន ហើយបច្ចុប្បន្នកើនដល់ ៨៣១,២០៥ បន្ទះដោយបានចូលរួមជាមួយ Jisoo ជាអាល់ប៊ុមដែលលក់ដាច់បំផុតសម្រាប់សិល្បការិនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCEOYy-R_bM3GSwxcJaSbZd11BswZrmX9yy62RGDQXG6FsVDvEVdjCvlNNUnCSgjCuy2N_G9vnPu9HqXFnc_ch5e5NkZyUZ3wyJNWgaALalne7CcCvU3ThYKv-N8j6ygydpECgmjgNgTYUojzAi93aUQ0EzLvQcFFcs17I6KtxOHRVlyJ9osG-4meBLVg/s1000/photo_2023-08-28_08-43-49.jpg

ស្ថិតនៅលំដាប់ទី ៣ និងជិតឈានដល់តួលេខរបស់ Lisa គឺជាអាល់ប៊ុមទោលដំបូង -R-របស់ Rosé ដែលថ្មីៗនេះបានលក់លើស ៨៣០,០០០បន្ទះរួចហើយនៅលើតារាង Circle Chart ដែលបច្ចុប្បន្នជាអាល់ប៊ុមលក់ដាច់បំផុតទីបីដោយអ្នកចម្រៀងស្រីក្នុងប្រវត្តិសាស្ត្រ Circle Chart ៕

 

វិស្វករអាមេរិកម្នាក់បានបង្កើតកុំព្យូទ័រដែលធ្វើអំពីឈើយ៉ាងស្រស់ស្អាតបំផុត

0

បរទេស៖ លោក Keegan McNamara គឺជាវិស្វករជនជាតិអាមេរិកម្នាក់ដែលបានបង្កើតកុំព្យូទ័រប្លែកៗ ជាមួយនឹងចំណេះដឹងផ្នែកបច្ចេកវិទ្យា និងជំនាញការងារឈើរបស់គាត់។
លោក McNamara បាននិយាយថា តាំងពីតូចមក លោកបានរៀនជំនាញជាងឈើ ដែលឪពុកលោកបានបង្រៀន។ នៅពេលដែលលោកធំឡើង McNamara ក៏បានបន្តវិស័យបច្ចេកវិទ្យាព័ត៌មាន ដោយសារតែគាត់មានចំណង់ចំណូលចិត្តលើកុំព្យូទ័រ បន្ទាប់មកលោកក៏មានគំនិតមួយចង់បង្កើតកុំព្យូទ័រដែលធ្វើអំពីឈើ។Engineer turns computer into wood sculpture

ដូច្នេះហើយ ជាជំហានដំបូង លោក McNamara បានទៅរោងម៉ាស៊ីនកិនឈើធំៗនៅទីក្រុង Los Angeles ហើយបានជ្រើសរើសសម្ភារៈដែលមានគុណភាពខ្ពស់។ ដោយគាត់បានគូរផ្នែកនីមួយៗនៅលើក្រដាស ថែមទាំងបង្កើតម៉ូដែលចេញពីដីឥដ្ឋ ដើម្បីប្រាកដថាផលិតផលដំបូងរបស់គាត់មិនដូចឧបករណ៍អេឡិចត្រូនិចដទៃទៀតទេ។

McNamara បានជ្រើសរើស Intel NUC ជាមជ្ឈមណ្ឌលដំណើរការទិន្នន័យ ដែលអាចប្ដូរតាមបំណងបានដោយផ្អែកលើបន្ទះឈីប Core i3 ល្បឿន ៤.១ GHz ខណៈពេលដែលបន្ថែម RAM ទំហំ ៨ GB អង្គផ្ទុកទិន្នន័យ ២៥០ GB និងអេក្រង់ទំហំ ៨ អ៊ីញដែលមានកម្រិតបង្ហាញខ្ពស់ និងប្រព័ន្ធប្រតិបត្តិការគឺ NixOS ដែលជាកំណែរបស់លីនុច។Keegs on Twitter: "A friend wanted a beautiful, serene computer. He  couldn't find one, so I made one for him. This is the Mythic II — it has  transcription, thermal printing, conversational

មិនយូរប៉ុន្មាននៅខែកក្កដា ឆ្នាំ២០២៣ នេះ លោក Keegan McNamara ក៏បានបង្កើតកុំព្យូទ័រឈើរបស់គាត់ដោយជោគជ័យ។ ដូចនេះ Mythic Computer គឺជាកុំព្យូទ័រឈើដំបូងដែលតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូលសោទៅក្នុងស៊ីឡាំងនៅជ្រុងខាងស្តាំនៃអេក្រង់ បន្ទាប់មកភ្លើងជូនដំណឹងប្រែពីពណ៌ក្រហមទៅជាពណ៌បៃតង ហើយម៉ាស៊ីននឹងរួចរាល់ដើម្បីដំណើរការ។

យោងតាមប្រភពព័ត៌មាន The Verge បានឱ្យដឹងថា Mythic Computer ពិតជាទទួលបានមតិវិជ្ជមានពីសហគមន៍អនឡាញខ្លាំងណាស់ ហើយចំពោះតម្លៃនៃកុំព្យូទ័រឈើនេះវិញគឺមិនទាន់ដឹងច្បាស់នៅឡើយទេ៕
ប្រភព៖vnexpress