ទឹកឃ្មុំ មានសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗជាច្រើន ដែលល្អសម្រាប់មនុស្សពេញវ័យ។ ប៉ុន្តែចំពោះកុមារតូចៗអាយុក្រោម ១ ឆ្នាំ មិនត្រូវបានណែនាំឱ្យទទួលទាននោះទេ ព្រោះប្រព័ន្ធរំលាយអាហាររបស់កុមារមិនទាន់លូតលាស់បានល្អពេញលេញ ដែលអាចធ្វើឱ្យកុមារពិការភាពផ្នែកណាមួយនៃរាងកាយ ដោយសារនៅក្នុងទឹកឃ្មុំមានផ្ទុក spore របស់ពពួកបាក់តេរី Clostridium botulinum។5 Honey Health Benefits for Children Over 2 | Sunshine House

ដូច្នេះហើយប្រសិនបើអ្នកបន្តក់ទឹកឃ្មុំឱ្យកូនតូចៗ នោះទឹកឃ្មុំនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទរបស់ក្មេង ដែលអាចលេចចេញនូវសញ្ញាមួយចំនួនដូចជា៖
-មិនសូវបៅ។
-ខ្សោយសាច់ដុំ ទន់ដៃ ទន់ជើង។
-មិនសូវរស់រវើកដូចមុន។
-ឧស្សាហ៍ក្តៀន។
-យំខ្សោយៗ។
-ពិបាកដកដង្ហើម។The Surprising Dangers of Giving Honey to Your Baby | The Nest, Kids CPR &  Allergy

ទោះជាយ៉ាងណាក៏ដោយ បាក់តេរីមួយប្រភេទនេះក៏អាចបង្កហានិភ័យជំងឺម្យ៉ាងឈ្មោះថា Botulism ទៅលើទារកបានដោយ Botulism គឺជាជំងឺដ៏កម្រ និងធ្ងន់ធ្ងរបំផុតដែលបណ្តាលមកពីការញ៉ាំទឹកឃ្មុំ ហើយវាក៏អាចបណ្តាលឱ្យក្មេងស្លាប់បានទៀតផង ប្រសិនបើមិនព្យាបាលទាន់ពេល៕