នៅក្នុងទូរស័ព្ទដៃរបស់អ្នក តើមានបណ្តាញសង្គមទាំងនេះដែរឬទេ ? បើតាមការចាត់ចំណាត់ថ្នាក់របស់ pCloud បង្ហាញថា មានបណ្តាញសង្គមចំនួន៥ ដែលអាចប្រមូលទិន្នន័យផ្ទាល់ខ្លួនបានច្រើនបំផុតពីអ្នកប្រើប្រាស់ ។ តើបណ្តាញសង្គមទាំងនេះឈ្មោះអ្វីខ្លះ ?

១-Instagram ៖
Instagram អាចប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បានច្រើនរហូតដល់៨៦% បន្ទាប់មក ក៏ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មជាញឹកញាប់ជាមួយអ្នកប្រើប្រាស់ ។ ពាណិជ្ជកម្មទាំងនេះ គឺជារឿងរ៉ាវដែលអ្នកប្រើប្រាស់បានគិត បាននិយាយ ឬកំពុងតែស្វែងរកក្នុងកម្មវិធីផ្សេងៗ ។Instagram To Add Profile Song & Music Feature | Hypebae

២-Facebook ៖
Facebook អាចប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បានច្រើនរហូតដល់៨៣% ។ អ្នកប្រើប្រាស់មិនចាំបាច់ចម្លែកចិត្តទេ ព្រោះពេលខ្លះ យើងកំពុងតែគិតពីអ្វី ឬនិយាយអ្វី គឺកម្មវិធីនេះអាចផ្សព្វផ្សាយពាណិជ្ជកម្មឱ្យយើងឃើញជានិច្ច ។Meta launches monthly subscription service for Facebook, Instagram called  Meta Verified - ABC News

៣-TikTok ៖
TikTok គឺជាកម្មវិធីបង្ហាញវីដេអូខ្លីៗ ហើយវាតែងប្រមូលទិន្នន័យផ្សេងៗពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម ។ ប៉ុន្តែកម្មវិធីនេះមិនបានបញ្ជូនទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់ទៅឱ្យប្រទេសចិនទេ ។ បណ្តាញសង្គមមួយនេះអាចប្រមូលទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់រហូតដល់៨២% ។Introducing more ways to create and connect with TikTok Now | TikTok  Newsroom

៤-YouTube ៖
សម្រាប់ YouTube មនុស្សភាគច្រើនគិតថា ពួកគេគ្រាន់តែទស្សនាវីដេអូក្នុង YouTube ជាការកម្សាន្តប៉ុណ្ណោះ និងគ្មានបញ្ហាអ្វីទេ ។ ប៉ុន្តែតើដឹងឬទេថា ពេលខ្លះ បណ្តាញសង្គមមួយនេះបានប្រមូលទិន្នន័យពីអ្នកប្រើប្រាស់ទុក ។ បណ្តាញសង្គមមួយនេះអាចប្រមូលទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់រហូតដល់៧៩% ។YouTube in Russia

៥-WhatsApp ៖
WhatsApp គឺជាបណ្តាញសង្គមសម្រាប់ក្រុមសន្ទនាគ្នា ហើយបណ្តាញសង្គមមួយនេះអាចប្រមូលទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់បានស្រាប់ទៅហើយ ។ ការចាត់ចំណាត់ថ្នាក់របស់ pCloud បង្ហាញថា WhatsApp អាចប្រមូលទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់រហូតដល់៧៨% ។Is WhatsApp Safe? WhatsApp Security Issues 2023 | Since 1922

សរុបមក បណ្តាញសង្គមទាំងនេះអាចចូលទៅកាន់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដូចជា ឈ្មោះ, អាសយដ្ឋាន, លេខទូរស័ព្ទ, តួនាទីការងារ, ព័ត៌មានដែលអ្នកប្រើប្រាស់ចូលទស្សនា, ព័ត៌មានការប្រើប្រាស់បណ្តាញសង្គម ។ល។ បណ្តាញសង្គមទាំងនេះបានប្រមូលយកទិន្នន័យអ្នកប្រើប្រាស់តាមរយៈការបំពេញ Profile ឬប្រវត្តិរូបផ្ទាល់ខ្លួន ៕ ប្រភព ៖ chiangmai news