ការតឹងច្រមុះ ឬហៀរសំបោរ គឺជារោគសញ្ញាមួយចំនួននៃជំងឺគ្រុនផ្តាសាយ ឬអាល់ឡែហ្ស៊ី។ ការមានសំបោរជាច្រើននៅក្នុងច្រមុះ អាចបណ្តាលឱ្យមានការបង្ករោគនៅក្នុងត្រចៀកកណ្តាលចំពោះកុមារ ឬការរលាកនៅក្នុងច្រមុះចំពោះមនុស្សចាស់។ ដូច្នេះហើយ ដើម្បីបំបាត់ការហៀរសំបោរ អ្នកគួរអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

១.ងូតទឹកក្តៅឧណ្ឌៗជាប្រចាំ និងស្លៀកពាក់ឱ្យបានកក់ក្តៅ។
២.លើកក្បាលរបស់អ្នកឡើង ហើយបិទដង្ហើមរយៈពេល ១០ វិនាទី បន្ទាប់មកផឹកទឹក។
៣. ផឹកទឹកឬភេសជ្ជៈក្តៅៗ ជាពិសេសដាំទឹកខ្ញីផឹកគឺមានប្រសិទ្ធភាពជាងគេបំផុត។
៤.គួរញើសសំបោរចោលជាប្រចាំបើវានូវតែហៀរ ដោយប្រើស្ព្រាយបាញ់ច្រមុះគឺល្អជាងការជូតវាស។How to Stop a Runny Nose: Home Remedies & Medications

អ្វីដែលអ្នកគួរចៀសវាងដើម្បីការពារការហៀរសំបោរ៖
-ជាតិអាល់កុល។
-ការជក់បារី។
-កុំបរិភោគអាហារច្រើនពេក។
-ទំពារអាហារឱ្យបានហ្មត់ចត់ ចៀសវាងអាហារហឹរ។
-មានអារម្មណ៍ខឹង ឬអារម្មណ៍អវិជ្ជមាន។Five Underlying Causes of a Runny Nose You May Not Have Considered: Florida Ear, Nose, Throat & Facial Plastic Surgery Center: Otolaryngology

ដូច្នេះហើយ ប្រសិនបើអ្នកកំពុងមានបញ្ហាហៀរសំបោរញឹកញាប់ លើសពី ២-៣ ថ្ងៃ ឬមានរោគសញ្ញាផ្សេងទៀតដូចជាការហឺតខ្លាំងរហូតដល់អ្នកឈឺបំពង់ក ឈឺត្រចៀក ឬឈឺទ្រូង អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីរកមូលហេតុពិតប្រាកដ៕
ប្រភព៖sanook