ប្រទេសឥណ្ឌា ៖ នាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌានឹងចាប់ផ្តើមអនុវត្តច្បាប់ហាមអ្នកបើក និងបុគ្គលិកបម្រើការនៅលើយន្តហោះទាំងអស់បាញ់ទឹកអប់នៅពេលកំពុងធ្វើការ ហើយអនុវត្តចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ តទៅ ។ ការហាមឃាត់នេះ ក្នុងបំណងការពារកំហុសឆ្គងការវាស់កម្រិតជាតិអាល់កុលក្នុងផ្លូវដង្ហើមនៅតាមអាកាសយានដ្ឋាននានា ។Air India launches Premium Economy Class on select flights - Travel Trade  Journal

ក្រៅពីទឹកអប់ហើយ ផលិតផលផ្សេងៗដែលផ្សំពីជាតិអាល់កុលដូចជា ថ្នាំដុសធ្មេញ និងទឹកថ្នាំខ្ពុរមាត់ ក៏ត្រូវបានហាមឃាត់ផងដែរ ។ អ្នកបើក និងបុគ្គលិកបម្រើការនៅលើយន្តហោះ ដែលធ្លាប់មានប្រវត្តិប្រើប្រាស់ថ្នាំ ឬទទួលការព្យាបាលពីមុនមក ត្រូវតែជូនដំណឹងដល់មន្ត្រីជាមុនសិន ។ រដ្ឋបាលអាកាសចរណ៍ជាតិបានប្រកាសថា អ្នកបើកយន្តហោះមិនត្រូវផឹកភេសជ្ជៈមានជាតិអាល់កុលទេ ក្នុងរយៈពេល៨ម៉ោងមុនពេលយន្តហោះចេញដំណើរ ហើយបរិមាណជាតិអាល់កុលក្នុងឈាម គឺមិនឱ្យលើសពី០.០៤% ។Your flight experience is about to get a major upgrade in 2023 | Condé Nast  Traveller India

មនុស្សមួយចំនួនសង្ស័យថា ទឹកអប់មានបរិមាណជាតិអាល់កុលតិចតួចប៉ុណ្ណោះ ហើយថែមទាំងគ្មានការពិសោធន៍ច្បាស់លាស់ថា ការបាញ់ទឹកអប់នៅលើរាងកាយអាចធ្វើឱ្យមានកំហុសឆ្គងដល់ការត្រួតពិនិត្យផ្លូវដង្ហើម ។ យោងតាមតម្រូវការសុវត្ថិភាពផ្លូវអាកាសសម្រាប់នាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌាបញ្ជាក់ថា សំណើបន្ថែមទៀតនឹងមានការផ្តល់យោបល់ពីសាធារណជន រហូតដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ៕Srilankan Airlines - Sri Lanka | Flight attendant, Cabin crew, Srilankan  airlines ប្រភព ៖ beartai BRIEF