នៅថ្ងៃទី៣ ខែតុលា Billboard Brazil បានចេញផ្សាយជាផ្លូវការនូវបញ្ជីឈ្មោះសម្រាប់ពានរង្វាន់ EMAs ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីសខែក្រោយ។ Jungkook សមាជិក BTS និងក្រុម TXT គឺជាសិល្បករ K-pop ដែលត្រូវបានតែងតាំងច្រើនជាងគេក្នុងឆ្នាំនេះទៅលើពាន EMAs ដោយបានឈ្នះការតែងតាំងពានចំនួន ៣ ក្នុងម្នាក់ៗសម្រាប់ឆ្នាំ ២០២៣។
នេះជាលើកដំបូងសម្រាប់ Jungkook ក្នុងនាមជាសិល្បករទោលក្នុងឈរឈ្មោះសម្រាប់ពានរង្វាន់នេះ។ បទ “Seven” ត្រូវបានតែងតាំងសម្រាប់ពាន Best Song និងពានផ្សេងទៀតដូចជា Biggest Fans និង Best K-Pop។ ទន្ទឹមនឹងនេះ TXT ត្រូវបានតែងតាំងសម្រាប់ពាន ក្រុមល្អបំផុត(Best Group) សិល្បករជំរុញល្អបំផុត(Best Push Artist) និង Best K-Pop។
ចំណែកឯក្រុម NewJeans និង SEVENTEEN ត្រូវបានគេតែងតាំងសម្រាប់ក្រុមល្អបំផុត និងតារា K-Pop ល្អបំផុត ( Best Group and Best K-Pop)។ក្នុងនោះដែរក្រុម aespa ក៏ត្រូវបានតែងតាំងសម្រាប់ ក្រុមល្អបំផុតប្រចាំឆ្នាំ(Best Group this year) ខណៈដែល BLACKPINK ត្រូវបានតែងតាំងសម្រាប់ពាន (Biggest Fans)។
ជាចុងក្រោយ បេក្ខភាព K-Pop ឆ្នើមប្រចាំឆ្នាំ(Best K-Pop) ត្រូវតែងតាំងទៅលើក្រុម FIFTY FIFTY, Jungkook, NewJeans, SEVENTEEN, Stray Kids និង TXT។:max_bytes(150000):strip_icc():focal(764x229:766x231)/Blackpink-2023-members-01-9d67ffe25a474456b4be77adedb057b0.jpg)
គួរបញ្ជាក់ផងដែរថា ក្រុមK-Pop និងតារាទោលដែលមាននៅក្នុងបញ្ជីឈ្មោះនេះនឹងតម្រូវឱ្យមានការបោះឆ្នោតដើម្បីទទួលបានពានរង្វាន់ដ៏ធំប្រចាំឆ្នាំទៅតាមពានដែលមានការតែងតាំង។ កម្មវិធីប្រគល់ពានរង្វាន់ MTV Europe Music Awards ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី៥ ខែវិច្ឆិកា៕










