Home Blog Page 1512

ចិនផ្តល់ប្រាក់រង្វាន់ឱ្យកូនក្រមុំរៀបការអាយុក្រោម២៥ឆ្នាំ

0

ប្រទេសចិន ៖ តំបន់ Changshan ខេត្ត Zhejiang ស្ថិតនៅភាគខាងកើតប្រទេសចិនបានផ្តល់ប្រាក់ចំនួន១.០០០យាន់ឱ្យកូនក្រមុំ ដែលយល់ព្រមរៀបការអាយុក្រោម២៥ឆ្នាំ ។ រដ្ឋាភិបាលចិនសង្ឃឹមថា ការផ្តល់ប្រាក់នេះនឹងជួយជំរុញឱ្យយុវវ័យសម័យថ្មីរៀបការមានក្រុមគ្រួសារ ដើម្បីកាត់បន្ថយបញ្ហាអត្រាកំណើតធ្លាក់ចុះ ។

នៅចុងខែសីហា ឆ្នាំ២០២៣ គេបានប្រកាសផ្តល់ប្រាក់រង្វាន់ដល់កូនក្រមុំតាមរយៈ Wechat នៅតំបន់ Changshan ដោយបញ្ជាក់ថា ប្រាក់រង្វាន់នេះមានគោលបំណងលើកកម្ពស់ការរៀបការ និងមានកូនក្នុងវ័យសមរម្យសម្រាប់អ្នករៀបការលើកដំបូង ។ លើសពីនេះ រដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភការចិញ្ចឹមកូន និងការរៀនសូត្ររបស់កូនបន្ថែមទៀត ។China population: cash reward for couples if bride is 25 or younger in  latest effort to boost marriages, births | South China Morning Post

ប្រទេសចិនមានចំនួនពលរដ្ឋធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៦០ឆ្នាំ ហើយចិននឹងសម្បូរពលរដ្ឋអាយុច្រើនយ៉ាងឆាប់រហ័ស ។ ហេតុនេះ រដ្ឋាភិបាលចាំបាច់ត្រូវចេញគោលនយោបាយផ្សេងៗដើម្បីបង្កើនចំនួនទារកកើតថ្មី មិនថាការផ្តល់ប្រាក់ឧបត្ថម្ភដល់ឪពុកម្តាយ រួមទាំងបង្កលក្ខណៈងាយស្រួលក្នុងការចិញ្ចឹមកូនផងដែរ ។

បើទោះជាប្រទេសចិនមានច្បាប់កំណត់អាយុអប្បបរមាសម្រាប់ការរៀបការ គឺ២២ឆ្នាំសម្រាប់បុរស និង២០ឆ្នាំសម្រាប់ស្ត្រី ប៉ុន្តែការរៀបការក្នុងចំណោមយុវវ័យបែរជាធ្លាក់ចុះជាបន្តបន្ទាប់ ។ ដូច្នេះ វាធ្វើឱ្យអត្រាកំណើតធ្លាក់ចុះតាមដែរ ខណៈគោលនយោបាយរបស់រដ្ឋាភិបាលមិនអំណោយផលដល់នារីដែលត្រូវចិញ្ចឹមកូនតែម្នាក់ឯង ។The Ultimate Chinese Wedding Customs And Traditions Guide For Modern  Singapore Brides

តាមទិន្នន័យរបស់រដ្ឋាភិបាលបានចេញផ្សាយកាលពីខែមិថុនា ឆ្នាំ២០២៣ បង្ហាញថា ប្រទេសចិនមានចំនួនគូសេ្នហ៍ចុះអេតាស៊ីវិលនៅឆ្នាំ២០២២ ត្រឹមតែ៦,៨លានគូប៉ុណ្ណោះ ។ នេះចាត់ទុកថា ទាបបំផុតក្នុងប្រវត្តិសាស្ត្របើគិតចាប់ពីឆ្នាំ១៩៨៦ ហើយវាធ្លាក់ចុះពីស្ថិតិនៅឆ្នាំ២០២១ រហូតដល់៨០ម៉ឺនគូ ខណៈអត្រាកំណើតបានធ្លាក់ចុះផងដែរនៅឆ្នាំ២០២២ ។ វាជាការធ្លាក់ចុះទាបបំផុតក្នុងចំណោមប្រទេសដែលមានចំនួនពលរដ្ឋលើសពី១០០លាននាក់ ។

ការចំណាយប្រាក់សម្រាប់ចិញ្ចឹមកូន និងភាពចាំបាច់ដែលឪពុកម្តាយត្រូវឈប់ធ្វើការងារដើម្បីថែទាំកូន បានធ្វើឱ្យស្ត្រីចិនជាច្រើននាក់បដិសេធមិនចង់បានកូនបន្ថែមទៀត ឬពួកគេជ្រើសរើសគ្មានកូនតែម្តង ។ ម្យ៉ាងទៀត ពលរដ្ឋចិនភាគច្រើននៅតែនិយមដាក់បន្ទុកលើស្ត្រីឱ្យមានតួនាទីថែទាំកូន ៕For Chinese Women, Marriage Depends On Right 'Bride Price' : NPR ប្រភព ៖ Mgronline

វិធីប្រើ “ទឹកខ្មេះ” សម្រាប់បោកខោអាវដើម្បីធ្វើឱ្យសម្លៀកបំពាក់ស ទន់ មិនស្រអាប់

0

ទឹកខ្មេះគឺជាផលិតផលដ៏សម្បូរបែបដែលមានអត្ថប្រយោជន៍ជាច្រើន ដោយវាអាចប្រើសម្រាប់សម្អាតផ្ទះ លាងផ្លែឈើ បន្លែ និងថែមទាំងបោកគក់ទៀតផង។ ទឹកខ្មេះមានលក្ខណៈសម្បត្តិជាថ្នាំសំលាប់មេរោគ បំបាត់ក្លិន និងបន្ទន់។ ដូច្នេះហើយបានជាវាអាចជួយឱ្យសម្លៀកបំពាក់ស្អាត មានក្លិនក្រអូប និងទន់ជាងមុន។ ប៉ុន្តែមនុស្សជាច្រើនឆ្ងល់ថាតើទឹកខ្មេះអាចប្រើនៅពេលបោកខោអាវបានយ៉ាងដូចម្តេច? ខាងក្រោមនេះគឺជារបៀបប្រើទឹកខ្មេះសម្រាប់បោកគក់៖Vinegar in Laundry: 11 Dos & Don'ts for Cleaner Clothes | LoveToKnow

១.បន្ថែមទឹកខ្មេះទៅក្នុងកន្លែងបន្ទន់នៃម៉ាស៊ីន៖ វិធីនេះប្រើទឹកខ្មេះប្រហែល ១/២ ពែង រួចដាក់វាចូលទៅក្នុងកន្លែងបន្ទន់ក្រណាត់ពេលបោកខោអាវដូចធម្មតា។ ទឹកខ្មេះនឹងធ្វើឱ្យក្រណាត់ទន់ ជួយឱ្យសម្លៀកបំពាក់មិនប្រឡាក់ មិនងាយជ្រីវជ្រួញ និងរក្សាពណ៌ភ្លឺ។

២.ប្រើទឹកខ្មេះដើម្បីលុបស្នាមប្រឡាក់៖ សម្រាប់ស្នាមប្រឡាក់ផ្សេងៗដូចជា ស្នាមប្រឡាក់ញើស ស្នាមប្រឡាក់ប្រេង ស្នាមប្រឡាក់អាហារ និងស្នាមប្រឡាក់ឈាមជាដើម។ ទឹកខ្មេះអាចត្រូវបានប្រើដើម្បីជួយកម្ចាត់ស្នាមប្រឡាក់ ដោយអ្នកគ្រាន់តែលាយទឹកខ្មេះជាមួយទឹកធម្មតាក្នុងសមាមាត្រ ១:១ ចាក់វាលើស្នាមប្រឡាក់ដែលកខ្វក់ហើយទុកវាចោល ១០-១៥ នាទីបន្ទាប់មកលាងវាដូចធម្មតា ទឹកខ្មេះនឹងជួយរំលាយស្នាមប្រឡាក់បានយ៉ាងងាយស្រួល។How to Wash White Clothes: A Step-By-Step Guide to Brighter Whites

៣.ត្រាំខោអាវក្នុងទឹកខ្មេះ៖ ប្រសិនបើសម្លៀកបំពាក់មានស្នាមប្រឡាក់រឹង អ្នកអាចយកទឹកខ្មេះទៅត្រាំខោអាវ ហើយទុកវាចោលមុនពេលបោកខោអាវ។ ដោយអ្នកគ្រាន់តែលាយទឹកខ្មេះជាមួយទឹកធម្មតាក្នុងសមាមាត្រ ១:១ ហើយចាក់វាចូលទៅក្នុងអាងត្រាំសម្លៀកបំពាក់ ទុកប្រហែល ៣០ នាទីបន្ទាប់មកលាងសម្អាតដូចធម្មតា នោះទឹកខ្មេះនឹងជួយកម្ចាត់ស្នាមប្រឡាក់កាន់តែងាយស្រួល៕
ប្រភព៖sanook

ចំណុចពិសេស ៤ យ៉ាងរបស់មនុស្សឆ្លាត

0

ប្រិយមិត្តពិតជាឆ្ងល់ហើយថា ហេតុអ្វីបានជាបុគ្គលមួយចំនួនអាចជោគជ័យនៅក្នុងជីវិតបាន ខណៈដែលមនុស្សភាគច្រើនផ្សេងទៀតបរាជ័យមិនសមតាមបំណងរបស់ខ្លួន? ចម្ងល់នេះ នឹងត្រូវបកស្រាយនៅខាងក្រោម ដែលបញ្ជាក់ឱ្យឃើញថា ភាពឆ្លាតវៃគឺធ្វើឱ្យបុគ្គលម្នាក់អាចសម្រេចតាមបំណងប្រាថ្នារបស់គេបាន។ ដូច្នេះហើយតើអ្វីទៅជាចំណុចពិសេសរបស់បុគ្គលឆ្លាតវៃ?

១.មនុស្សឆ្លាតរស់នៅសាមញ្ញ មិនចេះអួតអាង៖ ភាពសាមញ្ញ មិនចេះអួតអាង គឺជាគុណភាពដែលល្អបំផុត ហើយតែងតែមានការកោតសរសើរយ៉ាងខ្លាំងពីមនុស្សជុំវិញខ្លួន។ មនុស្សឆ្លាតតែងតែមានអាកប្បកិរិយារាបទាប និងសាមញ្ញ ទោះបីជាពួកគេជោគជ័យយ៉ាងណាក៏ដោយ ពួកគេនៅតែរក្សាខ្លួនឱ្យរាបទាប ដែលនេះបង្ហាញថាពួកគេជាមនុស្សមានទេពកោសល្យពិតប្រាកដហើយមានទំនុកចិត្តលើខ្លួនឯង។WHY SMART PEOPLE ARE SMART... - Tech & Wisdom

២.ការគិតរហ័ស ឬសកម្ម៖ មនុស្សឆ្លាតច្រើនតែមាន IQ និង EQ ខ្ពស់ ក្នុងការប្រាស្រ័យទាក់ទងគ្នា ពួកគេដឹងពីរបៀបនិយាយអ្វីដែលអ្នកដទៃចង់ឮ និងដឹងពីរបៀបចាប់យកអារម្មណ៍របស់អ្នកដទៃ។ មនុស្សឆ្លាតតែងតែរក្សាការតស៊ូ ឈ្នះដោយគ្មានអំនួត ចាញ់ដោយមិនបាក់ទឹកចិត្ត ពួកគេដឹងពីរបៀបប្រមូលផ្តុំគុណសម្បត្តិ និងភាពខ្លាំងរបស់មនុស្សជុំវិញ ដើម្បីបង្កើតតម្លៃល្អសម្រាប់សហគមន៍។50 Things Smart People Tell Themselves Every Single Day | Inc.com

៣.ចេះគ្រប់គ្រងខ្លួនឯងបានល្អ៖ ការចេះគ្រប់គ្រងខ្លួនឯងគឺជាជំនាញដ៏សំខាន់មួយសម្រាប់ឈានទៅរកភាពជោគជ័យក្នុងជីវិត។ ដូច្នេះ ដើម្បីក្លាយជាមនុស្សជោគជ័យ យើងត្រូវអនុវត្តការគ្រប់គ្រងខ្លួនឯងគ្រប់ស្ថានភាព។How to Identify a Smart Person in a Group - Thrive Global

៤.ដឹងពីរបៀបនៃការស្ដាប់៖ ការស្តាប់ពិតជាមានសារៈសំខាន់ខ្លាំងណាស់ នោះក៏ជាមូលហេតុដែលយើងកើតមកមានត្រចៀកពីរ នឹងមានមាត់តែមួយ។ អំណាចនៃការស្តាប់ ជួនកាលអាចធំជាងអំណាចនៃពាក្យសម្តី មនុស្សឆ្លាតដឹងពីរបៀបស្តាប់ តាមរយៈកាយវិការសមហេតុផលរបស់ពួកគេ ដើម្បីបញ្ជូនថាមពលខុសគ្នាទៅកាន់អ្នកដទៃ៕
ប្រភព៖phuntoday.com

ក្រុមហ៊ុនស្វីសនិងអាល្លឺម៉ង់ ចង់ជួយអ៊ុយក្រែន សុខចិត្តទិញលក់រថក្រោះថោកដូចទូរស័ព្ទចិន

0

រដ្ឋធានីប៊ែរឡាំង៖ ដ្ឋធានីប៊ែរឡាំង៖ រហូតមកដល់ពេលនេះ រដ្ឋាភិបាលក្រុងកៀវ បាន និង កំពុងតែខ្នះខ្នែងយ៉ាងខ្លាំង ចង់ទទួលបានរថក្រោះរបស់លោកខាងលិច ដើម្បីយកមកធ្វើសង្គ្រាមទៅទប់ទល់នឹងកម្លាំងទាហានឈ្លានពានរបស់រុស្ស៊ី ប៉ុន្ដែអ្វីដែលគួរភ្ញាក់ផ្អើលនោះ ក៏មានក្រុមហ៊ុនអាល្លឺម៉ង់ និង ក្រុមហ៊ុនស្វីស បានព្រមព្រៀងគ្នាទិញ-លក់រថក្រោះអាល្លឺម៉ង់ ប្រភេទ Leopard 1A5 ដោយមានតម្លៃស្មើនឹងទូរស័ព្ទស្មាតហ្វូតរបស់ចិន សម្រាប់ផ្ទេរទៅកាន់ប្រទេសអ៊ុយក្រែន។។

គេហទំព័រ Gagadget បានចេញផ្សាយ កាលពីថ្ងៃទី២៧ ខែសីហា ថា ក្រុមហ៊ុនរបស់អាល្លឺម៉ង់ Global Logistics GmbH (ហៅកាត់ GLS) ពិតជាបានទិញរថក្រោះ Leopard 1A5 ជាង២០គ្រឿង ពីក្រុមហ៊ុនរបស់ស្វីស RUAG ដោយមានតម្លៃស្មើនឹងទូរស័ព្ទស្មាតហ្វូនធម្មតារបស់ចិន។First Leopard 1A5 ready for delivery soon

ក្រុមហ៊ុន RUAG របស់ស្វីស ចង់លក់រថក្រោះ Leopard 1A5 ចំនួន៩០គ្រឿង ទៅឲ្យក្រុមហ៊ុន Rheinmetall (រេនមេថល) ដែលជាក្រុមហ៊ុនឧស្សាហកម្មផលិតរថយន្ដ និង គ្រឿងសព្វាវុធរបស់អាល្លឺម៉ង់ ដើម្បីផ្ទេររថក្រោះទាំងអស់នេះ ទៅជួយដល់ប្រទេសអ៊ុយក្រែន។ បើទោះជាយ៉ាងក៏ដោយ ដំបូងឡើយ អាជ្ញាធរស្វីស បានរារាំងដល់កិច្ចព្រមព្រៀងនេះ ហើយបន្ទាប់មក បានចាប់ផ្ដើមបើកការស៊ើបអង្កេត។

ក្រុមហ៊ុន RUAG របស់ប្រទេសស្វីស បានទិញរថក្រោះ Leopard 1A5 ទាំងនេះ មកពីប្រទេសអ៊ីតាលី ដោយសារតែកងទ័ពរបស់ប្រទេសអឺរ៉ុបមួយនេះ បានបោះបង់ចោលរថក្រោះស៊េរីចាស់ៗទាំងអស់ ចេញពីឃ្លាំងរបស់ខ្លួន។ ស្របគ្នានោះ ក្រុមហ៊ុន GLS របស់អាល្លឺម៉ង់ ក៏បានបានបញ្ជាទិញរថក្រោះ Leopard 1A5 ចំនួន២៥គ្រឿង ក្នុងតម្លៃ៥០០ហ្វ្រង់ស៍ស្វីស នៅក្នុងមួយគ្រឿង ដោយមានតម្លៃស្មើនឹងប្រហែល ៥៦៥ដុល្លារអាមេរិក។We are the technology partner of the Swiss Armed Forces. | RUAG

ក្រុមហ៊ុន GLS របស់អាល្លឺម៉ង់ ទើបតែបានចំណាយលុយ ចំនួន ១៤ ០០០ដុល្លារ សម្រាប់រថក្រោះ២៥គ្រឿង។ កាលពីអំឡុងឆ្នាំ២០១៩ ក្រុមហ៊ុនអាល្លឺម៉ង់ GLS បានទិញរថចម្បាំង ជាច្រើនគ្រឿង ប៉ុន្ដែក្រុមហ៊ុនមួយនេះ មិនទាន់ទទួលបានរថក្រោះអ្វី សូម្បីតែមួយគ្រឿង ចាប់តាំងពីពេលនោះមក។ ប៉ុន្ដែឥឡូវនេះ ក្រុមហ៊ុន GLS របស់អាល្លឺម៉ង់ នៅក្នុងនាមជាម្ចាស់ស្របច្បាប់ កំពុងតែទាមទារឲ្យក្រុមហ៊ុន RUAG ចាប់ផ្ដើមបញ្ចេញរថក្រោះ Leopard 1A5 ជាច្រើនគ្រឿងមកឲ្យខ្លួន សម្រាប់ផ្ទេរទៅឲ្យអ៊ុយក្រែន។

បើតាមកិច្ចព្រមព្រៀងនេះ ដំបូងឡើយ បានសម្រេចរក្សាទុករថក្រោះទាំងនោះ នៅក្នុងប្រទេសអ៊ីតាលី ។ ចំណែកមូលហេតុ ត្រង់ថា បើទោះជាការទិញរថក្រោះទាំងនេះក៏ដោយ ក៏ក្រុមហ៊ុនអាល្លឺម៉ង់ មួយនេះ មិនទាន់បានដឹងច្បាស់ អំពីរបៀបដែលក្រុមហ៊ុន នឹងត្រូវប្រើប្រាស់ Leopard 1A5 ដែលក្រុមហ៊ុន បានទិញនោះដែរ។ បញ្ហានេះ នឹងអាចប្រព្រឹត្ដរួច ក្រោយពេលអាជ្ញាធរស្វីស នឹងពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងនោះ៕RUAG — Wikipédia

ផ្ទុះការវែកញែកពាក់ព័ន្ធនឹងការសិក្សាធ្វើប័ណ្ណបើកបរកម្លាំងម៉ូតូចាប់ពី 60CCឡើងទៅអ្នកនាំពាក្យចេញសេចក្តីប្រកាសបញ្ជាក់

0

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសមួយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ដោយពន្យល់សាធារណជនឱ្យបានជ្រាបច្បាស់ចំពោះអនុសាសន៍របស់ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹង «ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) ដែលមានកម្លាំងចាប់ពី «60CC»ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និង អនាគត» នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរស័ក្តិនាយឧត្ដមសេនីយ៍ ជូនឯកឧត្តមអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូននូវស្មារតី និងហេតុផលនៃអនុសាសន៍ ដូចតទៅ ៖
១. សិក្សាសម្រាប់អនាគត៖ជាស្មារតីអនុសាសន៍របស់ឧបនាយករដ្ឋមន្ត្រី ទី១ លោកចង់សង្កត់ធ្ងន់ថា ជាការសិក្សាឡើងវិញនូវបទពិសោធន៍ដែលបានអនុវត្តកន្លងទៅ និងលទ្ធផល ដែលទទួលបានពីការអនុវត្តនោះ។ ទី២ ការសិក្សានេះ គឺសម្រាប់អនុវត្តនាពេលអនាគត ពោលគឺ ប្រសិនការសិក្សារកឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងលើអ្នកប្រើប្រាស់ទោចក្រយានយន្ត(ម៉ូតូ) មានអត្រាច្រើនគួរកត់សម្គាល់នោះ ក្រសួងមហាផ្ទៃ នឹងលើកមូលដ្ឋាននេះ ដើម្បីស្នើពិភាក្សាជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមត្ថកិច្ចសម្រេចនិងធ្វើប័ណ្ណបើកបរ។ ទី៣ ជារួម ពុំមែនជាលក្ខខណ្ឌដាច់ខាត ឱ្យតែម៉ូតូមានកម្លាំងចាប់ពី«60CC»ឡើង គឺសុទ្ធតែតម្រូវឱ្យមានប័ណ្ណ បើកបរនោះទេ ពោលគឺ ត្រូវពិនិត្យទៅតាមប្រភេទនៃយាននោះផងដែរ ដូចជា ប្រភេទក, ខ,…ជាដើម និងត្រូវគិតគូរអនុវត្តជាជំហានៗបែបណាឱ្យស្របតាមស្ថានភាពសង្គមជាក់ស្ដែង។

២. ហេតុផលនៃអនុសាសន៍ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងយ៉ាងច្បាស់ៗប្រកបដោយការព្រួយបារម្ភថា មិនទាន់ដាច់ឆ្នាំ២០២៣ផង ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានជាង១១០០នាក់ឡើយ បើ ធៀបនឹងចំនួនប្រជាពលរដ្ឋទាំងមូលប្រមាណ១៧លាននាក់។ ដូច្នេះទំរាំដាច់ឆ្នាំ២០២៣ អាចនឹងកើនឡើងច្រើនជាងនេះក៏ថាបាន បើពុំមានវិធានការគត់មត់។ ទោះជាចំនួនអ្នកបានថយចុះមែនប៉ុន្តែក្នុងល្បឿនមួយដែលមិនទាន់សម្រេចបានតាមគោលដៅរបស់ក្រសួងនៅឡើយ។ ចំណែក ឯចំនួនអ្នកប្រើប្រាស់ម៉ូតូកើនឡើងជាប្រចាំ។ ជាក់ស្ដែងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាក្នុងមួយថ្ងៃៗក្រសួងធ្វើផ្លាកលេខម៉ូតូជូនម្ចាស់កម្មសិទ្ធិជាង ១០០០គ្រឿងគិតជាលេខមូល បើប្រៀបធៀបនឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅឯប្រទេសបារាំង គឺមានអ្នកស្លាប់តែជាង៨០០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំៗ លើប្រជាជនប្រមាណ៦៨លាននាក់។ ជាផែនការ ឯកឧត្តម ស សុខា មានទស្សនវិស័យ “កាត់បន្ថយចំនួនអ្នកស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅចំនួនមួយទាបបំផុតនាថ្ងៃអនាគត”។

៣. ក្នុងទិសដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៖ ឯកឧត្តម ស សុខា ជំរុញដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បណ្តាស្នងការដ្ឋាននគរបាលរាជធានីខេត្ត សហការជាមួយ តួអង្គពាក់ព័ន្ធនានាបង្កើតយន្តការបណ្តុះបណ្តាលផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយអំពីច្បាប់ ចរាចរណ៍ បច្ចេកទេសបើកបរ និងក្រមសីលធម៌បើកបរជាដើម ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់ប្រភេទ ក្នុងចេតនាបង្ការទប់ស្កាត់កាត់បន្ថយអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផង និងពង្រឹងសណ្ដាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវផង។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថាអនុសាសន៍របស់ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺជា«ផែនការសម្រាប់អនាគត ដោយចាប់ផ្តើមគិតគូរពីថ្ងៃនេះទៅ និងជាក្តីបារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងការខូចខាតទ្រព្យសម្បត្តិ របួសស្នាមរាងកាយនិងបាត់បង់អាយុជីវិតរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះតែប៉ុណ្ណោះ។ ពោលគឺពុំទាន់មានការកំណត់កាលវេលាជាក់លាក់ក្នុងការអនុវត្តឡើយ៕

ក្រសួងមហាផ្ទៃ ចេញលិខិតបកស្រាយចំពោះការលេីកឡេីងរបស់ឯកឧត្តម ស សុខា ពាក់ព័ន្ធនឹងការឱ្យសិក្សាធ្វើប័ណ្ណបើកបរម៉ូតូកម្លាំង៦០cc

0

ក្រសួងមហាផ្ទៃ បានចេញសេចក្តីបកស្រាយ ជុំវិញប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា ដែលបានមានប្រសាសន៍ថា៖” ឱ្យស្ថាប័នពាក់ព័ន្ធ ធ្វើការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី«60CC»ឡើងទៅ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និង អនាគត”។

ក្នុងសេចក្តីបំភ្លឺ ក្រសួងមហាផ្ទៃ បានបកស្រាយថា៖” ក្រោយពីការដកស្រង់ពុំបានពេញលេញស៊ីជម្រៅ និងផ្សព្វផ្សាយអនុសាសន៍ បានធ្វើឱ្យមតិសាធារណៈមានការយល់ច្រឡំ និងសម្ដែងទស្សនៈផ្សេងៗ។

អាស្រ័យហេតុនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូននូវស្មារតី និងហេតុផលនៃអនុសាសន៍ដូចមានក្នុសេចក្តីបំភ្លឺខាងក្រោម៖”

រង់ចាំជាង៥ឆ្នាំ ណា សាឌី អរស្ទើរហោះក្រោយទទួលបានសញ្ជាតិថៃជាផ្លូវការ

0

តារាសម្តែង និងជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័នកញ្ញា ណា សាឌី បានបង្ហាញនូវអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងក្រោយពីរង់ចាំអស់រយៈពេលជាង៥ឆ្នាំទីបំផុតនាងទទួលបានសញ្ជាតិថៃសមតាមបំណងហើយ។ ណា សាឌី គឺជាកូនខ្មែរកាត់ថៃ ដោយមានម្តាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិថៃ។May be an image of 1 person and slip

អ្នកមួយចំនួនអាចដឹង និងមិនទាន់ដឹងដែលកញ្ញា ណា សាឌី គឺជាតារាខ្មែរម្នាក់ជាកូនខ្មែរកាត់ថៃ ខណៈនាពេលថ្មីៗនេះអ្នកគាំទ្ររបស់នាងទទូចឱ្យពិធីការិនីរូបនេះចូលរួមប្រកួតប្រជែងសម្រស់ Miss Grand Cambodia 2024 ព្រោះនាងមិនត្រឹមតែមានរូបសម្រស់ស្អាតប៉ុណ្ណោះទេតែនាងក៏អាចសម្តែង បង្ហាញម៉ូដ ធ្វើជាពិធីការិនីយូរមកហើយដូច្នេះការដើរលើឆាក ចំណេះដឹងការឆ្លើយសំណួរផ្សេងៗអ្នកគាំទ្រជឿជាក់ថា ណា សាឌី នឹងធ្វើបានល្អជាមិនខាន។May be an image of 1 person

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ នាពេលថ្មីៗនៅលើ Story Ig របស់ ណាសាឌី បានបង្ហាញនូវអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងព្រោះនាងទទួលបានសញ្ជាតិថៃហើយ។ ណា សាឌី បានសរសេរថា ទីបំផុតនាងទទួលបានសញ្ជាតិថៃហើយអីឡូវនេះក្រោយរង់ចាំជាង៥ឆ្នាំ ហើយពេលនេះជាប្រជាជនថៃពេញលេញនឹងគេហើយ។ ជាមួយគ្នានេះដែរ តារាស្រីរូបនេះក៏មិនភ្លេចអរគុណលោកប៉ានាងជាពិសេសដែលបានផ្តល់កាដូដ៏ធំសម្រាប់ខួបកំណើតនាងឆ្នាំនេះដែលទទួលបានសញ្ជាតិថៃ។May be an image of 1 person

គួរបញ្ជាក់ផងដែរថា ក្រៅពីអាជីពជាពិធីការិនី ណា សាឌី ក៏មានជំនួញផ្ទាល់ខ្លួនដែរនោះគឺជាហាងលក់សំលៀកបំពាក់ និងហាងដេគ័រប៉េងប៉ោងសម្រាប់កម្មវិធីជប់លៀងផ្សេងៗ៕

កសិករអស់បារម្ភ! រដ្ឋាភិបាលត្រៀមថវិកា១០០លានដុល្លារ ជួយលើកកម្ពស់វិស័យកសិផល

0

នាពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី តាមរោងចក្រ សហគ្រាសចំនួន ១៨ ០០០ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា រាជរដ្ឋាភិបាលបានត្រៀមថវិកាចំនួន ១០០ លានដុល្លារអាម៉េរិក ដើម្បីជួយលើកកម្ពស់វិស័យកសិផលរបស់ប្រជាកសិករនៅក្នុងប្រទេសកម្ពុជា។May be an image of 1 person, dais and text

ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា៖ “យើងមានកម្មវិធីជាក់លាក់ យើងបានត្រៀមថវិកា១០០លានដុល្លារអាម៉េរិក ដើម្បីអន្តរាគមន៍កសិផល ផលិតផលកសិកម្មដូចជាស្រូវ អង្ករ និងបន្លែផ្សេងៗ”។

ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិតបានបន្ថែមទៀតថា៖” កសិផលមានការឡើងចុះក្នុងឆ្នាំនេះ ប៉ុន្តែនៅ ពេលដែលពលរដ្ឋលំបាករាជរដ្ឋាភិបាលនឹងជួយ។ តម្លៃកសិកផលបានផ្អែកលើទីផ្សារពិភពលោក ហើយវាមិនដែលឡើងថ្លៃក្នុងពេលជាមួយគ្នានោះដែរ។ ការត្រៀមថវិកានេះដើម្បីជួយទប់នៃការធ្លាក់ថ្លៃកសិផលជូនប្រជាពលរដ្ឋ ហើយនៅពេលកសិផលទទួលបានល្អហើយ រាជរដ្ឋាភិបាលត្រូវរកទីផ្សាជូនពួកគាត់ដើម្បីទទួលបានចំណូល។ កន្លែងណាដែលលំបាកយើងជួយអន្តរាគមន៍ ដូចជាខ្វះប្រព័ន្ធធា រាស្ត្រជាដើម”។ Cambodia | International Rice Research Instituteជាមួយគ្នានោះដែរឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងដាក់ពង្រាយមន្ត្រីកសិកម្ម នៅតាមគ្រប់ឃុំទូទាំងប្រទេស ដែលមានអាទិភាពលើវិស័យកសិកម្មផងដែរ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតបានគូសបញ្ជាក់ដែរថា៖ «យើងត្រូវដាក់ពង្រាយនៅជនបទ ព្រោះថាប្រជាពលរដ្ឋគាត់មានតម្រូវការ គាត់ត្រូវការអ្នកជួយ អីចឹងបញ្ជូនមន្ត្រីកសិកម្មទៅនៅ ជាមួយគាត់តែម្តង។

ឯកឧត្តមនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យមានការជ្រើសរើសមន្ត្រីកសិកម្មឱ្យត្រូវជំនាញកសិកម្មដោយកុំឱ្យរើសមន្ត្រីកសិកម្ម តែបានមកជាវិស្វករសំណង់ទៅវិញ។ ទន្ទឹមនេះ ត្រូវយកអាទិភាពទៅលើអ្នកដែលមានមូលដ្ឋានកសិកម្ម ពិសេសនោះនិសិ្សតកសិកម្មមានច្រើនណាស់ ដូច្នេះត្រូវជ្រើសរើសឱ្យត្រូវជំនាញ៕កម្ពុជារកចំណូលបានជាង ២៦០០លានដុល្លារ ពីការនាំចេញកសិផល នៅរយៈពេល៧ខែឆ្នាំនេះ

 

វិធានការរបស់ប្រទេសចិនដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

0

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទីក្រុងប៉េកាំងបានទម្លាក់អត្រាការប្រាក់ បន្ធូរបន្ថយគោលនយោបាយលើវិស័យអចលនទ្រព្យ និងកាត់បន្ថយការគ្រប់គ្រងរបស់វិស័យឯកជន ដើម្បីស្តារកំណើនឡើងវិញ។ បន្ទាប់ពីមានកំណើនយ៉ាងឆាប់រហ័សជាច្រើនទសវត្សរ៍សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងប្រឈមនឹងឧបសគ្គមិនធ្លាប់មានពីមុនមក។
សេដ្ឋកិច្ច ១៨ ពាន់ពាន់លានដុល្លារនេះកំពុងធ្លាក់ចុះ។ អ្នកប្រើប្រាស់មានការស្ទាក់ស្ទើរក្នុងការចំណាយការនាំចេញធ្លាក់ចុះឯតម្លៃក៏ធ្លាក់ចុះ ហើយយុវជនជាង ២០% អត់ការងារធ្វើក្រុមហ៊ុនអចលនទ្រព្យឯកជនធំជាងគេរបស់ប្រទេសដែលមានគម្រោងចំនួន ៣,០០០កំពុងស្ថិតក្នុង គ្រោះថ្នាក់នៃការលុបចោល ។

ដើម្បីដោះស្រាយបញ្ហាដែលកំពុងប្រឈម ខាងក្រោមនេះជាវិធានការដែលចិនបានប្រកាសនាពេលថ្មីៗនេះ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ៖

ទីផ្សារហិរញ្ញវត្ថុ
ប្រទេសចិនបានកាត់បន្ថយពន្ធផ្ទេរប្រាក់ចំនួន ៥០% លើប្រតិបត្តិការភាគហ៊ុន ដោយចាប់ផ្តើមពីថ្ងៃទី២៨ ខែសីហា ហើយនេះជាលើកទីមួយហើយដែលពួកគេបានកាត់បន្ថយពន្ធនេះចាប់តាំងពីឆ្នាំ២០០៨។ ការផ្លាស់ប្តូរនេះគឺមានបំណងពង្រឹងទីផ្សារភាគហ៊ុនក្នុងអំឡុងពេលលក់ចេញ។ អាជ្ញាធរមូលបត្ររបស់ប្រទេសចិនក៏បានសន្យាផងដែរក្នុងការកាត់បន្ថយល្បឿននៃការបោះផ្សាយលក់មូលបត្រ IPO និងកំណត់ទំហំនិងភាពញឹកញាប់នៃការចេញភាគហ៊ុនកាន់តែច្រើនរបស់ក្រុមហ៊ុនដែលមានលទ្ធផលអាជីវកម្មមិនល្អ។ នៅដើមខែសីហា អាជ្ញាធរក៏បានស្នើសុំមូលនិធិវិនិយោគមួយចំនួនកុំឱ្យលក់ភាគហ៊ុនសុទ្ធ។
ក្រៅពីនេះ ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃរូបិយប័ណ្ណក្នុងស្រុក ធនាគារកណ្តាលនៃប្រទេសចិន (PBOC) បានធ្វើសកម្មភាពយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ពួកគេកំណត់អត្រាយោងឡើងវិញជារៀងរាល់ថ្ងៃ ធនាគារពាណិជ្ជក៏កំពុងលក់យ៉ាងសកម្មនូវប្រាក់ដុល្លារអាម៉េរិកផងដែរ។ ចំណាត់ការនេះបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំកាលពីខែកក្កដារបស់មន្ត្រីចិន។ នៅក្នុងនោះ មេដឹកនាំបានសន្យាថានឹង “ធ្វើឱ្យទីផ្សារមូលធនមានភាពរស់រវើក” និង “រក្សាតម្លៃប្រាក់យន់ឱ្យស្ថិតស្ថេរក្នុងកម្រិតមួយដែលមានតុល្យភាព”។Chinese yuan sinks to its lowest level in a decade. What's next? | CNN  Business

អចលនទ្រព្យ
នៅក្នុងកិច្ចប្រជុំខែកក្កដា មន្ត្រីចិនបានផ្តល់សញ្ញាដើម្បីបន្ធូរបន្ថយគោលនយោបាយលើទីផ្សារអចលនទ្រព្យ។ ទោះជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍ជឿថាគោលនយោបាយរឹងមាំមួយចំនួនដែលបានអនុវត្តក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីទប់ស្កាត់ទីផ្សារអចលនទ្រព្យនឹងនៅតែរក្សាបានហើយលុបចោលការរឹតបន្តឹងលើការទិញផ្ទះ ក្រោយវិបត្តិអចលនទ្រព្យធ្វើទុក្ខខ្លាំង។
នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយកាលពីចុងខែកក្កដា មន្ត្រីចិនបានជំរុញឱ្យទីក្រុងនានាបង្កើតវិធានការដើម្បី “លើកទឹកចិត្តឱ្យមានការអភិវឌ្ឍប្រកបដោយសុខភាពល្អនៃទីផ្សារអចលនទ្រព្យ” ស្របតាមតម្រូវការ។ ពួកគេក៏បានជំរុញឱ្យបង្កើនការស្រាវជ្រាវ និងការសាងសង់គំរូឧស្សាហកម្មថ្មី។
នៅថ្ងៃទី១០ ខែកក្កដា ទីក្រុងប៉េកាំងក៏បានពង្រីករយៈពេលសងត្រលប់សម្រាប់ក្រុមហ៊ុនអចលនទ្រព្យផងដែរ ដើម្បីធានាបាននូវការប្រគល់គម្រោងទាន់ពេលវេលា។ ធនាគារកណ្តាលនៃប្រទេសចិន( PBOC) ក៏បានជំរុញឱ្យធនាគារកាត់បន្ថយអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះដែលមានស្រាប់។China property crisis: Asia's richest woman's $24 bn net worth plunges by  half | World News - Hindustan Times

ទំនិញប្រើប្រាស់
កាលពីថ្ងៃទី១៨ ខែកក្កដា ទីភ្នាក់ងាររដ្ឋាភិបាលចិនបានគូសបញ្ជាក់អំពីផែនការជំរុញការប្រើប្រាស់ ចាប់ពីឧបករណ៍អគ្គិសនី រហូតដល់គ្រឿងសង្ហារឹម។ អាជ្ញាធរមូលដ្ឋានត្រូវបានលើកទឹកចិត្តឱ្យជួយអ្នកស្រុកជួសជុលផ្ទះរបស់ពួកគេ។ មនុស្សក៏នឹងត្រូវបានគាំទ្រជាមួយនឹងឥណទានដើម្បីទិញគ្រឿងសង្ហារឹមផងដែរ។ នៅថ្ងៃទី២៨ ខែកក្កដា ពួកគេបានបន្តដាក់ចេញនូវផែនការបង្កើនការផលិតទំនិញប្រើប្រាស់តូចៗ ដែលស្មើនឹង ២៥% នៃការនាំចេញរបស់ប្រទេសចិន។ គោលនយោបាយរួមមានការបង្កើនការលក់ផលិតផលបៃតង និងផលិតផលផ្ទះឆ្លាតវៃនៅតំបន់ជនបទ និងការពង្រីកផលិតផលប្រើប្រាស់ថាមពលថ្ម ដូចជារថយន្តអគ្គិសនីជាដើម។ អាជីវកម្មខ្នាតតូចក៏នឹងមានលទ្ធភាពទទួលបានដើមទុនកាន់តែប្រសើរផងដែរខណៈពិធីបុណ្យដែលមានចំណីអាហារជាច្រើននឹងត្រូវធ្វើឡើងផងដែរ។How to Buy and Import Furniture from China: A Complete Guide - Foshan  Sourcing

បច្ចេកវិទ្យា
និយតករអ៊ីនធឺណិតរបស់ប្រទេសចិនក្នុងខែសីហា នេះបានជួបជាមួយអ្នកដឹកនាំក្រុមហ៊ុនបរទេសរាប់សិបនាក់ ដើម្បីពិភាក្សាអំពីច្បាប់ស្តីពីឯកជនភាពទិន្នន័យថ្មីៗនេះនឹងធានាដល់ពហុជាតិសាសន៍ឡើងវិញអំពីប្រតិបត្តិការរបស់ពួកគេនៅក្នុងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។ នៅចុងខែកក្កដា រដ្ឋាភិបាលចិនក៏បានប្រកាសអំពីការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌប្រតិបត្តិការសម្រាប់សហគ្រាសឯកជនបន្ទាប់ពីរយៈពេលពីរឆ្នាំនៃការរឹតបន្តឹងការគ្រប់គ្រង។China's Overseas Tech Talent Sees Opportunities, Tough Politics at Home

អាជ្ញាធរបានសន្យាថានឹងប្រព្រឹត្តចំពោះសហគ្រាសឯកជនដូចជាសហគ្រាសរដ្ឋ ពិគ្រោះជាមួយអ្នកដឹកនាំអាជីវកម្មនៅពេលបង្កើតគោលនយោបាយថ្មី និងកាត់បន្ថយឧបសគ្គសម្រាប់ក្រុមហ៊ុនថ្មី។ អាជ្ញាធរចិនក៏បានបន្ធូរបន្ថយបទប្បញ្ញត្តិសម្រាប់សេវាកម្មដូចជា ChatGPT និងបានស្នើឱ្យធនាគារបង្កើនការគាំទ្រសម្រាប់ការទិញយកទាក់ទងនឹងបច្ចេកវិទ្យា៕

រថយន្ត
គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសចិន (NDRC) កាលពីថ្ងៃទី២១ ខែកក្កដា បានប្រកាសពីផែនការ ១០ ជំហានដើម្បីបង្កើនការទិញរថយន្ត ជាពិសេសអ្នកដែលប្រើប្រាស់បច្ចេកវិទ្យាថ្មី ខណៈពេលដែលកាត់បន្ថយតម្លៃគិតថ្លៃ និងការពន្យាពេលការផ្តាច់ពន្ធ។ កាលពីខែមុន ក្រសួងពាណិជ្ជកម្មចិនបានចាប់ផ្តើមយុទ្ធនាការរយៈពេលប្រាំមួយខែដើម្បីជំរុញការលក់រថយន្ត និងការពេញនិយមរថយន្តអគ្គិសនីនៅតាមតំបន់ជនបទ។Robots Do It All at Japanese Car Factory

សហគ្រាសឯកជន
កាលពីដើមខែនេះ NDRC បាននិយាយថា ខ្លួននឹងលើកកម្ពស់យន្តការមួយដើម្បីចងក្រងឯកសារ និងកាត់បន្ថយសកម្មភាពមិនត្រឹមត្រូវរបស់ភ្នាក់ងាររដ្ឋប្រឆាំងនឹងសហគ្រាសឯកជន ដូចជាការទូទាត់យឺត ឬការរំលោភលើកិច្ចសន្យា។ ចំណាត់ការនេះគឺសំដៅកែលម្អបរិយាកាសធុរកិច្ចសម្រាប់សហគ្រាសឯកជន។ NDRC ក៏ប្តេជ្ញាក្នុងការបង្កើនការផ្តល់ប្រាក់កម្ចី និងពង្រីកគោលនយោបាយគាំទ្រដើមទុនផ្សេងទៀតសម្រាប់អាជីវកម្មខ្នាតតូច។ ពួកគេលើកទឹកចិត្តក្រុមហ៊ុនឱ្យវិនិយោគលើឧស្សាហកម្មសំខាន់ៗដូចជា ការដឹកជញ្ជូន ទឹក ថាមពលស្អាត ការផលិតទំនើប និងឧបករណ៍កសិកម្មទំនើប។ រដ្ឋាភិបាលក្នុងតំបន់បានដាក់បញ្ចូលគ្នានូវបញ្ជីគម្រោងជាង ២,៩០០ ដែលមានតម្លៃសរុប ៣.២ ពាន់ពាន់លានយន់ (ប្រមាណ៤៤៥ ពាន់លានដុល្លារ) ដែលអាជីវកម្មអាចវិនិយោគបាន៕Top 10 Chinese private enterprises in 2019 - Chinadaily.com.cn

តើសិល្បកររបស់ប្រទេសថៃទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

0

គ្រប់សិល្បករទាំងអស់នៅក្នុងប្រទេសថៃ ដែលជាអ្នកបង្កើតស្នាដៃសិល្បៈដ៏មានតម្លៃ និងបង្ហាញសេចក្តីថ្លៃថ្នូររបស់ជាតិ ពួកគេត្រូវតែជាអ្នកអាជីពក្នុងវិស័យសិល្បៈទស្សនីយភាព សិល្បៈសម្តែង និងអក្សរសាស្ត្រ ហើយអ្នកដែលទទួលបានកិត្តិយសជាសិល្បករជាតិនឹងទទួលបានប្រាក់បៀវត្សរ៍ ប្រាក់បំណាច់ និងសុខុមាលភាពដូចខាងក្រោម៖

១.ទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែចំនួន ២៥,០០០ បាត (ស្មើនឹង ៧១០ ដុល្លារ)។

២.ទទួលបានប្រាក់សុខុមាលភាពប្រចាំឆ្នាំ ១០០,០០០ បាត (ស្មើនឹង ២,៨៤៣ ដុល្លារ) សម្រាប់ថ្លៃព្យាបាលឯកជន ក៏ដូចជាអ្នកដែលមានសិទ្ធិទទួលបានថ្លៃព្យាបាលតាមព្រះរាជក្រឹត្យ និងប្រាក់សុខុមាលភាពសម្រាប់ការព្យាបាលជំងឺដោយឡែក។

៣.ជំនួយហិរញ្ញវត្ថុក្នុងករណីមានគ្រោះមហន្តរាយផ្សេងៗនឹងទទួលបាន ៥០,០០០ បាត (ស្មើ ១,៤២១ ដុល្លារ) សម្រាប់មនុស្សម្នាក់ក្នុងមួយករណី។

៤.នៅពេលសិល្បករមានជំងឺ ឬពិការភាពនឹងទទួលបានប្រាក់ឧបត្ថម្ភ ៣,០០០ បាត (ស្មើនឹង ៨៥ ដុល្លារ) ក្នុងម្នាក់ជារៀងរាល់ខែ។

៥.ទទួលបាន ២០,០០០ បាត (៥៦៨ ដុល្លារ) ក្នុងម្នាក់សម្រាប់សិល្បករណាដែលបានបាត់បង់ជីវិត។

៦.ធ្វើពិធីបុណ្យសពតាមប្រពៃណីនឹងទទួលប្រាក់ឧបត្ថម្ភចំនួន ៣,០០០បាត (ស្មើ ៨៥ ដុល្លារ) ក្នុងម្នាក់។

៧.ឧបត្ថម្ភធនសម្រាប់ថ្លៃបោះពុម្ពសៀវភៅនៅពេលស្លាប់ចំនួន ១៥០,០០០ បាតក្នុងមនុស្សម្នាក់ (ស្មើនឹង ៤,២៦៤ ដុលា្លរ)៕
ប្រភព៖sanook