Home Blog Page 1513

វៀតណាមមានគម្រោងកែលម្អមន្ទីរពេទ្យទាក់ទាញអ្នកជំងឺបរទេស

0

ប្រទេសវៀតណាម ៖ សារព័ត៌មានវៀតណាមចុះផ្សាយថា ទីក្រុងហាណូយបានពិចារណាកែលម្អវិធីព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យឈានមុខនៅប្រទេសវៀតណាម ដើម្បីកាត់បន្ថយចំនួនអ្នកជំងឺនៅវៀតណាមធ្វើដំណើរទៅក្រៅប្រទេស និងទាក់ទាញអ្នកជំងឺបរទេសមកព្យាបាលនៅវៀតណាមឱ្យបានច្រើន ។

ក្រសួងសុខាភិបាលវៀតណាមបានធ្វើគម្រោងអភិវឌ្ឍន៍ការថែទាំសុខភាពដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីព្យាបាលអ្នកជំងឺនៅប្រទេសវៀតណាម ក៏ដូចជាទាក់ទាញអ្នកជំងឺពីបរទេស និងពលរដ្ឋវៀតណាមដែលរស់នៅក្រៅប្រទេសឱ្យធ្វើដំណើរមកវៀតណាមដើម្បីត្រួតពិនិត្យសុខភាព និងព្យាបាលជំងឺ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។Hoping for investment boom in healthcare

មន្ទីរពេទ្យបង្អែកចំនួន៥ រួមទាំងមន្ទីរពេទ្យនាំមុខគេនៅប្រទេសវៀតណាមបានទទួលសំណើឱ្យធ្វើការកែលម្អមន្ទីរពេទ្យ រួមមាន មន្ទីរពេទ្យ Bach Mai, មន្ទីរពេទ្យ Viet Duc, មន្ទីរពេទ្យ 108 Central Military នៅទីក្រុងហាណូយ, មន្ទីរពេទ្យ Cho Ray នៅទីក្រុងហូជីមិញ និងមន្ទីរពេទ្យ Hue Central នៅខេត្តធឿថៀនវ៉េ ។A Guide to International Hospitals in Vietnam | i Tour Vietnam Blogs

ប្រធាននាយកដ្ឋានពេទ្យលើកឡើងថា ចំណុចល្អមួយនៃការថែទាំសុខភាពរបស់វៀតណាម គឺអ្នកជំងឺចំណាយប្រាក់តិចជាងគេ បើធៀបនឹងប្រទេសផ្សេងៗនៅតំបន់អាស៊ីអាគ្នេយ៍ ។ សេវាកម្មផ្នែកវេជ្ជសាស្ត្រនៅវៀតណាមដូចជា ការវះកាត់ដោយកាមេរ៉ា Endoscope, ការព្យាបាលជំងឺបេះដូង និងសរសៃឈាម, ការដាក់ធ្មេញប៉សឺឡែន គឺអ្នកជំងឺអាចចំណាយប្រាក់ព្យាបាលត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ បើធៀបនឹងការចំណាយប្រាក់ព្យាបាលនៅប្រទេសផ្សេងៗ ។Singapore's Thomson Medical likely to buy in Vietnam FV hospital

របាយការណ៍បញ្ជាក់ថា កាលពីឆ្នាំ២០១៧ ពលរដ្ឋវៀតណាមបានចំណាយប្រាក់ជាច្រើនដើម្បីធ្វើដំណើរទៅព្យាបាលជំងឺនៅក្រៅប្រទេស ហើយភាគច្រើន ពួកគេធ្វើដំណើរទៅប្រទេសសិង្ហបុរី, ថៃ និងកូរ៉េខាងត្បូង ៕ ប្រភព ៖ mgronline

រឿង The Idol ដែលមាន Jennie BLACKPINK សម្តែងសម្រេចចិត្តមិនបន្តរដូវកាលទី២

0

រឿងភាគស៊េរី ‘The Idol’ របស់ HBO ដែលមាន Jennie សមាជិកក្រុម BLACKPINK សម្តែងជាលើកដំបូងត្រូវបានសម្រេចចិត្តមិនបន្តរដូវកាលទី២។ ការសម្រេចចិត្តលុបចោលគម្រោងទី២នេះធ្វើឡើងបើទោះបីជាមានការចាប់អារម្មណ៍ខ្លាំងពីស៊េរីរឿងនេះសម្រាប់ការសម្ដែងដែលមានតួអង្គល្បីៗ ខណៈក៏មានមតិរិះគន់ខ្លាំងក្លាដូចគ្នាដោយសារតែឈុតឆាកមានលក្ខណៈស៊ិចស៊ីពេក។More hate comes Jennie's way after “The Idol”

នៅថ្ងៃទី២៩ ខែសីហា បណ្តាញផ្សព្វផ្សាយជាច្រើនរបស់អាម៉េរិកបានរាយការណ៍ថា HBO បានសម្រេចចិត្តមិនបន្តរដូវកាលទីពីរនៃរឿង ‘The Idol’ ។ តាមសេចក្តីរាយការណ៍ពីអ្នកនាំពាក្យរបស់ HBO បាននិយាយថា «បន្ទាប់ពីការពិភាក្សាយ៉ាងទូលំទូលាយ យើងរួមជាមួយនឹងផលិតករបានសម្រេចចិត្តមិនបន្តរដូវកាលទីពីរ។ យើងសូមថ្លែងអំណរគុណចំពោះផលិតករ តួសម្តែង និងក្រុមនាវិកដែលបានបង្ហាញនូវកម្មវិធីដ៏អស្ចារ្យបែបនេះ»។LOOK: BLACKPINK's Jennie makes an appearance in HBO's 'The Idol' teaser

គួរបញ្ជាក់ផងដែរថា ‘The Idol’ ជារឿងភាគស៊េរីមួយបានចេញផ្សាយដំបូងនៅលើ HBO នៅថ្ងៃទី៤ ខែមិថុនាដែលមានចំនួន៥ភាគ។ រឿងនេះនិយាយពីមនោសញ្ចេតនារបស់តារាចម្រៀងប៉ុប និងអ្នកដឹកនាំនៃការគោរពសាសនាអាថ៌កំបាំង ព្រមទាំងបានលាយឡំជាមួយការបញ្ចេញក្បាច់រាំ និងភាពស៊ិចស៊ី។Blackpink's Jennie stuns in steamy dance scene on HBO's The Idol - Her  World Singapore

តួអង្គល្បីៗនៅក្នុងរឿងនេះក្រៅពី Jennie មានដូចជា The Weeknd , Lily-Rose Dep , Troye Sivan ជាដើមតែមិនដូចជាការរំពឹងថានឹងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាទេផ្ទុយមកវិញគ្រាន់តែភាគដំបូងប៉ុណ្ណោះរឿងនេះរងនូវមតិរិះគន់យ៉ាងខ្លាំងដែលសាច់រឿងនិងពាក្យសម្តីរបស់តួអង្គហាក់មិនផ្តល់តម្លៃឱ្យស្រ្តី៕BLACKPINK's Jennie Stole the Show at The Idol Premiere in Cannes Wearing  Bridal Chanel — See Photos | Teen Vogue

ចិនប្រកាសលុបចោលវិធានការពិនិត្យជំងឺកូវីដមុនចូលប្រទេស

0

ប្រទេសចិន ៖ ប្រទេសចិនបានបើកភ្លើងខៀវសម្រាប់អ្នកដំណើរចូលប្រទេសរបស់ខ្លួន គឺមិនចាំបាច់ពិនិត្យជំងឺកូវីដទៀតទេ ហើយអនុវត្តចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ តទៅ ។ ការប្រកាសលុបចោលការពិនិត្យជំងឺកូវីដនេះ គឺជាការបញ្ចប់វិធានការរឹតបន្តឹងការធ្វើដំណើរដែលចិនបានអនុវត្តអស់រយៈពេលជាង៣ឆ្នាំ ។Chinese FM urges G7 countries to stop interfering in China's internal  affairs - Global Times

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោក Wang Wen Bin អ្នកនាំពាក្យក្រសួងការបរទេសថ្លែងថា ចិននឹងមិនបង្ខំឱ្យអ្នកដំណើរចូលប្រទេសចិនត្រូវបង្ហាញភស្តុតាងការពិនិត្យជំងឺកូវីដមានលទ្ធផលអវិជ្ជមានទៀតទេ ។ ចិននឹងចាប់ផ្តើមលុបចោលវិធានការពិនិត្យជំងឺកូវីដមុនចូលប្រទេស ចាប់ពីថ្ងៃទី៣០ ខែសីហា តទៅ ។ ចំណែកសារព័ត៌មាន AP ចុះផ្សាយថា ការលុបចោលវិធានការបង្ហាញលទ្ធផលពិនិត្យជំងឺកូវីដលើកនេះ គឺជាជំហានដ៏សំខាន់ដើម្បីបញ្ចប់វិធានការតឹងតែងពាក់ព័ន្ធនឹងជំងឺនេះ ដែលចិនបានអនុវត្តតាំងពីឆ្នាំ២០២០ ។

ប្រទេសចិនបានលុបចោលវិធានការកូវីដស្មើសូន្យកាលពីខែធ្នូ ឆ្នាំ២០២២ ក្រោយពីចិនអនុវត្តវិធានការនេះយ៉ាងតឹងតែងអស់រយៈពេលជាច្រើនឆ្នាំ ហើយពេលខ្លះ ចិនត្រូវបិទប្រទេសទាំងស្រុង និងដាក់ឱ្យអ្នកឆ្លងជំងឺកូវីដនៅដាច់ដោយឡែករយៈពេលយូរ ។ ហេតុនេះ អ្នកធ្វើដំណើរចូលប្រទេសចិនចាំបាច់ត្រូវនៅដាច់ដោយឡែកក្នុងសណ្ឋាគារជាច្រើនសប្តាហ៍តាមការកំណត់របស់រដ្ឋាភិបាល ។Japan to tighten borders for travelers from China on Dec. 30 - The Japan  Times

ទោះយ៉ាងណា ប្រទេសចិននៅតែអនុវត្តវិធានការតឹងតែងមួយចំនួនដូចជា ការបង្ហាញលទ្ធផលពិនិត្យជំងឺកូវីដប្រភេទ Antigen ខណៈរបាយការណ៍បញ្ជាក់ថា គោលនយោបាយកូវីដស្មើសូន្យបានធ្វើឱ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ ។ លើសពីនេះ វិធានការខាងលើបានធ្វើឱ្យអត្រាគ្មានការងារធ្វើកើនឡើង រួមទាំងមានការធ្វើបាតុកម្មផងដែរ ៕Japan tells Cathay Pacific, Hong Kong Airlines and Hong Kong Express to  halt flights to Sapporo, Fukuoka, Naha | South China Morning Post ប្រភព ៖ Bangkok biznews

សហរដ្ឋអាមរិក រៀបចំផែនការបង្ក្រាបចិន តាមរយៈការប្រើប្រាស់ដូនរាប់ពាន់គ្រឿង

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលស្ថានការណ៍ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កំពុងតែឡើងកម្ដៅយ៉ាងខ្លាំង សហរដ្ឋអាមេរិក មានផែនការដាក់ពង្រាយនូវយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន មានចំនួនរាប់ពាន់គ្រឿង សម្រាប់ប្រឈមមុខជាមួយនឹងកងទ័ពរំដោះប្រជាជនចិន។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៩ ខែសីហា ថា មន្រ្ដីជាន់ខ្ពស់មួយរូប នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃចន្ទ (ទី២៨ ខែសីហា) ថា មន្ទីរបញ្ចកោណ មានផែនការដាក់ពង្រាយដ្រូន រាប់ពាន់គ្រឿង នៅក្នុងរយៈពេល២ឆ្នាំខាងមុខនេះ សម្រាប់ត្រៀមខ្លួនទប់ទល់ ប្រឆាំងនឹងកងទ័ពរបស់ចិន។Deputy Secretary of Defense

លោកស្រី ខាធ្លីន ហ៊ីកស៍ (Kathleen Hicks) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសន្និសីទបច្ចេកវិទ្យាយោធា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថា «អាទិភាពដ៏ចម្បងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ផ្ដោតលើកម្លាំង រួមមាន នាវាចម្បាំង មីស៊ីល និង ចំនួនកងទ័ព ព្រមទាំងសម្ភារសឹកដ៏ច្រើនបំផុតរបស់ពួកគេ។ យើងនឹងប្រឈមមុខជាមួយនឹងកងទ័ពរំដោះប្រជាជនចិន ដោយកម្លាំងយោធារបស់យើងផ្ទាល់។ ប៉ុន្តែយើងនឹងពិបាករៀបចំផែនការ ពិបាកវាយ និង ពិបាកយកឈ្នះ»។

លោកស្រី អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា «គោលដៅដ៏សំខាន់ អាចទទួលលទ្ធផល គឺការដាក់ពង្រាយដ្រូនរាប់ពាន់គ្រឿង នៅក្នុងតំបន់ជាច្រើន នៅក្នុងរយៈពេល ចន្លោះពី១៨ខែទៅ២៤ខែខាងមុខនេះ។Taiwan to push for Australia's backing to join Trans-Pacific Partnership as  Beijing pushes for it to be blocked - ABC News

សហរដ្ឋអាមេរិក បានអះអាង ថា ប្រទេសចិន នឹងក្លាយជាបញ្ហាប្រឈមជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ហើយកំពុងតែស្វែងរកនូវការរារាំងជម្លោះ ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ជាពិសេស ជុំវិញបញ្ហាកោះតៃវ៉ាន់ គ្រប់គ្រង ដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យ។

រដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាង អំពីដែនអធិបតេយ្យភាពរបស់ចិន នៅលើកោះតៃវ៉ាន់។ បន្ថែមពីលើនេះ ក្រុងប៉េកាំង តែងតែចិញ្ចឹមចិត្ត អស់រយៈពេលជាយូរមកហើយ ដើម្បីប្រើប្រាស់កម្លាំងយោធា នៅថ្ងៃណាមួយ សម្រាប់ការដណ្ដើមកាន់កាប់ដែនកោះមួយនេះ យកមកដាក់ឲ្យស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួនវិញ ប្រសិនបើចាំបាច់។FAST FACTS: Who is Tsai Ing-wen, Taiwan's president?

ដោយឡែក រដ្ឋាភិបាលក្រុងតៃប៉ិរបស់លោកស្រី សៃ អ៊ីង-វ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ បានច្រានចោលនូវការអះអាងរបស់ក្រុងប៉េកាំង។ ក្រុងតៃប៉ិ បានអះអាង ថា មានតែប្រជាជនតៃវ៉ាន់ ប៉ុណ្ណោះ ទើបអាចសម្រេចជោគវាសនារបស់ខ្លួនបាន។

ជាមួយនឹងការដាក់សម្ពាធ កាន់តែកើនឡើងយ៉ាងខ្លាំង ទាំងនយោបាយ ការទូត សេដ្ឋកិច្ច និង យោធា មកពីប្រទេសចិន ប្រឆាំងនឹងកោះតៃវ៉ាន់ នោះ ក្រុងតៃប៉ិ បានបង្កើននូវការទិញគ្រឿងសព្វាវុធ និង បង្កើននូវការផលិតមីស៊ីលទំនើបៗ នៅក្នុងស្រុក សម្រាប់ពង្រឹងដល់សមត្ថភាពការពាររបស់កងទ័ពតៃវ៉ាន់ ត្រូវត្រៀមខ្លួនទុកជាមុន ដើម្បីទប់ទល់ ប្រឆាំងនឹងការលុកលុយណាមួយរបស់កងទ័ពរំដោះប្រជាជនចិន។

ជាមួយគ្នានេះដែរ លោក តារ៉ូ អាសូ (Taro Aso) អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងតែកាន់អំណាច នៅក្នុងប្រទេសជប៉ុន និង ធ្លាប់ធ្វើជានាយករដ្ឋមន្រ្ដីជប៉ុន ចន្លោះពីឆ្នាំ២០០៨ដល់ឆ្នាំ២០០៩ បានបញ្ជាក់ កាលពីដើមខែសីហា ថា បរិយាកាសសន្ដិសុខ កាន់តែតានតឹង នៅច្រកសមុទ្រតៃវ៉ាន់។ បញ្ហានេះ មានន័យ ថា ជប៉ុន សហរដ្ឋអាមេរិក និង បណ្ដាសម្ពន្ធមិត្ដផ្សេងៗទៀត ត្រូវតែបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំ ចូលការពារតៃវ៉ាន់ ប្រសិនបើដែនកោះមួយនេះ ត្រូវរងការវាយប្រហារ មកពីប្រទេសចិន។Aso apologizes if 'single-race nation' remark misunderstood | The Asahi  Shimbun: Breaking News, Japan News and Analysis

លោក តារ៉ូ អាសូ អតីតនាយករដ្ឋមន្រ្ដីជប៉ុន បានសង្កត់ធ្ងន់ នៅក្នុងសុន្ទរកថាមួយ នៅទីក្រុងតៃប៉ិ នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គាត់នោះ ថា «អ្វីដែលសំខាន់បំផុត នាពេលនេះ ត្រូវតែធ្វើឱ្យប្រាកដ ថា សង្រ្គាមមិនអាចផ្ទុះឡើង នៅច្រកសមុទ្រតៃវ៉ាន់។ ខ្ញុំជឿ ថា ឥឡូវនេះ ជាពេលវេលាដែលប្រទេសជប៉ុន តៃវ៉ាន់ សហរដ្ឋអាមេរិក និង បណ្ដាប្រទេសផ្សេងៗទៀត មានគំនិតដូចគ្នា ត្រូវតែរៀបចំខ្លួនត្រៀមទុកជាមុន សម្រាប់ចាត់វិធានការ ទប់ស្កាត់ដ៏ខ្លាំងបំផុត ហើយជាការតាំងចិត្ត ដើម្បីប្រយុទ្ធ»។

លោកអនុប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងតែកាន់អំណាច នៅក្នុងប្រទេសជប៉ុន បានបន្ថែម ថា ការបង្ហាញយ៉ាងច្បាស់នូវសុច្ឆន្ទៈ ការពារតៃវ៉ាន់ នឹងក្លាយជាទម្រង់រារាំង ដល់សង្គ្រាម នៅច្រកសមុទ្រតៃវ៉ាន់។ ថ្វីបើគាត់មិនបានបញ្ជាក់ អំពីប្រទេសចិន ជាអ្នកឈ្លានពានយ៉ាងណាក្ដី ប៉ុន្តែគាត់បាននិយាយ ថា វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជប៉ុន នៅក្នុងនាមជាអ្នកជិតខាងរបស់តៃវ៉ាន់ និង ប្រទេសដទៃទៀត ត្រូវតែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ហើយក៏ជាការផ្ញើសារមួយ ទៅកាន់ប្រទេសចិន និង សហគមន៍អន្តរជាតិផ្សេងៗទៀតផងដែរ។Russian jet, US drone crash over Black Sea, US military says

លោក តារ៉ូ អាសូ ក្លាយជាមន្ត្រីនយោបាយជាន់ខ្ពស់បំផុតរបស់ប្រទេសជប៉ុន បានទៅធ្វើទស្សនកិច្ច នៅលើកោះតៃវ៉ាន់ ចាប់តាំងពីឆ្នាំ១៩៧២មកស្ថានភាពតានតឹង នៅជុំវិញកោះតៃវ៉ាន់ បានរួមចំណែកដល់ការសម្រេចចិត្តរបស់ជប៉ុន ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិក កំពុងតែបង្កើននូវការចំណាយ លើវិស័យការពារជាតិរបស់ខ្លួនបន្ថែមទៀត។ លោក តារ៉ូ អាសូ កាលពីនៅកាន់តំណែងជាឧបនាយករដ្ឋមន្រ្ដីជប៉ុន កាលពីអំឡុងឆ្នាំ២០២១ បានហៅការឈ្លានពានណាមួយ ពីប្រទេសចិន ក្លាយជាការគំរាមកំហែង មកលើការរស់រានមានជីវិតរបស់ជប៉ុន។ ដូច្នេះ ជប៉ុន និង សហរដ្ឋអាមេរិក នឹងរួមគ្នាការពារតៃវ៉ាន់ ប្រសិនបើមានឧបទ្ទវហេតុឈ្លានពានកើតឡើង៕

ឥណ្ឌូណេស៊ីដំណើរការរថភ្លើងអាកាសថ្មីនៅទីក្រុងហ្សាកាតា

0

ប្រទេសឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូណេស៊ីបានដំណើរការរថភ្លើងអាកាសថ្មីនៅទីក្រុងហ្សាកាតា និងតំបន់ជុំវិញ ដែលស្មើនឹងទឹកប្រាក់ចំនួន២.១៣០លានដុល្លារអាមេរិក ។ ខ្សែរថភ្លើងថ្មីនេះ គឺជាគម្រោងដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ និងការបំពុលបរិយាកាសក្នុងទីក្រុង ។

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានធ្វើជាប្រធានបើកសម្ពោធរថភ្លើងអាកាសគ្មានអ្នកបើកបរ ដែលរត់លើចម្ងាយផ្លូវ៤១,២គីឡូម៉ែត្រតភ្ជាប់រវាងទីក្រុងហ្សាកាតា និងទីក្រុងជុំវិញដូចជា ទីក្រុងបេកាស៊ី និងទីក្រុងតេប៉ុក ។ ជាធម្មតា ពលរដ្ឋរស់នៅទីក្រុងហ្សាកាតា និងទីក្រុងជុំវិញបានប្រើប្រាស់សេវារថភ្លើងនៅជាយក្រុង ដែលមានចម្ងាយ៤១៨គីឡូម៉ែត្រ និងអាចដឹកអ្នកដំណើរបានប្រមាណ១,២លាននាក់ក្នុង១ថ្ងៃ ។Indonesia launches sky train in capital, hopes to ease traffic and  pollution | Reuters

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានថ្លែងក្នុងពិធីសម្ពោធថា ហ្សាកាតា គឺជាទីក្រុងមួយស្ថិតក្នុងចំណោមទីក្រុងទាំង១០ លើពិភពលោកដែលស្ទះចរាចរណ៍ខ្លាំងបំផុត ហើយក្នុង១ថ្ងៃៗ មានយានជំនិះរហូតដល់៩៩ម៉ឺន៦ពាន់គ្រឿងបើកបរចូលទីក្រុង ដូច្នេះ វាបានធ្វើឱ្យស្ទះចរាចរណ៍ និងបរិស្ថានកខ្វក់ ។ លោកប្រធានាធិបតីសង្ឃឹមថា ពលរដ្ឋនឹងងាកមកប្រើប្រាស់សេវាកម្មរថភ្លើង LRT ជំនួសការបើករថយន្តផ្ទាល់ខ្លួន ដើម្បីចៀសវាងការស្ទះចរាចរណ៍ និងបំពុលបរិស្ថាន ។Indonesia launches sky train in capital, hopes to ease traffic and  pollution | Reuters

រថភ្លើងអាកាសថ្មីនឹងដំណើររថភ្លើងចំនួន៣១គ្រឿង ហើយរថភ្លើងនីមួយៗមានទូរចំនួន៦ សម្រាប់ដឹកអ្នកដំណើរ និងអាចទទួលអ្នកដំណើរបានចំនួន១.៣០០នាក់ក្នុង១ជើង ។ នៅពេលរថភ្លើងអាកាសនេះអាចដំណើរការបានពេញលេញ គឺរថភ្លើងទាំងអស់នឹងអាចរត់បានចម្ហាយជាង៤០០ជើងក្នុង១ថ្ងៃ ។ ក្រៅពីនេះ ក្រសួងគមនាគមន៍បានដាក់ផែនការទាក់ទាញអ្នកដំណើរដោយកាត់បន្ថយថ្លៃធ្វើដំណើរផងដែរ ។Indonesia launches sky train to ease traffic and pollution | Asia News |  China Daily

គម្រោងនេះទទួលបានប្រាក់ឧបត្ថម្ភពីប្រទេសចិន ប៉ុន្តែមានបញ្ហាសាងសង់យឺតយ៉ាវនាពេលកន្លងមក ។ រថភ្លើងអាកាសថ្មីនេះជាគម្រោងរថភ្លើងអាកាសធុនស្រាលទី៣ របស់ប្រទេសឥណ្ឌូណេស៊ូ ដោយរថភ្លើងទី១ រត់លើផ្លូវចម្ងាយ២៣គីឡូម៉ែត្រនៅខេត្តស៊ូមាត្រា ក្នុងឆ្នាំ២០១៨ ។ ចំណែករថភ្លើងទី២ រត់លើផ្លូវចម្ងាយ៥,៨គីឡូម៉ែត្រនៅទីក្រុងហ្សាកាតា ក្នុងឆ្នាំ២០១៩ ៕ ប្រភព ៖ Nation World News

ជាកំហុសនរណា! ឃើញផ្លូវស្ទះ ជួយសម្រួលផ្លូវឡានពេទ្យ តែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លា…ប់

0

កាលពីម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅម្តុំច្បារអំពៅ ដោយមនុស្សម្នាក់បានបាត់បង់ជីវិត និង២នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ក្រោយពីត្រូវរថយន្ត lexus 570 បុកយ៉ាងពេញទំហឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaQg54nioaM-pTiY7P1GY6tGVZfFa1RBSrs8LcvaC_W6Tr6U8KECJ1KO1CVO_TV9hWRFdhOcqjK31YhZqc3r6ZHYwKI4mHy5FIMBrzeit6LVBWXEODz_dlyAibb2wjpkmVJrae836tB3MwdFPsH8i0VpXzhzPbQz-z7iP_RlfI8UHPd797_hcusr0sTrE/s1200/KBN%20Feature%20222.png

បើយោងតាមការរៀបរាប់របស់ប្អូនប្រុសម្នាក់ ដែលជាអ្នកមិត្តជនរងគ្រោះបានឱ្យដឹងថា៖” ពួកគាត់បានជិះម៉ូតូម៉ូតូជួយបើកផ្លូវឱ្យឡានពេទ្យ ពីពេទ្យរុស្សុី លុះមកដល់កន្លែងកើតហេតុចុះពីលើស្ពានច្បារអំពៅ ជនរងគ្រោះបានជិះម៉ូតូគេចឡានមួយគ្រឿង ហើយបានចូលទៅគន្លងម្ខាងទៀត បុកចំពេញទំហឹង lexus 570 តែម្តង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrn3dEPCbiHw2N9QDjIUX01H1zEGSWbHek8yGcpW8KDM1_6ahiHAUPmOZaBKL7-QwK-TDHS6QS_-hmCBz9bVsuipiPY2x3hbekEHNy1sAQqhY2t6l4SFsVn61069xeKNQZDkVAb5ScWaWIGQTGJQxt1BzvudXQcBMMCrQfqi1W5IChr4hlOHxWrcvaCro/s1200/KBN%20Feature%203.png

បញ្ហានេះអាចជារឿងអកុសលមួយ ហើយក៏ជាសារដាស់តឿនទៅដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលតែងតែធ្វើការបើកផ្លូវជួយសម្រួលចរាចរណ៍ទៅដល់រថយន្តសង្គ្រោះបន្ទាន់ សូមឱ្យមានការប្រុងប្រយ័ត្ន៕

តម្លៃអង្ករនាំចេញរបស់វៀតណាមមានការកើនឡើងយ៉ាងខ្លាំង

0

បរទេស៖ តាំងពីប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករកាលពីថ្ងៃទី ២០ ខែកក្កដាមក បានធ្វើឱ្យទីផ្សារអង្ករពិភពលោកកើនឡើងយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ន តម្លៃអង្ករក្នុងប្រទេសវៀតណាមបានកើនឡើងលើសប្រទេសថៃ ១៥-៦៥ ដុល្លារក្នុងមួយតោន នេះបើយោងតាមប្រភពព័ត៌មាន vnexpress កាលពីថ្ងៃទី២៨ ខែសីហា។

លោកស្រី Phan Mai Huong សហស្ថាបនិកនៃ SSResource Media Pte.Ltd (Singapore) ដែលជាអង្គភាពជំនាញក្នុងការផ្តល់ព័ត៌មាន និងវិភាគទីផ្សារអង្ករពិភពលោក បាននិយាយថា ប្រទេសមីយ៉ាន់ម៉ាបានកំណត់ការនាំចេញអង្ករគ្រប់ប្រភេទនៅខែក្រោយ ដែលវិធានការទាំងនេះកំពុងកាត់បន្ថយការនាំចេញអង្ករពីមីយ៉ាន់ម៉ា ដោយជំរុញឱ្យតម្លៃនាំចេញចូលមានការកើនឡើងថ្មីមួយទៀត។
នៅចុងបញ្ចប់នៃវគ្គជួញដូរនៅថ្ងៃទី ២៨ ខែសីហា តម្លៃនាំចេញអង្កររបស់វៀតណាមបានបន្តកើនឡើងដល់ ៦៤៣ ដុល្លារក្នុងមួយតោន ខ្ពស់ជាងអង្ករថៃ ១៣ ដុល្លារក្នុងមួយតោន ដែលនេះគឺជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំ។Price of rice in Vietnam: Latest update for your purchase

យោងតាមអាជីវកម្ម មូលហេតុដែលតម្លៃអង្ករនាំចេញរបស់វៀតណាមឡើងថ្លៃគឺដោយសារតែតម្រូវការពិតប្រាកដពីទីផ្សារពិភពលោកដ៏ធំ។ ទន្ទឹមនឹងនេះ តម្លៃអង្ករក្នុងស្រុកបានកើនឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបង្ខំឱ្យអ្នកនាំចេញដេញថ្លៃតម្លៃខ្ពស់ ដើម្បីអាចបិទកិច្ចសន្យានាំចេញដោយមិនមានការខាតបង់។ បច្ចុប្បន្នតម្លៃទិញអង្ករក្នុងស្រុកមានតម្លៃថ្លៃ តម្លៃអង្ករគ្រប់ប្រភេទឡើងដល់ជិត ៨,០០០ ដុងក្នុងមួយគីឡូក្រាម (ជាង ១,៣០០ រៀល) តម្លៃនេះបើបំប្លែងទៅជាអង្ករនាំចេញគឺស្មើនឹង ៦៧០-៦៨០ ដុល្លារក្នុងមួយតោន។

ប្រធាននាយកដ្ឋានផលិតកម្មដំណាំនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Nguyen Nhu Cuong បានមានប្រសាសន៍ថា បច្ចុប្បន្នពិភពលោកកំពុងប្រឈមមុខនឹងការខ្វះខាតការផ្គត់ផ្គង់អង្ករយ៉ាងខ្លាំង ដូច្នេះទំនិញក្នុងប្រទេសនានាតែងតែត្រូវបានធានាយ៉ាងពេញលេញ ដើម្បីកុំឱ្យតម្លៃក្នុងស្រុកកើនឡើង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តម្លៃអង្ករក្នុងប្រទេសវៀតណាមនៅតែបន្តកើនឡើងឥតឈប់ឈរ៕Thailand rice output projected to decline | 2020-02-10 | World Grain
ប្រភព៖vnexpress

មកស្គាល់ទឹកធ្លាក់មួយកន្លែង ពួនសម្ងំលាក់សម្រស់ នៅលើភ្នំគូលែន

0

ភ្នំគូលែនជាទីតាំងប្រវត្តិសាស្ត្រ និង ក៏ជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជា។ នៅទីតាំងដ៏ពិសិដ្ឋមួយនេះបានបន្សល់ទុកនូវប្រាសាទបុរាណ និងស្ថានីយ៍បុរាណជាច្រើនកន្លែង។ក្រៅពីនេះក៏មានតំបន់ទឹកធ្លាក់គួរជាទីកម្សាន្តមនោរម្យជាច្រើនកន្លែងទៀត។May be an image of nature and waterfall

ប្រសិនបើភ្ញៀវទេសចរណ៍ បានទៅកម្សាន្តនៅ លើខ្នងភ្នំគូលែន លោកអ្នកមិនគួរមើលរំលងទឹកធ្លាក់ អន្លង់រុនដែលជាកន្លែងទឹកធ្លាក់ដ៏ស្ងប់ស្ងាត់ សម្រាប់សម្រាកលំហែកាយបានយ៉ាងប្រសើរ។

ដោយសារមានអំណោយផលល្អ មានទេសភាពស្រស់ត្រកាល អមដោយព្រៃឈើសងខាង និងទឹកហូរកាត់ថ្មថ្លាឈ្វេង ត្រជាក់ស្រេង អាចអនុញ្ញាតឱ្យភ្ញៀវទេសចរ ចុះងូតលេងយ៉ាងសប្បាយរីករាយជាមួយនឹងជម្រៅទឹករាក់ៗ។No photo description available.នៅទីនោះក៏មានកញ្ចុះ ដែលជារបស់ប្រជាសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិព្រៃធំពពេល បានសាងសង់ឡើងសម្រាប់ទទួលភ្ញៀវទេសចរហើយ និងបម្រើសេវាកម្មម្ហូបអាហារជាដើ។No photo description available.

ក្រៅពីនេះនៅផ្នែកខាងក្រោមមិនឆ្ងាយប៉ុន្មាន មានទីវាលលេងដីខ្សាច់ម៉ត់សស្អាតដែលមានទឹកធ្លាក់ពីលើថ្មបែកទឹកសំពោងយើងអាចចុះងូតលេងបាន។ នៅទីវាលកន្លែងនេះយើងក៏អាចអង្គុយញ៉ាំបាយក្រោមដើមឈើធំៗចោលម្លប់ត្រឈឹងត្រឈៃ ផ្តល់នូវអារម្មណ៍យ៉ាងស្រស់ស្រាយ ជាលក្ខណៈគ្រួសារ មិត្តភក្តិ និងគូស្នេហ៍។May be an image of campsite
មិនតែប៉ុណ្ណោះនៅទីនោះ ក៏អនុញ្ញាតឱ្យបោះតង់បានដែរ ដោយភ្ញៀវទេសចរមិនចាំបាច់មានកង្វល់បញ្ហាសុវត្ថិភាពនោះទេ ព្រោះថាមានប្រជាការពារ ចាំការពារភ្ញៀវទេសចរជានិច្ច៕No photo description available.

រូបភាព៖ Everlasting Trip

ថៃបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ចដោយសារចិននាំចូលទំនិញតម្លៃថោក

0

ប្រទេសថៃ ៖ បច្ចុប្បន្ន មានទំនិញចិនជាច្រើនប្រភេទបាននាំចូលមកកាន់ទីផ្សារប្រទេសថៃ ជាពិសេស សម្ភារៈអគ្គិសនី និងសម្ភារៈអេឡិចត្រូនិកមានតម្លៃថោក ហើយវាបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងទីផ្សារអនឡាញ ។ បញ្ហានេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិត និងអាជីវករលក់ទំនិញនៅប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យប្រទេសថៃមានឱនភាពពាណិជ្ជកម្មផងដែរ ។Paragon of productivity

លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មប្រទេសថៃបានលើកឡើងថា នៅឆមាសទី១ ឆ្នាំ២០២៣ កន្លងមក ប្រទេសថៃមានឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិន រហូតដល់៦០ម៉ឺនលានបាតឯណោះ ។

នៅពេលចិននាំចូលទំនិញមកលក់នៅថៃកាន់តែច្រើន ប៉ុន្តែការនាំចេញទំនិញរបស់ថៃទៅចិនវិញបែរជាធ្លាក់ចុះ ។ បើតាមរបាយការណ៍កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ របស់ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃបង្ហាញថា ជារួម ការនាំចេញទំនិញទៅកាន់ទីផ្សារក្រៅប្រទេសសំខាន់ៗនៅតែមិនប្រាកដប្រជា ហើយនៅតែរងការដាក់សម្ពាធដោយសារសេដ្ឋកិច្ចធ្លាក់ចុះ និងពាណិជ្ជកម្មពិភពលោក ។Local Businesses Struggle as Chinese 'Low-Grade, Low-Price' Goods Flood  Thai Market

ចំណែកនៅទីផ្សារប្រទេសចិនវិញ ការនាំចេញទំនិញថៃបានធ្លាក់ចុះ៣,២% ហើយទំនិញសំខាន់ៗដែលធ្លាក់ចុះរួមមាន ផលិតផលកៅស៊ូ, កុំព្យូទ័រ, ឧបករណ៍ដំឡើង និងគ្រាប់ផ្លាស្ទិក ។ ចំណែកការនាំចេញទំនិញសំខាន់ៗបានកើនឡើងរួមមាន ផ្លែឈើស្រស់ ផ្លែឈើក្លាហ្សេ និងផ្លែឈើក្រៀម, ឈើ និងសម្ភារៈផលិតពីឈើ ព្រមទាំងផលិតផលអាលុយមីញ៉ូម ជាដើម ។ រីឯរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៣ នេះ ការនាំចេញរបស់ថៃ បានធ្លាក់ចុះជាមធ្យមស្មើនឹង៣,៧% ៕Local Businesses Struggle as Chinese 'Low-Grade, Low-Price' Goods Flood  Thai Marketប្រភព ៖ Mono News

មេដឹកនាំចិន ដេកមិនលក់ព្រោះរឿងតៃវ៉ាន់ បន្ដបញ្ជូនយន្ដហោះនិងនាវាចម្បាំងរាប់សិបគ្រឿងឡោមព័ទ្ធ

0

ទីក្រុងតៃប៉ិ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រុងប៉េកាំង បាន និង កំពុងតែបង្កើនសម្ពាធ កាន់តែខ្លាំងក្លាឡើង ទាំងនយោបាយ ការទូត សេដ្ឋកិច្ច និង យោធា ប្រឆាំងនឹងរដ្ឋាភិបាលក្រុងតៃប៉ិ ដើម្បីចាប់បង្ខំឲ្យទទួលយកនូវដែនអធិបតេយ្យភាពរបស់ប្រទេសចិន ហើយឥឡូវនេះ កំពុងតែបន្ដបញ្ជូនយន្ដហោះចម្បាំង និង នាវាយោធា ទៅជុំវិញដែនកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិតេយ្យ។

សារព័ត៌មាន Taiwan News បានចេញផ្សាយ នៅថ្ងៃចន្ទ ទី២៨ ខែសីហា ថា ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ ថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃអាទិត្យ និង វេលាម៉ោង៦ ថ្ងៃចន្ទ ចិន បានបញ្ជូនយន្ដហោះយោធា ចំនួន១១គ្រឿង និង នាវាចម្បាំង ចំនួន៤គ្រឿង ធ្វើសកម្មភាព នៅជុំវិញកោះតៃវ៉ាន់។ នៅក្នុងចំណោមយន្ដហោះយោធារបស់កងទ័ពរំដោះប្រជាជនចិន ទាំងនោះ ក៏មានយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនឈ្លបយកការណ៍ BZK-005 ចំនួនមួយគ្រឿង ហោះ ចូលមកលើខ្សែបន្ទាត់មធ្យម នៃច្រកសមុទ្រតៃវ៉ាន់ ហើយហោះតាមបណ្ដោយផ្នែកខាងជើង នៃតំបន់កំណត់ព្រំដែនការពារដែនអាកាសរបស់តៃវ៉ាន់ (ADIZ)។Bayraktar TB2 Tactical UAV - Army Technology

ស្របគ្នានេះ យន្ដហោះទម្លាក់គ្រាប់បែកមួយគ្រឿងរបស់ចិន ប្រភេទ Xian H-6 បានហោះហើរ នៅផ្នែកខាងត្បូង នៃតំបន់កំណត់ព្រំដែនការពារដែនអាកាសរបស់ខ្លួន ខណៈយន្ដហោះចម្បាំង Shenyang J-16 ចំនួន២គ្រឿង និង យន្ដហោះប្រយុទ្ធ Chengdu J-10 ចំនួន២គ្រឿង បាននៅតំបន់ភាគនិរតី នៃកោះតៃវ៉ាន់។

ជាការឆ្លើយតបវិញនោះ តៃវ៉ាន់ បានបញ្ជូនយន្ដហោះ និង នាវាចម្បាំងរបស់ខ្លួន តាមឃ្លាំមើល ហើយប្រើប្រាស់ប្រព័ន្ធមីស៊ីលបាញ់ពីលើដីទៅអាកាស តាមដានសកម្មភាពរបស់កងទ័ពរំដោះប្រជាជនចិន។Xian H-6 - Wikipedia

ក្រសួងការពារជាតិតៃវ៉ាន់ បានសង្កត់ធ្ងន់ ថា រហូតមកដល់ខែសីហា នេះ ក្រុងប៉េកាំង បានបញ្ជូនយន្ដហោះយោធា ចំនួន៣៥១គ្រឿង និង នាវាចម្បាំងជាច្រើនប្រភេទ ចំនួន១៨៤គ្រឿង មកជុំវិញកោះតៃវ៉ាន់។ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ រហូតមក ប្រទេសចិន បានបង្កើននូវការប្រើប្រាស់យុទ្ធសាស្រ្ដតំបន់ប្រផេះរបស់ខ្លួន ដោយការបង្កើនចំនួនយន្ដហោះចម្បាំង និង នាវាយោធា ធ្វើប្រតិបត្ដិការ នៅជុំវិញតៃវ៉ាន់។

យុទ្ធសាស្ត្រតំបន់ប្រផេះ ត្រូវបានកំណត់ ថា វាជាកិច្ចខិតខំប្រឹងប្រែង ឬ កិច្ចព្យាយាមជាបន្ដបន្ទាប់ លើសពីការរារាំង និង ធានាស្ថិរភាព ដែលសម្រេចបាននូវគោលដៅសន្តិសុខ ដោយមិនងាកទៅរកការប្រើប្រាស់កម្លាំង ដោយផ្ទាល់ និង ទំហំធំនោះឡើយ។China launches military drills around Taiwan after US Speaker visit | CNN

ក្រុមមន្រ្ដីជំនាញយោធារបស់លោកខាងលិច ធ្លាប់អះអាង កាលពីពេលថ្មីៗនេះ ថា បច្ចុប្បន្ន ប្រទេសចិន កំពុងតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង។ បញ្ហានេះ មិនមែនជារឿងល្អនោះឡើយ ហើយរដ្ឋាភិបាលក្រុងប៉េកាំង អាចនឹងជ្រើសរើសជម្រើសផ្សេងៗ គឺវាយប្រហារទៅលើកោះតៃវ៉ាន់។ ប្រសិនបើមេដឹកនាំចិន លោក ស៊ី ជិនពីង ជ្រើសរើសយកជម្រើសបែបនេះមែន គឺចិន នឹងផុងខ្លួន ដូចលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានគណនាខុសជាយុទ្ធសាស្រ្ដ ធ្វើឲ្យរដ្ឋាភិបាលក្រុងមូស្គូ ជាប់ផុងយ៉ាងជ្រៅ នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន៕Taiwan warns of China military's 'sudden entry' close to island