ពិតណាស់ សក់ស្កូវមុនអាយុមិនត្រឹមតែធ្វើឱ្យយើងបាក់សម្រស់នោះទេ ថែមទាំងធ្វើឱ្យយើងអំពល់ទុក្ខ ខាតពេល នឹងអស់លុយដោយសារត្រូវលាបសក់ជាប្រចាំដើម្បីបិទបាំងទៀតផង។ ដូច្នេះ ដើម្បីកាត់បន្ថយបញ្ហាសក់ស្កូវមុនអាយុ អ្នកគប្បីដឹងតិចនិចដូចខាងក្រោម៖

១.ទទួលទានអាហារដែលមានជាតិកាល់ស្យូម៖ ការទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់មិនត្រឹមតែល្អសម្រាប់ឆ្អឹង និងសាច់ដុំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយរក្សាសារធាតុពណ៌សក់ឱ្យបានយូរផងដែរ។ ដូច្នេះហើយអាហារដែលសម្បូរទៅដោយកាល់ស្យូមច្រើនមានដូចជា ទឹកដោះគោ ទឹកសណ្តែក គ្រាប់អាល់ម៉ុង បន្លែបៃតង និងផ្លែក្រូចស្រស់…។Calcium In Fruits & Vegetables - MyDr.com.au

២.ទទួលទានអាហារដែលមានជាតិដែក៖ ជាតិដែកជាសារធាតុរ៉ែដ៏សំខាន់ដែលជួយកោសិកាឈាមដឹកអុកស៊ីហ្សែនពេញរាងកាយ កង្វះជាតិដែកអាចនាំឱ្យសក់ពណ៌ប្រផេះឬសក់ស។ ដូច្នេះ អាហារដែលសម្បូរទៅដោយជាតិដែកមានដូចជា ស៊ុត ត្រី សាច់គោ គ្រាប់ធញ្ញជាតិ បន្លែបៃតង និងផ្លែទំពាំងបាយជូរ…។

៣.កាត់បន្ថយសម្ពាធ៖ អ្នកត្រូវតែចេះកាត់បន្ថយសម្ពាធការងាររបស់អ្នកមានន័យថាអ្នកត្រូវតែចេះសម្រាក ឬបន្ធូរអារម្មណ៍ និងធ្វើឱ្យខ្លួនឯងសប្បាយចិត្តទើបមិនងាយដុះសក់ស្កូវ។

៤.គេងឱ្យបានគ្រប់គ្រាន់៖ ការគេងគ្រប់គ្រាន់អាចកាត់បន្ថយភាពតានតឹង និងអនុញ្ញាតឱ្យរាងកាយជួសជុលខ្លួនឯង ព្រមទាំងកាត់បន្ថយការជ្រុះសក់ និងសក់ស្កូវមុនអាយុ។

៥.ម៉ាស្សាស្បែកក្បាល៖ ការម៉ាស្សាស្បែកក្បាលអាចបង្កើនចលនាឈាមទៅកាន់ឫសសក់ ដែលធ្វើឱ្យឫសសក់មានសុខភាពល្អ និងបង្កើនការផលិតសារធាតុពណ៌មេឡេនីន លើសពីនេះ ការម៉ាស្សាស្បែកក្បាលក៏អាចជួយឱ្យកាត់បន្ថយភាពតានតឹងរបស់យើងដែរ៕Main Benefits of Scalp Massage — Spa Theory