Home Blog Page 1506

ប្រទេសទាំង ១០ ដែលមានប្រជាជនអាយុវែងជាងគេបំផុតនៅលើពិភពលោក

0

យោងតាមប្រភពព័ត៌មាន Worldometer បានឱ្យដឹងថា ក្នុងចំណោមប្រទេសចំនួន ២០០ មានតែ ១០ ប្រទេសប៉ុណ្ណោះដែលមានប្រជាជនអាយុវែងជាងគេបំផុតនៅលើពិភពលោក។ ក្នុងនោះប្រទេសកម្ពុជាឈរនៅលេខ ១២៨ ដោយអាយុប្រជាជនគិតជាមធ្យមត្រឹមតែ ៧១ ឆ្នាំប៉ុណ្ណោះ។ ដូច្នេះហើយខាងក្រោមនេះគឺជាប្រទេសចំនួន ១០ ដែលត្រូវបានគេចាត់ទុកថាមានប្រជាជនអាយុវែងជាងគេបំផុតលើលោក៖

១.ទីក្រុងហុងកុង៖ ជាទីក្រុងសេដ្ឋកិច្ចរបស់ចិន ស្ថិតនៅឆ្នេរសមុទ្រភាគខាងត្បូងនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលមានប្រជាជនអាយុជាមធ្យម ៨៥ឆ្នាំ។Hong Kong ranks 7th among places where people are most likely to live  beyond 100 years

២.ទីក្រុងម៉ាកាវ៖ ត្រូវបានគេចាត់ទុកថា ជាទីក្រុងមួយរបស់ប្រទេសចិន ដែលពោរពេញដោយសេដ្ឋកិច្ចខ្ពស់ និងមានការរស់នៅប្រកបដោយភាពស៊ីវិល័យ ដូចនេះទីក្រុងម៉ាកាវមានប្រជាជនអាយុជាមធ្យម ៨៥ឆ្នាំ។Old people playing mah jong in a Cathedral Parish alley--M… | Flickr

៣.ប្រទេសជប៉ុន៖ ជាប្រទេសដីកោះមួយ នៅតំបន់អាស៊ីបូព៌ា ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក សម្បូរទៅដោយមនុស្សមានអាយុវែងជាងគេ ប៉ុន្តែបើគិតជាមធ្យម ប្រជាជនជប៉ុនមានអាយុត្រឹមតែ ៨៤ឆ្នាំប៉ុណ្ណោះ។Yale scholar suggests mass suicide for Japan's elderly. Did he mean it? |  World News - Hindustan Times

៤.ប្រទេសស្វីស៖ ត្រូវបានគេចាត់ទុកថា ជាប្រទេសទីបួន ដែលមានប្រជាជនអាយុវែងជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងអាយុជាមធ្យម ៨៤ឆ្នាំ។Switzerland: Prepare for population ageing to maintain high living  standards - Modern Diplomacy

៥.ប្រទេសសិង្ហបុរី៖ ជាទីក្រុង និងរដ្ឋដ៏ទំនើប ព្រមទាំងជាប្រទេសដីកោះមួយ ដែលមានទីតាំងស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយប្រជាជនរស់នៅទីនោះមានអាយុជាមធ្យម ៨៤ ឆ្នាំ។Seniors at work: The new norm for ageing in Singapore | ASEAN Today

៦.ប្រទេសអ៊ីតាលី៖ អ៊ីតាលីជាប្រទេសដែលមានប្រជាជនអាយុវែងបំផុតទីប្រាំមួយក្នុងពិភពលោក គិតជាមធ្យម ៨៤ ឆ្នាំ។Want to live to be 100? These Italian villagers may hold the secret to a  long life

៧.កូរ៉េខាងត្បូង៖ សាធារណរដ្ឋកូរ៉េ ជាប្រទេសមួយដែលមានវិស័យឧស្សាហកម្ម K-pop យ៉ាងទំលំទូលាយ ប្រទេសនេះមានប្រជាជនអាយុជាមធ្យម ៨៤ឆ្នាំ។Elderly performer helps others with her talents

៨.ប្រទេសអេស្ប៉ាញ៖ ព្រះរាជាណាចក្រអេស្ប៉ាញមានប្រជាជនអាយុជាមធ្យម ៨៣ឆ្នាំ។Spain gets healthily older

៩.ប្រទេសម៉ាល់តា៖ សាធារណរដ្ឋម៉ាល់តា ស្ថិតក្នុងទ្វីបអឺរ៉ុប ប្រទេសនេះមានប្រជាជនអាយុជាមធ្យម ៨៣ឆ្នាំ។What is Dignity Action Day? – General Workers Union Malta

១០.ប្រទេសអូស្ត្រាលី៖ ជាប្រសទេសមួយស្ថិតនៅតំបន់ទ្វីបអូសេអានី ដែលមានប្រជាជនអាយុជាមធ្យម ៨៣ឆ្នាំ៕Older Australians' digital engagement in turbulent times - National Seniors  Australia

សោកស្តាយ! សុខុម រចនា ធ្លាក់ចេញពីកម្មវិធី The Voice វគ្គ Live Show សប្តាហ៍ទី១

0

ឆ្លងកាត់ការប្រកួតប្រជែងជាច្រើនដំណាក់កាលនិងត្រូវបានគ្រូបង្វឹកផ្ទាល់ខ្លួនពេញចិត្តសមត្ថភាពជាច្រើនវគ្គ ពេលនេះ សុខុម រចនា ដែលត្រូវមហាជនដាក់នាមឱ្យកញ្ញា30M ត្រូវជម្រុះចេញពីកម្មវិធីក្នុងវគ្គ Live Show សប្តាហ៍ទី១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3vtC6ObFL_oq09EVuVZ9r0-K3lWU-mWW1PCyHTvJfTCnJR-bjNjbrY2hIUucPmV-aK4bpFlN0PAys85SLKsf1bimyAsQ0zNlKBvhqzKLUokVnz3_5_2op4UU0Tn6hft47wa_r838B28Qjs-fyieXCIhfrR2oFO9n0mIq7m0_wtO-XCGUkfXFisUXEoVE/s851/Screenshot%202023-08-28%20153833.jpg

នៅយប់ថ្ងៃទី២៧ ខែសីហា កម្មវិធីលំដាប់ពិភពលោក The voice Cambodia រដូវកាលទី៣ បានឈានចូលដល់វគ្គ Live Show សប្តាហ៍ទី១ ដែលជាវគ្គសំខាន់ទាមទារឱ្យទស្សនិកផ្ញើសារគាំទ្រឱ្យបានច្រើនទៅដល់បេក្ខជន និងបេក្ខនារី នឹងមានឱកាសបន្តទៅវគ្គក្រោយ រួមទាំងការសម្រេចចិត្តជ្រើសរើសពីគ្រូបង្វឹកផ្ទាល់ដោយក្នុងមួយក្រុមមាន៣នាក់ត្រូវជម្រុះចេញម្នាក់។

នៅក្នុងនោះដែរសម្រាប់កូនក្រុមរបស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា វគ្គLive Show សប្តាហ៍ទី១ មានបេក្ខនារី៣រូប រួមមាន សុខ សារ៉ាវីតា គឹម សុវណ្ណ និង សុខុម រចនា ត្រូវប៉ះជាមួយគ្នា។ សម្រាប់បេក្ខនារី សុខ សារ៉ាវីតា បានបកស្រាយបទចម្រៀងជាភាសាអង់គ្លេសមានចំណងជើងថា « before i fall in love» ហើយរូបនាងទទួលបានការផ្ញើសារគាំទ្រច្រើនជាងគេក្នុងក្រុមដែលមានឱកាសបន្តទៅវគ្គក្រោយ។ចំពោះបេក្ខនារីពីររូបរួមមាន គឹម សុវណ្ណ និង សុខុម រចនា គ្រូបង្វឹកផ្ទាល់សម្រេចចិត្តជ្រើសបានតែម្នាក់ប៉ុណ្ណោះដោយគ្រូបង្វឹក ឱក សុគន្ធកញ្ញា សម្រេចចិត្តជ្រើសបេក្ខនារី គឹម សុវណ្ណ និងបង្ខំចិត្តជម្រុះបេក្ខនារី សុខុម រចនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLtcPiviSi65QjPaGSJYCDCMXH5Lamnqb-KvSBHXLdwb3WmWRHztSfvtb0JoaG3yj-t_oQ8Ohtif3OdKqD4KVYnNo073IUeBewTqkg3xwfkQhUnSeipccTVzGIRM8Z3GwMsfza6lBAH04jh0g0QZ9t4dLzpMKwAzrmpDnHC_zWopxVgcR_y-UzzCRsGYI/s2048/image_2023-08-28_11-33-26.png

ក្នុងឱកាសនោះដែរ អ្នកនាង ឱក សុគន្ធកញ្ញា បានផ្តល់កម្លាំងចិត្តនិងលើកទឹកចិត្តយ៉ាងច្រើនទៅ រចនា ដោយបានអរគុណសម្រាប់ការប្រឹងប្រែងរបស់ រចនា នាពេលកន្លងមក ហើយមានរឹងមាំទោះបីមានរឿងអីក៏ដោយ បើទោះបីជាប៉ះពាល់ផ្លូវអារម្មណ៍ក្តី។ គ្រូបង្វឹករូបនេះណែនាំ រចនា ទៀតថា គ្មានអីដែលងាយស្រួលនោះទេសម្រាប់ភាពជោគជ័យ និងឱ្យ រចនា ធ្វើជាក្មេងល្អតស៊ូក្នុងជីវិតបន្តទៀត។

គួរបញ្ជាក់ផងដែរថា សុខុម រចនា បានឆ្លងកាត់ពីមួយដំណាក់ទៅមួយដំណាក់យ៉ាងស្វិតស្វាញបំផុត ទោះបីជាផ្ទុះរឿងអាស្រូវខ្លាំងយ៉ាងណាក៏ដោយ តែក្នុងនាមជាបេក្ខនារីជើងខ្លាំងមួយរូបនាងបានឆ្លងផុតដំណាក់កាលដូចជា វគ្គ Blind Auditions , The Battles
និងវគ្គ Knockouts ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoEJeXbq-TSf0FUixv3GquENX-pKSj3WdcTHtuKNNCzKZnsH5ezuoF7eN18iEZqE1zrjIRibhmg3Mz0ZSOHfQ-AOnEzDjLG83BXi7gNODj_Z_dBnZsBm2ghTEFnYm9ZXemDov7PQliJ-5vnqlbx-rmshfMSTWywyg_Hz-P4d1G8DFQv8BYk17yLTHsrs0/s2048/image_2023-08-28_11-33-23.png

 

សហរដ្ឋអាមេរិក ជំរុញឲ្យចិន បញ្ឈប់ឥរិយាបថដ៏គឃ្លើនរបស់ខ្លួន

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងស្ថានការណ៍ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កំពុងតែកើនកម្ដៅ កាន់តែខ្លាំងឡើងនោះ សហរដ្ឋអាមេរិក ជប៉ុន អូស្រ្ដាលី និង ហ្វីលីពីន កំពុងតែចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នា នៅក្នុងតំបន់នេះ ហើយមេបញ្ជាការកងទ័ពជើងទឹករបស់ក្រុងវ៉ាស៊ីនតោន ក៏បានព្រមានធ្ងន់ៗ ទៅដល់រដ្ឋាភិបាលក្រុងប៉េកាំង ត្រូវតែផ្លាស់ប្ដូរឥរិយាបថដ៏គឃ្លើនរបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៨ ខែសីហា ថា លោកមេបញ្ជាការកងនាវាទី៧របស់សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ (ទី២៧ ខែសីហា) ថា «អាកប្បកិរិយាដ៏គឃ្លើនរបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងការប្រើប្រាស់កាណុងទឹក បង្កឡើងដោយកងឆ្មាំសមុទ្ររបស់ចិន បាញ់ទឹកទៅលើនាវាហ្វីលីពីន ត្រូវតែប្រឆាំង និង ត្រួតពិនិត្យឡើងវិញ»។Rear-Admiral-Karl-Thomas - American Security Today

លោកឧត្ដមនាវីរង ខាល ថូម៉ាស (Karl Thomas) មេបញ្ជាការកងនាវាទី៧របស់សហរដ្ឋអាមេរិក បានធានាដល់ប្រទេសហ្វីលីពីន ចំពោះកិច្ចគាំទ្ររបស់សហរដ្ឋអាមេរិក នៅក្នុងការប្រឈមមុខជាមួយនឹង«បញ្ហាប្រឈមមុខរួមគ្នា» នៅក្នុងតំបន់។ រីឯកងកម្លាំងរបស់ខ្ញុំ បានចេញមកទីនេះ ដោយមានហេតុផលមួយសមស្រប។

កងនាវាទី៧ ក្លាយជាកងនាវាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក មានមូលដ្ឋានយោធា នៅក្នុងប្រទេសជប៉ុន។ កងនាវាទី៧នេះ តែងតែប្រតិបត្ដិការ ដោយនាវាចម្បាំង ចំនួន៧០គ្រឿង ហើយមានយន្ដហោះចំនួន១៥០គ្រឿង និង កងទ័ពជើងទឹក ជាង២៧ ០០០នាក់ និង ធ្វើប្រតិបត្ដិការ នៅក្នុងតំបន់ទំហំ១២៤លានគីឡូម៉ែត្រការ៉េ ចាប់តាំងពីមូលដ្ឋានយោធានានា នៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និង សិង្ហបុរី។U.S. Navy in Review | Proceedings - May 2020 Vol. 146/5/1,407

លោកឧត្ដមនាវីរង ខាល ថូម៉ាស បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «អ្នកត្រូវតែប្រកួតប្រជែងជាមួយនឹងមនុស្ស ដែលខ្ញុំនឹងនិយាយ ថា ប្រតិបត្តិការ នៅក្នុងតំបន់ពណ៌ប្រផេះ។ នៅពេលពួកគេ ធ្វើសកម្មភាព កាន់តែច្រើនឡើង ហើយរុញអ្នក អ្នកត្រូវតែរុញគេឲ្យថយវិញ ហើយអ្នកត្រូវតែបើកនាវា និង ធ្វើប្រតិបត្ដិការ។ វាពិតជាមិនមែនជាគំរូល្អប្រសើរ ចំពោះអាកប្បកិរិយាយ៉ាងគឃ្លើន ច្រើនជាងសកម្មភាព កាលពីថ្ងៃទី៥ ខែសីហា ដោយបានបាញ់ទឹកដាក់នាវាច្បាំងរបស់ហ្វីលីពីន»។

កងនាវាឆ្មាំសមុទ្ររបស់ចិន កាលពីថ្ងៃទី៥ ខែសីហា បានប្រើប្រាស់កាណុងបាញ់ទឹក បាញ់ដាល់លើនាវារបស់កងទ័ពហ្វីលីពីន ដែលកំពុងតែដឹកគ្រឿងផ្គត់ផ្គង់ ទៅដល់កម្លាំងយោធារបស់ខ្លួន ឈរជើងនៅលើនាវាចម្បាំងរបស់ក្រុងម៉ានីល នៅក្នុងសមុទ្រចិនខាងត្បូង។ សកម្មភាពបែបនេះ អាចនឹងនាំឲ្យមាននូវការបង្កើតកំហុស នៅក្នុងការប្រជែងគ្នា រវាងសហរដ្ឋអាមេរិក និង ចិន នៅក្នុងតំបន់។The US Navy's top officer says he'll trade growing the fleet for readiness

លោកឧត្ដមនាវីរង ខាល ថូម៉ាស មេបញ្ជាការកងនាវាទី៧របស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា គាត់បានពិភាក្សាគ្នាជាមួយនឹងលោកឧត្តមនាវីរង អាល់ប៊ែរតូ កាឡូស (Alberto Carlos) មេបញ្ជាការយោធភូមិភាគបស្ចិមរបស់ហ្វីលីពីន ដែលមើលការខុសត្រូវ នៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីឈ្វេងយល់ អំពីបញ្ហាប្រឈមរបស់ហ្វីលីពីន និង ស្វែងរកឱកាសជួយហ្វីលីពីន»។

លោកឧត្ដមនាវីរង ខាល ថូម៉ាស កាលពីថ្ងៃសៅរ៍ បានអះអាង ថា គាត់បានចូលរួមហោះហើរ ចេញពីរដ្ឋធានីម៉ានីល (Manila) ប្រទេសហ្វីលីពីន ដើម្បីត្រួតពិនិត្យមើល នៅសមុទ្រចិនខាងត្បូង។

ប្រទេសហ្វីលីពីន បានឈ្នះលើការកាត់ក្ដីរបស់អាជ្ញាកណ្តាលអន្តរជាតិ ប្រឆាំងនឹងប្រទេសចិននៅក្នុងឆ្នាំ២០១៦ ក្រោយពេលសាលាក្តីអន្ដរជាតិមួយនេះ បានអះអាង ថា ការទាមទារដ៏ទូលំទូលាយរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង មានទំហំផ្ទៃក្រឡា ៣,៥លានគីឡូម៉ែត្រការ៉េ ដែលភាគច្រើនបំផុត ជាដែនអធិបតេយ្យភាពរបស់ចិន មិនមានមូលដ្ឋាន ស្របតាមផ្លូវច្បាប់នោះឡើយ។U.S. Naval Base Subic Bay - Wikipedia

រដ្ឋាភិបាលក្រុងប៉េកាំង បានសាងសង់កោះសិប្បនិមិត្ត សម្រាប់ជាមូលដ្ឋានយោធា នៅសមុទ្រចិនខាងត្បូង ហើយការទាមទារអធិបតេយ្យភាព ជាប្រវត្តិសាស្ត្រ ត្រួតលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី ទើបនាំឲ្យមានជម្លោះជាមួយនឹងប្រទេសទាំងនេះ នៅក្នុងតំបន់។

បើទោះជាយ៉ាងណា ស្ថានទូតចិន ប្រចាំនៅរដ្ឋធានីម៉ានីល មិនទាន់បានឆ្លើយតបភ្លាមៗ ជុំវិញការអត្ថាធិប្បាយរបស់មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិក នោះឡើយ៕

ប្រទេសថៃមានច្បាប់ពិន័យអ្នកបើករថយន្តសាចទឹកលើអ្នកដទៃ

0

ប្រទេសថៃ ៖ នៅរដូវវស្សាតែងមានភ្លៀងធ្លាក់ និងដក់ទឹកនៅតាមដងផ្លូវនានា ហើយធ្វើឱ្យអ្នកប្រើប្រាស់យានជំនិះផ្សេងៗ និងអ្នកថ្មើរជើងនៅតាមដងផ្លូវពិបាកធ្វើដំណើរ ។ លើសពីនេះ អ្នកបើកបរភាគច្រើនពុំសូវបានចាប់អារម្មណ៍ជាមួយអ្នករួមដំណើរតាមផ្លូវដូចគ្នាទេ ហើយពួកគេបើកបរទាំងគ្មានការក្រែងចិត្តអ្វីបន្តិច ។

ជាធម្មតា នៅពេលបើកបរនៅលើផ្លូវមានទឹកដក់ អ្នកបើកបរទាំងអស់ត្រូវតែប្រុងប្រយ័ត្ន និងបើកយានជំនិះក្នុងល្បឿនយឺតៗ ដើម្បីកុំឱ្យទឹកនោះសាចមកលើអ្នកធ្វើដំណើរតាមផ្លូវដូចគ្នា ។ គេសង្កេតឃើញថា អ្នកជិះម៉ូតូភាគច្រើនតែងរងគ្រោះដោយសារត្រូវទឹកសាចលើរាងកាយ និងសម្លៀកបំពាក់ ។ ចំណែកអ្នកបើកបរលឿន ហើយធ្វើឱ្យទឹកសាចលើអ្នកផ្សេងនោះ ពួកគេពុំបានខ្វាយខ្វល់ ឬសូមទោសទេ ។Getting splashed by passing car - taking the splash | Flickr

ចំណែកនៅប្រទេសថៃបានគិតគូរដល់ចំណុចនេះ គឺការបើកបរធ្វើឱ្យសាចទឹកលើអ្នកដទៃ នឹងចាត់ទុកថា ជាការបំពានច្បាប់ចរាចរណ៍ឆ្នាំ១៩៧៩ មាត្រា៤៣ ។ ច្បាប់នេះចែងថា ការបើកបរទាំងឡាយណាដែលមិនបានគិតដល់សុវត្ថិភាព ឬបង្កការក្តៅក្រហាយដល់អ្នកដទៃ ជននោះនឹងជាប់ពន្ធនាគារមិនលើសពី៣ខែ ឬពិន័យជាប្រាក់ចាប់ពី២.០០០បាត ដល់១ម៉ឺនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ។

លើសពីនេះ ប្រសិនបើមានខូចខាតទ្រព្យសម្បត្តិដោយសារការបើកបរសាចទឹកលើអ្នកដទៃ ជនប្រព្រឹត្តនឹងត្រូវទទួលការចោទប្រកាន់ពីបទល្មើសតាមច្បាប់ព្រហ្មទណ្ឌ ដោយសារធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ តាមមាត្រា៣៥៨ ហើយនឹងត្រូវជាប់ពន្ធនាគារមិនលើស៣ឆ្នាំ ឬពិន័យជាប្រាក់មិនលើសពី៦ពាន់បាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ៕How driving through a puddle could see motorists fined as much as £5,000 | The Sun ប្រភព ៖ Chiang Mai News

វិធីកម្ចាត់ស្រមោចដែលមានក្លិនឆ្អេះចេញពីកំប៉ុងស្ករ

0

ស្រមោច ត្រូវបានរកឃើញនៅគ្រប់ទីកន្លែង ពួកវាចូលចិត្តអាហារដែលមានជាតិស្ករ ឬម្សៅ។ ជារឿយៗស្រមោចតែងតែមានក្លិនឆ្អេះហើយភាគច្រើនវានៅក្នុងកំប៉ុងស្ករ ដូច្នេះដើម្បីកម្ចាត់ស្រមោចដែលមានក្លិនឆ្អេះចេញពីកំប៉ុងស្ករ យើងត្រូវអនុវត្តវិធីដូចខាងក្រោម៖

១.សម្អាតកំប៉ុងស្ករ៖ លាងសម្អាតកំប៉ុងស្ករឱ្យបានហ្មត់ចត់ជាមួយសាប៊ូ និងទឹក បន្ទាប់មកជូតឱ្យស្ងួត ដើម្បីការពារស្រមោចមិនឱ្យត្រឡប់មកវិញ។

២.បិទគម្របកំប៉ុងស្ករឱ្យតឹង៖ បិទគម្របកំប៉ុងស្ករឱ្យតឹងដើម្បីកុំឱ្យស្រមោចចូលបាន។6 Homemade Ant Killer Sprays and Traps

៣.ប្រើទឹកខ្មេះ៖ ចាក់ទឹកខ្មេះចូលក្នុងពែងតូចមួយ បន្ទាប់មកយកវាទៅដាក់ក្បែរកំប៉ុងស្ករ នោះក្លិនទឹកខ្មេះនឹងបណ្តេញស្រមោច។

៤.ប្រើប្រេងសំខាន់ៗ៖ បន្ថែមដំណក់ប្រេងសំខាន់ៗមួយចំនួនដូចជា ប្រេងម្ទេស ឬប្រេងក្រូចឆ្មារ ចូលទៅក្នុងពែងតូចមួយ បន្ទាប់មកដាក់វានៅជិតកំប៉ុងស្ករ ក្លិនក្រអូបនៃប្រេងសំខាន់ៗនឹងបណ្តេញស្រមោច។ants Archives - Home & Decor Singapore

៥.ប្រើម្សៅកូនក្មេង៖ ប្រោះម្សៅកូនក្មេងជុំវិញកំប៉ុងស្ករ ដើម្បីការពារស្រមោចមិនឱ្យដើរជិតកំប៉ុងស្ករ។

៦.ប្រើកាវស្អិត៖ បិតគម្របកំប៉ុងស្ករឱ្យជិត កាវស្អិតនឹងជួយចាប់ស្រមោច៕Get Rid of Sugar Ants in 3 Steps
ប្រភព៖sanook

ប្រទេសចិនសហការអភិវឌ្ឍន៍កសិកម្មជាមួយអាហ្វ្រិកខាងត្បូង

0

ប្រទេសចិន ៖ កិច្ចប្រជុំ BRICS រួមមាន ប្រទេសប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា, ចិន និងអាហ្វ្រិកខាងត្បូងទើបតែបានបញ្ចប់ ហើយអាកប្បកិរិយារបស់ចិនត្រូវបានគេឃ្លាំមើលយ៉ាងខ្លាំង ដោយសារចិនជាប្រទេសវិនិយោគដ៏ធំមួយនៅអាហ្វ្រិកខាងត្បូង ។ ប្រទេសអាហ្វ្រិកខាងត្បូងបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៅឆ្នាំ២០២៣ ហើយបានសហការផ្នែកកសិកម្មជាមួយចិនផងដែរ ។Brics expansion: six more nations are set to join – what they're buying into

COFCO គឺជាក្រុមហ៊ុនកសិកម្មដ៏ធំមួយរបស់ប្រទេសចិន ដែលបានសហការជាមួយកសិករនៅអាហ្វ្រិកខាងត្បូងតាំងពីឆ្នាំ២០០៩ ហើយការសហការនេះបានផ្តោតលើផ្នែកកសិកម្មចម្រុះប្រកបដោយនិរន្តរភាពនៅអាហ្វ្រិកខាងត្បូង ខណៈផ្នែកកសិកម្មមានសារសំខាន់យ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ចអាហ្រ្វិកខាងត្បូង គឺស្មើនឹង២,៥% របស់ផលិតផលក្នុងស្រុកសរុប (GDP) ។BRICS swings big with invitation of Middle East countries - analysis - The  Jerusalem Post

ក្នុងរយៈពេល១៤ឆ្នាំកន្លងមក ក្រុមហ៊ុន COFCO បានសហការយ៉ាងជិតស្និទ្ធជាមួយកសិករក្នុងតំបន់ដើម្បីបង្កើតភាពច្នៃប្រឌិត និងការធ្វើកសិកម្មបែបថ្មីទាំងផ្នែកផលិត និងទីផ្សារ, ជំរុញការផលិតគ្រាប់ពូជនៅអាហ្វ្រិកខាងត្បូង ហើយកិច្ចសហការនេះធ្វើឱ្យកសិករក្នុងតំបន់ទទួលបានផលប្រយោជន៍យ៉ាងខ្លាំង ។Chinese rice breeding tech boosts agricultural development in Asia,  Africa-Xinhua

នាយកក្រុមហ៊ុន COFCO លើកឡើងថា បច្ចុប្បន្ន ក្រុមហ៊ុនបានសហការជាមួយកសិករចំនួន៦២នាក់ និងទទួលបានទិន្នផលផលិតជាង៣៩ម៉ឺនតោនទាំងរដូវក្តៅ និងរដូវត្រជាក់ ជាពិសេស នៅតំបន់ Western Cape ហើយក្រុមហ៊ុនមានគោលដៅចម្បង គឺធ្វើឱ្យភាគីទាំងអស់ទទួលបានផលប្រយោជន៍យ៉ាងពេញចិត្ត ។ ក្រុមហ៊ុនបានផ្តល់ព័ត៌មានផ្នែកទីផ្សារ និងជូនដំណឹងពីអាកាសធាតុផងដែរ ហើយក្រុមហ៊ុនបានជួយកសិករក្នុងការជ្រើសរើសពេលវេលាល្អបំផុតសម្រាប់លក់ទិន្នផល ។ កិច្ចសហការគ្នានេះបានជួយបង្កើតការងារផ្នែកកសិកម្មជាច្រើន ព្រោះមានផ្ទៃដីធ្វើកសិកម្មជាងជាង១៤ម៉ឺនរ៉ៃ ។

នាយកក្រុមហ៊ុនបន្តថា ក្រុមហ៊ុនមានផែនការពង្រីកគម្រោងនេះទៅក្រៅប្រទេសអាហ្វ្រិកខាងត្បូងផងដែរ ។ ជាមួយគ្នានេះ ប្រទេសចិនក៏អាចរៀនសូត្រពីវិធីធ្វើការជាមួយកសិករអាហ្វ្រិកខាងត្បូង ដោយរួមគ្នាបង្កើតគំនិត និងបច្ចេកវិទ្យាថ្មីៗ ៕ ប្រភព ៖ Nation World

អាហារសុខភាព ៥ ប្រភេទជួយពង្រឹងខួរក្បាលឱ្យមានការចងចាំល្អ

0

ខួរក្បាល គឺជាផ្នែកដ៏សំខាន់បំផុតមួយនៅក្នុងរាងកាយរបស់មនុស្ស ដែលវាធ្វើការយ៉ាងសកម្ម ២៤ ម៉ោងក្នុងមួយថ្ងៃតែម្តង សូម្បីតែពេលគេង។ កាលដែលយើងមិនបានថែរក្សាខួរក្បាលវាអាចធ្វើឱ្យខួរក្បាលរបស់យើងចុះខ្សោយ ភ្លេចភ្លាំង និងមានការចងចាំមិនល្អ។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារសុខភាពមួយចំនួនដើម្បីពង្រឹងខួរក្បាលឱ្យមានការចងចាំល្អ៖

១.ស៊ុត៖ ស៊ុតផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដោយសារតែវាសម្បូរទៅដោយជាតិប្រូតេអ៊ីន ដែលជួយក្នុងការអភិវឌ្ឍប្រព័ន្ធខួរក្បាល ដូច្នេះការញ៉ាំស៊ុត ២ គ្រាប់ក្នុងមួយថ្ងៃគឺពិតជាល្អខ្លាំងណាស់។How to Boil Eggs Perfectly (Every Time) - Downshiftology

២.ត្រី៖ យើងគួរទទួលទានត្រីសមុទ្រដូចជា ត្រីសាម៉ុង ត្រីធូណា និងត្រីម៉ាកែល យ៉ាងហោចណាស់ ២-៣ ដងក្នុងមួយសប្តាហ៍ ព្រោះត្រីសមុទ្រមានផ្ទុកអាស៊ីតខ្លាញ់ និងអូមេហ្គា ៣ ដែលជួយចិញ្ចឹមកោសិកាខួរក្បាល រក្សាភាពរឹងមាំ និងពង្រឹងជញ្ជាំងកោសិកាប្រសាទក្នុងខួរក្បាលរបស់មនុស្ស។The Real Reason You're Craving Raw Fish

៣.គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិសម្បូរទៅដោយជាតិខ្លាញ់ល្អ ប្រូតេអ៊ីន និងជាតិសរសៃ បូករួមទាំងវីតាមីន E វីតាមីន B1 ដែលជួយដល់ដំណើរការនៃការយល់ដឹង ការចងចាំ និងធ្វើឱ្យខួរក្បាលរបស់យើងរឹងមាំ។6 healthy seeds you must add to your diet right away! | HealthShots

៤.ផ្លែបឺរី៖ ការទទួលទានផ្លែបឺរី មិនថាផ្លែស្ត្របឺរី ប៊្លូបឺរី ឬផ្លែឆឺរីនោះទេ គឺវាជួយពង្រឹងសុខភាពខួរក្បាលរបស់យើង ឱ្យមានកម្រិត IQ ខ្ពស់ និងកែតម្រូវសម្ពាធឈាមឱ្យមានតុល្យភាព រួមជាមួយនឹងការជួយឱ្យប្រព័ន្ធឈាមក្នុងខួរក្បាលរត់បានល្អ។25 Different Types of Berries and Their Health Benefits - PureWow

៥.សូកូឡា៖ តាមការសិក្សាបានបង្ហាញថា សូកូឡា មានប្រសិទ្ធភាពក្នុងការបង្កើនការចងចាំ នៅពេលដែលយើងមានអាយុកាន់តែច្រើន វាមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏អស្ចារ្យផងដែរ៕Common Chocolate Types and Varieties
ប្រភព៖sanook

ញាក់សាច់! Kim Kardashian និងកូនស្រី កាន់កាបូបតម្លៃសរុបជាង១០ម៉ឺន៧ពាន់ដុល្លារ និងជិះយន្តហោះឯកជនតម្លៃ ១៥០លានដុល្លារ

0

ប្រព័ន្ធផ្សព្វផ្សាយនិងសាធារណជនបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ Kim Kardashian និងកូនស្រី បន្ទាប់ពីប្រទះឃើញអ្នកជំនួញ និងជាតារាម៉ូឌែលរូបនេះបានកាន់កាបូបដែលមានតម្លៃថ្លៃកប់ពពកខណៈពួកគេហោះហើរត្រឡប់ពីដំណើរកម្សាន្តនៅប្រទេសជប៉ុនតាមយន្តហោះឯកជនតម្លៃ ១៥០ លានដុល្លាររបស់មហាសេដ្ឋី។Kim Kardashian Wears Pearl Dress With North West at Met Gala 2023 - Did North Walk Red Carpet?

តារាសម្តែង ម៉ូឌែល និងជាសហគ្រិន វ័យ៤២ឆ្នាំជាមួយសំលៀកបំពាក់ទាន់សម័យពណ៌ខ្មៅអមជាមួយវែនតាខ្មៅទៀត បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ជាពិសេសកាបូបដែលនាងកាន់អាចលក់បានចាប់ពី ៦០,០០០ ដុល្លារដល់ជាង ១០០,០០០ ដុល្លារជាមួយការបង្អួតសម្រស់ធម្មជាតិដោយគ្មានការផាត់មុខ។ មិនត្រឹមតែប៉ុណ្ណោះកូនស្រីរបស់នាងដែលមានអាយុត្រឹម១០ឆ្នាំ បានកាន់កាបូបម៉ាកល្បីមួយដែលមានតម្លៃប្រហែល ៧ ៩០០ ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3GjECMZ18N_eRlWBOfKzEfmK41vNpjQ-IJHFewtvECGXpen8jArbnGIQ8zn2NJNPmRQ-aiyCQcCfNwJV4qdE-jUjzO_XZGGZbl1PrHjUarJrQTyxMiEg_1P5PuRzRBf1lR8EyGXCf6e33EZm3LaLKoRCSEsRKJ33SWCd48DDEkxTy-NkUsTGgFhpGUDU/s1800/369902662_847077826787711_1820337980284972505_n.jpg

លើសពីនេះទៅទៀត នៅពេលពួកគេត្រឡប់ទៅសហរដ្ឋអាម៉េរិកវិញបន្ទាប់ពីកម្សាន្តនៅប្រទេសជប៉ុន ២នាក់ម្តាយកូននេះបានចុះពីលើយន្តហោះឯកជនតម្លៃ ១៥០ លានដុល្លារឯណោះបន្ថែមពីលើការកាន់កាបូបតម្លៃកប់ពពករបស់ពួកគេ។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៣ Kim Kardashian ត្រូវទស្សនាវដ្តីអាម៉េរិកចុះផ្សាយថានាងមានទ្រព្យសម្បត្តិសុទ្ធ ១.៧ ពាន់លានដុល្លារ និងក្តាប់ជំនួយជាច្រើននៅក្នុងដៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYKn4k_HiVILOfcmRKF9wVJY6WirnezoA3iPaWpjBVgFL-M3ZgrzzjeIW9RpfX0MooMrEnJgUWFMA82X-qwFa8hUmHGCUj3TUdHb0oZ1_sKj73rjPne8FI6prcaFIYFMdtHplf_rYZ8nv4vOCN24swkVbk-OdRXpwGp9jMs8lggmYxVfstec-lzDue1xs/s1222/Capture%20(66).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXUAB8PxaP9kgSP8TXCTWKies7KACvbSgIS8QikcMZwsXpLGHwjW8ervp3sLXxp1vAnP0Baxd0XfZiTE_TrGm6q2bFn9xTlnmYKbXvCC7ubdU_Vw8VBtexzC5BhjOBMISa5IWxvWo3IW7usQHiZu8m-ptjdRwlDDtEMLNm-j9JRnmpb7ycptOEmJWUljA/s1071/image_2023-08-28_13-51-16.png

មកស្គាល់រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ដ៏ល្បីមួយក្នុងខេត្តកំពត

0

រមណីយដ្ឋានភ្នំកំពង់ត្រាចគឺជាកន្លែងប្រវត្តិសាស្ត្រ និងជាទីសក្ការៈបូជា ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន ហើយត្រូវបានគោរពបូជាដោយប្រជាជនកម្ពុជា ចិន និងប្រជាជនវៀតណាម។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅចម្ងាយ៣៨គីឡូម៉ែត្រ ភាគខាងកើតនៃក្រុងកំពតតាមបណ្តោយផ្លូវជាតិលេខ៣៣ ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងត្បូង ក្នុងស្រុកកំពង់ត្រាច។

ភ្នំនេះមានទំហំប្រហែល ៤០០០ ម៉ែត្រ និងមានកំពស់ខុសៗ​គ្នាចន្លោះពី ១៥០ ទៅ ២០០ ម៉ែត្រ ដើមឈើក្នុងចំណោមស្នាមប្រេះនៅក្នុងថ្ម។ នៅឯជើងភ្នំ យើងអាចឃើញរូងភ្នំជាច្រើន ហើយនៅមុខល្អាងធំគឺវត្តគីរីសិលាដែលមានភាពល្បីល្បាញ។ភ្នំកំពង់ត្រាច រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ដ៏ល្បីមួយក្នុងខេត្តកំពត - Khmer  Breaking News

នៅទិសខាងកើត និងខាងលិចនៃវត្ត មានវត្តតូចៗជាច្រើនដែលមានកំពស់ប្រហែលពី៥ ទៅ១០ម៉ែត្រ។ ជណ្តើរមួយត្រូវបានសាងសង់ឡើងសម្រាប់ប្រើប្រាស់ដោយមនុស្សចាស់ ដូនជី និងមនុស្សទូទៅ។ នៅខាង​ជើង​វត្តនេះ​មានរូងភ្នំធំមួយដែលជាច្រកចូលទៅកាន់រូងភ្នំផ្សេងទៀតដែលមានច្រក​ចូលទៅកន្លែងបើកចំហចម្ងាយ៣០ម៉ែត្រ ហើយនៅកណ្តាលភ្នំមានអង្កត់ផ្ចិតប្រហែល២១ម៉ែត្រ។ភ្នំកំពង់ត្រាច

សូមរំលឹកផងដែរថា សម្រស់ធម្មជាតិរបស់ភ្នំកំ​ពង់ត្រាច​ក៏បាន​ធ្វើឱ្យ​ទីតាំង​នេះក្លាយជាកន្លែងផលិតខ្សែភាពយន្តដែលមានប្រជាប្រិយភាព និងទាក់ទាញភ្ញៀវទេសចរផងដែរ៕

ការស្ទង់មតិបង្ហាញថា យុវវ័យអាស៊ាននិយមប្រើប្រាស់ទូរស័ព្ទដៃមានតម្លៃថោក

0

យុវវ័យភាគច្រើនរស់នៅតំបន់អាស៊ីអាគ្នេយ៍ចាប់អារម្មណ៍ទិញទូរស័ព្ទដៃមានតម្លៃថោក ជំនួសការប្រើប្រាស់ទូរស័ព្ទមានតម្លៃថ្លៃៗ ដូចជា Samsung ឬ Apple ។ ក្រុមហ៊ុនស្រាវជ្រាវផ្នែកទីផ្សាររបស់អង់គ្លេសឈ្មោះ YouGov ដែលទទួលការឧបត្ថម្ភដោយ Poco របស់ Xiaomi បានស្ទង់មតិអ្នកប្រើប្រាស់ទូរស័ព្ទដៃ ដែលមានអាយុចាប់ពី១៨ឆ្នាំ ទៅ៤០ឆ្នាំ នៅប្រទេសឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, ថៃ និងវៀតណាម ចំនួន២.៥០០នាក់ ។ លទ្ធផលការស្ទង់មតិបង្ហាញថា អ្នកឆ្លើយតប៣នាក់ក្នុងចំណោម៤នាក់ប្រាប់ថា ពួកគេចូលចិត្តទូរស័ព្ទមានតម្លៃសមរម្យ ហើយ៣៧% ទៀតប្រាប់ថា យល់ស្របនឹងមតិនេះ ។Free Photo | Beautiful smiling asian girl drinking coffee using mobile phone  and sits on stairs outside young wom

អ្នកឆ្លើយតបការស្ទង់មតិ៨នាក់ក្នុងចំណោម១០នាក់មានទំនុកចិត្តលើទូរស័ព្ទដៃតម្លៃមធ្យម ពីព្រោះពួកគេអាចចំណាយប្រាក់ទិញទូរស័ព្ទបានត្រឹមកម្រិតនេះ ។ ចំណែករឿងតម្លៃ និងប្រសិទ្ធភាពទូរស័ព្ទ គឺអាចបំពេញតម្រូវការរបស់អតិថិជនបាន និងពុំចាំបាច់មានលក្ខណៈពិសេសច្រើនពេកទេ ។ លទ្ធផលការស្ទង់មតិបង្ហាញទៀតថា យុវវ័យភាគច្រើនរស់នៅតំបន់អាស៊ីអាគ្នេយ៍ប្រើប្រាស់ទូរស័ព្ទដៃសម្រាប់ការកម្សាន្ត ក្នុងនោះ៨០% មើលវីដេអូ និង៦០% លេងហ្គេម ។

បច្ចុប្បន្ន ក្រុមហ៊ុនផលិតទូរស័ព្ទដៃស្មាតហ្វូននាំមុខគេក្នុងទីផ្សារតំបន់អាស៊ីអាគ្នេយ៍ គឺក្រុមហ៊ុន Samsung ដែលបានរួមចំណែកក្នុងទីផ្សារប្រមាណ២៧% នៅត្រីមាសទី១ ឆ្នាំ២០២៣ ។ បន្ទាប់មក គឺក្រុមហ៊ុនរបស់ចិន រួមមាន Oppo, Xiaomi, Vivo និង Realme ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ Canalys ។ អ្នកវិភាគមកពី Canalys ឱ្យដឹងថា តំបន់អាស៊ីអាគ្នេយ៍នៅតែជាទីផ្សាររីកចម្រើនសម្រាប់ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូន ដោយសារកំណើនពលរដ្ឋមានជីវភាពកណ្តាល និងយុវវ័យសម័យថ្មី ដែលគេចាត់ទុកថា គឺជាក្រុមអតិថិជនចម្បងរបស់ក្រុមហ៊ុនផលិតស្មាតហ្វូន ។Joint Statement: Cambodia should scrap rights-abusing National Internet  Gateway - ASEAN Parliamentarians for Human Rights

ទោះយ៉ាងណា ទូរស័ព្ទតម្លៃមធ្យមបានប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយក្រុមហ៊ុនលក់ទូរស័ព្ទដៃថ្លៃៗ ។ តាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ Counterpoint បង្ហាញថា ចំនួនការលក់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple បានកើនឡើងរហូតដល់១៨% នៅត្រីមាសទី១ ឆ្នាំ២០២៣ ខណៈការលក់ទូរស័ព្ទដៃរបស់ក្រុមហ៊ុន Samsung, Xiaomi, Vivo និង Oppo ធ្លាក់ចុះ ៕ ប្រភព ៖ AEC Connect