LISA សមាជិកក្រុម BLACKPINK បានបង្កើតព្រឹត្តិការណ៍ដ៏សំខាន់ដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងប្រវត្តិសាស្ត្រ K-pop ដោយសម្រេចបាននូវស្នាដៃដែលមិនមានតារា K-pop ផ្សេងទៀតសម្រេចបានរហូតមកដល់បច្ចុប្បន្ន។
Lisa ត្រូវបានទទួលស្គាល់ដោយអ្នកជំនាញក្នុងឧស្សាហកម្មថាជាតារា K-pop ដែលមានកិត្តិយសបំផុតក្នុងទសវត្សរ៍នេះដោយបានគ្រប់គ្រងលើតារាងតន្ត្រីសំខាន់ៗ ទទួលបានតំណែងកំពូលនៅលើវេទិកាដូចជា YouTube, Spotify និង iTunes ត្រឹមតែបទចម្រៀងពីរបទរបស់នាង និងទទួលបានពានរង្វាន់អន្តរជាតិ។
មកទល់ពេលនេះ Lisa ទទួលបានកំណត់ត្រាពិភពលោកហ្គីណេសទី៨ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានដោយសិល្បករអាស៊ី ខណៈចំណាត់ថ្នាក់លេខ២ គឺបានទៅលើ PSY ម្ចាស់បទល្បីទូទាំងពិភពលោក« gangnam style» ដែលកាន់កំណត់ត្រានេះចំនួន៥។
កំណត់ត្រាពិភពលោកហ្គីណេសទាំង៨របស់ Lisa រួមមាន៖
– អ្នកឈ្នះពានរង្វាន់ K-pop ទោលដំបូងគេក្នុងកម្មវិធី MTV Video Music Awards
– អ្នកឈ្នះពានរង្វាន់ K-pop ទោលដំបូងគេនៅក្នុងកម្មវិធី MTV Europe Music Awards
– អាល់ប៊ុមដំបូងរបស់តារាចម្រៀង K-pop ទោលដែលមានអ្នកចូលមើលដល់ទៅ ១ពាន់លានដងនៅលើ Spotify
– តារា K-pop ទោលលឿនបំផុតដែលមានអ្នកចូលមើល ១ ពាន់លានដងលើ Spotify ខាងអ្នកចម្រៀងស្រី
– អ្នកតាមច្រើនវីដេអូចម្រៀងថ្មីដែលបានចេញផ្សាយពីសិល្បករទោលក្នុងរយៈពេល ២៤ម៉ោងនៅលើ YouTube
– វីដេអូចម្រៀងដែលមានអ្នកមើលច្រើនបំផុតក្នុងរយៈពេល២៤ម៉ោងដោយសិល្បករ K-pop ទោល។
– មានអ្នកតាមដានច្រើនជាងគេនៅលើ Instagram សម្រាប់សិល្បករ Kpop
– បទ K-pop ដំបូងរបស់សិល្បករទោលដែលមានអ្នកចូលមើល ១ ពាន់លានដងនៅលើ Spotify
បន្ថែមពីលើនេះនៅក្នុងខែកញ្ញា Lisa បានក្លាយជាសិល្បករតន្ត្រីអាស៊ីដ៏មានឥទ្ធិពលបំផុតនៅសហរដ្ឋអាម៉េរិក និងទូទាំងពិភពលោកជាប់ចំណាត់ថ្នាក់ទី៤ តាមពី Selena Gomez, Taylor Swift និង Justin Bieber ៕










