ការដាក់វត្ថុទាំងនេះនៅជិតគ្រែមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងមានសារសំខាន់សម្រាប់ហុងស៊ុយទៀតផង។ ដូច្នេះហើយ វត្ថុ ៤ យ៉ាងដែលអ្នកគួរដាក់នៅក្បែរគ្រែនោះគឺ៖
១.សំបកក្រូច៖ សំបកក្រូចដូចជា ក្រូចឃ្វិច ក្រូចថ្លុង ក្រូចសើច ក្រូចឆ្មារ និងសំបកក្រូចផ្សេងៗទៀត… ត្រូវបានគេចាត់ទុកថាជាឱសថដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយ ព្រោះក្លិននៃសំបកក្រូច មានប្រសិទ្ធភាពសម្អាតខ្យល់ ជួយបណ្តេញសត្វល្អិត កាត់បន្ថយក្លិន កាត់បន្ថយភាពតានតឹង និងជួយបន្ធូរអារម្មណ៍ ធ្វើឱ្យគេងលក់ស្រួល។
២.ក្រូចឆ្មារ និងអំបិល៖ ក្រូចឆ្មារ និងអំបិលត្រូវបានគេនិយាយថា មានសមត្ថភាពកម្ចាត់ថាមពលអាក្រក់ និងទាក់ទាញទ្រព្យសម្បត្តិដល់ម្ចាស់ផ្ទះ។ ការរួមផ្សំនៃក្រូចឆ្មារ និងអំបិលទាំងពីរនេះ ធ្វើឱ្យខ្យល់អាកាសបរិសុទ្ធ និងមានអត្ថន័យហុងស៊ុយល្អ។ ដោយត្រូវការក្រូចឆ្មា ១ ឬ ៣ ផ្លែ (ប្រើតែលេខសេស) រួចកាត់ក្រូចឆ្មាជាត្រីមាស (ប៉ុន្តែកុំកាត់វាដាច់) ហើយដាក់អំបិលនៅក្នុងក្រូចឆ្មាជាការស្រេច។
៣.ខ្ទឹមស៖ ខ្ទឹមសគឺជាគ្រឿងទេសដែលមិនអាចខ្វះបាននៅក្នុងផ្ទះបាយ ក្រៅពីប្រើវាក្នុងការធ្វើម្ហូប ខ្ទឹមសក៏មានសារធាតុសម្លាប់មេរោគ និងបាក់តេរីមួយចំនួនផងដែរ។ ដូច្នេះការដាក់ខ្ទឹមសក្នុងបន្ទប់អាចជួយសម្អាតខ្យល់កខ្វក់ចេញ មានឥទ្ធិពលបណ្តេញថាមពលអាក្រក់ នាំសំណាងដល់ម្ចាស់ផ្ទះ និងបណ្តេញសត្វល្អិតយ៉ាងមានប្រសិទ្ធភាពបំផុត។
៤.ខ្ញី៖ ខ្ញីមិនត្រឹមតែជាគ្រឿងទេសដ៏ល្អក្នុងការចម្អិនអាហារប៉ុណ្ណោះទេ វាក៏មានឥទ្ធិពលជួយបំប៉នខួរក្បាល ពង្រឹងសុខភាពរាងកាយរបស់អ្នក ធ្វើឱ្យខួរក្បាលស្ងប់ និងជួយឱ្យអ្នកគេងលក់ស្រួលជាងមុន៕:max_bytes(150000):strip_icc()/ALR-what-is-ginger-20ed1f436bee4c4085b009756c8bc4db.jpg)
ប្រភព៖phuntoday.com










