ឥណ្ឌូនេស៊ី៖ យោងតាមរដ្ឋមន្ត្រីកោះបាលី បាននិយាយថា ខ្លួននឹងប្រមូលពន្ធចំនួន ១៥០,០០០ រូពី (ស្មើនឹង ១០ ដុល្លារអាមេរិក) ក្នុងមនុស្សម្នាក់ លើភ្ញៀវទេសចរបរទេសទាំងអស់ ក្នុងគោលបំណងប្រើប្រាស់សម្រាប់កម្មវិធីគ្រប់គ្រងគុណភាពកាកសំណល់ និងការអភិរក្សវប្បធម៌នៅកោះបាលី។ លេខាធិការក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត Ni Wayan Giri Adnyani បាននិយាយថា ក្រសួងគាំទ្រការសម្រេចចិត្តរបស់រដ្ឋមន្ត្រីកោះបាលីក្នុងការដាក់ពន្ធលើវិស័យទេសចរណ៍ ហើយនឹងជួយអនុវត្តគោលនយោបាយនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
បច្ចុប្បន្ន កោះបាលីនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ពិភពលោក ជាមួយនឹងការកែលម្អ ការគ្រប់គ្រងកាកសំណល់ រួមជាមួយគុណភាពបរិស្ថាន និងកម្មវិធីអភិរក្សវប្បធម៌។អភិបាលស្តីទីនៃកោះបាលី Mahendra Jaya ក្នុងជំនួបជាមួយលេខាធិការក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី Ni Wayan Giri Adnyani នៅទីក្រុង Denpasar បាននិយាយថា រដ្ឋាភិបាលក្នុងតំបន់នឹងប្រើប្រាស់ប្រាក់ដែលប្រមូលបានពីពន្ធទេសចរណ៍សម្រាប់សកម្មភាពអភិរក្ស និងអភិវឌ្ឍន៍កោះបាលីបន្តទៀត។

ដូច្នេះហើយ ថ្មីៗនេះកោះបាលីក៏កំពុងរឹតបន្តឹងបទប្បញ្ញត្តិសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាកោះនេះ បន្ទាប់ពីឧប្បត្តិហេតុជាបន្តបន្ទាប់ដែលអ្នកទេសចរ មិនគោរពវប្បធម៌ហិណ្ឌូ មិនគោរពភាពបរិសុទ្ធនៃព្រះវិហារ វត្តអារាម ការគោរពបូជា និងនិមិត្តសញ្ញាសាសនា ការស្លៀកសម្លៀកបំពាក់មិនសមរម្យនៅតាមទីសាធារណៈ រួមជាមួយអាកប្បកិរិយាមិនគួរសមនៅទីសាធារណៈ និងបង្កឱ្យមានកាកសំណល់លើបរិស្ថានក្នុងកោះបាលីជាដើម។:max_bytes(150000):strip_icc()/where-is-bali-5936c3e73df78c08abe9eb45.jpg)
ទោះជាយ៉ាងណាក៏ដោយ យោងតាមទិន្នន័យពីរដ្ឋាភិបាលខេត្តបាលី យ៉ាងហោចណាស់មានអ្នកទេសចរបរទេសចំនួន ៣.៤ លាននាក់បានមកលេងកោះបាលីគិតត្រឹមខែសីហាឆ្នាំនេះ ដោយជនជាតិអូស្ត្រាលីគឺជាក្រុមអ្នកទេសចរច្រើនជាងគេនៅកោះបាលី។ រដ្ឋាភិបាលគ្រោងនឹងស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបចំនួន ៥.៥ លាននាក់ទៅកាន់កោះបាលីនៅចុងឆ្នាំ ២០២៣ នេះ៕
ប្រភព៖cafef.com










