បុត្រារបស់ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ព្រះនាម ព្រះអង្គម្ចាស់ នរោត្តម ម៉ាតេអូ (Matteo Norodom Prince) បានប្រកាសចូលរួមជាមួយក្លិប Police Tero នៅលីគទី២ប្រទេសថៃ។
សម្រាប់ជីវប្រវត្តិផ្ទាល់ខ្លួនព្រះអង្គម្ចាស់ ហាក់មិនសូវមាននរណាបានដឹងនោះទេ ដោយគេដឹងត្រឹមថា ព្រះអង្គម្ចាស់នរោត្តម ម៉ាតេអូ ប្រសូតនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០០១ ជាបុត្រាបង្កើតរបស់ឮ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលធ្លាប់បានដាក់សំណើរ ទឹកប្រាក់ ១០០លានអឺរ៉ូ ទៅកាន់ក្រុមប្រឹក្សាភិបាលនៃក្លឹប ASSE – Association Sportive de Saint-Etienne ( ហៅកាត់ Saint Etienne) ដើម្បីទិញក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Saint Etienne។
សូមបញ្ជាក់ផងដែរថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលត្រូវជាព្រះភាគិនេយ្យ(ក្មួយប្រុស) ព្រះករុណាព្រះបាទ នរោត្តម សីហមុនី និងត្រូវជាព្រះនត្តា(ចៅប្រុស)ព្រះករុណាព្រះបរមរតនកោដ្ឋ៕










