ប្រាក់បាតស្ថិតក្នុងលំដាប់កំពូលទាំង១០ លើពិភពលោកសម្រាប់ការទូទាត់
ប្រទេសថៃ ៖ តាមរបាយការណ៍របស់សមាគមទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក (SWIFT) ដែលផ្តល់សេវាកម្ម និងប្រតិបត្តិការអាជីវកម្មហិរញ្ញវត្ថុអន្តរធនាគារនៅជុំវិញពិភពលោក បង្ហាញថា ប្រាក់បាតរបស់ប្រទេសថៃបានស្ថិតក្នុងលំដាប់កំពូលរូបិយប័ណ្ណទាំង១០ លើពិភពលោក សម្រាប់ការទូទាត់ជាចម្បង (Major world payment currencies) ក្នុងនោះសមាមាត្រនៃប្រាក់បាតសម្រាប់ការទូទាត់លើទីផ្សារពិភពលោក ស្មើនឹង១,០៣% ។
ទិន្នន័យរបស់ SWIFT បានចុះផ្សាយនៅខែកក្កដា ឆ្នាំ២០២៣ បង្ហាញថា សមាមាត្រនៃប្រាក់បាតសម្រាប់ការទូទាត់លើទីផ្សារពិភពលោក ស្មើនឹង១,០៣% ។ ដូច្នេះ វាបានកើនឡើងយ៉ាងខ្លាំងចាប់ពីខែកក្កដា ឆ្នាំ២០២១ ដែលពេលនោះ សមាមាត្រនៃប្រាក់បាតសម្រាប់ការទូទាត់លើទីផ្សារពិភពលោក ស្មើត្រឹមតែ០,៧៥% ប៉ុណ្ណោះ ។
លើសពីនេះ ប្រាក់បាតរបស់ប្រទេសថៃ គឺជាប្រាក់ដែលប្រទេសជិតខាងរបស់ថៃ ដូចជា ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា បានចាយវាយក្នុងឋានៈជាប្រាក់គោលកាន់តែទូលំទូលាយទៀតផង ។ ជាក់ស្តែង នៅប្រទេសឡាវ ពលរដ្ឋឡាវបានចាយវាយប្រាក់បាតក្នុងជីវិតប្រចាំថ្ងៃ រហូតដល់រដ្ឋាភិបាលដាស់តឿនកុំឱ្យពលរដ្ឋចាយវាយប្រាក់បរទេស ។ ទោះយ៉ាងណា ប្រាក់បាតបានឡើងថ្លៃខ្លាំង ហើយពលរដ្ឋឡាវអាចរក្សាទុកប្រាក់បាត បើប្រៀបធៀបជាមួយប្រាក់គីបដែលធ្លាក់ថ្លៃជាបន្តបន្ទាប់ ហើយឡាវបានប្រឈមនឹងអតិផរណាខ្ពស់ ។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ធនាគារកណ្តាលប្រទេសមីយ៉ាន់ម៉ាបានចេញសេចក្តីប្រកាសអនុញ្ញាតឱ្យចាយប្រាក់បាតក្នុងធនាគារ ដែលទទួលបានការអនុញ្ញាតឱ្យប្រតិបត្តិការរូបិយប័ណ្ណបរទេស ក្នុងគោលបំណងសម្រួលការទូទាត់ជាអន្តរជាតិ និងផ្តល់ភាពងាយស្រួលសម្រាប់បញ្ជីធនាគារផងដែរ ។
កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ប្រទេសកម្ពុជា និងថៃ បានចាប់ផ្តើមការទូទាត់ប្រាក់រៀល និងប្រាក់បាត តាមរយៈការស្គេន QR Code ឆ្លងកាត់ប្រទេសទាំងពីរ ។ ដូច្នេះ ការទូទាត់នេះនឹងជួយឱ្យពលរដ្ឋថៃអាចទិញផលិតផលនៅកម្ពុជា ដោយប្រើប្រាស់ប្រាក់បាតបាន ។
នេះជាបញ្ជីរូបិយប័ណ្ណសម្រាប់ការទូទាត់សំខាន់ៗ និងសមាមាត្រនៃការទូទាត់លើពិភពលោក ៖
១-ប្រាក់ដុល្លារ សហរដ្ឋអាមេរិក មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ៤៦,៤៦%
២-ប្រាក់អឺរ៉ូ សហភាពអឺរ៉ុប មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ២៤,៤២%
៣-ប្រាក់ Pound Sterling (អង់គ្លេស) មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ៧,៦៣%
៤-ប្រាក់យេន ជប៉ុន មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ៣,៥១%
៥-ប្រាក់យាន់ ចិន មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ៣,០៦%
៦-ប្រាក់ដុល្លារ កាណាដា មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ២,២៦%
៧-ប្រាក់ដុល្លារ ហុងកុង មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ១,៧៥%
៨-ប្រាក់ដុល្លារ អូស្ត្រាលី មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ១,៥៧%
៩-ប្រាក់ដុល្លារ សិង្ហបុរី មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ១,០៩%
១០-ប្រាក់បាត ថៃ មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ១,០៣% ៕
ប្រភព ៖ The better








![PDF] Geology and evolution of the McDermitt caldera, northern Nevada and southeastern Oregon, western USA | Semantic Scholar](https://d3i71xaburhd42.cloudfront.net/105c8c12eb94905a93878318cc0598c30c99c50b/34-Figure18-1.png)



.jpg)
.jpg)
ប្រភព ៖ Nation Online

ហេតុការណ៍នេះបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតគិតថា Rosé អាចនឹងមានវត្តមានលើអាល់ប៊ុមខាងមុខរបស់ Taylor Swift។ អ្នកប្រើអ៊ីនធឺណិតដែលបានឮដំណឹងនេះបានបញ្ចេញមតិរបស់ពួកគេដោយសង្ឃឹមថា Taylor Swift និង Rosé ក្លាយជាមិត្តស្និទ្ធស្នាលនឹងគ្នាហើយពួកគេក៏ចង់ឃើញការសហការឆាប់នេះរវាងអ្នកទាំងពីរដែលសុទ្ធតែតារាលំដាប់ពិភពលោក។


.png)



ទីក្រុង Shenzhen ក្នុងខេត្ត Guangdong ដែលជាទីក្រុងធំមួយរបស់ប្រទេសចិន ត្រូវបានជន់លិចយ៉ាងធ្ងន់ធ្ងរដោយភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ ១៩៥២។ តំបន់ដែលនៅជិតហុងកុងក៏បានទទួលរងនូវព្យុះដ៏អាក្រក់បំផុតក្នុងរយៈពេល ១៤០ ឆ្នាំ។
យោងតាមលោក Shao Sun អ្នកជំនាញអាកាសធាតុនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា (សហរដ្ឋអាមេរិក) បាននិយាយថា នៅក្នុងករណីនៃទីក្រុង Shenzhen គ្រោះមហន្តរាយភាគច្រើនកើតឡើងដោយសារបាតុភូត El Nino ដែលបង្កឱ្យមានការខូចខាតជាច្រើនក្នុងប្រទេសចិនរួមទាំងហុងកុងដូចជា បង្កឱ្យមានការខូចខាតសេដ្ឋកិច្ច ចំណាយប្រាក់ក្នុងការវិនិយោគលើការជួសជុល និងហានិភ័យនាពេលអនាគត៕



បណ្តាញអ្នកចិញ្ចឹមបង្គាថៃ ដែលបានប្រមូលផ្តុំកសិករចិញ្ចឹមបង្គាមកពីខេត្តភាគខាងត្បូងចំនួន៥ បានចេញមកអំពាវនាវឱ្យនាយករដ្ឋមន្ត្រីថ្មីផ្តល់ភាពសំខាន់ និងលើកឡើងពីបញ្ហាបង្គាធ្វើជារបៀបវារៈប្រជុំថ្នាក់ជាតិ ។ លើសពីនេះ កសិករទាំងអស់ក៏បានសំណូមពរឱ្យនាយករដ្ឋមន្ត្រី លោក Settha Thaweesin ដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័សផងដែរ ។
ហេតុនេះ បណ្តាញអ្នកចិញ្ចឹមបង្គាថៃបានស្នើឱ្យបញ្ឈប់ការនាំចូលបង្គាជាបន្ទាន់ និងលើកកម្ពស់ការលក់ ឬចែកចាយបង្គាក្នុងស្រុក ដោយពួកគេបានដាក់លិខិតស្នើសុំទៅកាន់រដ្ឋាភិបាលដើម្បីឱ្យជួយដោះស្រាយបញ្ហានេះភ្លាមៗ ។ កសិករនៅរង់ចាំតាមដានការដោះស្រាយបញ្ហាតម្លៃបង្គាយ៉ាងដិតដល់ និងរួមគ្នាជំរុញផងដែរ ដើម្បីការពារកុំឱ្យមុខរបរចិញ្ចឹមបង្គាដួលរលំ ៕ ប្រភព ៖ Mono News

