Home Blog Page 1487

ទប់លែងជាប់ ប៊ី សុធារី និងលោក កៅ សីហា ចេញមកព្រលះអ្នកលក់ពេជ្រម្នាក់ក្រោយប្រើពាក្យ MUC ឆ្នាំដំបូងទៅអមឆាកគេ

0

នៅលើវិស័យបវរកញ្ញាកំពុងក្តៅដូចបាយពុះដោយកញ្ញា ប៊ីសុធារី និងអ្នកដឹកនាំរឿង លោក កៅ សីហា បានប្រតិកម្មទៅលើពាក្យសម្តីអ្នកលក់ពេជ្រម្នាក់ដែលគាំទ្រខាងវិស័យបវរកញ្ញាប្រើពាក្យថា MUC ឆ្នាំដំបូងទៅអមឆាកគេ។ សុធារី ថាបើទោះបីជាអមឆាកតែនាងអមដោយមោទនភាពឈរដោយស្នាមញញឹមតំណាងឱ្យប្រជាជនខ្មែរ និងប្រទេសខ្មែរទាំងមូល។

នៅយប់ថ្ងៃទី១០ ខែកញ្ញា តារាសម្តែង ប៊ី សុធារី និងជាអតីតMUC 2017 បានបង្ហោះសារទៅលើអ្នកលក់ពេជ្រម្នាក់ដែលប្រើពាក្យ MUC ឆ្នាំដំបូងទៅអមឆាកគេថា «ឆ្នាំដំបូងគេ អមឆាក? និយាយពីបុគ្គល ឬក៏និយាយពីស្ថាប័ន? សូមនិយាយឱ្យស្រួលបួលបង ខ្ញុំក៏ស្គាល់បងឯងយូរដែរហើយ ហើយកុំនិយាយដៀមដាម ព្រោះកាលខ្ញុំទៅប្រកួតក៏ស្ថិតក្រោមស្ថាប័នតែមួយជាមួយអ្នកទាំង៥នាក់ផ្សេងទៀតដែរ ស្ថិតក្រោមស្ថាប័នតែមួយ ៦ឆ្នាំហើយអត់ទាន់មានអ្នកណាចូលtopទេ ចឹងហើយកុំmentionតែឆ្នាំដំបូង »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdsj7j1FokpiOm1OY0fQouoU03vjBplwR5agAh-rvo6ZC40Bz9OpCiAwNU3FTovHoXNLOZEVpuZ6xKDOoaoooOOdUuW-bGs3wTq4TcUi1azvE8VUw2JFQECrteob4FqhpUD9MdNj6ahL-V3Tx-Oh9wZWTgG3mBBH_-9mhjhdZ7H6ITXT8R02D9HhiAwCg/s2048/252741823_2127059294100255_4062135861343027729_n.jpg

តារាស្រីរូបនេះបន្តទៀតថា «ទោះបីខ្ញុំចេញមកហើយក៏ពិតមែន តែកាលប្រកួតគឺនៅក្រោមស្ថាប័នចាស់ អញ្ចឹងហើយកុំនិយាយផ្ដោតលើបុគ្គល ព្រោះកាលដែលខ្ញុំទៅប្រកួតគឺខ្ញុំប្រឹងប្រែងណាស់ សូម្បីឈុតប្រចាំថ្ងៃមួយចំនួនក៏ខ្ញុំទិញ និងរកsponsorដោយខ្លួនឯងដែរ តែខ្ញុំយល់ព្រោះពេលនោះនៅខ្មែរមិនទាន់ល្បីវិស័យបវរកញ្ញា ទើបមិនសូវមានអ្នកគាំទ្រ ហើយបើទោះបីជា អមឆាក តែខ្ញុំអមដោយមោទនភាព ឈរដោយស្នាមញញឹម តំណាងឱ្យប្រជាជនខ្មែរ និងប្រទេសខ្មែរទាំងមូល មិនបានគ្រាន់តែនិយាយ តែមានទង្វើជាក់ស្ដែង និងជាការចង់ចាំជាប្រវត្តិសាស្រ្ត»។
មិនខុសពីកញ្ញា ប៊ី សុធារី ឡើយងាកមកអ្នកដឹកនាំរឿងលោក កៅ សីហា វិញ ក៏បានប្រតិកម្មចំពោះពាក្យសម្តីរបស់អ្នកលក់ពេជ្ររូបនោះដែរថា«មើលងាយជាន់គេជាន់ឯង ស្ដាប់ទៅឡើងវ៉ល់ បើយកគុណភាពនៃសម្ដីក្នុងការលើកឡើងមួយឃ្លាៗនៃការមានប្រសាសន៍ទាំងនេះ ហាក់មិនទាន់យល់ស៊ីជម្រៅពីវិស័យបវរកញ្ញានៅឡើយផង។ បងមានលុយ មិនប្រាកដថាជប់ខ្មោចឱ្យរាំបានទេបង។ គេឆ្នាំដំបូង គេហ៊ានចាយលុយហោប៉ៅគេ មិនយកស្ព័នស័រស្រាបៀរដាក់លើឆាកបវរកញ្ញាផង គេនៅធ្វើល្អបានកម្រិតនឹង ហើយរើសបានបវរកញ្ញាប្រកបដោយស្ដង់ដាទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8JbyuokR4mThkvnxPDSWWcvEvbXEO2RJyjqCZzydflTVtcg2ia8Hih65nAkvfpC7m8ipKpdTlaacKlXnfmmu1bsBdSmLA08PLpTKr7y3CToi3FJR_pO2jvRTWHg5dqv2GJxVufElgJpMsI9nw-7Bp7KHe-5IAU6CY2Dcjrx94ZH9zfU6GZr4NiHIJk8Q/s1440/366316588_591778646495677_7469673081904572520_n.jpg

អ្នកដឹកនាំរឿងរូបនេះបន្តទៀតថា «មួយទៀតបងដៀល MUC ឆ្នាំដំបូង ស្ដាប់ទៅហាក់ដូចជាបងអត់ដែលស្គាល់ថាបវរកញ្ញាឆ្នាំដំបូងជាប៊ី សុធារី អ៊ីចឹង។ ថាមិនស្គាល់ក៏ហីទៅចុះ តែសម្ដីបង ដៀលកប់ៗមាត់ ( ទៅអមឆាក ធ្លាក់ខ្ពៀក ខ្មាសគេជំនួស ) ពុទ្ធោ..កោតតែបងនិយាយពាក្យនឹងចេញមកកើត? នេះវេទិកា miss planet ផង បងនៅជ្រែកជ្រៀតលើកយក
ឈ្មោះគេឯងមកបរិយាយប៉ាតណាប៉ាណី ហើយអាសូរតែបវរកញ្ញាបងជ្រោមជ្រែងនោះ ចូលដល់ top ណាមួយទៅមិនថាទេលោកអើយ។ ទោះប៊ី សុធារី មិនបានលទ្ធផលល្អ ហោចណាស់នាងក៏បានពាំនាំទង់ជាតិខ្មែរ និងទូលឈ្មោះប្រទេសខ្មែរមាននាមថា Cambodia ដាក់កណ្ដាលឆាក Miss universe មុនគេដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9vQjUVmKpooxYSBGHhIPU-vCDgaRpd2gRwpKXbA3Spkpy6WFAkxgkMYgRr_QLRiTHaE4omVNGCCyx2HYKQVQ5PUGPBEktL5ECwEpy8nLnTOvUXZR5p_ZBD1tGrhUAHYgyPxfkf3KstUyo0AEDX9CW6Z87Hub2KgeAkvyDTWn2Z3-Pa40IUrYDoaozrRM/s2048/375336919_607140971626111_8821911571450070780_n.jpg

មិនត្រឹមតែមានការប្រតិកម្មពីកញ្ញា ប៊ី សុធារី និងលោក កៅសីហា ប៉ុណ្ណោះទេ មហាជនអ្នកស្នេហាវិស័យបវរកញ្ញា រួមទាំងអតីតបវរកញ្ញាមួយចំនួនក៏បានបញ្ចេញមតិមិនពេញចិត្តចំពោះពាក្យសម្តីរបស់អ្នកលក់ពេជ្ររូបនោះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg8jcYBrtv-PxnRnSAxxp52bGZFCmNQd59Zk7a_8uL9_k6yrjHsWYT9VuJ_UgTbvfbJVo8mrcu_4xAtiJKHvJctrUkVQODK_bZ363I5yJQynQb0El3Vv6ND4geP918DzQWCoJ1h8GZ8xK5lkwHsMRyOw2130IVMrMFymLw1bcAsXcUfP18K0utcTpcvwo/s960/374665689_854748965992748_6795051662370389752_n.jpg

 

ចេញហើយៗ យប់នេះ Apple នឹងបញ្ចេញរូបរាងពិត iPhone15

0

កាលពីខែមិថុនា ឆ្នាំ២០២៣ ក្រុមបច្ចេកវិទ្យាដ៏ធំមួយរបស់ពិភពលោក Apple បានដាក់ដំណើរការផលិត iPhone15 ដែលត្រូវបានគេរំពឹងថានឹងចេញលក់ជាផ្លូវការនៅក្នុងថ្ងៃទី១២ ខែកញ្ញានេះ។

បើតាមព័ត៌មានដែលបែកធ្លាយ បានចេញផ្សាយថា iPhone 15 ទាំងអស់ គឺសុទ្ធតែមាន Dynamic Island, រន្ធ USB-C និងបំពាក់ឈីប A17 ដូចៗគ្នា។ មិនតែប៉ុណ្ណោះម៉ូឌែល iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max។ សម្រាប់ម៉ូឌែល Pro និង Pro Max នឹងមានគែម bezel តូចជាងមុន និងជ្រុងរាងកោង។Apple's headquarters, facilities now powered by 100 percent renewable  energy - ABC News

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺទំហំផ្ទុកអង្គចងចាំរបស់វា ប្រហែលជានឹងមិនមាន128GB ដូចមុនទៀតនោះឡើយ ពោលមានចាប់ពី256GB ដល់ 2TB តែម្តង។

រីឯតម្លៃវិញ​ត្រូវបានគេរំពឹងថា តម្លៃទាបបំផុតប្រហែលជា១១០០ដុល្លារ និងថ្លៃបំផុតអាចដល់ទៅ២០០០ដុល្លារឯណោះ៕iPhone 15 release date predictions, price, specs, and must-know features -  PhoneArena

ប្រភព៖ telegraph UK

ឆ្នេរមួយនៅកំពតកំពុងពេញនិយម សម្រាប់អ្នកចូលចិត្តបោះតង់

0

ភ្នំដូង គឺជាកន្លែងកម្សាន្តមួយដែលមានទាំងសមុទ្រ និងព្រៃភ្នំ មានទីតាំងស្ថិតនៅភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ហើយមានចម្ងាយប្រមាណជា ១១គីឡូម៉ែត្រ ពីរង្វង់មូលទុរេន។

ដើម្បីទៅដល់កន្លែងលំហែរអារម្មណ៍មួយនេះ បងប្អូនអាចធ្វើដំណើរតាមរយៈរថយន្តផ្ទាល់ខ្លួន ឬក៏អាចជិះម៉ូតូទៅដោយផ្ទាល់ក៏ល្អម្យ៉ាងដែរ ព្រោះនៅពេលដែលលោកអ្នកធ្វើដំណើរតាមផ្លូវនឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយ និងប្លែកអារម្មណ៍ជាមួយនឹងការឆ្លងកាត់ភូមិតូចៗនៅតំបន់នោះ ជាពិសេសអាចឈប់តាមផ្លូវ រីករាយជាមួយការទស្សនាការប្រមូលផលអំបិលរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះផងដែរ។
ភ្នំដូង

ពេលវេលាដ៏ល្អបំផុតក្នុងការធ្វើដំណើរកម្សាន្តទៅកាន់ទីនោះគឺនៅពេលរសៀល ព្រោះមានទេសភាពស្រស់ស្អាតយ៉ាងស្រស់ត្រកាលគួរជាទីគយគន់ ហើយលោកអ្នកក៏អាចគយគន់ទេសភាពនាល្ងាចថ្ងៃរៀបលិចផងដែរ។ ជាក់ស្តែងនៅទីនោះយើងអាចធ្វើការបោះតង់ ចម្អិនអាហារ បង្កាត់ភ្នក់ភ្លើង ដើរចាប់ក្តាមសមុទ្រនៅតាមបណ្តោយមាត់សមុទ្រនាពេលយប់តាមបែបលក្ខណៈផ្សងព្រេងថែមទៀតផង។

ភ្នំដូងពិតជាកន្លែងដ៏សាកសមបំផុតសម្រាប់លំហែរអារម្មណ៍ ជាពិសេសសម្រាប់បងប្អូនដែលនិយមចូលចិត្តភាពស្ងប់ស្ងាត់តែម្តង៕

ភ្នំដូង - Visit Cambodiaភ្នំដូង

 

 

ហុងកុងចាប់ខ្លួនអ្នកដំណើរនាំចូលកញ្ឆាពីប្រទេសថៃ

0

ហុងកុង ៖ នាយកដ្ឋានគយប្រចាំអាកាសយានដ្ឋានអន្តរជាតិហុងកុងបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ អំពីអាជ្ញាធរហុងកុងចាប់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងការនាំចូលគ្រឿងញៀនប្រភេទកូកាអ៊ីន១,៥គីឡូក្រាម និងផ្កាកញ្ឆា៥,៣គីឡូក្រាម ស្មើទឹកប្រាក់ជាង២,៥លានដុល្លារអាមេរិក ឬប្រមាណ៨៨,៦៧លានបាត ។

ជនសង្ស័យដំបូងមានអាយុ៥៣ឆ្នាំ បានធ្វើដំណើរមកពីទីក្រុង Freetown ប្រទេសសៀរ៉ា ឡេអូន ដោយឆ្លងកាត់អាកាសយានដ្ឋានទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី និងបានមកដល់ហុងកុង នៅថ្ងៃទី៩ ខែកញ្ញា ។ គេបានប្រទះឃើញសារធាតុកូកាអ៊ីនលាក់ទុកក្នុងវ៉ាលិសសម្លៀកបំពាក់របស់ជនសង្ស័យរូបនេះ ។ រីឯជនសង្ស័យម្នាក់ទៀតមានអាយុ២៣ឆ្នាំ ភេទប្រុស ហើយអាជ្ញាធរបានចាប់ខ្លួននៅថ្ងៃទី១០ ខែកញ្ញា ។ ជនសង្ស័យរូបនេះបានធ្វើដំណើរចេញពីខេត្តឈៀងម៉ៃ ប្រទេសថៃ ហើយអាជ្ញាធរបានរកឃើញកញ្ឆាចំនួន២២កញ្ចប់ ដែលលាក់ទុកក្នុងថង់អាហារ១៨ដុំនៅក្នុងវ៉ាលិសធ្វើដំណើរ ។Two high school students arrested for trafficking Cannabis via courier  service - Dimsum Daily

ជំហានដំបូង ចៅក្រមបានចោទប្រកាន់ជនសង្ស័យដំបូងពីបទជួញដូរគ្រឿងញៀន និងបញ្ជូនឡើងតុលាការនៅថ្ងៃទី១១ ខែកញ្ញា ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលអាជ្ញាធររកឃើញកញ្ឆានោះស្ថិតក្នុងការសាកសួរ ។ ទោះយ៉ាងណា គ្មានការបញ្ជាក់ថា ជនសង្ស័យទាំង២រូបនេះជាជនជាតិអ្វីទេ ។

នាពេលឆាប់ៗនេះ ហុងកុងនឹងប្រើប្រាស់វិធានការតឹងរ៉ឹងដើម្បីរកគ្រឿងញៀន ជាពិសេស សម្រាប់អ្នកដំណើរមកពីក្រុមប្រទេសមានហានិភ័យខ្ពស់ ។ យោងតាមច្បាប់របស់ហុងកុងចែងថា កញ្ឆា, សារធាតុ Tetrahydrocannabinol (THC) និងសារធាតុ Cannabidiol (CBD) ត្រូវបានចាត់ទុកថា ជាសារធាតុបង្កគ្រោះថ្នាក់ ។Large-scale counterterrorism drill staged at Hong Kong airport to  strengthen city's response to bomb attacks, marauding knifemen | South  China Morning Post

ការនាំចូលផលិតផល រួមទាំងអាហារ ឬភេសជ្ជៈមានផ្ទុកកញ្ឆា, សារធាតុ THC និងសារធាតុ CBD គឺជារឿងត្រូវហាមឃាត់នៅហុងកុង លើកលែងតែករណីច្បាប់អនុញ្ញាត ។ ចំណែកការដឹកជញ្ជូនគ្រឿងញៀនត្រូវមានទោសធ្ងន់ គឺត្រូវពិន័យជាប្រាក់ចំនួន៥លានដុល្លារហុងកុង និងជាប់ពន្ធនាគារអស់មួយជីវិត ៕ ប្រភព ៖ Mono News

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ល្បីហោះចោលវ៉ាលិសអ្នកដំណើរ

0

ប្រទេសស្វីស ៖ វាបានក្លាយជារឿងមួយល្បីល្បាញក្នុងបណ្តាញសង្គម ក្រោយពីសារព័ត៌មានបរទេសចុះផ្សាយថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីបានហោះចោលវ៉ាលិសអីវ៉ាន់អ្នកដំណើរ ដោយមិនបានជូនដំណឹងអ្វីទាំងអស់ ហើយបណ្តាលឱ្យអ្នកដំណើររង់ចាំអស់២ម៉ោងដើម្បីទទួលអីវ៉ាន់របស់ពួកគេ ។ បន្ទាប់មក ក្រុមហ៊ុនអាកាសចរណ៍នេះលើកឡើងថា ខ្វះខាតបុគ្គលិកផ្នែកទទួលខុសត្រូវអីវ៉ាន់ ។

កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ សារព័ត៌មានបរទេសចុះផ្សាយថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Swiss Airlines ជើងហោះហើរពីទីក្រុង Zurich ប្រទេសស្វីស ទៅកាន់ទីក្រុង Bilbao ប្រទេសអេស្ប៉ាញ បានហោះហើរចេញពីអាកាសយានដ្ឋានទីក្រុង Zurich ដោយមិនបានផ្ទុកវ៉ាលិសអ្នកដំណើរក្នុងយន្តហោះទេ ។ ក្រុមហ៊ុនអាកាសចរណ៍មិនបានជូនដំណឹងដល់អ្នកដំណើរអំពីវ៉ាលិសពួកគេ ដោយលើកឡើងថា បុគ្គលិកមិនគ្រប់គ្រាន់ ។Swiss Airline Flight Takes Off Without Any Baggage Onboard

នៅពេលអ្នកដំណើរមកដល់ទីក្រុង Bilbao នៅល្ងាចថ្ងៃទី៩ ខែកញ្ញា ពួកគេបានទៅរង់ចាំទទួលវ៉ាលិសអស់រយៈពេលជាង២ម៉ោង ប៉ុន្តែពួកគេមិនទទួលបានវ៉ាលិសឡើយ ។ លោក Kevin Ampalam អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Swiss Airlines បញ្ជាក់ថា វាជាការពិត យន្តហោះរបស់ក្រុមហ៊ុនដែលផ្តល់សេវាកម្មក្នុងនាមក្រុមហ៊ុនអាកាសចរណ៍ Edelweiss បានហោះចេញពីទីក្រុង Zurich ប្រទេសស្វីស និងគ្មានវ៉ាលិសអ្នកដំណើរទាំង១១១នាក់នៅលើយន្តហោះ ដោយសារខ្វះខាតបុគ្គលិកទទួលខុសត្រូវវ៉ាលិសអ្នកដំណើរ ដែលផ្ទុកនៅផ្នែកខាងក្រោមយន្តហោះ ។

លោក Kevin Ampalam បន្តថា ក្រោយពីបុគ្គលិកបម្រើការលើយន្តហោះរង់ចាំឱ្យមានការដឹកជញ្ជូនវ៉ាលិសអ្នកដំណើរមកលើយន្តហោះអស់រយៈពេលជាង១ម៉ោង នៅតែគ្មានឃើញវ៉ាលិសអ្នកដំណើរម្នាក់សោះ ហើយដោយសារហេតុផលទាក់ទងនឹងកាលវិភាគហោះហើរផងនោះ ទើបអ្នកបើកយន្តហោះសម្រេចចិត្តហោះទៅកាន់ទីក្រុង Bilbao ដោយចោលវ៉ាលិសអ្នកដំណើរ ។What to do when an airline loses your luggage – Lonely Planet - Lonely  Planet

លោក Kevin Ampalam បន្ថែមថា ៖ «អ្នកបើកយន្តហោះត្រូវកំណត់ពេលវេលាហោះហើរ គឺយន្តហោះនេះត្រូវទៅទទួលអ្នកដំណើរនៅទីក្រុង Bilbao រួចហោះត្រឡប់មកទីក្រុង Zurich មុនអាកាសយានដ្ឋានបិទពេលយប់ ។ ដូច្នេះ យន្តហោះមិនអាចរង់ចាំវ៉ាលិសអ្នកដំណើរបន្តទៀតទេ ហើយក្រុមហ៊ុនយល់ថា ស្ថានការណ៍នេះបានធ្វើឱ្យអ្នកដំណើរមិនពេញចិត្ត ហើយក៏សូមអរភ័យទោសផងដែរ» ។

អ្នកដំណើរនិយាយថា ៖ «អ្នកបើកយន្តហោះនេះបានសូមអភ័យទោសអ្នកដំណើររឿងការយឺតយ៉ាវ ដោយអះអាងថា បុគ្គលិកមិនគ្រប់គ្រាន់ ប៉ុន្តែពួកគេមិនបានប្រាប់ថា ពួកគេសម្រេចចិត្តបោះចោលវ៉ាលិសទាំងអស់របស់អ្នកដំណើរនៅអាកាសយានដ្ឋានទេ» ។Swiss International Air Lines Flight Lands in Bilbao Without Passenger  Luggage

ចំណែកអ្នកដំណើរផ្សេងទៀតបាននិយាយប្រាប់សារព័ត៌មាននៅទីក្រុង Bilbao ថា ពេលពួកគេទៅដល់គោលដៅ ពួកគេមិនឃើញបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍នេះឡើយ ហើយពួកគេបានរង់ចាំយកវ៉ាលិសអស់ជាង២ម៉ោង ។ ក្រោយមក មានបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Iberia ប្រទេសអេស្ប៉ាញ ប្រាប់ថា យន្តហោះដែលពួកគេជិះមកបានចុះចតនៅអាកាសយានដ្ឋាន ដោយគ្មានវ៉ាលិសអ្នកដំណើរទេ ។

ចុងក្រោយ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Swiss Airlines លោក Kevin Ampalam និយាយថា លោកមិនអាចបញ្ជាក់ថា អ្នកបើកយន្តហោះមិនបានជូនដំណឹងដល់អ្នកដំណើរអំពីការទុកអីវ៉ាន់ពួកគេនៅអាកាសយានដ្ឋានទីក្រុង Zurich ទេ ។ បច្ចុប្បន្ន ក្រុមហ៊ុនបានវិភាគពីហេតុការណ៍នេះដើម្បីផ្តល់ចម្លើយ និងដោះស្រាយបញ្ហាបន្តទៀត ៕ 111 Flight Passengers Discover Their Bags Were Left in Another Country -  Men's Journalប្រភព ៖ Nation Online

ក្រុមហ៊ុន Huawei បញ្ចេញស្មាតហ្វូន 5G ដែលអាចបត់បាន

0

បរទេស៖ ថ្មីៗនេះ ក្រុមហ៊ុន Huawei បានប្រកាសពីស្មាតហ្វូនអេក្រង់បត់ Mate X5 ដែលបំពាក់ដោយការតភ្ជាប់ 5G ។

ចាប់តាំងពីត្រូវបានហាមឃាត់ដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei មានតែការតភ្ជាប់ 4G ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេលជាងមួយសប្តាហ៍ក្រុមហ៊ុនបានប្រកាសជាបន្តបន្ទាប់នូវ Mate 60, Mate 60 Pro, 60 Pro+ ហើយថ្មីៗនេះ Mate X5 គាំទ្រដោយ 5G ចំពោះបន្ទះឈីប Kirin 9000s ដែលផលិតនៅលើដំណើរការ 7 nm របស់ SMIC ។ យោងតាមការធ្វើតេស្តដោយអ្នកសរសេរប្លុកជនជាតិចិនលោក Vincent Zhong បានឱ្យដឹងថា Mate X5 ទទួលបានល្បឿនទាញយករហូតដល់មួយ Gbps ។Huawei Mate X5 pictures, official photos

Mate X5 គឺជាកំណែ 5G របស់ Mate X3 ដែលបានចេញកាលពីខែមីនា នៅពេលដែលឧបករណ៍នេះមិនមានការផ្លាស់ប្តូរក្នុងការរចនា និងទំហំនោះទេ។ នេះគឺជាស្មាតហ្វូនដែលអាចបត់បានស្តើង និងស្រាលបំផុតនៅលើទីផ្សារ ដោយសារតែវាមានកម្រាស់ត្រឹមតែ 5.3 mm ពេលបើក 11.11 mm ពេលបត់ និងមានទម្ងន់ 243 ក្រាម។
ទូរស័ព្ទនេះមាន ៥ ពណ៌គឺ ស,មាស,ខ្មៅ,បៃតង និងស្វាយ ហើយគាំទ្រការជ្រាបទឹកដូច Galaxy Z Fold5 របស់ Samsung ដែរ។HUAWEI Mate X5 - 华为官网

ផលិតផលថ្មីនេះរួមបញ្ចូលនូវកាមេរ៉ាខាងក្រោយចំនួនបីជាមួយនឹងកាមេរ៉ាមេ 50-megapixel ដែលគាំទ្រ OIS, 12-megapixel periscope lens, 5x optical zoom and optical image stabilization និងចុងក្រោយគឺ 13-megapixel super wide-angle lens ។ កាមេរ៉ា Selfie ពីរនៅក្នុងអេក្រង់មេ និងទីពីរមានកម្រិតភាពច្បាស់ 8 មេហ្គាភិចសែលដូចគ្នា។ បន្ថែមពីលើការធ្វើឱ្យប្រសើរឡើងទៅប្រព័ន្ធដំណើរការ 5G Kirin 9000s X5 ក៏មានកំណែ RAM 16 GB និងអង្គចងចាំខាងក្នុងចាប់ផ្តើមពី 256 GB កើនឡើងទ្វេដង។Huawei Mate X5: Huawei's latest foldable gets Kirin 9000S chip and larger  5,060mAh battery - SoyaCincau

ការបន្តចេញនូវម៉ូដែលស្មាតហ្វូន 5G ត្រូវបានចាត់ទុកថាជាជំហានដំបូងសម្រាប់ក្រុមហ៊ុន Huawei ក្នុងការវិលត្រឡប់មកកាន់ទីផ្សារស្មាតហ្វូនពិភពលោកវិញ។ ក្រុមហ៊ុនក៏បានបង្កើនការព្យាករណ៍ផលិតកម្មប្រចាំឆ្នាំរបស់ខ្លួនពី 30 លានទូរស័ព្ទក្នុងខែមករាដល់ 38 លានគ្រឿងត្រឹមថ្ងៃទី 11 ខែកញ្ញា។ ក្នុងចំណោមឧបករណ៍ 38 លានគ្រឿងនេះមាន 20 លានគ្រឿងត្រូវបានដឹកជញ្ជូន។ Mate 60 Pro ដែលទើបនឹងចេញថ្មីក៏មានចំនួន 6 លានគ្រឿងក្នុងចំណោម 18 លានគ្រឿងដែលនៅសេសសល់ ដែលបង្ហាញថាក្រុមហ៊ុន Huawei មានទំនុកចិត្តលើសមត្ថភាពផលិតបន្ទះឈីបរបស់ SMIC ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃទូរស័ព្ទថ្មី Mate X5 មិនត្រូវបានគេប្រកាសទេ ប៉ុន្តែអ្នកប្រើប្រាស់អាចបញ្ជាទិញជាមុននៅលើវេទិការបស់ចិន Vmall ដោយដាក់ប្រាក់កក់ ១,០០០ យន់សិន (ដែលស្មើនឹង ១៣៧ ដុល្លារអាមេរិក)៕HUAWEI Mate X5 - 华为官网
ប្រភព៖vnexpress

ប្រាក់បាតស្ថិតក្នុងលំដាប់កំពូលទាំង១០ លើពិភពលោកសម្រាប់ការទូទាត់

0

ប្រទេសថៃ ៖ តាមរបាយការណ៍របស់សមាគមទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក (SWIFT) ដែលផ្តល់សេវាកម្ម និងប្រតិបត្តិការអាជីវកម្មហិរញ្ញវត្ថុអន្តរធនាគារនៅជុំវិញពិភពលោក បង្ហាញថា ប្រាក់បាតរបស់ប្រទេសថៃបានស្ថិតក្នុងលំដាប់កំពូលរូបិយប័ណ្ណទាំង១០ លើពិភពលោក សម្រាប់ការទូទាត់ជាចម្បង (Major world payment currencies) ក្នុងនោះសមាមាត្រនៃប្រាក់បាតសម្រាប់ការទូទាត់លើទីផ្សារពិភពលោក ស្មើនឹង១,០៣% ។Bangladesh Bank Attackers Hacked SWIFT Software

ទិន្នន័យរបស់ SWIFT បានចុះផ្សាយនៅខែកក្កដា ឆ្នាំ២០២៣ បង្ហាញថា សមាមាត្រនៃប្រាក់បាតសម្រាប់ការទូទាត់លើទីផ្សារពិភពលោក ស្មើនឹង១,០៣% ។ ដូច្នេះ វាបានកើនឡើងយ៉ាងខ្លាំងចាប់ពីខែកក្កដា ឆ្នាំ២០២១ ដែលពេលនោះ សមាមាត្រនៃប្រាក់បាតសម្រាប់ការទូទាត់លើទីផ្សារពិភពលោក ស្មើត្រឹមតែ០,៧៥% ប៉ុណ្ណោះ ។

លើសពីនេះ ប្រាក់បាតរបស់ប្រទេសថៃ គឺជាប្រាក់ដែលប្រទេសជិតខាងរបស់ថៃ ដូចជា ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា បានចាយវាយក្នុងឋានៈជាប្រាក់គោលកាន់តែទូលំទូលាយទៀតផង ។ ជាក់ស្តែង នៅប្រទេសឡាវ ពលរដ្ឋឡាវបានចាយវាយប្រាក់បាតក្នុងជីវិតប្រចាំថ្ងៃ រហូតដល់រដ្ឋាភិបាលដាស់តឿនកុំឱ្យពលរដ្ឋចាយវាយប្រាក់បរទេស ។ ទោះយ៉ាងណា ប្រាក់បាតបានឡើងថ្លៃខ្លាំង ហើយពលរដ្ឋឡាវអាចរក្សាទុកប្រាក់បាត បើប្រៀបធៀបជាមួយប្រាក់គីបដែលធ្លាក់ថ្លៃជាបន្តបន្ទាប់ ហើយឡាវបានប្រឈមនឹងអតិផរណាខ្ពស់ ។3 Interesting Facts about Baht, the Official Currency of Thailand –  buzztribe news

កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ធនាគារកណ្តាលប្រទេសមីយ៉ាន់ម៉ាបានចេញសេចក្តីប្រកាសអនុញ្ញាតឱ្យចាយប្រាក់បាតក្នុងធនាគារ ដែលទទួលបានការអនុញ្ញាតឱ្យប្រតិបត្តិការរូបិយប័ណ្ណបរទេស ក្នុងគោលបំណងសម្រួលការទូទាត់ជាអន្តរជាតិ និងផ្តល់ភាពងាយស្រួលសម្រាប់បញ្ជីធនាគារផងដែរ ។

កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ប្រទេសកម្ពុជា និងថៃ បានចាប់ផ្តើមការទូទាត់ប្រាក់រៀល និងប្រាក់បាត តាមរយៈការស្គេន QR Code ឆ្លងកាត់ប្រទេសទាំងពីរ ។ ដូច្នេះ ការទូទាត់នេះនឹងជួយឱ្យពលរដ្ឋថៃអាចទិញផលិតផលនៅកម្ពុជា ដោយប្រើប្រាស់ប្រាក់បាតបាន ។

នេះជាបញ្ជីរូបិយប័ណ្ណសម្រាប់ការទូទាត់សំខាន់ៗ និងសមាមាត្រនៃការទូទាត់លើពិភពលោក ៖
១-ប្រាក់ដុល្លារ សហរដ្ឋអាមេរិក មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ៤៦,៤៦%
២-ប្រាក់អឺរ៉ូ សហភាពអឺរ៉ុប មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ២៤,៤២%
៣-ប្រាក់ Pound Sterling (អង់គ្លេស) មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ៧,៦៣%
៤-ប្រាក់យេន ជប៉ុន មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ៣,៥១%
៥-ប្រាក់យាន់ ចិន មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ៣,០៦%
៦-ប្រាក់ដុល្លារ កាណាដា មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ២,២៦%
៧-ប្រាក់ដុល្លារ ហុងកុង មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ១,៧៥%
៨-ប្រាក់ដុល្លារ អូស្ត្រាលី មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ១,៥៧%
៩-ប្រាក់ដុល្លារ សិង្ហបុរី មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ១,០៩%
១០-ប្រាក់បាត ថៃ មានសមាមាត្រនៃការទូទាត់លើពិភពលោក ស្មើ១,០៣% ៕

ប្រភព ៖ The better

សេដ្ឋកិច្ចរបស់ទីក្រុងស៊ីដនីខាតបង់ជាង ១០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំដោយសារតែ…

0

បរទេស៖ នៅប្រទេសអូស្ត្រាលី តម្លៃផ្ទះគឺខ្ពស់ខ្លាំងណាស់ដែលធ្វើឱ្យកម្មកររាប់ពាន់នាក់សម្រេចចិត្តចាកចេញពីទីក្រុងស៊ីដនី ដែលនេះជាមូលហេតុរួមចំណែកដល់ការខាតបង់សេដ្ឋកិច្ចចំនួនជាង ១០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់គណៈកម្មាធិការប្រឹក្សាទីក្រុងស៊ីដនី រចនាសម្ព័ន្ធនៃការបាត់បង់នេះរួមមាន ១.៥ ពាន់លានដុល្លារអាមេរិក ដោយសារការបាត់បង់ទេពកោសល្យ និង ៦.៨ ពាន់លានដុល្លារក្នុងការបាត់បង់ផលិតភាព ដោយសារពេលវេលាធ្វើដំណើរ និងថ្លៃពលកម្មខ្ពស់ រីឯ ២.៩ ពាន់លានដុល្លារទៀតដែលបានបាត់បង់នោះ ដោយសារការកាត់បន្ថយការច្នៃប្រឌិតប៉ាតង់ និងការចាប់ផ្តើមអាជីវកម្មតិចជាងមុន។What It's Like to Visit Sydney Australia Now: Food, Festivals, Camping,  Sports - Bloomberg

អ្នកគ្រប់គ្រងគោលនយោបាយគណៈកម្មាការ Estelle Grech បាននិយាយថា ដោយសារតម្លៃផ្ទះថ្លៃពេក ទើបទីក្រុងស៊ីដនីខាតបង់សេដ្ឋកិច្ចច្រើនយ៉ាងនេះ។ មនុស្សជាច្រើនមិនមានលទ្ធភាពជួលឬទិញផ្ទះទេ ដូច្នេះផលប៉ះពាល់សង្គមគឺធំជាង ហើយមនុស្សគ្រប់គ្នាក៏កំពុងរងទុក្ខផងដែរ។ ប្រសិនបើមិនត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះទេ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការទាក់ទាញទេពកោសល្យរបស់ទីក្រុងស៊ីដនីអាចនឹងត្រូវបានរារាំង។1553233009-construction-workers-sydney | The New Daily

យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រសិនបើតម្លៃលំនៅដ្ឋានក្នុងទីក្រុងបន្តកើនឡើង មនុស្ស១០.០០០នាក់ទៀតនឹងចាកចេញ។ បច្ចុប្បន្ន ស៊ីដនីគឺជាទីក្រុងទី ៦ នៅលើពិភពលោកទាក់ទងនឹងតម្លៃផ្ទះខ្ពស់ បន្ទាប់ពីទីក្រុងហុងកុង សាន់ហ្វ្រាន់ស៊ីស្កូ សិង្ហបុរី ឡុងដ៍ និងវ៉ាន់ខូវើរ នេះបើយោងតាមការគណនារបស់ Elo ។ របាយការណ៍របស់គណៈកម្មាការស៊ីដនីបានព្រមានថា ទីក្រុងទាំងនេះក៏កំពុងរងគ្រោះផ្នែកសេដ្ឋកិច្ចពីតម្លៃផ្ទះខ្ពស់ផងដែរ។ເມື່ອຍເພັຍ ແລະລາອອກ': ວິທີທີ່ນາຍຈ້າງອອສເຕຣເລັຍ ສາມາດຊ່ວຍ ໃຫ້ພະນັກງານຟື້ນໂຕ  ຈາກໂຣກລະບາດ | SBS Lao

ដូច្នេះហើយថ្មីៗនេះ គណៈកម្មាការស៊ីដនីក៏កំពុងអំពាវនាវឱ្យបង្កើតផែនការដ៏ទូលំទូលាយជាកាតព្វកិច្ចផងដែរ។ ក្នុងចំណោមនេះ សមាមាត្រមួយគឺត្រូវការសម្រាប់លំនៅដ្ឋានសង្គម ឬតម្លៃសមរម្យ ដែលត្រូវបានផ្តល់ជូននៅ ២០-២៥% ក្រោមតម្លៃទីផ្សារជាមធ្យមរយៈពេល ១៥ ឆ្នាំ។ ពួកគេក៏បានស្នើផងដែរនូវការវិនិយោគដ៏ធំមួយដែលស្មើនឹងការចំណាយ ៥ ពាន់លានដុល្លាររបស់ Victoria លើលំនៅដ្ឋានសង្គម និងតម្លៃសមរម្យ៕
ប្រភព៖vnexpress

កម្ពុជា​ និងចិន ត្រៀមធ្វើសមយុទ្ធ “ទេវតាសន្តិភាព” រួមគ្នា

0

កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងបន្តធ្វើសមយុទ្ធរួមគ្នារយៈពេល១៣ថ្ងៃ ចាប់ពីពាក់កណ្តាលថ្ងៃទី១៤ ខែកញ្ញានេះតទៅ។

សមយុទ្ធនេះជាសមយុទ្ធសុខាភិបាលរួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន និងមានឈ្មោះថា “ទេវតាសន្តិភាព-ឆ្នាំ២០២៣”។

សមយុទ្ធនេះ នឹងធ្វើឡើងនៅបញ្ជាការដ្ឋានទ័ពពិសេស របស់កងទ័ពជើងគោក ដោយភាគីកងទ័ពកម្ពុជាមានកម្លាំងចូលរួមចំនួន៥៩៥នាក់ និងកងទ័ពរំដោះប្រជាជនចិនមានកម្លាំងចូលរួមចំនួន១២៦នាក់។

អគ្គបញ្ជាការដ្ឋាន បានគូសបញ្ជាក់ថានៅក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធនេះ ក្រុមគ្រូពេទ្យចិន និងក្រុមគ្រូពេទ្យកម្ពុជា ក៏មានការរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។

ប្រជាពលរដ្ឋអាចចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅមន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប ខណៈការពិនិត្យព្យាបាល ធ្វើឡើងពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣៕

 

សហរដ្ឋអាមេរិកបានរកឃើញអណ្តូងរ៉ែលីចូមដ៏ធំបំផុតនៅលើភពផែនដី

0

បរទេស៖ រណ្ដៅភ្នំភ្លើង McDermitt Caldera ស្ថិតនៅតាមព្រំដែនរដ្ឋ Nevada-Oregon មានផ្ទុកសារធាតុលីចូមពី ២០ ទៅ ៤០ លានតោន ដែលអាចបំពេញតម្រូវការពិភពលោកដ៏ខ្លាំងក្លា។ ទុនបម្រុងនេះមានទំហំធំជាងអណ្តូងរ៉ែលីចូមដែលមានទីតាំងនៅក្រោមផ្ទះអំបិលក្នុងប្រទេសបូលីវី ដែលពីមុនត្រូវបានគេចាត់ទុកថាជាអណ្តូងរ៉ែលីចូមដ៏ធំបំផុតរបស់ពិភពលោក នេះបើយោងតាមប្រភព Futurism កាលពីថ្ងៃទី ១០ ខែកញ្ញា។

អ្នកភូគព្ភវិទូ Anouk Borst នៅសាកលវិទ្យាល័យ KU Leuven និងសារមន្ទីរអាហ្រ្វិកកណ្តាលក្នុងទីក្រុង Tervuren នៃប្រទេសបែលហ្ស៊ិក បាននិយាយថា ប្រាក់បញ្ញើរ៉ែនេះអាចផ្លាស់ប្តូរការចែកចាយលីចូមជាសកលទាក់ទងនឹងតម្លៃ សុវត្ថិភាពនៃការផ្គត់ផ្គង់ និងភូមិសាស្ត្រនយោបាយ។PDF] Geology and evolution of the McDermitt caldera, northern Nevada and  southeastern Oregon, western USA | Semantic Scholar

ការវិភាគនៅនឹងកន្លែងបានបង្ហាញពីស្រទាប់ថ្មមិនធម្មតាដែលផ្សំឡើងដោយសារធាតុរ៉ែ illite ដែលមានផ្ទុកលីចូម ១.៣ – ២.៤% នៅក្នុងរណ្ដៅ។ នោះជាចំនួនជិតទ្វេដងនៃលីចូមនៅក្នុងដីឥដ្ឋរ៉ែម៉ាញេស្យូម smectite។ រណ្ដៅភ្នំភ្លើងដែលមានឈ្មោះថា McDermitt caldera បានបង្ហាញខ្លួនកាលពី ១៦ លានឆ្នាំមុន នៅពេលដែល magma ១,០០០km3 បានផ្ទុះឡើង។ caldera ពោរពេញទៅដោយសារធាតុផ្ទុះចេញពី magma ដែលមានជាតិសូដ្យូម ប៉ូតាស្យូម លីចូម ក្លរីន និងបូរុង។ ពួកវាត្រជាក់យ៉ាងឆាប់រហ័ស បង្កើតជាថ្មភ្នំភ្លើងគ្រីស្តាល់ល្អ ដែលអាកាសធាតុនាំទៅដល់ការប្រមូលផ្តុំនៃភាគល្អិតដែលសម្បូរទៅដោយលីចូម។World's biggest lithium reservoir found in supervolcano McDermitt Caldera  in Nevada - with $1.5trillion worth of the precious metal that powers  world's technology

ក្រោយមក បឹងមួយបានកើតឡើងនៅក្នុងរណ្ដៅដីដែលមានអាយុកាលរាប់រយពាន់ឆ្នាំ។ សម្ភារៈភ្នំភ្លើងដែលមានអាកាសធាតុជុំវិញនាំឱ្យមានការកកើតកំណកដីឥដ្ឋនៅបាតបឹង។ ការវិភាគរបស់អ្នកស្រាវជ្រាវបានបង្ហាញថា បន្ទាប់ពីបឹងនេះរីងស្ងួត ការផ្ទុះមួយទៀតបានលេចចេញនូវដីល្បាប់ទៅនឹងទឹកអាល់កាឡាំងក្តៅ ដែលសម្បូរទៅដោយសារធាតុលីចូម និងប៉ូតាស្យូម។Ancient Supervolcano in US May Hide Largest Lithium Deposit Ever Found :  ScienceAlert

ដូច្នេះហើយ ទិន្នន័យពីការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានបង្ហាញថា ប្រទេសដែលមានទុនបម្រុងលីចូមច្រើនជាងគេរួមមានៈ បូលីវី អាហ្សង់ទីន សហរដ្ឋអាមេរិក ឈីលី អូស្ត្រាលី និងចិន។ ក្នុងចំណោមនោះ អូស្ត្រាលី និងឈីលី គឺជាអ្នកផលិតលីចូមធំជាងគេចំនួនពីរ ដែលស្មើនឹងជិត ៧៧% នៃទិន្នផលសកលនៅឆ្នាំ ២០២២ ដែលមាន ៦១,០០០ តោន (ស្មើ ៤៦.៩%) និង ៣៩,០០០ តោន (ស្មើ ៣០%) រៀងគ្នា រួមជាមួយប្រទេសចិនដែលមានទិន្នផល ១៩,០០០ តោន ស្មើនឹង ១៤,៦% ៕
ប្រភព៖vnexpress