សុខុម រចនា ហាក់មានយីអ៊ុនដាក់ណាស់ទើបស្ងប់ស្ងាត់មហាជនរិះគន់មួយរយៈពេលនេះចាប់ផ្តើមធ្វើឱ្យមហាជនវែកញែកជាថ្មីដោយសារតែនាងបានព្រលយពាក្យថាអ្នកធ្វើការក្នុងរង្វង់អកកាដង់ អកកេះ មិនអាក្រក់ដូចអ្នកធ្វើការងារនៅ KTV ផ្សេងៗ។
អតីតបេក្ខនារី The Voice Cambodia រដូវកាលទី៣ សុខុម រចនា ដែលក្នុងមួយរដូវកាលនេះរងនូវភាពចម្រូងចម្រាស់ជាងគេកំពុងធ្វើឱ្យមានប្រធានបទជជែកលើបណ្តាញសង្គមម្តងទៀតក្រោយពីស្ងប់ស្ងាត់បានមួយរយៈពេល។
ការមានប្រធានបទលើបណ្តាញសង្គមរងនូវមតិរិះគន់ទក់សាច់នេះ បន្ទាប់ពី សុខុម រចនា បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានអំឡុងពេលចូលរួមកម្មវិធីមួយ ដោយនាងបាននិយាយថា វិស័យអកកាដង់ អកកេះ មិនអស់តម្លៃថោកទាបអីនោះទេគួរតែលើកទឹកចិត្តវិញព្រោះមានប្អូនៗខ្លះរៀនបណ្តើររកលុយបណ្តើរពីវិស័យទាំងនេះ ហើយវិស័យអកកាដង់ វិស័យអកកេះមិនអាក្រក់ដូចការងារ KTV ផ្សេងៗនោះទេគឺមានតម្លៃរៀងៗខ្លួន។
ការនិយាយពាក្យពេចន៍ទាំងនេះរបស់ សុខុម រចនា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិថា «ហី…មើលគេនិយាយ…ចុះគេធ្វើការ KTV ហើយម៉េច?
ការងារណាមានតម្លៃដែរ តម្លៃមានរៀងខ្លួនកុំយកមកប្រៀបធៀបគ្នាលើកការងារឯងតែវាយតម្លៃការងារគេម៉េច? , ចេញមកឱ្យគេជេរទៀតហើយ, លើកខ្លួនឯងហើយដៀលគេ , និយាយច្រើនខុសច្រើន,តម្លៃរៀងខ្លួនប៉ុន្តែយកការងារគេមកប្រៀបធៀប»។
ចំណែកឯអ្នកផ្សេងទៀតបាននិយាយថា KTV អីផ្សេងៗដែល សុខុម រចនា និយាយគឺចង់សំដៅទៅអ្នកមួយចំនួនឱ្យលុយហើយនៅតាមតោងប្ដីគេ ធ្វើឱ្យគ្រួសារគេហិនហោច មិនមែនសំដៅទៅលើបុគ្គលKTVថ្លៃថ្នូរមួយចំនួនទេ»។ ក្នុងនោះដែរលោក សួន សុវណ្ណចន្នី បេក្ខជនTop4 នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ បានលើកឡើងដែរថា «គ្នាក៏គ្មានចេតនានិយាយបែបនឹងដែរ បងប្អូនអើយបើកចិត្តឱ្យទូលាយតិចបានអត់? គ្នាក្មេងណាស់ មិនសូវចេះរៀបពាក្យនិយាយ»៕










