ប្រទេសបារាំង ៖ លោក Eric Dupond-Moretti រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បារាំងប្រកាសថា អាជ្ញាធរនឹងតាមស្វែងរកជនលេងសើចមិនមើលកាលៈទេសៈ ដែលជននេះស្ថិតនៅពីក្រោយការគំរា.មកំហែ.ងដាក់គ្រា.ប់បែ.ក និងផ្ញើសារព្រមានក្លែងក្លាយអំពីគ្រាប់បែក ។ អាជ្ញាធរនឹងចាប់ខ្លួនជននេះមកដាក់ទោសតាមច្បាប់ ប្រសិនបើជាអនីតិជន គឺអាណាព្យាបាលត្រូវតែទទួលខុសត្រូវរាល់ការខូចខាតទាំងអស់ ព្រោះវាធ្វើឱ្យមានការភ័យខ្លាចនៅតាមអាកាសយានដ្ឋាន និងតំបន់ទេសចរណ៍ ។
ការប្រកាសពីគោលជំហររបស់រដ្ឋាភិបាលបារាំងនេះ បានកើតឡើងក្រោយពីមានការផ្ញើអ៊ីម៉ែលគំរា.មកំហែ.ងពីការវា.យប្រហា.រតាមគ្រាប់បែក និងការទុកវ៉ាលីសចោលនៅអាកាសយានដ្ឋាន ទើបធ្វើឱ្យអាជ្ញាធរប្រកាសជម្លៀសមនុស្សម្នាចេញពីអាកាសយានដ្ឋានចំនួន៦កន្លែង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ។
ការគំរា.មពីជនមិនស្គាល់មុខបានធ្វើឱ្យជើងហោះហើរនានាត្រូវពន្យារពេលជាច្រើនម៉ោង ហើយស្ថានការណ៍នៅអាកាសយានដ្ឋានគ្រប់កន្លែងបានត្រឡប់មកធម្មតាវិញនៅល្ងាចថ្ងៃដដែល ។ តាមការត្រួតពិនិត្យរបស់អាជ្ញាធរ គឺមិនបានប្រទះឃើញគ្រា.ប់បែ.ក ឬឧបករណ៍សង្ស័យណាមួយដូចការគំរា.មនោះទេ ។
ប្រទេសបារាំងបានប្រុងប្រយ័ត្នខ្ពស់តាំងពីក្រុមហាម៉ាស់វាយប្រហា.រមកលើប្រទេសអ៊ីស្រាអែលក្នុងទ្រង់ទ្រាយធំ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។ កាលពីថ្ងៃទី១៣ ខែតុលា កន្លងមក មានហេតុការណ៍បុរសម្នាក់អះអាងថា ខ្លួនស្មោះត្រង់នឹងរដ្ឋឥស្លាម ឬ ISIS បានចា.ក់គ្រូបង្រៀនម្នាក់បណ្តាលឱ្យស្លា.ប់ក្នុងសាលារៀននៅភាគជើង ហើយ៣ថ្ងៃក្រោយមក សាលារៀននេះក៏បានជម្លៀសមនុស្សចេញ ដោយសារការគំរា.មដាក់គ្រា.ប់បែ.ក ។
ចំណែកព្រះរាជវាំង Versailles ដែលជាទីកន្លែងទេសចរណ៍ដ៏ពេញនិយមនៅទីក្រុងប៉ារីស អាជ្ញាធរបានជម្លៀសមនុស្សចេញចំនួន៣លើកហើយ គឺចាប់ពីថ្ងៃទី១៤ ខែតុលា មកម៉្លេះ ដោយសារតែការគំរា.មថា នឹងដាក់គ្រា.ប់បែ.ក ។ នៅថ្ងៃដដែលនេះ នៅសារមន្ទីរ Louvre ក៏បានជម្លៀសមនុស្សចេញដូចគ្នាដែរ ដោយសារទទួលសារគំរា.មកំហែ.ងដូចគ្នា ៕ ប្រភព ៖ TNN World










