នៅថ្ងៃទី១៨ ខែតុលា សារព័ត៌មាន Busan Ilbo បានរាយការណ៍ថា Jimin សមាជិក BTS បានបរិច្ចាគ៣០ លានវ៉ុន ប្រមាណ ២២,១៣៦ដុល្លារ នៅក្នុងខែសីហា ទៅមូលនិធិអាហារូបករណ៍ដល់សិស្សដែលមានបំណងសិក្សានៅវិទ្យាល័យ Busan Arts ជាអតីតសាលារៀនរបស់លោក។
មូលនិធិអាហារូបករណ៍នេះមានគោលបំណងជួយដល់សិស្សចំនួន ២៨ នាក់ ដែលបានបង្ហាញពីឧត្តមភាពក្នុងវិស័យផ្សេងៗគ្នាដូចជា របាំ វិចិត្រសិល្បៈ និងតន្ត្រី ឬសិស្ស ដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុ។ ជំនួយរូបិយវត្ថុមានគោលបំណងជាចម្បងដើម្បីរ៉ាប់រងការចំណាយដូចជាការតិញមេរៀន ទិញសំលៀកបំពាក់ ក្នុងចំណោមជំនួយផ្សេងៗទៀត ដើម្បីជួយពួកគេសម្រេចក្តីស្រមៃរបស់ខ្លួន។![200+] Jimin Pictures | Wallpapers.com](https://wallpapers.com/images/hd/jimin-pictures-k3s5aa5hwo4yiype.jpg)
ក្នុងនាមជាអតីតសិស្សម្នាក់ Jimin បានជួយសិស្សប្អូនរបស់គេតាំងពីឆ្នាំ២០១៩ ជាមួយនឹងការបរិច្ចាគដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ១៦០ លានវ៉ុន (ប្រមាណ ១១៨,០៥៧ដុល្លារ) ។ មូលនិធិដែលបានបរិច្ចាគនេះ ត្រូវបានរៀបចំជាយុទ្ធសាស្ត្រជាបីផ្នែក៖ អាហារូបករណ៍បណ្ដុះបណ្ដាលទេពកោសល្យ ការជួសជុលអគារចាស់ និងការទិញឧបករណ៍សម្រាប់នាយកដ្ឋានរបាំ តន្ត្រី និងវិចិត្រសិល្បៈ។
កាយវិការសប្បុរសធម៌នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ Jimin ក្នុងការធានាថាសិស្សទាំងអស់មានឱកាសសិក្សាស្មើគ្នា និងបរិយាកាសអំណោយផលសម្រាប់ការលូតលាស់សមត្ថភាពនិងជំរុញទឹកចិត្តសិស្សឱ្យបន្តខិតខំឆ្ពោះទៅរកក្តីសុបិនរបស់ពួកគេ។
ក្រៅពីការជួយជ្រោមជ្រែងដល់សិស្សប្អូន Jimin ក៏ចូលរួមចំណែកក្នុងសកម្មភាពសេវាសហគមន៍ផ្សេងៗទៀតដែរ ទាំងនេះរួមមានគំនិតផ្តួចផ្តើមសម្រាប់ការលើកកម្ពស់ឯករាជ្យភាពដែលមានសុខភាពល្អចំពោះកុមារដែលស្ថិតក្រោមការឃុំឃាំងការពារ និងការលើកកម្ពស់ជីវភាពរស់នៅរបស់កុមារក្នុងបរិយាកាសដ៏លំបាកក្នុងអំឡុងពេលក្រោយកូវីដដោយបាន បរិច្ចាគ ១០០លានវ៉ុន។
លើសពីនេះទៅទៀតបន្ទាប់ពីការបរិច្ចាគយ៉ាងច្រើនចំនួន១០០ លានវ៉ុនដល់ក្លិប Green Noble ក្នុងខែសីហា ទាំង Jimin និងឪពុក ត្រូវបានបញ្ចូលក្នុងបញ្ជីរបស់ក្លិបជាសមាជិកសកម្ម ដែលរួមចំណែកយ៉ាងធំធេងឆ្ពោះទៅរកការកែលម្អសង្គម៕










