ប្រទេសជប៉ុន ៖ សារព័ត៌មាន Bloomberg រាយការណ៍ថា ក្រុមហ៊ុន Honda គ្រោងចាប់ផ្តើមផ្តល់សេវាកម្មតាក់ស៊ីគ្មានអ្នកបើកបរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅដើមឆ្នាំ២០២៦ ដើម្បីជួយសម្រាលការខ្វះខាតអ្នកបើកតាក់ស៊ីក្នុងទីក្រុងនេះ ដែលមានពលរដ្ឋរស់នៅច្រើនបំផុតលើពិភពលោក ខណៈអ្នកបើកតាក់ស៊ីបានលាឈប់ចំនួន១ម៉ឺននាក់ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។Honda, GM, Cruise alliance sends 2 Detroit automated vehicles to Japan |  Automotive News

ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនបានអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្តគ្មានអ្នកបើកបរជាមួយក្រុមហ៊ុន General Motors និងក្រុមហ៊ុន Cruz LLC ហើយបានសាកល្បងតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិក្នុងទីក្រុងចំនួន៤ នៅអាមេរិករួចហើយ ។GM and Honda team up on autonomous ride service for Japan | CNN Business

Toshihiro Mibe ជានាយកប្រតិបត្តិក្រុមហ៊ុន Honda លើកឡើងថា ក្រុមហ៊ុននឹងចាប់ផ្តើមផ្តល់សេវាកម្ម «Cruise Origin» ឬតាក់ស៊ីគ្មានអ្នកបើកបរជាច្រើនគ្រឿងនៅទីក្រុងតូក្យូ ។ ក្រុមហ៊ុនបានដាក់គោលដៅពង្រីកសេវាកម្មតាក់ស៊ីគ្មានអ្នកបើកបរ រហូតដល់៥០០គ្រឿង មុននឹងផ្តល់សេវាកម្មទៅតំបន់ផ្សេងទៀត ។ តាក់ស៊ីនេះអាចទទួលអ្នកដំណើរចំនួន៦នាក់ ហើយគ្មានកៅអីសម្រាប់អ្នកបើកបរ ឬចង្កូតរថយន្តទេ ដោយតម្រូវឱ្យអ្នកដំណើរអង្គុយទល់មុខគ្នា ។ ក្រុមហ៊ុននឹងបង្ហាញរថយន្តប្រភេទនេះក្នុងកម្មវិធី Japan Mobility Show នៅចុងខែតុលា ឆ្នាំ២០២៣ ។Cruise Origin to Self-Drive in Central Tokyo Soon, Honda Says -  autoevolution

តាក់ស៊ីគ្មានអ្នកបើកបរអាចជួយដោះស្រាយបញ្ហាក្នុងផ្នែកឧស្សាហកម្មរថយន្តក្រុងនៅប្រទេសជប៉ុន គឺបញ្ហាខ្វះខាតអ្នកបើកបររថយន្ត ខណៈអ្នកបើកតាក់ស៊ីបានលាឈប់ចំនួន១ម៉ឺននាក់ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ Mary Barra ជា CEO ក្រុមហ៊ុននិយាយថា រថយន្តនេះផ្តល់ភាពងាយស្រួលដល់អ្នកដំណើរជាជនពិការ និងមនុស្សចាស់ទៀតផង ។GM's Cruise Unit Starts Preproduction on Autonomous Shuttle - Bloomberg

បើនិយាយពីរថយន្តគ្មានអ្នកបើកបរ គឺប្រទេសជប៉ុនបានដើរតាមក្រោយអាមេរិក និងចិន ខណៈជប៉ុនមានទីក្រុងតែមួយប៉ុណ្ណោះ ដែលមានរថយន្តអាចបើកបរដោយស្វ័យប្រវត្តិ ប៉ុន្តែត្រូវស្ថិតនៅក្រោមលក្ខខណ្ឌ និងមានជម្រើសឱ្យមនុស្សបញ្ជាវា ។ កន្លងមក តាក់ស៊ីគ្មានអ្នកបើកបរមានចំណែកពាក់ព័ន្ធនឹងហេតុការណ៍គ្រោះថ្នាក់ជាច្រើនលើក ដូចជា រថយន្តបុកគ្នាបណ្តាលឱ្យអ្នកដំណើររងរបួ.សជាដើម ៕ ប្រភព ៖ Bangkok biznews