Home Blog Page 1489

មហាជនស្ងើចសរសើរ ស៊ីន យូប៊ីន ខ្លាំង ខណៈបានជួបជាមួយ Jungkook ជាលើកទី២ ក្នុងកម្មវិធីនៅជប៉ុន (មានវីដេអូ)

0

ពិតជាមិនសរសើរមិនបានមែនតារាសម្តែងជួរមុខរបស់ប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន ទើបតែទៅទទួលពានរង្វាន់នៅប្រទេសសិង្ហបុរីកាលពីដើមខែពេលនេះតារាស្រីមានប្រជាប្រិយភាពរូបនេះបានទៅចូលរួមកម្មវិធីម៉ាកយីហោធំមួយប្រជុំដោយតារាល្បីៗជាច្រើនរូបក្នុងនោះក៏មានតារាចម្រៀង K-Pop ល្បីឈ្មោះ Jungkook សមាជិក BTS ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRAXyqrjyirBjLWZPGN0jiPeGKtksiFPQE0sHvi2ekpqliklFrVsbo1b8Q7QMB6XychaIHjFFUtTIUzkEIrF19eQg4EzB5MZKd9sdz3lEIxOGy9qVA3RonmKCCgmTn7mh7KjcpoEMvgr4wDOSykKTf3LIILgyeRhJSzqvoM6dDbDJlXYi4XJlg7SrENqU/s2048/image_2023-10-20_09-52-25.png

នៅយប់ថ្ងៃទី១៩ តុលា តារាស្រី ស៊ីន យូប៊ីន បានធ្វើឱ្យអ្នកគាំទ្រក្រុមចម្រៀង BTS មានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីនាងបានបង្ហោះ Story នៅលើបណ្តាញសង្គម IG ដោយបាននៅជិតតារាចម្រៀងល្បីឈ្មោះ Jungkook សមាជិក BTS នៅក្នុងកម្មវិធីម៉ាកយីហោ Calvin Klein ដែលប្រព្រឹត្តទៅនៅប្រទេសជប៉ុន។ មិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រតារា K-Pop រូបនេះនៅកម្ពុជាមានការភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែ ស៊ីន យូប៊ីន ក៏ទាញចំណាប់អារម្មណ៍អ្នកគាំទ្រពីអន្តរជាតិផងដែរបន្ទាប់ពីវីដេអូខ្លីនោះបានចែកចាយពេញបណ្តាញអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfH7VYEKlT4mVw_eGmW2AxkMwZVvRqos1uet-VhmKHa9AWxeZLANg8ni9NDvoPvy0gMkie6bjxHOf0XTIkuy9YrFMgg1vjWt-zyQfDurjXqkJhmYDMIpKW-d4uavYdQetYIGqXHTdv5CMyb7bn0Rkvqc1FFioUFA51sKaGd1wdmy5BFk9tLs7ar6ufGj0/s1280/image_2023-10-20_09-52-27.png

បន្ថែមពីលើការពោលច្រណែនទៅលើតារាស្រីរូបនេះដែលបានជួបតារាចម្រៀងដ៏ល្បីជុំវិញពិភពលោកនេះដោយផ្ទាល់ហើយនៅជិតគ្នាថែមទៀត អ្នកគាំទ្រកម្ពុជាមិនភ្លេចបង្ហាញអារម្មណ៍មានមោទនភាពចំពោះ ស៊ីន យូប៊ីន ដូចគ្នាដែលជាតារាសម្តែងនៅប្រទេសកម្ពុជាបានចូលរួមក្នុងកម្មវិធីធំៗជាច្រើនមានទាំងរូបភាពធំៗនៅក្នុងកម្មវិធី មានអ្នកកាសែតជាច្រើនសម្រុកថតរូបនាងព្រោងព្រាត។ មិនត្រឹមតែ ស៊ីន យូប៊ីន ដែលជាតារាខ្មែរបានជួបជាមួយតារាល្បីៗនៅក្នុងកម្មវិធីនេះប៉ុណ្ណោះទេតែតារាប្រុសកម្ពុជាមួយរូបគឺលោក ដេវីដ អ៊ឹងហាវ ក៏មានវត្តមាននៅក្នុងកម្មវិធីនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcO1lIIrFNwTk25TYjeX7DASDFTx2nsQ1w4-R-AZwQ5LPWlOa8MJztFVQKgLZKlsz_QDwwN2mqkLSfSjEG59Lkf4x7BxoayD5J6efiBZuKHN47jO-_h6Nnr6TE-d4ThcE_kkXeFJpWpl2DHkJ7PwCkZ7uRmRSjvyLeuz1_p0QzgDkitnWoGKDU-veSiK4/s1804/image_2023-10-20_09-59-17.png

យ៉ាងណាមិញ នេះមិនមែនជាលើកទី១នោះទេដែលកញ្ញា ស៊ីន យូប៊ីន បានជួយជាមួយ Jungkook ជាក់ស្តែងកាលពីខែឧសភា កន្លងទៅនេះនៅក្នុងកម្មវិធីម៉ាកយីហោនេះដូចគ្នាដែលប្រពឹត្តទៅនៅប្រទេសកូរ៉េខាងត្បូង នាងក៏បានជួប Jungkook និង Jennie BLACKPINK ផងដែរ៕

 

@jinya1997

Im so proud of u my girl ????????and she meet jk again ????????????#yubinshin_official #jk

♬ 3D (feat. Jack Harlow) – Clean Ver. – 정국 (Jung Kook), Jack Harlow

 

@yubin05_fan

ជានិស្ស័យថាបាន oh my God បងយូប៊ីនធ្វើអោយfanគ្រប់គ្នាច្រណែនហើយ????????#jk #yb #calvinklein

♬ original sound – Louch Sokchea – Louch Sokchea

កក្រើកក្រុងបាត់ដំបង! ស្អែកនេះ មហោស្រពបាត់ដំបងក្នុងក្តីស្រមៃ នឹងចាប់ផ្តើជាផ្លូវការ

0

នៅថ្ងៃទី២១ ដល់ ២៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ភ្ញៀវទេសចរដែលទៅទស្សនានៅខេត្តបាត់ដំបង នឹងទទួលបានអារម្មណ៍នូវការធ្វើដំណើរទៅកាន់អនាគតកាលជាមួយស្នាដៃសិល្បៈរបស់សិល្បករ២៧នាក់ មកពីសមាគមហ្វាពន្លឺសិល្បៈ ដែលនឹងធ្វើឱ្យកក្រើកក្រុងបាត់ដំបងរយៈពេលមួយសប្តាហ៍ពេញ។May be an illustration of floor plan and text

មហោស្រពនេះជាប្រវត្តិសាស្ត្រដំបូងគេសម្រាប់ខេត្តបាត់ដំបង ដែលនឹងដាក់បង្ហាញស្នាដៃជូនទៅសាធារណៈ ចូលរួមទស្សនានូវស្នាដៃសិល្បៈដ៏អស្ចារ្យ ដែលបង្ហាញពីអនាគតដ៏សុខដុមរមនានៃការរស់នៅដែលប្រកបដោយភាពច្នៃប្រឌិតរួមជានឹងធម្មជាតិ។May be an image of 3 people and snake

មហោស្រពនេះ នឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែតុលា វេលាម៉ោង៥ល្ងាច នៅសួនច្បារ សម្ដេច ស ខេង ក្នុងក្រុងបាត់ដំបង៕May be an image of 4 peopleMay be an image of 2 people and rabbit hutchMay be a graphic of text

បេក្ខនារី «Miss Grand Philippines» ២០២៣ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងអស់រយៈ ៦ថ្ងៃហើយ

0

បរទេស៖ បេក្ខនារី Miss Grand Philippines ២០២៣ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ខណៈពេលកំពុងវិស្សមកាល ដោយប៉ូលីសមិនទាន់រកឃើញតម្រុយសំខាន់ៗណាមួយនៅឡើយទេ។
កញ្ញាឯក Catherine Camilon វ័យ ២៦ ឆ្នាំ ដែលជា Miss Grand Philippines ប្រចាំឆ្នាំ ២០២៣ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងអស់រយៈ ៦ថ្ងៃហើយ ដោយគ្រួសាររបស់នាងបានបង្ហើបថា កូនស្រីខ្លួនគ្មានសត្រូវអ្វីនោះទេ។ ហេតុការណ៍នេះកើតឡើងតាំងពីថ្ងៃទី ១២ ខែតុលា រហូតមកដល់ថ្ងៃទី ១៩ តុលាក៏ប៉ូលីសមិនទាន់រកឃើញតម្រុយណាមួយសំខាន់ៗនៅឡើយទេ។ រឿងនេះបានក្លាយជាដំណឹងដ៏ធំមួយ ដែលធ្វើឱ្យបណ្តាអ្នកគាំទ្ររាជនីសម្រស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីដឹងថារាជនីប្រចាំប្រទេសរបស់ខ្លួនបានបាត់ខ្លួនរយៈ ៦ថ្ងៃ ដោយមិនដឹងពីតម្រុយ។Catherine Camilon បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង

យោងតាមរបាយការណ៍បានឱ្យដឹងថា ការបាត់ខ្លួននេះនៅពេលដែលកញ្ញាឯក Catherine Camilon បានធ្វើដំណើរទៅស្រុកកំណើតរបស់ខ្លួនវិញនៅ Batangas ដើម្បីពិភាក្សាជាមួយក្រុមហ៊ុនដូចដែលនាងបានគ្រោងទុក។ បច្ចុប្បន្នអាជ្ញាធរបានធ្វើការតាមដានរថយន្ត Nissan Juke ដែល Camillon កំពុងប្រើមុនពេលបាត់ខ្លួន។ ពេលចុះពិនិត្យក៏រកឃើញថារថយន្តនោះមិនមានស្លាកលេខទេ ហើយក៏គ្មានប្រព័ន្ធ GPS ដែរ ចំណែកឯកាមេរ៉ាសុវត្ថិភាពនៅតំបន់នោះក៏មិនអាចប្រើប្រាស់បានទៀត។ដំណឹង Miss Grand Philippines បាត់។

ទោះជាយ៉ាងណាក៏ដោយ ម្ដាយរបស់កញ្ញាឯកភីលីពីន Camillon បានរាយការណ៍នៅម៉ោង ៨ និង ៣០ នាទីយប់កាលថ្ងៃទី១២ ខែតុលាថា គាត់បានទាក់ទងទៅកូនស្រីរបស់គាត់ជាលើកចុងក្រោយមុនពេលដែលកូនគាត់បានបាត់ខ្លួន ដោយគាត់ក៏បាននិយាយទៀតថាជាធម្មតា Camillon ទៅណាមកណាតែងតែតេប្រាប់គាត់ ហើយកូនស្រីរបស់គាត់ក៏គ្មានសត្រូវ ឬគូស្នេហ៍អ្វីដែរ។រាជនីសម្រស់អាថ៌កំបាំងបាត់ខ្លួន

គួរបញ្ជាក់ដែរថា Catherine Camilon គឺជា Miss Grand Philippines ប្រចាំឆ្នាំ២០២៣ ដែលបានជាប់នៅក្នុងកម្មវិធីកាលពីខែកក្កដាកន្លងទៅ ហើយនាងក៏ជាគ្រូបង្រៀនសាលារដ្ឋមួយកន្លែងផងដែរ នៅតំបន់ Batangas នៃប្រទេសភីលីពីន៕បេក្ខនារី Miss Grand Philippines ឆ្នាំ 2023

២តំបន់ ដែលអាចនឹងប្រកាសឯករាជ្យមុនឆ្នាំ២០២៧

0

នាពេលបច្ចុប្បន្ននេះ ការប្រកាសតំបន់ណាមួយ ឱ្យទៅជារដ្ឋឯករាជ្យ វាមិនងាយស្រួលនោះទេ ដោយត្រូវឆ្លងកាត់ការបើឆ្នោតប្រជាមតិ និងទាមទារឱ្យមានការបោះឆ្នោតទទួលសង្គម បណ្តាប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិថែមទៀត។

តែយ៉ាងណាមិញ អាចនឹងមានតំបន់២ ដែលទំនងជាអាចប្រកាសឯករាជ្យមុនឆ្នាំ២០២៧ ក្នុងនោះរួមមាន៖

• កោះ ប៊ូ ហ្គេន វីល(Bougainville) ជាបណ្តុំកោះមួយស្ថិតនៅភាគនារតីមហាសមុទ្រប៉ាសុីហ្វិក ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសប៉ាពួញូហ្គីណេ (Papua New Guinea)។ នៅក្នុងឆ្នាំ២០១៩ ប្រជាជននៅលើកោះនេះ បានបោះឆ្នោតប្រជាមតិមួយ ដែល៩៨ភាគរយនៃប្រជាជនកោះនេះ ចង់ឱ្យមានការបំបែករដ្ឋ និងក្លាយជារដ្ឋឯករាជ្យ។ សម្រេចការបំបែករដ្ឋនោះ ត្រូវបានសភារបស់ប្រទេសប៉ាពួញូហ្គីណេ (Papua New Guinea) ហាក់មានការបើកភ្លើងបៃតងឱ្យកោះនេះ ដោយទាមទារឱ្យមានការរៀបចំហេដ្ឋារចនាប្រទេស និងរដ្ឋាភិបាលឱ្យបានត្រឹមត្រូវជាមុនសិន ទើបអាចមានសិទ្ធពេញលេញក្នុងការប្រកាសជារដ្ឋឯករាជ្យ។

How Bougainville may be a new country in the Pacific and why that matters to ChinaBougainville backs independence from Papua New Guinea | News | Al JazeeraBougainville's predicament, independence or not | Lowy Institute

• សាធារណរដ្ឋប្រជាមានិត Donetsk ដែលជាតំបន់មួយស្ថិតនៅក្នុងការគ្រប់គ្រងរបស់រុស្សុី ត្រូវបានលោកពូទីន អនុញ្ញាតឱ្យប្រកាសជារដ្ឋឯករាជ្យ តែការប្រកាសនេះមិនត្រូវបានទទួលស្គាល់ពីបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបនោះទេ ហេតុដូច្នេះ តំបន់នេះកំពុងស្វែងជំនួយពីប្រទេសលោកខាងលិច និងស្នើឱ្យពួកគេទទួលស្គាល់តំបន់នេះ ជារដ្ឋឯករាជ្យ៕
Putin wants 'statehood' for Novorossiya – EURACTIV.comRussia-Ukraine crisis: Why does Vladimir Putin want to invade Donetsk and Luhansk? | World News | Sky News

សូមប្រុងប្រយ័ត្ន! ភ្លៀងនៅបន្តធ្លាក់ពីថ្ងៃទី២០-២៣ ដែលអាចបង្កជាជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួន

0

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ថា ព្យុះត្រូពិចទី១៦ ឈ្មោះ សាន់បា T2316 (SANBA) នៅឈូងសមុទ្រតុងកឹងប្រទេសចិន នឹងរំកិលចូលមកកាន់ឆ្នេរសមុទ្រនៃភាគខាងត្បូងប្រទេសចិន កត្តានេះធ្វើឱ្យមានប្រព័ន្ធសម្ពាធខ្ពស់គ្របដណ្តប់លើតំបន់ខ្ពង់រាបភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលមានខ្យល់មូសុងកម្រិតមធ្យមបានកើតឡើង តែព្យុះទី១៦ SANBA នេះ ពុំមានឥទ្ធិពលផ្ទាល់មកលើប្រទេសកម្ពុជាទេ។

ក្រសួងបានបញ្ជាក់បន្ថែមថាចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា នៅតាមខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៤០%។ លើសពីនេះ ខ្យល់មូសុងនិរតីបានបោកបក់លើសមុទ្រអាដាំមែន (Andaman Sea) និងឈូងសមុទ្រថៃ ប្រការនេះបណ្តាលឱ្យមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម។

សេចក្តីជូនដំណឹងដដែលបានឱ្យដឹងទៀតថា តំបន់ខ្លះអាចមានភ្លៀងធ្លាក់បង្គួរ លាយឡំនឹងផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្រដបណ្តប់លើផ្ទៃដីពី ៤០% ទៅ ៥០% ជាពិសេសនៅរាជធានីភ្នំពេញ តំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល។ ជាមួយគ្នានេះប្រជាពលរដ្ឋនៅតំបន់មួយចំនួនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕May be an image of text

ក្តៅៗ! កម្ពុជា អាចនឹងមានសិទ្ធឡើងទៅជុំទី២ ប្រសិនបើប៉ាគីស្ថានរងពិន័យ FIFA

0

ថ្មីៗនេះ មានការវែកញែកជាច្រើនៅលើបណ្តាញសង្គម X (twitter) ប៉ះព័ន្ធនឹង ប៉ាគីស្ថានអាចនឹងត្រូវបានដកសិទ្ធវិញ ប្រសិនបើ FIFA រកឃើញមានការជ្រៀតជ្រែកពី ភាគីទី៣ ទៅក្នុងសហព័ន្ធបាល់ទាត់ប៉ាគីស្ថាន។

FIFA បានបើកការស៊ើបអង្កេតភ្លាមៗ ក្រោយពីប៉ាគីស្ថានបានយកឈ្នះកម្ពុជា ១-០ នៅក្នុងការជម្រុះជុំទីមួយ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។Pakistan beat Cambodia in first-ever football World Cup qualifying win |  Football News | Al Jazeeraការស៊ើបអង្កេតនេះទាក់ទងទៅនឹង ការជ្រៀតជ្រែកពី ភាគីទី៣ ទៅក្នុងសហព័ន្ធបាល់ទាត់ប៉ាគីស្ថានដោយសារតែក្នុងគម្រោងរបស់ FIFA គឺតែងផ្តល់ថវិការាប់លានដុល្លារទៅកាន់សហព័ន្ធបាល់ទាត់ជាសមាជិក ដើម្បីសាងសង់ទីលាន និងគម្រោងផ្សេងៗ ក្នុងការអភិវឌ្ឍបាល់ទាត់។

តែជាក់ស្តែងកីឡដ្ឋានរបស់ប៉ាគីស្ថាន នៅពេលប្រកួតជាមួយកម្ពុជា ហាក់មានសភាពមិនសមប្រកបក្នុងការលេង ដែលជាហេតុធ្វើឱ្យ FIFA សង្ស័យថាមានភាគីទី៣ ចូលទៅកាន់កាប់សហព័ន្ធបាល់ទាត់ប៉ាគីស្ថាន និងបានយកលុយដែល FIFA ផ្តល់ឱ្យ ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។Support our heroes': Pakistan to host international football match after  eight years today | Arab News PKតែយ៉ាងណាមិញនេះ គ្រាន់តែជំហានដំបូងតែប៉ុណោះរបស់ FIFA លទ្ធផលយ៉ាងណា យើងមានតែរងចាំបន្ត នៃចំណាត់ការរបស់ FIFA។

សូមបញ្ជាក់ផងដែរថា សហព័ន្ធបាល់ទាត់ប៉ាគីស្ថានធ្លាប់ទទួលរងនូវការដាក់បម្រាមពី FIFA ៣លើករួចមកហើយ ពាក់ព័ន្ធនឹងករណីមានការជ្រៀតជ្រែករបស់ភាគីទី៣ នៅឆ្នាំ ២០១៧ ២០១៨ និង ២០២១៕

 

 

សោកស្តាយ! ដំរីដែលបម្រើភ្ញៀវទេសចរនៅវត្តភ្នំ​៣០ឆ្នាំ ពេលនេះបានបាត់បង់ជីវិតហើយ

0

សំបូរ ជាដំរីមួយក្បាល ធ្លាប់បម្រើការជាអ្នកដឹកភ្ញៀវទេសចរណ៍នៅជុំវិញតំបន់វត្តភ្នំអស់រយៈពេល៣០ឆ្នាំ មុនពេលដែលត្រូវបញ្ជូនឱ្យមកនៅព្រៃវិញនៅឆ្នាំ២០១៤។

សំបូរ ត្រូវបាន គេយកទៅថែរក្សាទុកក្នុងតំបន់ព្រៃការពារក្នុងស្រុកកែវសីមា ក្នុងជ្រលងភ្នំមួយនៃខេត្តមណ្ឌលគីរី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤។No photo description available.ថ្មីៗនេះ សំបូរ បានបាត់បង់ជីវិតហើយនៅអាយុ៦៣ឆ្នាំ ក្នុងខេត្តមណ្ឌលគិរី ដោយសារឆ្លងជំងឺធ្មេញអស់រយៈពេលជាងមួយខែចុងក្រោយ ដែលធ្វើឱ្យស្ថានភាពទ្រុឌទ្រោមខ្លាំងទៅ មិនមានលទ្ធភាពក្នុងការព្យាបាលទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYXaGAOr9ORJaTvHD3oES46Vv92tLIAyaq-C4ediK0BKClj1nLyJNMveqRmWLt9RGfT5e002dndSC-gRlgx236hnXkwhhuJWFIxR8PT9KCy6YTymhUIF_6Idds_h9ZWDiR2bgRJqTe5JXCkaQrYYKkQItrT5_BQX-aJTrfYyFK2JfVO_Dyka507Lu8sR0/s1527/Screenshot%202023-10-20%20083133.png

សំបូរ ត្រូវបានគេស្គាល់ទាំងជាតិនិងអន្តរជាតិ វាតែងតែបង្ហាញវត្តមាននៅរមណីយដ្ឋានវត្តភ្នំរៀងរាល់ថ្ងៃដើម្បីរង់ចាំដឹកភ្ញៀវទេសចរណ៍ដែលទៅកំសាន្តនៅទីនោះ។ វាបានរស់នៅជាមួយលោកអ៊ំប្រុសម្នាក់ ឈ្មោះ ស៊ិន ស៊ន ក្នុងអំឡុងសម័យសង្គមរាស្ដ្រនិយមរហូតដល់សម័យកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម។

នៅសម័យនោះពួកខ្មែរក្រហមបានដកហូតសត្វចតុបាតនេះទុក។ លុះដល់របបខ្មែរក្រហមបានដួលរលំ លោកស៊ន បានស្វែងរកដំរីនេះឡើងវិញហើយបានយកមកចិញ្ចឹមនិងបានប្រើវាក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍កំសាន្តនៅជុំវិញវត្តភ្នំ ចាប់តាំងពីទសវត្សរ៍១៩៨០មកម្ល៉េះ។

បើតាមលោក ស៊ិន ស៊ន បានឱ្យដឹងថា មុនចូលនិវត្តន៍សំបូរ បានសម្រាកនៅផ្ទះរបស់លោកអស់រយៈពេលជិតពីរឆ្នាំមកហើយ ដោយសារសំបូរឈឺជើងមុខខាងស្តាំ មិនអាចបម្រើការដឹកភ្ញៀវទេសចរណ៍បានទៀត៕សំបូរ ដែល​ជា​ដំរី​អាយុ​៥៤​ឆ្នាំ​មួយ​ក្បាល នឹង​ត្រូវ​យក​ទៅ​ថែរក្សា​ទុក​ក្នុង​តំបន់​ព្រៃ​ការពារ​ក្នុង​ស្រុក​កែវសីមា ក្នុ​ងជ្រលង​ភ្នំ​មួយ​នៃ​ខេត្ត​មណ្ឌល​គីរី នៅ​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj09IA3xVF7tNju3weDfUSBAXpKoosCrDmEQUkklllPkmuomScJe7ScVXVivqFvF_gma8UbXz5kyfzur4darli6_SOzXoS_kmW3Evf-BMgE5A_feiRmCEWU0XrwkLUYiPS8Rm5vms3_XvVPxtYu0vHeZCa1d_d1bqV7wl9uKwmOJgILaj4SFbPlgDwpFwY/s1060/Screenshot%202023-10-20%20083104.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl5qKmAWWO6TvcFcwxUDWGJuFGamFSizXkFsAEMpi-p_QVFIPww7498mcr7_lCRa1odVvctyzLDfaagVenZCKkpBFCrwT0ynbTmIyO1oP-yIwL0yqUdDkghGBVqJVKwmreD8z5ofYDZsDYONplczIlE4t28FhSRXQ0OC430Qr_hxCgDO0aQEBrDnLL9sg/s1433/Screenshot%202023-10-20%20083200.png

 

សារព័ត៌មាន CNN ចុះផ្សាយព្រលានយន្តហោះអន្តរជាតិអង្គរ ធំជាងគេបំផុតនៅកម្ពុជា

0

ពលរដ្ឋកម្ពុជាបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីសារព័ត៌មានធំរបស់សហរដ្ឋអាម៉េរិក CNN បានចុះផ្សាយពីព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបដែលបានដាក់ឱ្យដំណើរការហើយ។ ការចុះផ្សាយនៅក្នុងស្ថាប័នដ៏ធំនេះពលរដ្ឋរំពឹងថានឹងជំរុញឱ្យកាន់តែមានភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន និងកាន់តែធ្វើឱ្យអ្នកផ្សេងទៀតបានស្គាល់ពីប្រទេសកម្ពុជា។No photo description available.

សារព័ត៌មាន CNN បានចុះផ្សាយជាមួយចំណងជើងធំថា «Cambodia’s newest and biggest airport opens in Siem Reap, the gateway to UNESCO-listed Angkor»។ ខ្លឹមសារនៅក្នុងអត្ថបទនោះបានលើកឡើងថាអាកាសយានដ្ឋានថ្មី និងធំជាងគេបំផុតរបស់កម្ពុជា បានបើកដំណើរការអាជីវកម្មនៅខេត្តសៀមរាប ភាគពាយ័ព្យនៃប្រទេសក្នុងសប្តាហ៍នេះ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្រោមហិរញ្ញប្បទានរបស់ប្រទេសចិនក្នុងតម្លៃ១ ១០០លានដុល្លារ ជាច្រកទ្វារដ៏សំខាន់ទៅកាន់កន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេសរមណីយដ្ឋានអង្គរដែលចុះបញ្ជីដោយអង្គការយូណេស្កូ។ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ(SAI) ដែលបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២០បានជំនួសអាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP) ដែលបានបើកដំណើរការដំបូងក្នុងឆ្នាំ ១៩៣២ និងមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីបរិវេណអង្គរប៉ុណ្ណោះ។May be an image of aircraft

បន្ថែមពីលើនេះ សារព័ត៌មានដ៏ល្បីនេះក៏បានរំលេចការរចនាព្រលានយន្តហោះថ្មីនេះគឺធ្វើឡើងដោយរចនាប័ទ្មស្ថាបត្យកម្មប្រពៃណីខ្មែរ និងបានលើកឡើងពីទិន្នន័យភ្ញៀវទេសបរទេសមានការកើនឡើងបើធៀបនឹងឆ្នាំ២០២២ ប៉ុន្តែមានការធ្លាក់ចុះបើធៀបនឹងឆ្នាំ២០១៩ មុនពេលប្រទេសកម្ពុជាបិទព្រំដែនដោយសារតែជំងឺកូវីដ៕May be an image of aircraft

តារាដ៏ល្បីរបស់កូរ៉េខាងត្បូងចំនួន ៣ ដួងបានបង្ហើបគន្លឹះថែសម្រស់ងាយៗ ដែលអ្នកអាចអនុវត្តបាន

0

 

តារាសម្តែងស្រីដ៏ល្បីរបស់កូរ៉េខាងត្បូងចំនួន ៣ ដួងគឺ Han So Hee, Bae Suzy និង Shin Hye Sun បានបង្ហើបគន្លឹះថែរក្សាសម្រស់រៀងៗខ្លួននៅក្នុងកម្មវិធីមួយ ដោយពួកគាត់បាននិយាយថា ដើម្បីថែរក្សាសម្រស់ឱ្យក្មេងជាងវ័យ ក៏ដូចជាថែរក្សារូបរាងឱ្យល្អឥតខ្ចោះ ប្រកបដោយសុវត្ថិភាពនិងសុខភាពល្អមាំមួន គឺចាំបាច់ត្រូវតែអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

 

១.ការគេង៖ តារាសម្តែង Han So Hee បាននិយាយថាសម្រាប់នាងការគេងគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការថែរក្សាសម្រស់ឱ្យបានស្អាត ហើយក៏ជាចំណែកមួយដែលអាចជួយពង្រឹងសុខភាពស្បែកផងដែរ។ ដូច្នេះទើបនាងព្យាយាមគេងយ៉ាងតិច ៤ ម៉ោងក្នុងមួយថ្ងៃ ក៏ព្រោះតែនាងគឺជាតារាសម្ដែងដែលមានកាលវិភាគមមាញឹកខ្លាំង ប៉ុន្តែសម្រាប់មនុស្សទូទៅវិញគឺត្រូវគេងឱ្យបាន ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃទើបជាការល្អ។Han So Hee Tests Positive For COVID-19 During “Gyeongseong Creature”  Filming | Soompi

 

២.ថែរក្សាស្បែកដោយរូបមន្ត ៤-២-៤៖ តារាស្រីសម្រស់ធម្មជាតិ Bae Suzy វិញក៏មានវិធីសាស្ត្រក្នុងការថែរក្សាសុខភាពស្បែក ដោយប្រើនូវក្បួនលាងសម្អាតមុខ ៤-២-៤ មានន័យថាៈ

– ៤ នាទីសម្រាប់ការម៉ាស្សាលើស្បែកថ្នមៗជាមួយប្រេងលាងសម្អាតមុខ។

– ២​ នាទីសម្រាប់ម៉ាស្សាជាមួយហ្វូមលាងសម្អាតមុខ។

-និង ៤ នាទីចុងក្រោយដើម្បីលុបលាងមុខជាមួយទឹកក្ដៅឧណ្ហៗ និងទឹកត្រជាក់។

វិធីសាស្ត្រនេះអាចជួយបង្រួមរន្ធញើសហើយបន្តឹងស្បែកមុខ ក៏ដូចជាជួយសម្រួលចលនាចរន្តឈាមលើផ្ទៃមុខ។Bae Suzy's best movies and TV shows

 

៣.ប្រើម៉ាសធម្មជាតិសម្រាប់បិតក្រោមភ្នែក៖ ចំពោះតារាស្រី Shin Hye Sun វិញក៏បានផ្ដល់អាទិភាពខ្លាំងទៅលើផលិតផលថែរក្សាសម្រស់ដោយនាងបានប្រើម៉ាសធម្មជាតិសម្រាប់បិតក្រោមភ្នែកជារៀងរាល់ថ្ងៃ។ ក្រៅពីការថែរក្សាពីខាងក្រៅហើយ នាងក៏មិនភ្លេចការថែរក្សាស្បែកពីផ្នែកខាងក្នុងដែរ ដោយនាងតែងតែជ្រើសរើសយកការញ៉ាំផ្លែឈើជាអាហារសម្រន់ ដែលវាគឺជាចំណែកមួយជួយឱ្យស្បែកមានសុខភាពល្អ និងផឹកទឹកខូឡាជែនដើម្បីពន្យឺតភាពចាស់ផងដែរ៕Shin Hye Sun (신혜선) Gallery HanCinema - The Korean Movie And Drama Database HD  wallpaper | Pxfuel

 

 

 

មេបុណ្យខាងកើត ប្រាសាទដ៏ស្រស្អាតមួយ ដែលមិនគួរំលង ពេលទៅទស្សនាទឹកដីអង្គរ

0

ប្រាសាទមេបុណ្យខាងកើត មានទីតាំងស្ថិតនៅចំកណ្តាលបារាយណ៍ខាងកើត ចំងាយប្រហែល ៥០០ម៉ែត្រ ពីប្រាសាទប្រែរូប។

ប្រាសាទនេះ បែរមុខទៅទិសខាងកើត ប្រាសាទនេះត្រូវបានកសាងឡើង នៅភាគទី២ នៃសតវត្សរ៍ទី១០ ក្នុងឆ្នាំ៩៥២ ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី១ ឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងព្រហមញ្ញសាសនា។ប្រាសាទមេបុណ្យខាងកើតកាលពីដើម ប្រាសាទនេះស្ថិតនៅលើកោះតូចមួយកណ្តាលបារាយណ៍ខាងកើត ដែលអាចធ្វើដំណើរបានដោយជិះទូក តែបច្ចុប្បន្នបារាយណ៍នោះគោកអស់ទៅហើយ។ប្រាសាទមេបុណ្យខាងកើតប្រាសាទមេបុណ្យខាងកើត មានប្រាង្គសំខាន់ចំនួនប្រាំ សង់ឡើងអំពីឥដ្ឋ ស្ថិតនៅលើខឿនដែលសង់អំពីថ្មបាយក្រៀមនិងថ្មភក់ រីឯជញ្ជាំងខាងក្រៅ នៃប្រាង្គទាំងប្រាំ មានតួប៉មតូចៗផ្សេងទៀត នៅសងខាងកាំជណ្តើរនៃតួប្រាសាទនេះមានលម្អទៅដោយចម្លាក់សត្វតោ ចំណែកនៅតាមជ្រុងនៃខឿនជាន់ទី១ និងទី២ គឺលម្អទៅដោយរូបដំរី ដែលមានប្រមោយសំយ៉ុងត្រង់ចុះមកក្រោម ហើយនៅលើដំរីមានលម្អខ្សែកទៀតផង៕ប្រាសាទមេបុណ្យខាងកើត