យោងតាមការបង្ហោះលើគេហទំព័រហ្វេសប៊ុករបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៩ តុលា បានបញ្ជាក់ថា “ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស, ស្ពានកោះនរា នឹងដាក់ឱ្យធ្វើដំណើរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃស្អែកទី២០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៦ព្រឹកតទៅ។ សូមអញ្ជើញធ្វើដំណើរលើស្ពានកោះនរា ដោយសុវត្ថិភាព”។No photo description available.ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ ទទឹង ២៤,៥០៦ម៉ែត្រ មាន ៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀតសម្រាប់អ្នកថ្មើជើង។

ស្ពានកោះនរានេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ តាមការប៉ានស្មានត្រូវប្រើប្រាស់រយៈពេល ៣៥ខែ ដើម្បីស្ថាបនា និងបានចំណាយទុនវិនិយោកប្រមាណ ៣៨លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា OCIC ក្រោមការគ្របគ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕No photo description available.May be an image of the Brooklyn Bridge, the Queensboro Bridge and skyscraper