ជាមួយនឹងកំណើនភ្ញៀវទេសចរបានចូលមកកម្សាន្តនៅប្រទេសថៃច្រើនលើសពីការរំពឹងទុក បណ្តាញសង្គមថៃបានលើកឡើងពីមូលហេតុចម្បងៗ ដែលប្រទេសថៃបានទាក់ទាញភ្ញៀវបរទេសជាច្រើនមកកម្សាន្ត និងស្នាក់នៅ ក្នុងនោះមានភ្ញៀវទេសចរបរទេសជាច្រើននាក់ចូលចិត្តមកកម្សាន្តនៅប្រទេសថៃ ដូចជា ភ្ញៀវទេសចរមកពីតំបន់អឺរ៉ុប ឬសូម្បីតែភ្ញៀវទេសចរអាស៊ី ក៏នាំគ្នាមកកម្សាន្តនៅប្រទេសថៃដែរ ។ តើប្រទេសថៃមានចំណុចទាក់ទាញអ្វីខ្លះ ទើបភ្ញៀវទេសចរបរទេសចង់មកទីនេះម្តងហើយម្តងទៀត ?Panorama Destination

ខាងក្រោមនេះ គឺជាចំណុចដែលបានទាក់ទាញ ៖
១-ធម្មជាតិ ៖
ធម្មជាតិស្រស់ស្អាត គឺជារឿងដំបូងដែលភ្ញៀវទេសចរមកពីអឺរ៉ុបនឹកឃើញមុនគេ ដូចជា សមុទ្រ, ព្រៃភ្នំ, ទឹកជ្រោះ, កោះ ឬតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗ ដែលប្រទេសថៃបានព្យាយាមកែលម្អ និងមានការទុកដាក់សំរាមត្រឹមត្រូវ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស និងប្រមូលប្រាក់ចំណូលចូលប្រទេសផងដែរ ។Thailand's plans to manage tourism at Maya Bay – DW – 04/23/2021

២-ម្ហូបអាហារ ៖
ប្រទេសថៃមានម្ហូបអាហារជាច្រើនមុខដែលត្រូវមាត់ភ្ញៀវទេសចរបរទេស ហើយបើទោះជាអាហារទាំងនោះដាក់លក់នៅតាមផ្លូវក្តី ប៉ុន្តែមានអនាម័យខ្ពស់ និងមានការវេចខ្ចប់ត្រឹមត្រូវ ។ លើសពីនេះ ប្រទេសថៃមានផ្លែឈើជាច្រើនប្រភេទ ដែលប្រទេសមួយចំនួនពិបាករកទិញ ។ ភ្ញៀវទេសចរនិយាយថា ម្ហូបអាហារ និងផ្លែឈើនៅថៃមានតម្លៃសមរម្យ ហើយសំខាន់បំផុត អ្នកលក់បានសរសេរស្លាកប្រាប់តម្លៃច្បាស់លាស់នៅលើទំនិញនីមួយៗទៀតផង ។The basics of making great Thai food - BBC Food

៣-សេវាកម្ម ៖
នៅតាមតំបន់ទេសចរណ៍នីមួយៗក្នុងប្រទេសថៃ គឺជនជាតិថៃនិយមយកចិត្តភ្ញៀវទេសចរបរទេសយ៉ាងល្អ ដោយសារពួកគេបានទទួលការអប់រំតាំងពីតូចឱ្យយកចិត្តទុកដាក់ជាមួយភ្ញៀវ ។ ហេតុនេះ វាមិនចម្លែកចិត្តទេ ដែលភ្ញៀវទេសចរបរទេសចង់ត្រឡប់មករកសេវាកម្មនេះម្តងទៀត ដោយសារការផ្តល់ស្នាមញញឹម និងសេវាកម្មដោយការពេញចិត្ត ។Thai greeting

៤-ពន្លឺ ពណ៌ និងសំឡេង ៖
អ្នកប្រកបអាជីវកម្មនៅប្រទេសថៃបានផ្តោតសំខាន់លើរឿងនេះយ៉ាងខ្លាំង ជាពិសេស នៅក្នុងការសម្តែងកម្មវិធីផ្សេងៗ ដែលមានការរៀបចំឆាកប្រកបដោយភាពចម្រុះពណ៌ ដើម្បីទាក់ទាញជនបរទេស ។ ចំណុចនេះហើយដែលធ្វើឱ្យជនបរទេសចូលចិត្តមកកម្សាន្តនៅប្រទេសថៃ ដោយសារពួកគេចង់ទទួលយកបទពិសោធន៍ថ្មីៗ ៕