បរទេស៖ យោងតាមលទ្ធផលស្ទង់មតិចុងក្រោយដែលបានធ្វើឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី ១០ ខែតុលាកន្លងទៅបានបង្ហាញថា ពិន្ទុនៃការបោះឆ្នោតរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump កំពុងនាំមុខប្រធានាធិបតី Joe Biden នាពេលបច្ចុប្បន្ន នេះបើយោងតាមគេហទំព័រ Bloomberg ដែលបានចុះផ្សាយនៅថ្ងៃទី ១៩ ខែតុលា។ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden (ឆ្វេង) និង​អតីត​ប្រធានាធិបតី Donald Trump។ រូបថត៖ AFP

ការបោះឆ្នោតនេះបានធ្វើឡើងនៅរដ្ឋ Michigan សហរដ្ឋអាមេរិក ដោយមានអ្នកចុះឈ្មោះបោះឆ្នោតចំនួន ៥,០២៣ នាក់នៅក្នុងរដ្ឋសមរភូមិចំនួន ៧ ក្នុងនោះលោក Trump ទទួលបាន ៥ពិន្ទុនៅរដ្ឋ Georgia, ៤ ពិន្ទុនៅរដ្ឋ Arizona, ក៏ដូចជា ៤ ពិន្ទុទៀតនៅរដ្ឋ North Carolina, និង ២ ពិន្ទុនៅ Wisconsin, រួមជាមួយ ១ ពិន្ទុនៅរដ្ឋ Pennsylvania ខណៈដែលលោក Biden ទទួលបានត្រឹមតែ ៣ ពិន្ទុក្នុងរដ្ឋ Nevada។Biden drafts $100 billion foreign aid package, including money for Israel and Ukraine - ABC News

ទោះជាយ៉ាងណាក៏ដោយ អ្នកបោះឆ្នោតចំនួន ៤៩% បាននិយាយថាសេតវិមានដែលគ្រប់គ្រងដោយប្រធានាធិបតី Biden គឺមិនល្អសម្រាប់សេដ្ឋកិច្ចឡើយ។ ដូច្នេះ ទិដ្ឋភាពដ៏អាក្រក់មួយនៃផ្លូវបោះឆ្នោតរបស់លោក Biden គឺថា ១៤% នៃអ្នកបោះឆ្នោតដែលបានគាំទ្រគាត់នៅឆ្នាំ ២០២០ ឥឡូវពួកគេក៏បានងាកទៅគាំទ្រលោក Trump វិញម្តង ដោយពួកគេបាននិយាយថា គោលនយោបាយរបស់លោក Donald Trump គឺល្អជាងគោលនយោបាយរបស់ប្រធានាធិបតី Biden នាពេលបច្ចុប្បន្ន។Donald Trump - WSJ Spotlight Coverage, Recent News

គួរបញ្ជាក់ដែរថា បច្ចុប្បន្នលោក Donald Trump គឺជាបេក្ខជននាំមុខគេនៅក្នុងគណបក្សសាធារណរដ្ឋ។ ទោះបីជាគាត់កំពុងជាប់ពាក់ព័ន្ធនៅក្នុងបញ្ហាផ្លូវច្បាប់ជាបន្តបន្ទាប់ជាមួយនឹងសំណុំរឿងព្រហ្មទណ្ឌចំនួនបួនក្នុងឆ្នាំនេះក៏ដោយ ក៏គាត់នៅតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងរដ្ឋមួយចំនួនរបស់ប្រទេសសហរដ្ឋអាមេរិកផងដែរ៕