តាមគម្រោងដែលបានប្រកាសកាលពីជាងពីរសប្តាហ៍មុន កម្មវិធីប្រគល់ពានរង្វាន់ធំ MTV EMAs ត្រូវបានកំណត់នៅថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងប៉ារីស។ ទោះជាយ៉ាងណាកម្មវិធីនេះត្រូវបានប្រកាសរំសាយវិញដោយសារតែការប្រែប្រួលនៃព្រឹត្តិការណ៍ពិភពលោកពោលគឺដោយសារសង្គ្រាមរបស់ប្រទេសអ៊ីស្រាអែលនិងហាម៉ាស។ នេះជាលើកទីមួយហើយដែលកម្មវិធីនេះត្រូវបានរំសាយចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ១៩៩៤ សូម្បីតែក្នុងអំឡុងពេលនៃជំងឺរាតត្បាតក៏ដោយកម្មវិធីនេះបានបន្តទៅតាមការគ្រោងទុក។MTV EMAs (European Music Awards) Canceled For the First Time Ever

អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយសារភាពប្រែប្រួលនៃព្រឹត្តិការណ៍ពិភពលោក យើងបានសម្រេចចិត្តមិនឆ្ពោះទៅមុខជាមួយ MTV EMAs ឆ្នាំ២០២៣ដើម្បីសុវត្ថិភាព បុគ្គលិក សមាជិកនាវិក សិល្បករ អ្នកគាំទ្រ និងដៃគូរាប់ពាន់នាក់ដែលធ្វើដំណើរ។ ប្រភពដដែលបានបញ្ជាក់ទៀតថា MTV EMAs គឺជាការប្រារព្ធពិធីប្រចាំឆ្នាំនៃតន្ត្រីសកលនៅពេលដែលឃើញព្រឹត្តិការណ៍បំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់ហ្គាហ្សានៅតែបន្តកើតមាន នេះមិនមែនជាពេលសម្រាប់ការប្រារព្ធពិធីសកលនោះទេស្របពេលជាមួយនឹងការបាត់បង់ជីវិតរាប់ពាន់នាក់ វាជាពេលវេលានៃការកាន់ទុក្ខ។ យើងទន្ទឹងរង់ចាំរៀបចំកម្មវិធី MTV EMAs ម្តងទៀតក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។MTV EUROPEAN MUSIC AWARDS

គួរបញ្ជាក់ថា តាមគម្រោង មានតារាល្បីៗជាច្រើនរូបក្នុងនោះក៏មានJung Kook ស្ថិតក្នុងចំណោមសិល្បករដែលគ្រោងនឹងសម្តែងផ្ទាល់ក្នុងកម្មវិធីនេះ ដែលនឹងត្រូវផ្សាយផ្ទាល់តាមទូរទស្សន៍ MTV ទៅជាង ១៥០ប្រទេស៕MTV EMA Awards Canceled Due to Hamas-Israel Conflict – The Hollywood  Reporter