ជម្លោះពាណិជ្ជកម្មក្ដៅគគុក! លោកប្រធានាធិបតីអាមេរិក Donald Trump បានព្រមានវាយបកបារាំងវិញចំចំណុចសរសៃឈាមសេដ្ឋកិច្ច ដោយការគំរា.មដំឡើងពន្ធស្រាទំពាំងបាយជូររហូតដល់១០០% បើសិនជារដ្ឋាភិបាលក្រុងប៉ារីសមិនព្រមលុបចោលពន្ធឌីជីថលលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកទេនោះ។ ការប្រកាសសងសឹកសេដ្ឋកិច្ចដ៏រង្គោះរង្គើនេះបានធ្វើឡើងភ្លាមៗនៅមុនកិច្ចប្រជុំកំពូល G7 ដែលកំពុងធ្វើឱ្យទំនាក់ទំនងរវាងមហាអំណាចទាំងពីរឈានទៅរកភាពតានតឹងខ្លាំងមិនធ្លាប់មាន។.jpg)
មុនពេលចូលរួមកិច្ចប្រជុំកំពូល G7 នៅទីក្រុង Évian-les-Bains ប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោកប្រធានាធិបតីអាមេរិក Trump បានព្រមានដំឡើងពន្ធស្រាទំពាំងបាយជូរបារាំងយ៉ាងខ្ពស់ ហើយថា បារាំងនឹងប្រឈមជាមួយជម្លោះពាណិជ្ជកម្មជាថ្មីជាមួយសហរដ្ឋអាមេរិក បើមិនព្រមលុបចោលពន្ធឌីជីថលដែលប្រមូលពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក។

លោកប្រធានាធិបតី Trump បានទាមទារឱ្យប្រធានាធិបតីបារាំង លោក Emmanuel Macron លុបចោលច្បាប់ពន្ធឌីជីល ចំនួន៣% ដែលប្រមូលពីក្រុមហ៊ុនបច្ចេកវិទ្យា ដូចជា Google, Apple, Meta Amazon និង Microsoft ដោយលោកថា វាមានការរើសអើង។ បើមិនលុបចោលពន្ធនេះទេ វានឹងប៉ះពាល់ដល់ស្រាទំពាំងបាយជូរបារាំងដែលនាំចូលសហរដ្ឋអាមេរិក ស្មើទឹកប្រាក់ជាង២,០០០លានដុល្លារក្នុង១ឆ្នាំ។
.jpg)
ការព្រមាននេះ គឺឈានទៅប្រឈមមុខគ្នាយ៉ាងខ្លាំងក្លានៅមុនកិច្ចប្រជុំកំពូល G7 ដែលជាកិច្ចប្រជុំប្រចាំឆ្នាំរបស់ប្រទេសអភិវឌ្ឍន៍ចំនួន៧ ដើម្បីបង្កើតច្បាប់គ្រប់គ្រងពាណិជ្ជកម្មពិភពលោក សន្តិសុខ និងគោលនយោបាយសេដ្ឋកិច្ចជួយជំរុញទីផ្សារ។ ពន្ធឌីជីថលរបស់បារាំង (ហៅថាពន្ធ GAFAM) បានអនុវត្តតាំងពីឆ្នាំ២០១៩ ដោយប្រមូលពន្ធស្មើ៣% ពីប្រាក់ចំណូលរបស់ក្រុមហ៊ុននានា ហើយវាប៉ះពាល់ក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាមេរិកខ្លាំងជាងគេ។.jpg)
ប្រសិនបើសហរដ្ឋអាមេរិកអនុវត្តការដំឡើងពន្ធស្រាទំពាំងបាយជូរយ៉ាងខ្ពស់មែននោះ វានឹងប៉ះពាល់ដល់ការនាំចេញស្រាទំពាំងបាយជូររបស់បារាំងយ៉ាងធ្ងន់ធ្ងរ ពីព្រោះទីផ្សារសហរដ្ឋអាមេរិក គឺជាទីផ្សារធំបំផុតរបស់បារាំង។ ប៉ុន្តែលោកប្រធានាធិបតី Macron បានបដិសេធមិនព្រមអនុវត្តតាមឡើយ ដោយលោកថ្លែងថា ការដំឡើងពន្ធមិនផ្តល់ផលចំណេញដល់នរណាម្នាក់ ជាពិសេស រវាងប្រទេសជាសមាជិក G7 ដូចគ្នា ហើយបារាំងនឹងមិនលុបចោលពន្ធឌីជីថលដែលប្រមូលពីក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាមេរិកឡើយ។
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលលោកប្រធានាធិបតី Trump គំរាមដំឡើងពន្ធស្រាទំពាំងបាយជូរ កាលពីខែមករា លោកក៏ធ្លាប់បានគំរាមដំឡើងពន្ធស្រាបារាំងរហូតដល់២០០% ម្តងរួចមកហើយ ដោយសារមានទំនាស់នយោបាយ៕










