នៅថ្ងៃទី ២០ ខែតុលា ក្រុមហ៊ុន HODU&U Entertainment បានចេញសេចក្តីថ្លែងការបន្ទាប់ពីធ្លាយដំណឹងរឿងតារាសម្តែងល្បីម្នាក់ដែលគេដាក់នាមឱ្យថា Mr. L ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនដោយទីភ្នាក់ងារបញ្ជាក់ថាបច្ចុប្បន្ន Lee Sun Gyun កំពុងជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតគ្រឿងញៀន ប៉ុន្តែក្រុមហ៊ុននេះមិនបានបញ្ជាក់ថា ការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀននេះជាការពិតឬយ៉ាងណានោះទេ។Agency of 'Parasite' actor Lee Sun-kyun releases statement over alleged drug  use

ភ្នាក់ងាររបស់តារាសម្តែងវ័យ៤៨ឆ្នាំរូបនេះបាននិយាយថា “ជាដំបូង យើងសូមអភ័យទោសចំពោះការព្រួយបារម្ភដែលបង្កឡើងដោយរបាយការណ៍អំពីតារាសម្តែង Lee Sun Kyun ដែលតារាក្នុងក្រុមហ៊ុនរបស់យើង។ យើងកំពុងបញ្ជាក់ពីភាពពិតប្រាកដនៃការចោទប្រកាន់នាពេលបច្ចុប្បន្ននេះលើកឡើងប្រនឹងតារាសម្ដែង Lee Sun Kyun ហើយយើងនឹងចូលរួមដោយស្មោះត្រង់ក្នុងការស៊ើបអង្កេតដោយភ្នាក់ងារស៊ើបអង្កេត ដែលអាចនឹងបន្តទៅថ្ងៃអនាគត»។Parasite' star, Lee Sun-Kyun reflects on Korean wave, 'BTS', 'Squid Game'

HODU&U Entertainment បានបញ្ជាក់បន្ថែមទៀតថា Lee Sun Gyun បានទទួលការគំរាមកំហែងដោយ blackmail ទាក់ទងនឹងករណីនេះ ដោយនិយាយថា “តារាសម្តែង Lee Sun Gyun បានទទួលការចោទប្រកាន់ និងការគំរាមកំហែងឥតឈប់ឈរពីជនអនាមិកដែលជាមនុស្សម្នាក់ដែលទាក់ទងនឹងករណីនេះ ហើយក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងទៅកាន់អ្នកស៊ើបអង្កេត។ .. យើងនឹងឆ្លើយតបភ្លាមៗប្រសិនបើព័ត៌មានមិនពិតត្រូវបានផ្សព្វផ្សាយដោយសារតែការបង្ហោះព្យាបាទ ឬករណីមិនពិត”។

គួរបញ្ជាក់ផងដែរថា Lee Sun Gyun ត្រូវបានគេស្គាល់តាមរយៈការសម្តែងនៅក្នុងរឿង “Parasite” ‘A Hard Day’, ‘All About My Wife’ និងរឿង ‘Helpless’ ៕Lee Sun Kyun's Agency Addresses Drug Allegations, Reveals He Has Been Under  Threats By Person Involved- MyMusicTaste