កាលពីថ្ងៃព្រហស្បហ៍ទី១៩ខែតុលានេះ លោកស៊ីជីនពីងប្រធានាធិបតីចិនបាននិយាយថា «ដំណោះស្រាយរដ្ឋពីរ»ដែលបានរៀបចំឡើងដោយក្រុមកឯករាជ្យប៉ាឡេស្ទីនគឺជាផ្លូវដ៏ល្អមួយ ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដែលបានប្រព្រឹត្តទៅអស់រយៈពេល២ សប្តាហ៍កន្លងមកនេះ។

លោកបានបន្តថា អ្វីជាអាទិភាពដែលត្រូវតែធ្វើមុនគេនោះគឺការពន្លត់ភ្លើងនៅដើមទីក្នុងន័យ ដើម្បីបង្ការ កុំឲ្យសង្គ្រាមនោះរីករាលដាលកាន់តែខ្លាំងដែលនាំឲ្យពង្រីកនូវវិសាលភាពនៃ ជម្លោះនិងបង្កឲ្យមានវិបត្តិមនុស្សជាតខូចខាតយ៉ាងធ្ងន់ធ្ងរ។BRF2023) Full text of Xi Jinping's keynote speech at 3rd Belt and Road  Forum for Int'l Cooperation-Xinhua

លោកស៊ីជិនពីងក៏បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយជាមួយនឹងនាយករដ្ឋមន្រ្តីអេស្សីបនាទីក្រុងប៉េកាំងថា ចិនមានឆន្ទៈដ៏មោះមត់ក្នុងការធ្វើការជាមួយនឹងប្រទេសអេហ្សីបនិង អារ៉ាប់ «ដើម្បីជួយលើកកម្ពស់ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយភាពត្រឹមត្រូវនិង តម្លាភាពជុំវិញ បញ្ហារបស់ប៉ាឡេស្ទីន»។

ម៉្យាងវិញទៀត មេដឹកនាំអេហ្សីបក៏បានទៅចូលរួមនៅក្នុងវេទិកា«ខ្សែក្រវ៉ាត់និងផ្លូវ» (Belt and Road Forum) នា ទីក្រុងប៉េកាំង ដែលវាព្រឹត្តិការដ៏ធំមួយនៅក្នុងទសវត្សនេះដែលបានបង្ហាញមហិច្ឆតារបស់ លោកស៊ីនៃ«គំនិតផ្តួចផ្តើមបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធពិភពលោក»។China's Xi warns against decoupling, lauds Belt and Road at forum | Reuters

តាមរបាយការណ៍របស់CCTV ក៏បានបញ្ជាក់ដែរថា លោកស៊ីបានកោតសរសើរដល់ប្រទេស អេហ្សីបដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបន្ធូរបន្ថយភាពតានតឹង ហើយប្រទេស ចិននឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្តល់ជំនួយមនុស្សធម៌ទៅហ្កាហ្សា។

នៅព្រឹកថ្ងៃទី២០ខែតុលានេះ ប្រធានាធិបតីរុស្សី លោកពូទីនបានទៅដល់ទីក្រុងប៉េកាំង ក្នុងវេទិកា«ខ្សែក្រវ៉ាត់និងផ្លូវ»នេះដែរ។ កិច្ចចរចារទ្វេភាគីរវាងលោកពូទីននិងលោកស៊ីមាន រយៈពេល៣ម៉ោង ដែលមេដឹកនាំទាំងពីរក៏ បានពិភាក្សាគ្នាអំពីរបញ្ហាជម្លោះរវាង អ៊ីស្រាអែល និងហាម៉ាស់ផងដែរ។ ចិននិងរុស្សីបាន អំពាវនាវឲ្យមានការឈប់បាញ់គ្នានៅក្នុងជម្លោះដែល កំពុងតែកើតឡើង ហើយបានបដិសេដ ការដែលមិនថ្កោលទោសចំពោះក្រុមហាម៉ាស់ ដែលផ្ទុយពីការលើកឡើងរបស់អាមេរិកនិងសហភាពអឺរ៉ុប។The Belt and Road Initiative and the Middle Corridor: Complementarity or  Competition?, Articles Ejaz Hussain | Insight Turkey

ការបដិសេដនៅក្នុងទីក្រុងប៉េកាំងថាមិនថ្កោលទោសក្រុមហាម៉ាស់បានធ្វើឲ្យមានការខកចិត្ត យ៉ាងខ្លាំងពីប្រជាជនអ៊ីស្រាអែល ក៏ដូចជាមានការរិះគន់ពីមន្ត្រីអាមេរិកផងដែរ។ ទោះជាយ៉ាង ណាចិនក៏នៅតែប្រកាន់នូវគោលជំហរមិនមានការថ្កោលទោសចំពោះរុស្សីដែលបានឈ្លានពានទៅលើអ៊ុយក្រែន។

គួរបញ្ជាក់ផងដែរថា ក្រសួងការបរទេសចិនក៏បានលើកឡើងដែរថាខ្លួនកំពុងតែបញ្ជូន បេសកជនគឺលោក Zhai Jun ទៅកាន់តំបន់មជ្ឍិមបូព៌ានៅសប្តាហ៍នេះ ក្នុងគោលបំណងនៅ ក្នុងការជំរុញកិច្ចចរចចាសន្តិភាពនិងបញ្ឈប់ការបាញ់គ្នា៕Israel-Palestine war might create risks at energy supplies, expert says –  Middle East Monitor CNA News