មនុស្ស៤៥៦នាក់ ត្រៀមខ្លួនរួចជាស្រេចចូលរួមកម្មវិធី Squid Game ជីវិតពិត
ក្រោយពីទទួលបានជោគជ័យនូវរដូវកាលទី១នៃរឿង Squid Game នោះ ពេលនេះ Netflix បានថតរួចរាល់ហើយនូវការលេង Squid Game នៅក្នុងជីវិតពិត ដែលអ្នកចូលរួមមានឱកាសឈ្នះទឹកប្រាក់ ៤.៥៦លានដុល្លារឯណោះ។
នៅក្នុងការចុះឈ្មោះនេះ ខាង Netflix ត្រូវការ ៤៥៦នាក់ ដោយរាល់អ្នកចុះឈ្មោះទាំងអស់មិនប្រាកដថាត្រូវបានជ្រើសរើសអោយចូលរួមប្រកួតនោះទេ ដោយត្រូវរងចាំការឆ្លើយតបពី Netflix តាមរយៈ Email សិន។
ដោយឡែកសម្រាប់ល្បែងនៅក្នុង Squid Game ជីវិតពិតនេះ ហាក់បីដូចជាមិនយកតាមក្នុងសាច់រឿងនោះទេ ពោលគឺជាល្បែងថ្មី ដែលរៀបចំដោយ Netflix ទាំងស្រុង។
បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Variety បានឱ្យដឹងថា៖”Squid Game នៅក្នុងជីវិតពិត” នឹងចាក់បញ្ចាំងជាផ្លូវការនៅខែវិច្ឆកា ខាងមុខនេះនៅក្នុង Netflix។
សូមបញ្ជាក់ផងដែរថាអ្នកចូលរួមប្រកួតទាមទារអោយគោរពមានលក្ខខណ្ឌ៣យ៉ាងនេះ៖
1. តម្រូវអោយមានអាយុ២១ឆ្នាំឡើង
2. ចេះនិយាយភាសាអង់គ្លេស
3. ត្រូវប្រាកដថាមានពេល១ខែនៅដើមឆ្នាំ២០២៣ ដើម្បីចូលរួមប្រកួត










ទោះបីជាមានការប៉ះពាល់យ៉ាងខ្លាំងចំពោះតម្លៃភាគហ៊ុនរបស់ YG Entertainment ដោយសារតែភាពមិនច្បាស់លាស់ទាក់ទងនឹងអនាគតរបស់ BLACKPINK ក៏មានការព្យាករណ៍ជាផលវិជ្ជមាននៅក្នុងទីផ្សារហ៊ុននេះហើយក៏អាចមានលទ្ធភាពខ្ពស់ទៅលើសិល្បករផ្សេងទៀត ដូចជា TREASURE និង Baby Monster ជាដើម។














NFT (Non-fungible token) ជាទ្រព្យកម្មសិទ្ធឌីជីថល ដែលមិនមាននរណាអាចក្លែងបន្លំបាន ក្នុងការរក្សាកម្មសិទ្ធផ្ដាច់មុខនេះ NFT ត្រូវបានប្រើប្រាស់នៅលើ បច្ចេកវិទ្យាដ៏សុក្រឹត Blockchain ហើយ Ethereum blockchain ជាបច្ចេកវិទ្យាដ៏ពេញនិយមបំផុតមួយ ក្នុងទីផ្សារ NFT។



