រាជធានីរីយ៉ាដ៖ ក្រោយពេលទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលក្រុងរីយ៉ាដ និង ក្រុងតេអ៊ីរ៉ង់ ទើបនឹងចាប់ផ្ដើមមានភាពល្អប្រសើរជាមួយគ្នា មិនទាន់ប៉ុន្មានខែផង ប៉ុន្ដែឥឡូវនេះ ព្រះអង្គម្ចាស់គ្រងរាជ្យរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ផ្ដើមព្រមានទៅដល់ប្រទេសអ៊ីរ៉ង់ អំពីការស្វះស្វែងរកលទ្ធភាពទទួលបានអាវុធមហាប្រល័យលោក។Saudi Arabia Crown Prince Mohammed bin Salman Appointed New Prime Minister By King Abdulaziz

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ ថា ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត បានព្រមានដល់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ ថា ប្រសិនបើប្រទេសអ៊ីរ៉ង់ មានអាវុធប្រល័យលោក ប្រទេសរបស់ទ្រង់ ក៏នឹងធ្វើដូចគ្នានេះដែរ ហើយព្រះអង្គ នឹងបង្កើតចំណងការទូតកាន់តែជិត ជាមួយនឹងអ៊ីស្រាអែល។U.S. sends Patriot missiles to Saudi Arabia despite deteriorating relations - MarketWatch

ព្រះអង្គម្ចាស់ ម៉ូហាមមេដ ប៊ីន សាលម៉ាន់ (Mohammed bin Salman) នៃប្រទេសអារ៉ាប៊ីសាអូឌីត បានមានព្រះបន្ទូលទៅកាន់បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក Fox News នៅក្នុងបទសម្ភាសន៍មួយ ហើយត្រូវបានចាក់ផ្សាយ កាលពីថ្ងៃពុធ (ទី២០ ខែកញ្ញា) ថា ព្រះអង្គ បានព្រមាន ថា ប្រសិនបើអ៊ីរ៉ង់ ទទួលបានអាវុធនុយក្លេអ៊ែរ ព្រះរាជាណាចក្ររបស់ទ្រង់ ក៏នឹងបន្តធ្វើសកម្មភាពស្រដៀងគ្នានេះដែរ។

បើទោះជាយ៉ាងណាក៏ដោយ ប្រទេសអ៊ីរ៉ង់ បានច្រានចោល ចំពោះការស្វែងរកលទ្ធភាពបង្កើតអាវុធនុយក្លេអ៊ែរ។ អ្វីដែលស្ដេចអារ៉ាប៊ីសាអូឌីត អង្គនេះ បានលើកឡើង ចង់បញ្ជាក់យ៉ាងច្បាស់ ថា បើអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ ប្រទេសរបស់ទ្រង់ ក៏នឹងមានអាវុធដ៏គ្រោះថ្នាក់បែបនេះផងដែរ។Is Iran ready to build its own nuclear bomb? – DW – 09/14/2022

ទំនាក់ទំនងការទូត រវាងទីក្រុងរីយ៉ាដ និង ក្រុងតេអ៊ីរ៉ង់ បានចាប់ផ្ដើមល្អប្រសើរឡើងវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយ កាលពីខែមីនា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួល ពីប្រទេសចិន ដើម្បីបង្កើតទំនាក់ទំនងការទូតឡើងវិញ រវាងប្រទេសទាំងពីរ ក្រោយមានភាពល្អក់កករនឹងគ្នា រយៈពេលប្រាំពីរឆ្នាំកន្លងមក។

ព្រះអង្គម្ចាស់ ម៉ូហាមមេដ ប៊ីន សាលម៉ាន់ បានបន្ដ ថា ប្រទេសអារ៉ាប៊ីសាអូឌីត និង អ៊ីស្រាអែល កំពុងតែពិភាក្សាគ្នា ដើម្បីបង្កើតឲ្យមានទំនាក់ទំនងជាប្រក្រតីឡើងវិញ រវាងប្រទេសទាំង២៕