ក្រោយពីទទួលបានជោគជ័យនូវរដូវកាលទី១នៃរឿង Squid Game នោះ ពេលនេះ Netflix បានថតរួចរាល់ហើយនូវការលេង Squid Game នៅក្នុងជីវិតពិត ដែលអ្នកចូលរួមមានឱកាសឈ្នះទឹកប្រាក់ ៤.៥៦លានដុល្លារឯណោះ។
នៅក្នុងការចុះឈ្មោះនេះ ខាង Netflix ត្រូវការ ៤៥៦នាក់ ដោយរាល់អ្នកចុះឈ្មោះទាំងអស់មិនប្រាកដថាត្រូវបានជ្រើសរើសអោយចូលរួមប្រកួតនោះទេ ដោយត្រូវរងចាំការឆ្លើយតបពី Netflix តាមរយៈ Email សិន។
ដោយឡែកសម្រាប់ល្បែងនៅក្នុង Squid Game ជីវិតពិតនេះ ហាក់បីដូចជាមិនយកតាមក្នុងសាច់រឿងនោះទេ ពោលគឺជាល្បែងថ្មី ដែលរៀបចំដោយ Netflix ទាំងស្រុង។
បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Variety បានឱ្យដឹងថា៖”Squid Game នៅក្នុងជីវិតពិត” នឹងចាក់បញ្ចាំងជាផ្លូវការនៅខែវិច្ឆកា ខាងមុខនេះនៅក្នុង Netflix។
សូមបញ្ជាក់ផងដែរថាអ្នកចូលរួមប្រកួតទាមទារអោយគោរពមានលក្ខខណ្ឌ៣យ៉ាងនេះ៖
1. តម្រូវអោយមានអាយុ២១ឆ្នាំឡើង
2. ចេះនិយាយភាសាអង់គ្លេស
3. ត្រូវប្រាកដថាមានពេល១ខែនៅដើមឆ្នាំ២០២៣ ដើម្បីចូលរួមប្រកួត










