តម្លៃកាហ្វេវៀតណាមកើនឡើងខ្ពស់ក្នុងប្រវត្តិសាស្ត្រ
ប្រទេសវៀតណាម ៖ សារព័ត៌មានប្រទេសវៀតណាមឈ្មោះ VN Express ចុះផ្សាយថា នៅខែកញ្ញា ឆ្នាំ២០២៣ នេះ តម្លៃកាហ្វេវៀតណាមនៅលើទីផ្សារពិភពលោក បានកើនឡើងខ្ពស់ក្នុងប្រវត្តិសាស្ត្រ ។ ជាក់ស្តែង កាហ្វេរ៉ូបឺស្តា (Robusta) មានតម្លៃ៦៨.០០០ដុងក្នុង១គីឡូក្រាម កើនឡើង៧៦% បើគិតចាប់ពីដើមឆ្នាំ២០២៣ ។ ចំណែកកាហ្វេអារ៉ាប៊ីកា (Arabica) នៅទីក្រុងញូវយ៉ក មានតម្លៃចាប់ពី១៥៨ដុល្លារអាមេរិក ដល់១៦២ដុល្លារអាមេរិកក្នុង១ផោន ។ ហេតុនេះ តម្លៃកាហ្វេវៀតណាមបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេល៣០ឆ្នាំ ។
វូ ដាក់ កន (Woo Duck Gun) គឺជាអនុប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ លើកឡើងថា មូលហេតុមួយក្នុងចំណោមមូលហេតុដែលធ្វើឱ្យតម្លៃកាហ្វេកើនឡើងខ្ពស់ គឺដោយសារពុំទាន់ដល់រដូវប្រមូលផលកាហ្វេ ខណៈគ្រាប់កាហ្វេភាគច្រើនដែលប្រមូលផលកាលពីរដូវមុន បានលក់ចេញអស់ហើយ ។ អនុប្រធានការិយាល័យកសិកម្មសង្ឃឹមថា រយៈពេល២ខែខាងមុខ (គឺចាប់ពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣) តម្លៃកាហ្វេនឹងចុះថ្លៃជាងពេលនេះ នៅពេលគ្រាប់កាហ្វេទុំ ។
ចំណែកការិយាល័យគយវៀតណាមឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញកាហ្វេចំនួន៨.០០០តោនក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៣ ហើយបានបង្កើតប្រាក់ចំណូលសម្រាប់វៀតណាម ស្មើនឹង៨៥លានដុល្លារអាមេរិក ។ ប្រសិនបើវៀតណាមអាចសម្រេចបានគោលដៅរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្នុងការនាំចេញកាហ្វេជាង១លានតោនសម្រាប់រយៈពេលពេញ១ឆ្នាំនោះ វានឹងធ្វើឱ្យឧស្សាហកម្មកាហ្វេវៀតណាមមានកំណត់ត្រាខ្ពស់ថ្មីក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។
លើសពីនេះ អង្គការកាហ្វេអន្តរជាតិបានចាត់ចំណាត់ថ្នាក់វៀតណាម គឺជាប្រទេសនាំចេញកាហ្វេក្នុងបរិមាណច្រើនបំផុតស្ថិតក្នុងលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសប្រេស៊ីល ៕
ប្រភព ៖ Mono News



ប្រភព ៖ Mono News









OpenAI អះអាងថាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងទៅលើ Dall-E 3 ដើម្បីបង្កើតវិធានការសុវត្ថិភាពការពារការបង្កើតរូបភាពមិនសមរម្យ។ ក្រុមហ៊ុនក៏បានសហការជាមួយដៃគូខាងក្រៅ ដើម្បីវាយប្រហារដោយចេតនាលើប្រព័ន្ធ និងសាកល្បងសុវត្ថិភាព រួមទាំងជៀសវាងការស្នើសុំបង្កើតរូបភាពហិង្សា និងអរិភាព។
លើសពីនេះ OpenAI ក៏អនុញ្ញាតឱ្យសិល្បករការពារការងាររបស់ពួកគេប្រឆាំងនឹងគំរូ AI ជំនាន់អនាគត។ អ្នកបង្កើតអាចបញ្ជូនរូបភាពដែលពួកគេជាម្ចាស់កម្មសិទ្ធិ ដើម្បីស្នើសុំឱ្យប្រព័ន្ធនេះមិនត្រូវបានប្រើដើម្បីបណ្តុះបណ្តាល AI ។ Dall-E នឹងរារាំងលទ្ធផល ប្រសិនបើពួកវាស្រដៀងនឹងរូបភាព និងរចនាប័ទ្មដែលបានរក្សាសិទ្ធិ៕
























