ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់នៅលើបណ្តាញសង្គមហ្វេកប៊ុកនារសៀលថ្ងៃទី២២ ខែកញ្ញា នេះបន្ទាប់ពីតារាកំប្លែងម៉ាដូណា បានទម្លាយឈ្មោះកូនបំណុលរបស់ខ្លួននិងពួយមួយរយៗដល់តារាកំប្លែង ខ្ញុង និងអតីតតារាកំប្លែងមានងារជាជំទាវ ស្រីអយ គេចវេសមិនព្រមសងបំណុលម្នាក់ជាង៤ម៉ឺនដុល្លារ។ រឿងក្តៅគគុកនេះអ្នកនាង ខ្ញុង បានអះអាងថាមិនតបតនោះទេព្រោះមិនបានបោកប្រាស់នរណាដូចការជេរប្រមាថឡើយទោះតតាំងមុខច្បាប់ក៏លែងខ្លាចដែរ។
តាមសម្តីរបស់លោក ម៉ាដូណា បានរៀបរាប់ថាឃើញលោកស្រួលកុំបានចិត្តលោកសម្រួលជាង២ឆ្នាំហើយ១ខែបង់៥០០ដុល្លារ តែបង់បាន៣ ៤ខែក៏លែងបង់។ កាលពីមុនអាណិតដោយសារតែឃើញចង់សម្លាប់ខ្លួនតែបើចង់បង្ហោះថាចង់ស្លាប់ទៀតលុយ៤ ៥០០០ដុល្លារ នៅកន្ទុយប៉ុន្មានលោកចូលបុណ្យ។ អ្នកកំប្លែងរូបនេះ បន្ថែមដោយពាក្យធ្ងន់ៗយ៉ាងខ្លាំង ថាកុំឱ្យលោកប្តឹងចូលគុកឱ្យសោះ ព្រោះមានស្នាមផ្តិតមេដៃច្បាស់លាស់។
មិនត្រឹមតែតារាកំប្លែង ខ្ញុង ត្រូ វម៉ាដូណា ចេញមុនបកអាក្រាតនោះទេសូម្បីអតីតតារាកំប្លែងស្រីអយ ថែមទាំងមានងារជាជំទាវទៀត ក៏លោក ម៉ាដូណា បានបង្ហាញថាជំពាក់លោកជាង៤ម៉ឺនដុល្លារដូចគ្នា ថែមទាំងកំពុងរៀបឯកសារធ្វើទៅតាមផ្លូវច្បាប់។
ទោះយ៉ាងណារឿងដ៏ក្តៅគគុកនេះ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានប្រាប់ KBN NEWS ដូចទៅហ្នឹងការបង្ហោះរបស់នាងនៅលើបណ្តាញសង្គមដែរថា «ខ្ញុំមិនតបតទេ ព្រោះខ្ញុំមិនបានបោកប្រាស់អ្នកណាដូចការជេរប្រមាថមើលងាយរបស់អ្នកឡើយការជេរប្រមាថខ្ញុំទាំងប៉ុន្មានទូលខ្លួនឯងចុះ ខ្ញុំជំពាក់ ខ្ញុំប្រឹងរកសងតាមលទ្ធភាព សូម្បីតែគ្រែដេកក៏ខ្ញុំកាត់សងដែរ ហៅខ្ញុំទៅលេងកម្មវិធីក៏ខ្ញុំទៅកាត់សងដែរ។ កន្លែងណាដែលថាខ្ញុំបោកប្រាស់ រកបានតិចតួចខ្ញុំដាក់ទៅរហូត ពេលខ្ញុំរកមិនបានខានដាក់ទៅក៏បង្ហោះជេរប្រមាថមើលងាយខ្ញុំទាំងប្ដីទាំងប្រពន្ធ ទោះតតាំងមុខច្បាប់ក៏ខ្ញុំលែងខ្លាចដែរព្រោះខ្ញុំនៅរស់ជ្រងោ ដើម្បីរកសង តែអ្នកឯងជេរប្រមាថបរិហារកេរ្តិ៍ខ្ញុំជាសាធារណៈនេះយ៉ាងម៉េចវិញ ប្រមាថទាំងអាយុជីវិតដល់គ្រួសារខ្ញុំទៀត»៕










