Home Blog Page 1474

មានអ្នកថា លីម តិចម៉េង ធ្លាក់កូត ស្រាប់តែ នាង ដាវីន តបជំនួសវិញជាមួយចម្លើយដ៏ភ្ញាក់ផ្អើល

0

អ្នកគាំទ្ររបស់តារាចម្រៀង លីម តិចម៉េង បានសម្តែងក្តីហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីមានអ្នកលើកឡើងថាម្ចាស់ពានរូបនេះធ្លាក់កូតលែងល្បី ខណៈ នាង ដាវីន បានតបជំនួសវិញថា លីម តិចម៉េង ពិតជាធ្លាក់កូតមែន ហើយទើបតែទិញផ្ទះថ្មីតម្លៃ១៥ម៉ឺនដុល្លារត្រៀមឡើងផ្ទះនាខែធ្នូ ខាងមុខ។May be an image of 1 person and bangs

នៅព្រឹកថ្ងៃទី៣ វិច្ឆិកា លើបណ្តាញសង្គមរបស់ លីម តិចម៉េង តារាចម្រៀងប្រចាំហង្សមាស បានបង្ហោះរូបភាពមួយសន្លឹកដោយមានរូបលោកជាមួយនឹងខ្លឹមសារថា តិចម៉េង ធ្លាក់កូតហើយ ដោយតារាចម្រៀងពន្លកថ្មីរូបនេះបានសរសេរដែរថា «តោះបងប្អូនមានមតិ យោបល់យ៉ាងណាដែរ សុំម្នាក់១ឃ្លាមក សម្រាប់ខ្ញុំសង្វេគណាស់ ខ្ញុំជាមនុស្សដឹងតែពីខំប្រឹងធ្វើការងារ ចែករំលែកអ្វីដែលល្អៗទៅកាន់មនុស្សជំវិញខ្លួន ហេតុអីត្រូវមានកូត មានហ្វា ដូច ឡាន ម៉ូតូទៅវិញ»។May be an image of 3 people, bangs and text

ទន្ទឹមមានការលើកឡើងថា ម្ចាស់ពាន លីម តិចម៉េង ធ្លាក់កូតនោះស្រាប់តែតារាចម្រៀង នាង ដាវីន បានចូលទៅតបខម្មិនជំនួស តិចម៉េង ទៅកាន់អ្នកនិយាយនោះថា «តិចម៉េង ធ្លាក់ខ្លាំងណាស់ទើបទិញផ្ទះថ្មីហើយ១៥ម៉ឺនដុល្លារ ឡើងខែ១២»។

ជាមួយគ្នានេះផងដែរ ហ្វេនៗរបស់ លីម តិចម៉េង បានចូលទៅបញ្ចេញមតិទៅលើការបង្ហោះរបស់តារាចម្រៀងរូបនេះថា កុំឱ្យខ្វល់ពីសម្តីអ្នកដទៃប្រហែលជាបុគ្គលនេះហើយតែងតែគិតមិនល្អទៅលើ TOP4 ហើយបានបង្កើតគណនីក្លែងក្លាយតាមយារយី TOP4 អស់រយៈពេលជាង១ឆ្នាំមកនេះ។ អ្នកផ្សេងទៀតបានលើកឡើងថាធ្លាក់កូតខ្លាំងណាស់មិនដល់២ឆ្នាំផង តិចម៉េង សល់ផ្ទះ សល់ឡាន សល់លុយ រីឯអ្នកថាហ្នឹងបែបសល់យន្តហោះហើយមើលទៅ។ ហ្វេនផ្សេងទៀតបាននិយាយដែរថា អ្នកថានឹងច្រណែន តិចម៉េង ធ្វើមិនបានដូចក្ដៅក្រហាយជាមួយគេ និងមានការលើកឡើងទៀតថា គេយកភ្លើងមកដុតឱ្យតិចម៉េង ក្តៅទេ មិនចាំបាច់អីទៅតបតជាមួយមនុស្សបែបហ្នឹងទេ ធ្វើចិត្តឱ្យត្រជាក់ យ៉ាងហោចណាស់ ដាវីន ក៏ជួយតបហើយដែរ។

គួរបញ្ជាក់ថា លីម តិចម៉េង គឺជាម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ដែលបានកែប្រែវាសនាខ្លួនពីក្មេងឃ្វាលគោមកជាអ្នកចម្រៀងល្បីឈ្មោះទទួលបានការអាណិតស្រលាញ់យ៉ាងច្រើនពីមហាជន។ ត្រឹមតែរយៈពេលជាង១ឆ្នាំនៃអាជីពសិល្បៈរូបលោកមានសមត្ថភាពទិញឡានទំនើប ផ្ទះធំទ្រនំខ្ពស់ បានដោយមោទកភាពនៃកម្លាំងញើសឈាមខ្លួនឯង ហើយការងារសិល្បៈមមាញឹកសឹងតែរកពេលសម្រាកគ្មាន។ ជាពិសេស ប្រជាប្រិយភាពរបស់កំលោះតូចរូបនេះនៅតែស្ថិតក្នុងបេះដូងអ្នកគាំទ្រខុសប្លែកពីម្ចាស់ពានមួយចំនួនពេលបានពានហើយស្ងាត់ប្រជាប្រិយភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggTH6q2K9QRckPzMnNj6j4vgpvRC02PHCfubMY9B2XPqZH9Weojz0we4Dj4ufXUfHpDbuRd8_Q-yQx8gslTYW245xJY_4bwUPTqcmJb3bRtb_9cQCQzJYqc7sct9F48Ic_Otupvs5sH1ca8dH7aDRTvV4QPBaeGpJOzjlT5CrIXx0pTMpZFCFtshJ6K0w/s824/Capture%20(94).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihlo3YtKO7dp0dUoveOiAKMUhQRtzO0U2yN4MAXiM_Mj2-hxWQNk3yzRBRmk1OXfvsGmbQ2yHODJtBgbFaFt_K-PNgCx7aHjvF62gLp3oRxaRoCEuoSlQCZMCD15ZiUd9p047P4Ue1VwPntqZnNt5JFVcztB34Z05FTKIzWzDMQjFIDBVUBS7PyI8ex0o/s960/image_2023-11-03_10-40-10.png

ប្រទេសជប៉ុននឹងចែកប្រាក់ឱ្យពលរដ្ឋមានចំណូលតិច

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីប្រទេសជប៉ុន លោក Fumio Kishida បានប្រកាសអំពីវិធានការជំរុញសេដ្ឋកិច្ចជាតិ និងការឧបត្ថម្ភថវិកាដល់ពលរដ្ឋជប៉ុន ។ ថវិកានេះនឹងគ្របដណ្តប់រហូតដល់ការកាត់បន្ថយពន្ធ និងការចំណាយផ្សេងៗផងដែរ ដោយរដ្ឋាភិបាលនឹងស្វែងរកថវិកាមួយចំនួន តាមរយៈការរៀបចំថវិកាពិសេស ។Inflation, Rising Prices Have Voters Turning on Japan PM Fumio Kishida -  Bloomberg

សារសំខាន់នៃវិធានការជំរុញសេដ្ឋកិច្ចជាតិលើកនេះ គឺការកាត់បន្ថយពន្ធលើប្រាក់ចំណូល និងពន្ធដីធ្លីសម្រាប់ពលរដ្ឋជប៉ុន ក្នុងម្នាក់ចំនួន៤ម៉ឺនយ៉េន ។ លើសពីនេះ រដ្ឋាភិបាលជប៉ុននឹងចែកប្រាក់ទៅឱ្យពលរដ្ឋមានចំណូលតិចផងដែរ គឺក្នុង១គ្រួសារនឹងទទួលបានប្រាក់ចំនួន៧ម៉ឺនយ៉េន ។

រដ្ឋាភិបាលមានគោលដៅជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ច និងជួយសង្គ្រោះពលរដ្ឋដែលរងផលប៉ះពាល់ដោយសារបញ្ហាអតិផរណា ។ រដ្ឋាភិបាលបានប្រកាសវិធានការនេះ ស្របពេលគណៈកម្មការគ្រប់គ្រងរបស់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានព្យាយាមស្តារនូវទំនុកចិត្តក្នុងចំណោមពលរដ្ឋ បន្ទាប់ពីប្រជាប្រិយភាពរបស់រដ្ឋាភិបាលធ្លាក់ចុះ ។Will Japan's population shrink or swim? | East Asia Forum

លោកនាយករដ្ឋមន្ត្រីជប៉ុនថ្លែងថា ៖ «យើងមើលឃើញថា ប្រទេសជប៉ុនមានឱកាសផ្លាស់ប្តូរទៅរកការបោះជំហានទៅមុខផ្នែកសេដ្ឋកិច្ចជាលើកដំបូង ក្នុងរយៈពេល៣០ឆ្នាំ ។ ហេតុនេះ កត្តាសំខាន់ដែលធ្វើឱ្យយើងអាចឈានជើងទៅរកចំណុចនោះបាន គឺការបង្កើនសមត្ថភាពដល់ក្រុមហ៊ុនឯកជនឱ្យមានប្រាក់ចំណូលកើនឡើង ។ ដូច្នេះ ប្រាក់ចំណូលកើនឡើងអាចធ្វើឱ្យក្រុមហ៊ុនទាំងឡាយដំឡើងប្រាក់ខែឱ្យបុគ្គលិកនាពេលអនាគត» ។

វិធានការនេះ គឺជាការព្យាយាមលើកចុងក្រោយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដើម្បីធ្វើឱ្យពលរដ្ឋមានសិទ្ធិបោះឆ្នោតពេញចិត្តលើរូបលោក ខណៈបច្ចុប្បន្ន ប្រទេសជប៉ុនជួបនឹងបញ្ហាអតិផរណា ។ ទោះយ៉ាងណា គេរំពឹងថា វិធានការជំរុញសេដ្ឋកិច្ចលើកនេះ នឹងធ្វើឱ្យប្រទេសជប៉ុនប្រឈមជាមួយបំណុលកាន់តែខ្ពស់ ៕ ប្រភព ៖ 3Plus NEWS

កូរ៉េខាងជើង ត្រូវបានគេសង្ស័យថាបានផ្ដល់គ្រាប់កាំភ្លើងជាង ១លានគ្រាប់ដល់រុស្ស៊ី

0

បរទេស៖ កូរ៉េខាងជើងបាននាំចេញគ្រាប់កាំភ្លើងជាង ១ លានគ្រាប់ទៅកាន់ប្រទេសរុស្ស៊ីកាលពីដើមខែសីហាកន្លងទៅ នេះបើយោងតាមគេហទំព័រ CNN ដែលបានរាយការណ៍នៅថ្ងៃទី១ ខែវិច្ឆិកា។

លោក Yoo Sang-bum ដែលជាសមាជិកសភា និងជាអ្នកស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង (NIS) បានប្រាប់សារព័ត៌មាននេះថា “គ្រាប់កាំភ្លើងជាង ១ លានរបស់កូរ៉េខាងជើងត្រូវបាននាំចេញទៅកាន់ប្រទេសរុស្ស៊ី ដែលគ្រាប់កាំភ្លើងទាំងនោះអាចប្រើប្រាស់បានជាងពីរខែនៅក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន”។ លោក Yoo ក៏បានបន្តទៀតថា រោងចក្រផលិតសព្វាវុធរបស់កូរ៉េខាងជើងកំពុងដំណើរការយ៉ាងពេញទំហឹង ដើម្បីបំពេញតម្រូវការរបស់រុស្ស៊ីសម្រាប់ការផ្គត់ផ្គង់យោធា។ ដូច្នេះ NIS ជឿជាក់ថា កូរ៉េខាងជើងបានបញ្ជូនអ្នកជំនាញអាវុធទៅរុស្ស៊ីកាលពីខែតុលា ដើម្បីណែនាំពីរបៀបប្រើប្រាស់អាវុធដែលពួកគេបានផលិត។Herald Interview] 'No friend or foe in intelligence,' lawmaker says on US  leak

NIS ក៏បានព្យាករណ៍ដែរថា រុស្ស៊ីអាចនឹងឆ្លើយតបដោយការផ្ទេរបច្ចេកវិទ្យាមួយចំនួនដើម្បីជួយកូរ៉េខាងជើងបង្កើនសមត្ថភាពយោធារបស់ខ្លួន រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវកងយន្តហោះចម្បាំងដែលហួសសម័យរបស់ខ្លួន។Poland-24.com on X: "Bloomberg: North Korea has reportedly supplied Russia  with over 1 million artillery rounds, potentially used against Ukraine.  South Korea's National Intelligence Service indicates around 10 weapon  shipments from Northបច្ចុប្បន្ន កូរ៉េខាងជើង និងរុស្ស៊ីកំពុងពង្រឹងភាពជាដៃគូរបស់ពួកគេ ខណៈដែលជម្លោះរបស់ពួកគេជាមួយសហរដ្ឋអាមេរិកកាន់តែកើនឡើង។ កូរ៉េខាងត្បូង និងអាមេរិកជឿជាក់ថា កូរ៉េខាងជើងអាចផ្តល់គ្រាប់រំសេវដល់រុស្ស៊ី ជាថ្នូរនឹងបច្ចេកវិទ្យាទំនើប ដើម្បីពង្រឹងសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។

យោងតាម NIS ក៏បានព្យាករណ៍ទៀតថា កូរ៉េខាងជើងទំនងជាទទួលបានការគាំទ្រផ្នែកបច្ចេកវិទ្យាពីរុស្ស៊ី ខណៈដែលខ្លួនកំពុងជំរុញផែនការបាញ់បង្ហោះផ្កាយរណបយោធាដំបូងរបស់ខ្លួន។ បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបបរាជ័យ កូរ៉េខាងជើងមិនអាចដាក់ផ្កាយរណបទៅក្នុងគន្លងតារាវិថីក្នុងខែតុលា ដូចដែលបានប្រកាសពីមុននោះទេ។ ដូច្នេះ NIS ជឿជាក់ថា កូរ៉េខាងជើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំសម្រាប់ការបាញ់បង្ហោះលើកទីបីរបស់ខ្លួន ជាមួយនឹងលទ្ធភាពជោគជ័យខ្ពស់ជាងនេះ។North Korea has likely sent missiles as well as ammunition and shells to  Russia, Seoul says

គួរបញ្ជាក់ដែរថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពណ៌នាម្តងហើយម្តងទៀតនូវសមត្ថភាពឈ្លបយកការណ៍តាមលំហអាកាសថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជាការពង្រឹងនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ៕

អ្នកគាំទ្រហួសចិត្ត! ការពិត សំណាង អេលីណា បានចូល TOP16 តែខាង Miss International ទើបប្រកាស

0

អ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាសម្តែងការហួសចិត្តយ៉ាងខ្លាំងទៅកាន់កម្មវិធី Miss International 2023 ទើបតែប្រកាសឈ្មោះកញ្ញា សំណាង អេលីណា បានចូល TOP16 នៅក្នុងវិធីនេះ ខណៈនៅក្នុងថ្ងៃផ្តាច់ព្រ័ត្រកម្មវិធីនេះប្រកាសឈ្មោះប្រទេសត្រឹម TOP15 ។ ទោះជាយ៉ាងណាដ្បិតតែការប្រកាសនេះមានសភាពយឺតយ៉ាវក៏ពិតមែនតែអ្នកគាំទ្រក៏សម្តែងក្តីអបអរទៅកាន់បវរកញ្ញាកម្ពុជាដូចគ្នាដែលមានឱកាសចូល TOP ការប្រកួតនេះបាន។May be an image of 1 person and text

នៅថ្ងៃទី២ វិច្ឆិកា លើបណ្តាញសង្គម IG របស់ Miss International បានប្រកាសលទ្ធផលTOP20នៅក្នុងការប្រកួតឆ្នាំនេះដែលបានបញ្ចប់កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ការប្រកាសលទ្ធផល TOP20 នេះគឺកញ្ញា សំណាង អេលីណា ដែលតំណាងឱ្យកម្ពុជាបានជាប់ TOP16 ខណៈនៅក្នុងថ្ងៃផ្តាច់ព្រ័ត្រកម្មវិធី Miss International 2023 ប្រកាសត្រឹមតែ TOP15។May be an image of 1 person

ការប្រកាសមានសភាពយឺតយ៉ាវរបស់កម្មវិធី Miss International នេះអ្នកគាំទ្រកម្ពុជាបានសម្តែងក្តីហួសចិត្តយ៉ាងខ្លាំងកម្មវិធីប្រកួតផ្តាច់ព្រ័ត្រតាំងពីថ្ងៃទី២៦ តុលា តែទើបមកប្រកាសTOP20 នៅថ្ងៃទី២ វិចិ្ឆកា នេះ។ ទោះបីជាហួសចិត្តបន្តិចមែន តែអ្នកគាំទ្រក៏បានចូលរួមអបអរសាទរទៅកាន់កញ្ញា សំណាង អេលីណា ដែលបាននាំឈ្មោះប្រទេសកម្ពុជាចូលទៅកាន់TOP20 ហើយខ្វះពិន្ទុតែបន្តិចទៀតប៉ុណ្ណោះម្ល៉េះមានឱកាសបានចូលទៅកាន់TOP15 ដែលខាងកម្មវិធីប្រកាសក្នុងថ្ងៃផ្តាច់ព្រ័ត្រមិនខាន។ យ៉ាងណាមិញ នេះក៏ជាលទ្ធផលល្អមួយដែរ ដែលអាចបញ្ជាក់ថាសមត្ថភាពរបស់ សំណាង អេលីណា មិនធម្មតាដូចគ្នាក្នុងចំណោមបវរកញ្ញាជាង៧០នាក់ កញ្ញាក៏បានចូលទៅកាន់TOP16 បានដែរ។

គួរបញ្ជាក់ថា នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ខាងកម្មវិធីបានប្រកាសពីឈុតតំណាងជាតិល្អផ្តាច់គេ ហើយឈុតតំណាងជាតិដែលបវរកញ្ញាកម្ពុជា សំណាង អេលីណា យកទៅប្រកួតមានឈ្មោះថា «រាជនីលង្វែក» ក៏ចូលក្នុងចំណោម TOP7 Best National Costume ផងដែរ។

សំណាង អេលីណា ត្រូវបានអ្នកគាំទ្រកោតសរសើរនាងថាមានទាំងព្រម ទាំងសម្រស់ អត្តចរិត ភាសា ចំណេះដឹង ការប្រាស្រ័យទាក់ទងជាមួយបវរកញ្ញាផ្សេងទៀតគឺមានទាំងអស់ ទើបពេលប្រកួតហើយគ្មានឈ្មោះកញ្ញាចូលTOP ធ្វើឱ្យអ្នកគាំទ្រមិនអស់ចិត្តជាខ្លាំងជាមួយកម្មវិធី Miss International ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMq0f6-biSZXgdRm9Qo7bLnv6sQ2jIdXy5ONfbBNpGUCQDHBirlmO1-svZb6-QfPrqgLHXnfkt3XnXT4sDnkUtZuJBEGGWEMrGQNJs7OHa8hqx6Y8J0_BfD5xL13B679zHGcT6Y_i4SBDe9aoRCJFhKLTJV6z-QwVNZAVa8_ZZoKHXGTyC2h52bcBWE5E/s1881/398117275_122106028484092526_5840230328574851665_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiycJ_dKiiKGPcNE1pRaQ0-6_06o3qwLf9FsaE8kpoRARWXkVUkxvDqjYDXygI_dTXJdhCdOSeITST1zEhFBdTAqlh7dqcQ74hBid47HWXlvKLKGeMSDQcoR4N8yNvGgSLZkH6h-3WuQbvI_BSm4Ra9g7CgS09rtze0tES5Y8oL-E2v3VgeiY3l6bpSyWg/s1712/top.jpg

ផ្អើលក្រុងអង្គរ! កម្មវិធីប្រកួតសំណេរសរសេរតាមអានដំបូងគេបំផុតនៅកម្ពុជា

0

ក្នុងគោលបំណងលើកស្ទួយកម្ពស់កម្រិតអក្សរសាស្ត្រខ្មែររបស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេស កម្រិតរបស់សិស្ស និស្សិត ក្រសួងអប់រំ យុវជននិងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអ្នកពាក់ព័ន្ធបានសហការគ្នារៀបចំទិវាសរសេរតាមអានមួយ ឈ្មោះថា “សំណេរអង្គរ”។ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ គ្រូបង្រៀន ជាបេះដូងនៃប្រព័ន្ធអប់រំ –  វិមាន៧មករាកម្មវិធីប្រកួតនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយក្នុងនោះឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ គឺជាអ្នកអានសំណេរសរសេរតាមអានដោយផ្ទាល់តែម្តង។
ការប្រកួតនេះ នឹងចាប់ផ្តើមនៅម៉ោង៧ព្រឹក នៅស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត ដោយបើកចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃ៧ ខែមករា ឆ្នាំ២០២៤។អាជ្ញាធរជាតិអប្សរាកំពុងរៀបចំរបាសុវត្ថិភាព នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត  – Empire News Networkនៅក្នុងនោះពានរង្វាន់ជ័យលេភីមាន៣ដំណែង៖

  • សណ្ឋាគារផ្កាយប្រាំ ៣យប់ បន្ទប់គ្រែ២ នៅសៀមរាប និងរង្វាន់ថវិកា ១,២០០,០០០រៀល
  • ជ័យលាភីលេខ២ ស្នាក់នៅសណ្ឋាគារផ្កាយបួន ៣យប់ បន្ទប់គ្រែ២ នៅសៀមរាប និងរង្វាន់ថវិកា ៨០០,០០០រៀល
  • ជ័យលាភីលេខ៣ ស្នាក់នៅសណ្ឋាគារផ្កាយបី ៣យប់ បន្ទប់គ្រែ២ នៅសៀមរាប និងរង្វាន់ថវិកា ៤០០,០០០រៀល

 

សារមន្ទីអេស្ប៉ាញបើកទទួលភ្ញៀវអាក្រាត.កាយដើម្បីទស្សនារូបសំណាកក្រិក

0

បរទេស៖ សារមន្ទីរបុរាណវិទ្យានៃ Catalonia ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ បានរៀបចំដំណើរទេសចរណ៍រយៈពេល ៩០ នាទីដែលក្នុងនោះអ្នកទស្សនាការតាំងពិពណ៌ត្រូវបានអនុញ្ញាតឱ្យដោះសំលៀកបំពាក់របស់ពួកគេចេញ។
យោងតាមគេហទំព័រ CNN ដែលបានចុះផ្សាយនៅថ្ងៃទី៣០ ខែតុលាថា ការតាំងពិព័រណ៍នេះមានចំណងជើងថា Bronzes of Riace ដែលពណ៌នាអំពីរូបសំណាកសំរឹទ្ធក្រិកដ៏ធំពីរនៃអ្នកចម្បាំងអាក្រាតកាយពីសតវត្សទី ៥ មុនគ.ស នឹងត្រូវបានរកឃើញនៅឆ្នាំ ១៩៧២ ហើយអ្នកចម្បាំងនោះត្រូវបានគេស្គាល់ជាទូទៅថា Riace Warriors ដោយព្រឹត្តិការណ៍នេះមានការគាំទ្រពីក្លឹប Catalan Naturists ។Barcelona museum throws open its doors to nudist visitors - The Globe and  Mail

ដូច្នេះភ្ញៀវទេសចរដែលមកទស្សនាការតាំងពិព័រណ៍នេះគឺតម្រូវឱ្យដោះសំលៀកបំពាក់របស់ពួកគេចេញ ចំណែកឯជាមគ្គុទ្ទេសក៍ទេសចរណ៍នៃការតាំងពិពណ៌នោះគឺលោក Edgard Mestre ក៏ត្រូវដោះសំលៀកបំពាក់ចេញផងដែរ។ លោក Edgard Mestre បាននិយាយថា «យើងចង់ឱ្យវាជាដំណើរកម្សាន្តចម្រុះពណ៌ និងមិនមែនជាដំណើរទេសចរណ៍ដែលមានមគ្គុទ្ទេសក៍ធម្មតានោះទេ។ លោកក៏បានបន្តទៀតថា «យើងចង់ឱ្យអ្នកដែលមកមើលការតាំងពិព័រណ៍នេះមានអារម្មណ៍ថាខ្លួនកំពុងស្ថិតក្នុងហេតុការណ៍ពិតៗ នៃរូបភាពដែលពួកគេកំពុងមើល»។

យោងតាមភ្ញៀវទេសចរម្នាក់ឈ្មោះ Marta វ័យ ៥៩ ឆ្នាំបាននិយាយថា រវាងការស្លៀកពាក់និងមិនស្លៀកសំលៀកបំពាក់នៅពេលមើលការតាំងពិពណ៌គឺពិតជាមានភាពខុសប្លែកគ្នាខ្លាំងណាស់។ ប៉ុន្តែតាមរយៈការតាំងពិពណ៌នេះ Marta យល់កាន់តែច្បាស់ថា គ្មាននរណាម្នាក់ត្រូវខ្មាស់អៀនចំពោះរូបរាងកាយរបស់ពួកគេឡើយ ហើយការអាក្រាតកាយគឺជារឿងដែលជៀសមិនរួចនោះទេ។Barcelona museum throws open its doors to nudist visitors | in-cyprus.com

គួរបញ្ជាក់ដែរថា សារមន្ទីរបុរាណវិទ្យានៃ Catalonia មានទីតាំងស្ថិតនៅក្នុងឧទ្យាន Montjuïc ដែលជាសួនពណ៌បៃតងរបស់ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ សារមន្ទីរនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៣២ ដោយរដ្ឋាភិបាលក្នុងតំបន់ បានបង្ហាញស្នាដៃពីសម័យបុរេប្រវត្តិរហូតដល់មជ្ឈិមសម័យស្តីពីប្រវត្តិសាស្ត្រនៃតំបន់កាតាឡាន។

ចំពោះថ្លៃចូលទស្សនាវិញគឺ ៦ ដុល្លារអាមេរិកសម្រាប់មនុស្សពេញវ័យ រីឯមនុស្សចាស់ដែលមានអាយុលើសពី ៦៥ ឆ្នាំឡើង ឬមនុស្សចូលនិវត្តន៍ និងនិស្សិតត្រូវបានផ្តល់តម្លៃពិសេស ៤ ដុល្លារអាមេរិក និងឥតគិតថ្លៃសម្រាប់អ្នកអត់ការងារធ្វើ ឬអាយុក្រោម ១៦ ឆ្នាំ។ សម្រាប់ម៉ោងបើកទទួលភ្ញៀវវិញគឺបើកចាប់ពីថ្ងៃអង្គារដល់ថ្ងៃសៅរ៍រៀងរាល់សប្តាហ៍ វេលាម៉ោង ៩:៣០ ព្រឹក ដល់ ៧:០០ យប់៕Barcelona museum throws open its doors to naked visitors: Nudist club  admires treasures in the buff - Olive Press News Spain

រដ្ឋលេខាធិការម្នាក់ ប្រមូលពលរដ្ឋមួយចំនួនតូច មកតវ៉ាជាមួយក្រុមហ៊ុន បុរីពិភពថ្មី

0

កាលពីថ្មីៗនេះ មានការផ្ទុះការតវ៉ារបស់អតិថិជន មួយចំនួនរបស់ក្រុមហ៊ុន បុរីពិភពថ្មី ទាក់ទងនឹងការរឹបអូសផ្ទះ ដោយពួកគាត់អស់លទ្ធភាពបង់បន្តទៀត។

នៅក្នុងករណី មានការតវ៉ានេះ ក្រុមហ៊ុន បុរីពិភពថ្មី បានដាក់ការចោទប្រកាន់ទៅលើបុគ្គលពីររូបដែលជាឈ្មួញកណ្តាល គឺឯកឧត្តម ឆាយ យាន និងលោក ហេង តារា។May be an image of 1 person and textឯកឧត្តម ឆាយ យាន បានទិញផ្ទះ ២០៣ល្វែង និងលោកហេង តារា បានទិញផ្ទះ៣៩ល្វែង ពីក្រុមហ៊ុន បុរីពិភពថ្មី ដើម្បីធ្វើការយកទៅលក់បន្ត តែបច្ចុប្បន្នដោយសារមានវិបត្តិអចលនទ្រព្យ ពួកគាត់បែរជានាំគ្នាប្រមូលអតិថិជនមួយចំនួនតូច ជួបជុំទាមទារគាបសង្កត់ចង់ផ្យក្រុមហ៊ុនធ្វើតាមអ្វីៗ ដែលពួកគាត់ចង់បាន ខុសពីអ្វីដែលបានចែង ក្នុងកិច្ចសន្យា។

ក្នុងករណីនេះ ក្រុមហ៊ុនបុរីពិភពថ្មី បានលើកឡើងថា៖” បើធ្វើតាមនូវអ្វីៗដែលពួកគាត់ទាមទារ នោះក្រុមហ៊ុននឹងក្ស័យធន”។May be an image of 2 people, newsroom and textតែយ៉ាងណាមិញ ក្រុមហ៊ុនក៏នឹងកែប្រែលក្ខខណ្ឌខ្លះ ដើម្បីសម្រាលដល់អតិថិជន ដូចបានដាក់ចេញនូវខាងក្រោម៖

១ -កិច្ចសន្យាទិញលក់ផ្ទះ មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី ៧ឡើងទៅ បូកបន្ថែមជាមួយ ប្រាក់បានកក់ និង ប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ ប្រចាំខែ។
២-កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញវិញ តែប្រាក់ដើម បូកបន្ថែមជាមួយ ប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ប្រចាំខែ។
៣-កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ សម្រាប់អតិថិជនមាន ២ផ្ទះ
(អនុវត្តន៍តកិច្ចសន្យា បានទិញផ្ទះ មុនថ្ងៃទី ៣០ខែតុលា ឆ្នាំ ២០២២)ក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០% នៃប្រាក់ដែលបានបង់ប្រចាំខែ (ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី ៧ឡើងទៅ បូកបន្ថែមជាមួយ ប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ជាក់ស្តែងជាមួយ ប្រាក់ជំពាក់បង់ ប្រចាំខែ ហើយយកទៅទូទាត់ជាមួយផ្ទះដែលអតិថិជននៅបង់រំលស់បន្ត ប្រាក់នៅសល់ក្រោយទូទាត់ ក្រុមហ៊ុន មិនប្រគល់ជូនវិញទេ។
ក្រុមហ៊ុនបញ្ចាក់ថា ក្រោយពេលដែលអតិថិជនបានជ្រើសរើស ជម្រេីសទី៣ខាងលើហើយ ក្រុមហ៊ុននឹងមិនទទួល ទិញវិញទៀតទេ៕May be an image of text

May be an illustration of text

វៀតណាមកំពុងក្លាយខ្លួនទៅជាខ្លាសេដ្ឋកិច្ច

0

នៅក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីត១៩ គឺកំពុងតែមានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន ហើយខណៈពេលនោះផងដែរ វៀតណាមបានវ៉ាដាច់កូរ៉េខាងត្បូងនិងបានក្លាយខ្លួនទៅជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី៦របស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២២។

ការកើនឡើងរបស់វៀតណាមនាពេលនោះគឺបានបង្ហាញឲ្យឃើញពីសារៈសំខាន់មួយនៃសេដ្ឋកិច្ចវៀតណាម ព្រោះវៀតណាមគឺជាអ្នកផ្គង់ផ្គង់ការនាំចូលដ៏ធំបំផុតទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិក វាមិនមែនជាវាយណភ័ណ្ឌ និងសម្លៀកបំពាក់នោះទេ ប៉ុន្តែគឺការនាំចេញនូវផលិតផលបច្ចេកទេសកម្រិតខ្ពស់។Fashion brands having a 'good morning' in Vietnam

ចំណែកឯនៅចុងឆ្នាំ២០២៣ ម៉ាកផលិតផលរបស់ Apple ជាច្រើនមុខត្រូវបានប្រមូលផ្តុំនៅក្នុងប្រទេសវៀតណាម។ បន្ថែមពីលើការប្រកួតប្រជែងជាមួយ«រោងចក្រពិភពលោក» របស់ចិន ប្រទេសវៀតណាមក៏មានម៉ាក់យីហោរបស់ខ្លួនឯងផ្ទាល់ដែរក្នុងគោលបំណងជាទិសដៅផលិតកម្មបន្ថែម សម្រាប់ប្រកួតប្រជែងជាមួយចិននៅក្នុងប្រព័ន្ធអេកូសង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។ ជាមួយគ្នានោះ វៀតណាមក៏បានដណ្តើមយកទីផ្សារនាំចេញផលិតផលបច្ចេកវិទ្យាមួយចំនួនរបស់ចិន និងបានប្រកាសថាខ្លួនបានទទួលនូវអត្ថប្រយោជន៍ច្រើនបំផុតក្នុងការកាន់កាប់ទីផ្សារផ្តាច់មុខរបស់ចិននិងសហរដ្ឋអាមេរិក។Xuất hiện thông tin Apple đang hoàn thiện cửa hàng tại Hà Nội, sự thật là  gì?

ម្យ៉ាងវិញទៀត វៀតណាមមានសក្តានុពលខ្លាំងបំផុតដែលបានក្លាយទៅជាប្រទេសនាំចេញនូវទំនិញបច្ចេកវិទ្យាខ្ពស់ដ៏ធំលំដាប់ទី៤លើពិភពលោកបន្ទាប់ពី ចិន តៃវ៉ាន់ និងអាល្លឺម៉ង់។ បើទោះបីជាបច្ចុប្បន្ន វៀតណាមកំពុងកាន់នូវលំដាប់រងទី៧ក៏ដោយក៏ការរីកចម្រើនរបស់ប្រទេសនេះក៏នៅគ្មានគូរប្រជែងដែរ ព្រោះតែទីផ្សារនាំចេញផលិតផលបច្ចេកវិទ្យារបស់វៀតណាមបានវាយលលុករហូតដល់៤២% កើនឡើង១៣%ក្នុងឆ្នាំ២០១៣។

ប៉ុន្តែបើទោះបីជាមានការកើនឡើងនៃការនាំចេញនូវផលិតផលបច្ចេកទេសរបស់វៀតណាមទៅកាន់ពីផ្សារអាមេរិកក៏ដោយ ក៏វៀតណាមមិនទាន់បានបង្កើននូវការកាប់កាប់ទីផ្សារផ្តាច់មុខនៃសេដ្ឋកិច្ច ដែលគេហៅថាខ្លាអាស៊ីនៅឡើយទេ។ ព្រោះការនាំចេញនូវផលិតផលបច្ចេកវិទ្យាទំនើបរបស់វៀតណាមដែលជាកត្តាដែលជម្រុញឲ្យប្រទេសមានការរីកចម្រើនគឺត្រូវពឹងផ្អែកទៅលើរូបធាតុពីបរទេស ដែល៧០%នៃតម្លៃសរុបការនាំចេញទាំងអស់គឺត្រូវចំណាយទៅឲ្យក្រុមហ៊ុនបរទេស។ ម៉្យាងវិញទៀត ចំនួនផលិតផលក្នុងស្រុកសរុបក្នុងម្នាក់ GDP per capita របស់វៀតណាមគឺមានតម្លៃទាបជាងយ៉ាងច្រើនបើប្រៀបធៀបទៅខ្លានៃអាស៊ីដទៃទៀត ព្រោះវៀតណាមជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឡើយ ក៏អាចដោយសារតែផលិតផលក្នុងស្រុកសរុប និងធនធានមនុស្សដែលមានលទ្ធភាពផលិតនូវផលិតផលទាំងនោះនូវមានកម្រិត ទើបធ្វើឲ្យមានកង្វះខាតកំណើនបច្ចេកវិទ្យា៕Vietnam among destinations with fastest tourism growth in the world

លោក Nawat ហៅ Nikki de Moura ថា «គ្មានវិជ្ជាជីវៈ»និងថា ហ្វីលីពីន ជ្រើសរើសបេក្ខភាពខុស

0

ស្ថាបនិក Miss Grand International លោក Nawat បានហៅ Miss Grand Philippines 2023 កញ្ញា Nikki de Moura ថា “គ្មានវិជ្ជាជីវៈ” ដោយសារតែបេក្ខភាពរូបនេះមិនបានឡើងលើឆាកវិញក្រោយមិនបានចូលTop 20 របស់កម្មវិធីប្រកួត។ មិនត្រឹមតែប៉ុណ្ណោះលោកបាននិយាយថា ហ្វីលីពីន ជ្រើសរើសម្ចាស់មកុដខុស។

បន្ទាប់ពីបវរកញ្ញាតំណាងប្រទេសហ្វីលីពីន មិនបានចូល TOP នៅក្នុងកម្មវិធី MGI 2023
លោក ណាវ៉ាត់ បានទទួលការរិះគន់ពីអ្នកគាំទ្រហ្វីលីពីនយ៉ាងខ្លាំង បន្ទាប់ពី Nikki de Moura បវរកញ្ញាតំណាងប្រទេសមិនបានចូល TOP ក្នុងកម្មវិធីប្រកួតអន្តរជាតិ។ ជាពិសេសចាប់តាំងពីកម្មវិធីបង្កើតឡើងក្នុងឆ្នាំ ២០១៣ គ្មានបេក្ខភាពហ្វីលីពីនណាបានឈ្នះមកុដ Miss Grand International ឡើយ។ ប្រការនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនចោទប្រកាន់ថា ការប្រកួតដែលបង្កើតឡើងដោយមហាសេដ្ឋីថៃរូបនេះ ហាក់បីដូចជា “កម្មវិធីធ្វើម្ហូប”។MGI 2018: Read an exclusive interview with Mr. Nawat Itsaragrisil,  president of MGI — Global Beauties

ការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រវិស័យបវរកញ្ញាហ្វីលីពីនជាមួយនឹងការខកចិត្ត បានធ្វើឱ្យលោក ណាវ៉ាត់ Live លើបណ្តាញសង្គមនាពេលថ្មីៗនេះថា Nikki de Moura បានដើរទៅក្រោយឆាកភ្លាមៗ បន្ទាប់ពី Top 20 ត្រូវបានប្រកាសហើយមិនមានឈ្មោះប្រទេសហ្វីលីពីន ហើយបានចាកចេញពីកន្លែងប្រកួត។ នៅក្នុងការ Live នោះលោក ណាវ៉ាត់ បាននិយាយទៀតថា លោកនឹងឱ្យ១លានដុល្លារបើអ្នកបានឃើញនាង វាពិបាកណាស់ដែលធ្វើការជាមួយនាង។

ស្ថាបនិក Miss Grand International រូបនេះបាននិយាយទៀតថា មានមនុស្សច្រើនណាស់ សូម្បីតែសន្តិសុខក៏បានសួរនាំនាងដូចគ្នា ព្រោះយើងបោះទុនច្រើនណាស់ ជិតមួយខែធ្វើរឿងបានល្អ ហាត់ច្រើន យើងចំណាយច្រើន ប៉ុន្តែ Nikki de Moura មិនខ្វល់ពីអ្នកណាទេ នាងចង់ចាកចេញ និងមិនគួរសមចំពោះអ្នករាល់គ្នាដែលនៅជុំវិញនាងដោយរត់ចេញពីកម្មវិធីមិនឡើងលើឆាកបន្ត ខណៈនាយក Miss Grand ហ្វីលីពីន ក៏យល់ស្របឱ្យ Nikki ចាកចេញដូចគ្នា។MGI's Nawat Itsaragrisil says Nikki de Moura was 'unprofessional'

«វាពិបាកក្នុងការធ្វើការជាមួយនាង ពិបាកសហការណាស់ រាល់ថ្ងៃរហូតដល់ចប់។ នាងបានធ្វើអ្វីដែលនាងចង់បាន។ នាងមិនយកចិត្តទុកដាក់ចំពោះអ្នកដទៃទេ។ នាងមិនគោរពទេ។ នាងមិនមានការទទួលខុសត្រូវទេ»។ នេះគឺជាសម្តីរបស់លោក ណាវ៉ាត់ និយាយទៅកាន់កញ្ញា Nikki de Moura Miss Grand Philippines 2023។ លើសពីនេះលោកក៏បានលើកឡើងទៀតថាហ្វីលីពីនជ្រើសរើស បវរកញ្ញាខុសដើម្បីយកមកប្រកួតប្រជែងលើឆាកអន្តរជាតិហើយចាប់ពីថ្ងៃដំបូងបវរកញ្ញារូបនេះមានបញ្ហានិងសាងកំហុសច្រើន។

លោក ណាវ៉ាត់ ថា “វាមិនមែនជាកំហុសរបស់ខ្ញុំទេ ហើយបេក្ខភាពរបស់អ្នក(ហ្វីលីពីន) មិនបានជាប់ Top 20 ទេ។ បន្ទាប់ពីប្រកាស Top 20 នាងបានសម្រេចចិត្តដើរចេញ សូម្បីតែនាយករបស់នាងក៏មិនបានបញ្ឈប់នាងដែរ។ ការបង្ហាញខ្លួនបែបនេះធ្វើឱ្យនាងគ្មានវិជ្ជាជីវៈខ្លាំងណាស់»។Nikki de Moura ends Miss Grand International journey | ABS-CBN News

គួរបញ្ជាក់ថា មុនលោក ណាវ៉ាត់ Live និយាយពីបេក្ខភាពប្រកួតហ្វីលីពីនគ្មានវិជ្ជាជីវៈនេះកញ្ញា Nikki de Moura ក៏បានបង្ហាញការខកចិត្តនិងឈឺចាប់ពេញបេះដូងដូចគ្នាដែលមិនអាចចូលTOP20 នៅក្នុងកម្មវិធីប្រកួត Miss Grand International 2023 ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី២៥ តុលា កន្លងទៅនេះ៕

លន្លង់លន្លោចណាស់! លីម តិចម៉េង Cover បទរៀមច្បង មាស សុខសោភា មួយបទនេះពីរោះខ្លាំង

0

«ដើមឈើស្នេហ៍» គឺជាបទចម្រៀងរបស់កំពូលតារាចម្រៀង មាស សុខសោភា ដែលមានអាយុកាលច្រើនឆ្នាំមកហើយតាំងពីតារាចម្រៀងរូបនេះនៅក្នុងទ្រនំថោន។ មួយបទនេះដែរកំពុងធ្វើឱ្យស្រទាប់យុវវ័យជំនាន់ក្រោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់តារាចម្រៀង លីម តិចម៉េង យកមក Cover ជាមួយសំឡេងហ្គីតាឡើងវិញ។May be an image of 1 person, horizon and grass

កាលពីពេលថ្មីៗនេះម្ចាស់ពាន Cambodian Idol រដូវកាលទី៤ លីម តិចម៉េង បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមធ្វើឱ្យអ្នកមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រដោយរូបលោកបាន Cover បទរបស់រៀមច្បង មាស សុខសោភា មានចំណងជើងថា «ដើមឈើស្នេហ៍»ដែលជាបទល្បីមួយទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ប្រមាណ៦ឆ្នាំមុន។May be an image of 1 person, bangs and text

តាមរយៈទឹកដមសំឡេងរបស់លោករួមជាមួយការដាក់មនោសញ្ចេតនាទៅលើបទចម្រៀងខាងលើនេះគួបផ្សំទឹកដៃលេងហ្គីតាល្អទៀតធ្វើឱ្យអ្នកស្តាប់សំឡេងរបស់ តិចម៉េង ហើយលន្លង់លន្លោចតាមលោកណាស់។ អ្នកគាំទ្របានកោតសរសើរ លីម តិចម៉េង ថាច្រៀងពីរោះ ចូលតួសាហាវ ព្រមទាំងចំអន់ ដាក់លោកទៀតថា នារីរូបណាដែលធ្វើឱ្យកំលោះតូចរូបនេះក្រៀមក្រំចិត្តយ៉ាងនេះ។May be an image of 1 person and bangs

ម្ចាស់ពានរូបនេះជារឿយៗបាន Cover បទរៀមច្បងជាច្រើនបង្ហោះនៅលើបណ្តាញសង្គមព្រមទាំងទទួលបានការស្រលាញ់ចូលចិត្តយ៉ាងច្រើន។ ចាប់តាំងពីប្រឡូកអាជីពសិល្បៈ លីម តិចម៉េង នៅតែទទួលបានការអាណិតស្រលាញ់ពីអ្នកគាំទ្រលើសលុបមិនស្ងាត់ប្រជាប្រិយភាពដូចជាម្ចាស់ពានមួយចំនួននោះទេ។ ជាក់ស្តែងលោកមានការងារសិល្បៈសឹងតែរកពេលទំនេរគ្មានដោយត្រឹមរយៈពេលជាង១ឆ្នាំនេះលោកមានសមត្ថភាពទិញឡានទំនើប និងផ្ទះផ្ទាល់ខ្លួន។

មិនត្រឹមតែទទួលបានប្រជាប្រិយភាពប៉ុណ្ណោះទេ តែ លីម តិចម៉េង ជាអ្នកចម្រៀងស្រករក្រោយដែលអ្នកសិល្បៈមួយចំនួនបានផ្សព្វផ្សាយល្បែងអនឡាញគួរយកគម្រូតាមព្រោះពន្លកថ្មីរូបនេះមានឆន្ទៈមោះមុតមិនទទួលផ្សព្វផ្សាយល្បែងអនឡាញឡើយ៕