កសិករថៃចាប់យកមុខរបរដាំស្តៅ ខណៈមានតម្លៃខ្ពស់នៅលើទីផ្សារ
ប្រទេសថៃ ៖ អ្នកស្រី ឆាយ៉ាផា និងស្វាមី បានជួលកម្មករមកជួយកាត់ត្រួយស្តៅ និងចងស្តៅជាបាច់ ដែលបានដាំដុះនៅលើផ្ទៃដីជាង២ហិកតានៅស្រុកណាឌីត ខេត្តប្រាជីនបុរី ប្រទេសថៃ ដើម្បីលក់ឱ្យអាជីវករ ។ អ្នកស្រីប្រាប់ថា អាជីវករនឹងទទួលទិញត្រួយស្តៅទាំងអស់ ហើយអ្នកស្រីលក់តម្លៃ១៦០បាតក្នុង១គីឡូក្រាម (ស្មើប្រមាណ១ម៉ឺន៦ពាន់រៀល) ព្រោះវាជាស្តៅខុសរដូវកាល ។
អ្នកស្រី ឆាយ៉ាផា ឱ្យដឹងថា អ្នកស្រីបានលក់ត្រួយស្តៅតាំងពីដើមខែកញ្ញា ឆ្នាំ២០២៣ ហើយក្នុង១ថ្ងៃៗ ចម្ការអ្នកស្រីអាចប្រមូលផលស្តៅបានប្រមាណ៥០០គីឡូក្រាម ស្មើនឹងទឹកប្រាក់ចំនួន៨ម៉ឺនបាតក្នុង១ថ្ងៃ ។ អ្នកស្រីបានបែងចែកក្រុមការងារជា២ក្រុម គឺក្រុមកាត់ត្រួយស្តៅ និងក្រុមចងបាច់ស្តៅឱ្យស្អាតដើម្បីលក់ឱ្យអាជីវករ ។
ចំណែកវិធីការដាំស្តៅខុសរដូវកាល អ្នកស្រី ឆាយ៉ាផា ប្រាប់ថា អ្នកស្រីបានប្រើប្រាស់ជីកសិកម្មដែលធ្វើដោយខ្លួនឯងតាមធម្មជាតិ និងបាញ់លើដើមស្តៅឱ្យវាចេញផ្កា ។ ជីធម្មជាតិនេះផ្សំឡើងពីភេសជ្ជៈប៉ូវកម្លាំងជាមួយប៊ីចេង ហើយត្រូវបាញ់លើដើមស្តៅ៣ថ្ងៃម្តង ។ ១០ថ្ងៃក្រោយមក ដើមស្តៅក៏ចាប់ផ្តើមលាស់ត្រួយខ្ចី និងចេញផ្កាជាបន្តបន្ទាប់ ធ្វើឱ្យអ្នកស្រីកាត់វាលក់មិនទាន់ទេ ។
នៅពេលដើមស្តៅដុះរាងខ្ពស់បន្តិច អ្នកស្រី ឆាយ៉ាផា ក៏ចាប់ផ្តើមកាត់មែកវាចេញខ្លះដើម្បីកុំឱ្យដើមខ្ពស់ខ្លាំងពេក បន្ទាប់មក អ្នកស្រីបានជួលកម្មករមកជួយកាត់មែកស្តៅម្តងទៀត ។ នៅពេលកាត់ថ្លៃឈ្នួលការជួលកម្មករ និងការចំណាយលើជីកសិកម្មរួចហើយ អ្នកស្រីអាចទទួលបានប្រាក់ចំណេញពាក់កណ្តាលពីប្រាក់ចំណូលសរុបក្នុង១ឆ្នាំ ៕
ប្រភព ៖ Thai PBS














“ឧទ្យាននរា មានទីតាំងស្ថិតនៅក្នុងទីក្រុងនរា ក្រោមការវិនិយោគរបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ (OCIC)។
អ្នកឧកញ៉ា គឺជាម្ចាស់ជំនួញជាច្រើននៅកម្ពុជាដែលមានដូចជា៖












ប្រភព ៖ Mono News



នៅយប់ថ្ងៃទី២៥ តុលា ស្ថិតនៅទីក្រុងបាងកកប្រទេសថៃ កញ្ញា ស៊ីន យូប៊ីន និងប្អូនស្រីបានចូលរួមក្នុងកម្មវិធីបង្ហាញគ្រឿងអលង្ការប្រ៊េនលំដាប់មួយឈ្មោះថា Bvlgari ដោយមានការចូលរួមពីសំណាក់តារាល្បីប្រចាំប្រទេសថៃ រួមទាំងតារា Kpop និងតារាផ្សេងទៀត។

តាមរយៈវីដេអូ និងរូបភាព ដែលបានចែកចាយលើបណ្តាញសង្គមគេសង្កេតឃើញថាកញ្ញា ស៊ីន យូប៊ីន មានភាពស្និតស្នាលជាមួយតារាស្រី Mai Davika យ៉ាងខ្លាំងហើយតារាថៃរូបនេះថែមទាំងទាញដៃ យូប៊ីន មកកាន់ទៀតផង។ ទង្វើនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងចំពោះ ស៊ីន យូប៊ីន មិនត្រឹមតែប៉ុណ្ណោះនាងក៏បានជួបជាមួយតារាប្រុស Mark Tuan ទៀតគឺសំណាងផ្ទួនៗតែម្តងទើបតែបានជួប Jung kook ថ្ងៃមុនពេលនេះបានជួបតារាល្បីK-Popម្នាក់ទៀត៕


