សហរដ្ឋអាមេរិក ៖ ក្រសួងការបរទេសអាមេរិកបានបង្ហាញឈ្មោះប្រទេសចំនួន១៩ ដែលអាមេរិកហាមពលរដ្ឋធ្វើដំណើរទៅកាន់ប្រទេសទាំងនេះ ដោយសារអាចគ្មានសុវត្ថិភាព ។ ក្រសួងការបរទេសអាមេរិកបានបែងចែកគ្រោះថ្នាក់របស់ប្រទេសទាំងអស់ជា៤កម្រិត ដោយពិចារណាលើគ្រោះថ្នាក់បណ្តាលមកពីឧក្រិ.ដ្ឋ.កម្ម, ការព្រមានពីសុខភាពសាធារណៈ និងបញ្ហាអសន្តិសុខនៅក្នុងប្រទេស ដែលអាចធ្វើឱ្យកម្រិតគ្រោះថ្នាក់ក្នុងប្រទេសនោះផ្លាស់ប្តូរបាន ។
ការបែងចែកគ្រោះថ្នាក់ផ្សេងៗមាន៤កម្រិត រួមមាន ៖
១-ប្រទេសត្រូវការប្រុងប្រយ័ត្នជាធម្មតា
២-ប្រទេសត្រូវបង្កើនការប្រុងប្រយ័ត្ន
៣-ប្រទេសគួរពិចារណាការធ្វើដំណើរជាថ្មី
៤-ប្រទេសដែលអាមេរិកហាមពលរដ្ឋធ្វើដំណើរដាច់ខាត
គេសង្កេតឃើញថា នៅក្នុងកម្រិតទី៤ ប្រទេសដែលអាមេរិកហាមពលរដ្ឋធ្វើដំណើរដាច់ខាត គឺមានចំនួន១៩ប្រទេស រួមមាន ៖ រុស្ស៊ី, នីហ្សេរីយ៉ា, ស៊ូដង់ខាងត្បូង, សូម៉ាលី, ម៉ាលី, សាធារណរដ្ឋអាហ្វ្រិកកណ្តាល, បួគីណាហ្វាសូ, ហៃទី, បេឡារុស, កូរ៉េខាងជើង, មីយ៉ាន់ម៉ា, វ៉េណេស៊ុយអេឡា, ស៊ីរី, លីប៊ី, អ៊ីរ៉ាក់, អាហ្វហ្គានីស្ថាន, អ៊ុយក្រែន, ស៊ូដង់ និងយេម៉ែន ។
ការប្រកាសឈ្មោះប្រទេស និងហាមពលរដ្ឋអាមេរិកធ្វើដំណើរទៅកាន់ប្រទេសទាំងនេះ ក្រោយពីអាមេរិក និងអ៊ីរ៉ង់បានចុះកិច្ចព្រមព្រៀងធ្វើការផ្លាស់ប្តូរអ្នកទោសរវាងប្រទេសទាំងពីរ ។ កិច្ចព្រមព្រៀងនេះបានសម្រេចបន្ទាប់ពីអាមេរិកលុបចោលការបង្កកមូលនិធិចំនួន៦.០០០លានដុល្លារអាមេរិក ៕ ប្រភព ៖ Mono News










